ខ្ញុំមិនអាចមើល ilovethailand.org បានទេ
ហេតុអ្វីបានជាខ្ញុំមិនអាចបើក www.ilovethailand.org បានអញ្ចឹង តើនេះមកពីមូលហេតុអី? រឺមួយគេមិនអោយបើកចេញទេក្នុងប្រទេសយើង ខណៈដែលមិត្តភ័ក្រ្ភខ្ញុំអាចបើកចេញធម្មតានៅ ឯ Australia។ តើនេះជាគំនិតរបស់រដ្ឋាភិបាលខ្មែរ ឬមួយជាការបិទមិនអោយចេញក្នុងប្រទេសយើង របស់ម្ចាស់ hosting ilovethailand.org ។ តែបើជាគំនិតរបស់រដ្ឋាភិបាលខ្មែរមែននោះ សបញ្ជាក់អោយឃើញថាពិតជាអសម្ថភាពមែនគ្រានតែរឿងប៉ុណ្ណឹង តែខ្ញុំសង្ឃឹមថាមិនមែនជាគំនិតរបស់រដ្ឋាភិបានយើងទៅចុះ។
ខ្ញុំបើកពីបារាំងចេញធម្មតា…
សាកទៅបើកកន្លែងផ្សេងមើល ក្រែងលោមកពីបញ្ហាផ្សេង។ តែបើរដ្ឋាភិបាលយើងបិទមែន គឺធ្វើអញ្ចឹងមិនល្អទេ។ ព្រោះហាក់ដូចជាបណ្តោយអោយគេនិយាយបង្ខូចខ្មែរ ហើយខ្មែរអត់ដឹងអីបន្តិច។
ខ្ញុំនឹងទៅសាកកន្លែងផ្សេងមើលក្រែងលោះបើកចេញ។ អគុណលោកគ្រូ