ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ជីវិតថ្មី

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 28, 2009

sunby1

សាន់ប៊ី កុំពុងគេង

នេះ​ជាសាន់ប៊ី(Sunby) ជាកូន​ប្រុស​ទីមួយរបស់ខ្ញុំ​ មក​ដល់​ថ្ងៃនេះគេមាន​អាយុ 12ថ្ងៃគត់ ។  បាន​កូន​ប្រុស​មួយ​ដូចចិត្តអញ្ចឹង កាត់តាម​ខ្ញុំ​ស្ទើទាំងស្រុង គេពូកែរគេង គេពូកែរយំ(យំលឺខ្លាំងណាស់) គេពូកែរប៉ៅ ហើយ​ពូកែរជុស​ទៀត​ផង ខ្ញុំ​គក់កន្ទប់​ឡើង​វង្វេង​មួយ​ៗថ្ងៃ ហើយមាន​ទំងាន់​ថ្ងន់ទៀត ពេល​ចាប់​ផ្តើម​កំនើត ទំងន់របស់គឺ ៣.៧គីឡូក្រាមឯនោះ។ នេះជាប្លក់របស់​សាន់ប៊ី http://sunby.wordpress.com នឹងដំណើការឆាប់នេះ។

សាន់ប៊ីគេពូកែរប៉ៅណាស

សាន់ប៊ីគេពូកែរប៉ៅណាស

សាន់ប៊ីកុំពុងគេង​ជាមយម៉ាក់​របស់គេ

សាន់ប៊ីកុំពុងគេង ជាមយម៉ាក់ របស់គេ

សាន់ប៊ីពូកែរយំណាស់

សាន់ប៊ីពូកែរយំណាស់

សាន់ប៊ីសំលឹងមើលមក​ខ្ញុំខណៈដែល​ខ្ញុំកំពូងបីគេ

សាន់ប៊ីសំលឹងមើលមក ខ្ញុំខណៈដែល ខ្ញុំកំពូងបីគេ

Advertisements

35 ចំលើយ

Subscribe to comments with RSS.

  1. កុមារី said, on ខែ​ឧសភា 28, 2009 at 2:11 ព្រឹក

    អីយូៗៗ…… គូរអោយស្រលាញ់ណាស់តើ? ហើយឈ្មោះក៏ពិរោះទៀតណ៏!!!! អូហ៏ប៉ាក្មេក សូមអបអរសារទផងដែលបានចូលរួមបង្កើតធនធានមនុស្ស!!!!! ហើយទំងន់របស់គេដូចកាលពីខ្ញុំនៅអឹងង៉ាដែរនឹង!!!!

  2. kooms said, on ខែ​ឧសភា 28, 2009 at 2:22 ព្រឹក

    អីយ៉ា! កូន​របស់ខ្ញុំមាន់អ្នក​កក់ទុក​ហើយ​តើ សូមគុណ​កុមារី

  3. Samady KS said, on ខែ​ឧសភា 28, 2009 at 2:28 ព្រឹក

    អ្ហូ… អារឿង​ថា​កូន​របស់​ Koom ឯង​ពូ​កែ​យំ​ហ្នឹង​ខ្ញុំ អត់​ដឹង​ហេតុ​អី​ទេ តែ រឿង​កូន​ពូកែ​បៅ ប្រ​ហែល​ជា​កាត់​ទៅ​ឪ​របស់​វា​ទេ​ដឹង

  4. Samady KS said, on ខែ​ឧសភា 28, 2009 at 2:55 ព្រឹក

    Koom ឯង​ប្រ​យ័ត្ន​ខ្លួន​ទៅ! កូន​ហ្នឹង​ពូកែ​យំ​ចឹង សុទ្ធ​​តែ​មាន​ហេតុ​ផល​​ហើយ….
    ​ប្រហែល​ជា​វា​ខឹង នឹងKoom ឯង​ទេ​ដឹង? កាល​វា​នៅ​ក្នុង​ពោះ​របស់​ម្តាយ​វា វា​មាន​អារម្មណ៏​​​ថា​ដូច​ជា​មាន អ្វី​ម្យ៉ាង​មក​ចាក់​ចង្កេះ​របស់​វា​រាល់​យប់ ធ្វើ​អោយ​វា​ដេក​មិន​លក់​ទេ ដល់​ពេល​អាឡូវ​វា​បាន​ចាប់​កំ​នើត​លើ​លោក​នេះ​ហើយ ដូច​នេះ​ប្រ​យ័ត្ន​​ពេល​វា​ ​​ធំ​ឡើង​វា​ទៅ​ហាត់​ប្រ​ដាល់​ដើម្បី​មក​សង​សឹក នឹង​ Koomឯង​វិញ។

  5. samneang said, on ខែ​ឧសភា 28, 2009 at 3:00 ព្រឹក

    អបអរសាទ Koom!

  6. kooms said, on ខែ​ឧសភា 28, 2009 at 3:08 ព្រឹក

    អគុនហើយ​ Samady​ ខ្ញុំ​បាន​ការពាររួច​រាល់ហើយ​ចំពោះ​អាបញ្ហានឹង 😆
    អគុណច្រើន​ samneang

  7. វណ្ណ said, on ខែ​ឧសភា 28, 2009 at 3:58 ព្រឹក

    សូមអបអរសាទរ Koom! មានកូនមួយគួរអោយស្រឡាញ់ណាស់។ តើមានអារម្មណ៍ រំភើបប៉ុណ្ណាទៅដែលបានក្លាលជាប៉ាប៉ាគេអញ្វឹង???

  8. កុមារី said, on ខែ​ឧសភា 28, 2009 at 4:25 ព្រឹក

    អូហ៏ និយាយពីរឿងយំចឹងខ្ញុំនឹកឃើញចំរៀង១បទ ចាំខ្ញុំច្រៀងអោយស្តាប់ណា!!!!
    ​​គេងទៅ!.. ​​គេងទៅ!… ពៅកុំយំ ភ្ញាក់ឡើងញុំានំអោយឆ្អែតណា………….
    ឪពុកមិននៅទៅចូលបារ ទុកខ្ញុំនេះណាបំពេរអ្នក!!!​ អាអឺ អាអឺ ឆ្លាតគេងតូវណា…។
    បងកុមអាចយកចំរៀងនេះទៅច្រៀងអោយកូនបងស្តាំ នៅពេលគេយំ។។។។

  9. kooms said, on ខែ​ឧសភា 28, 2009 at 5:06 ព្រឹក

    អគុណ វណ្ណ ខ្ញុំ​មាន​អារម្ម​រំភើប​ខ្លាំងណាស់​ហើយ​ខ្ញុំ​រងចាំថ្ងៃនេះ​ជាយួរ​មកហើយ ពួកគេជាកំលាំងចិត្តរបស់ខ្ញុំ ដែល​ធ្វើអោយ​ខ្ញុំខិត​ខំធ្វើ​ការ​ទ្វេឡើង​ដោយមិន​មានការនឿយ​ហត់​បន្តិច​ណាសោះ។

    កុមារី ហ៊ានតែបំពេបែបនឹង​ប្រហែល​ ជាត្រូវបីពិល​មិនដឹងខ្លួនហើយ​មើល​ទៅ 😆

    • វណ្ណ said, on ខែ​ឧសភា 28, 2009 at 6:45 ព្រឹក

      គួរអោយច្រណែននិងសុភមង្គលគេណាស់! ចង់មានអារម្មណ៍បែបនឹងដល់ហើយ តែមិនទាន់មានឱកាសនៅឡើយ…

  10. សុវុឌ្ឍី said, on ខែ​ឧសភា 28, 2009 at 6:28 ព្រឹក

    សូមចូលរួមអរអបសាទរបងផង បានបុត្រាមួយហើយ ហេហេ សូមអោយមានសុភមង្គលក្នុងគ្រួសារតរៀងទៅណា

  11. Samady KS said, on ខែ​ឧសភា 28, 2009 at 6:36 ព្រឹក

    Koom ឯង​ចង់​បាន​កូន​ប៉ុន្មាន​ដែរ? នែ…​បើ​តាម​គំនិត​ខ្ញុំ​វិញ​ណា យក​តែ​មួយ​ហ្នឹង​សិន​ទៅ​បាន​ហើយ កុំ​ទាន់​អាល​ផលិត​ថែម​ទៀត​អី សន្សំ​លុយ​សិន​ទៅ កូន​ច្រើន​ពេក​អត់​អី​ស៊ី​ទេ…. សំ​ណាង​ដែរ ដែល​ខ្ញុំ​នៅ​កម្លោះ​ អូឡាក់​ហ្ស៊ីន! ដល់​ចឹង​ទៅ​ ខ្ញុំ​អត់​ចាំ​ភ័យ​ព្រួយ​រឿង​កូន​ចៅ ម្នាក់ឯង​រស់​នៅ យ៉ាង​ស្រួល…..​

  12. kooms said, on ខែ​ឧសភា 28, 2009 at 7:46 ព្រឹក

    វណ្ណ​កុំ​ច្រណែន​ខ្ញុំ​អី​ អនាគត​អ្នក​នឹង​មាន​ដូច​ខ្ញុំ​អញ្ចឹងដែរ។
    សុវុឌ្ឍី សូម​អគុណ​ជាអណែក​ ហើយ​សូមជូនពរសុវុឌ្ឍី​ សូម​អោយ​ការសិក្សារបស់​អ្នក​ទទួល​បាន​ជោគជ័យ។
    Samady ប្រហែល​ជាពី២នាក់ថែម​ទៀត ឥឡូវ​នេះ​គិត​ថាសំរាក​សិនដែរ

  13. កេសី said, on ខែ​ឧសភា 28, 2009 at 10:16 ព្រឹក

    អបអរសាទរបានសមាជិកថ្មីម្នាក់ទៀត ។ មើលរូបក្រោមគេចុះ គេប្រឹងបើកភ្នែក គួរអោយស្រឡាញ់ដល់ហើយ ។

  14. សុវុឌ្ឍី said, on ខែ​ឧសភា 28, 2009 at 11:20 ព្រឹក

    បាទអរគុណបង ហេហេ គិតៗទៅគ្រួសារកាន់តែមានសុភមង្គលគឺនៅពេលមានសមាជិកថ្មីបែបនេះ 😀

  15. Chanroeun said, on ខែ​ឧសភា 28, 2009 at 11:29 ព្រឹក

    Congratulation Koom! It is a wonderful blessing to be a father though you will have more responsibility. Like father like son. Sunby will be growing beautifully.

  16. វិចិត្រ said, on ខែ​ឧសភា 28, 2009 at 12:51 ល្ងាច

    ូសូម​ចូល​រួម​អបអរ​សាទរ​ផង។
    គ្មាន​កូន​ណា​គួរ​អោយ​ស្រលាញ់​ដូច​កូន​ខ្លួន​ឯង​ទេ 😀

  17. តាស៊ីក្លូ said, on ខែ​ឧសភា 28, 2009 at 1:51 ល្ងាច

    អបអរសាទរចៅគូមស៏ ! តាស៊ីក្លូឃើញក្មេងអញ្ចឹងតាស៊ីក្លូមានអារម្មណ៏ថា
    ចង់បានកូនប្រលែងនឹងគេដល់ហើយ។ ប៉ុន្តែតាស៊ីក្លូអត់មានប៉ាពន្ធផង !
    កំសត់ដល់ហើយចៅអ៊ើយ !

    • វណ្ណ said, on ខែ​ឧសភា 28, 2009 at 2:47 ល្ងាច

      ក្រែងទើបការហើយថ្មីៗនោះអី ផ្សំដំណេកជាមួយយាយម៉ាប់ថ្មីៗនោះ? តិចទៀតមាន កូនកាម៉ាប់ហើយ ចាំតែមើលទៅ! 😆

      • តាស៊ីក្លូ said, on ខែ​ឧសភា 29, 2009 at 1:44 ព្រឹក

        កុំចេះតែថាចៅវណ្ណ ! យី តាមហែកកេរ្ត៏តាស៊ីក្លូដល់នេះទៀត
        វើយចៅស្រីមួយនេះ ហាហាហាហាហហ

  18. que said, on ខែ​ឧសភា 28, 2009 at 3:30 ល្ងាច

    អបអរសារទរ! បានកូនគួរអោយស្រលាញ់ណាស់ ..

  19. kooms said, on ខែ​ឧសភា 29, 2009 at 1:25 ព្រឹក

    អគុណ អ្នក​បងកេសី, Chanroeun,​ que, តាស៊ីក្លួ គួអោយ​ស្តាយណាស់ពេល​នោះ​មិន​បាន​អញ្ចើញ​តាស៊ីក្លួ​ ទៅកំដរ បើ​បាន​តាទៅនោះ​មិន​ជាសប្បាយ​យ៉ាងណាទេ។
    មែន​ហើយ​លោក​គ្រួ គ្មាន​អ្វីដែល​​គួរ​អោយ​ស្រលាញ់​ដូច​កូន​ខ្លួន​ឯង​ទេ

  20. តាស៊ីក្លូ said, on ខែ​ឧសភា 29, 2009 at 1:42 ព្រឹក

    មិនអីទេចៅតា ! ចាំចៅសាប៊ីធំចាំតាស៊ីក្លូស្ម័គ្រចិត្តឌុបចៅស៊ានប៊ីទៅ
    សាលារៀនព្រីៗៗៗៗៗៗ ឲ្យតែចៅសាប៊ីនឧស្សាហ៏ទៅសាលារៀន។

    • kooms said, on ខែ​ឧសភា 29, 2009 at 2:38 ព្រឹក

      សូមអគុណ នឹង​សន្តានចិត្ត​របស់លោក​តាខ្លាំងណាស់ ដល់​ពេល​នោះ​ខ្ញុំ​ក៏រវាល់ ប្រពន្ធ​ខ្ញុំ​ក៏រវាល់ សាន់ប៊ី ប្រហែល​ពឹង​​តា​ហើយ​គ្រាន់​ជូនទៅសាលា​ ។

  21. ញញឹមស្រស់ said, on ខែ​ឧសភា 29, 2009 at 3:12 ព្រឹក

    សូមជូនពរ​ for the new born king ឲ្យ​បាន​មាន​បញ្ញា​ឈ្លាស​វៃ​រៀន​បាន​លេខ​មួយ​រហូត​ នៅពេលធំ​ឡើង​។

  22. សុខហេង said, on ខែ​ឧសភា 29, 2009 at 6:35 ព្រឹក

    ជូនពរ​ក្រុម​គ្រួសារ​បង​ទាំង​មូល​មាន​សុភមង្គល​ !

  23. Vanda said, on ខែ​ឧសភា 29, 2009 at 9:42 ព្រឹក

    គួរអោយស្រលាញ់ហើយគួរអោយច្រនែនមែននេះ។
    ខ្ញុំមិនទាន់មាននៅឡើយ បើមានមិនដឹងសប្បាយយ៉ាងណាទេ?
    ពូកែដាក់ឈ្មោះអោយកូនមែនល្បង!​ពិរោះណាស់

    • kooms said, on ខែ​ឧសភា 29, 2009 at 9:52 ព្រឹក

      អគុណ Vanda ខ្ញុំគិតថាថ្ងៃអនាគត​ Vanda នឹងមានដែរហើយ។ ចំពោះ​ឈ្មោះ​នឹង ដោយ​សាតែ​សាន់ប៊ី​កើត​ថៃ្ងអាទិត្យ​ គិតថាដាក់ឈ្មោះ​ធម្មតាដែរ តែភាគច្រើនសុទ្ធតែឈ្មោះគេនឹង ក៏សំរេចដាក់ដូច្នេះ​ទៅ។

  24. Vanna said, on ខែមិថុនា 16, 2009 at 3:27 ល្ងាច

    សាន់ប៊ី​គួឲ្យ​ស្រឡាញ់​ ហើយ​ពូកែបៅ​ទៀត ពិត​ជា​មិន​ធម្មតា :p

  25. -:-បាត់ដំបង-:- said, on ខែសីហា 24, 2009 at 9:11 ព្រឹក

    សាន់ប៊ី មុខស្រដៀងក្មួយខ្ញុំអញ្ចឹង! សូមជូនពរអោយមានសុខភាពល្អ

  26. […] កាល​ទើម​កើត មើល​ទៅដូចជា ខ្មៅដែរតែដល់ ដល់ពេល ធំបន្ដិច មើល ទៅ ដូច ជា សដែរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: