វេទិកា (Veticar) ជាគេទំព័រ និយាយអំពីគ្រប់វិស័យក្នុងស្រុក
ថ្ងៃនេះខ្ញុំបាន ទទួលម៉ែលពី វេទិកា ដែលជាគេហទំព័រជាភាសារខ្មែរ(ប្រើយួនីកូដ) ហើយនិយាយស្ទើគ្រប់វិស័យទាំងអស់នៅក្នុងស្រុក នឹងមានរូមសការជាមួយបណ្តាញសាពត៌មានជាច្រើនទៀតក្នុងស្រុក ខាងក្រោមជាការបរិយាយខ្លះអំពីវេទិកា
ដើម្បីជួយលើកកំពស់បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ទៅតាមការអភិវឌ្ឍន៏របស់ប្រទេស ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែជឿនលឿនអង្គការ ផាន បានបង្កើតគម្រោង ឯកសារអេឡិចត្រូនិច ជាគេហទំព័រអក្សរខ្មែរយូនីកូតទំនើប ដើម្បីជួយពង្រឹងវិស័យអក្សរសាស្ត្រខ្មែរអោយមានភាពទូលំទូលាយ និង គង់វង្ស ។ ឯកឧត្តម ងួន តាំងលាង ប្រធាន និងក្រុមការងារនៃគម្រោងឯកសារអេឡិចត្រូនិចបានបំផុសគំនិតផ្សាយសារព័តមាន អត្តបទ និង ឯកសារជាអក្សរខ្មែរ ដាក់បញ្ចូលលើគេហទំព័រ ដើម្បីបង្រួបបង្រួមនិងជួយលើកកំពស់ស្នាដៃកូនខ្មែរដែលជាអ្នកនិពន្ធ។ ហើយជាពិសេស ក្រុមការងារឯកសារអេឡិចត្រូនិច សុំថ្លែងអំណរគុណដល់ International Development Research Centre នៃប្រទេស Canada អង្គការផាន ស្ថាប័ន សារព័ត៍មាន និង អ្នកនិពន្ធមួយចំនួន ដែលបានចូលរួមជាដៃគូ ធ្វើអោយគេហទំព័រVeticar.com មានដំណើរការ រលូនទៅមុខ។
សូមជួយអបអរ ចំពោះការមានដំណើរទៅមុខ ក្នុងការរីកចំរើនក្នុងវិស័យបច្ចេកវិទ្យា ។ ចំពោះខ្លួនខ្ញុំភ្ទាល់វិញ នៅតែមានភាពគាំង ចំពោះការប្រើក្នុងវិស័យនេះនៅឡើយ ថ្វីត្បិតតែចេះប្រើប្រាស់ខ្លះ តាំងពី១៥ឆ្នាំមកហើយក៍ដោយ ។
សូមអរគុណ