ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

មហាស៊យ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 25, 2009

កាល​ពីថ្ងៃសៅរ៍សប្តាហ៍កន្លង​ទៅ​ ខ្ញុំ​បាន​ជួប​ឧបទ្ទវហេតុ​អាក្រក់ៗចំនួន​បីលើក​ក្នុង​មួយ​​ថ្ងៃ៖

ចេញពីធ្វើការ៖ វេលាម៉ោង​ ១២.៤០នាទី ខ្ញុំ​កំពុងតែជិះម៉ូតួធម្មតា​សោះ​ ស្រាប់​តែមាន​ម៉ួមកមុខពីក្រោយ​ម៉ូខ្ញុំ សំណាងល្អ​មិនមាន​គ្រោះ​ថ្នាក់​អី

រថយន្តធ្លាក់​ទន្លេ៖ វេលា​ម៉ោង​ប្រហែល​ ៦ល្ងាច​នៅ​កំពង​ចំឡង​អ្នក​លឿង មាន​រថយន្ត​មួយ​គ្រឿង​បាន​ធ្លាក់ចួល​ក្នុង​ទន្លេ​ បន្ទាប់ពីសាឡាងខ្ញុំ​ជិះ​បាន​ ចេញដំ​ណើ​ប្រហែល​ជា ៥០​ម៉ែត​ពីច្រាំង​ទន្លេ ស្រាប់តែលឺសំលេង​អ្នក​ដំណើរ​ស្រែក​ឡើង​ ឡាន​ធ្លាក់​ទន្លេ! ឡាន​ធ្លាក់​ទន្លេ! ខ្ញុំ​ក្រលេក​មើល​ទៅក្រោយ​ ឃើញ​តែគួត​រថយន្ត​ដែល​ក្បាល​របស់វា​បាន​ធ្លាក់ចួល​ទៅក្នុង​ទន្លេ​បាត់ទៅ​ហើយ​ ប៉ុន្មាន​វិនាទីក្រោយ​មក​រថយន្តនោះ​លិច​បាត់ស្រមោល​ទៅក្នុង​ទន្លេ។

គោយន្ត​ក្រលាប់ធ្លាក់ពីថ្នល៖ មនុស្ស​បីនាក់​ នឹង​ជ្រួក​៥ក្បាល់​ត្រូវរូចជីវិតពីគ្រោះថ្នាក់នេះ

សំណាង​ល្អដែល​ខ្ញុំមិន​មាន​បញ្ហាអី!

Advertisements

10 ចំលើយ

Subscribe to comments with RSS.

  1. កេសី said, on ខែ​ឧសភា 25, 2009 at 7:10 ព្រឹក

    ប្រយ័ត្នៗខ្លះទៅប្អូនអើយ… ការពារប្រសើរជាងព្យាបាល

  2. កុមារី said, on ខែ​ឧសភា 25, 2009 at 9:44 ព្រឹក

    អីក៏ដូចខ្ញុំម្ល៉េះ!​ ថ្ងែ​នឹងពេលម៉ោងបាយថ្ងែត្រង់ ខ្ញុំទៅផ្ទះឃើញម៉ូតូបុកគា្ន២ដង ។ ពេលទៅម្តង នឹងត្រលប់មកវិញម្តងទៀង ។ គូរអោយញាក់សាច់…………………​​

  3. kooms said, on ខែ​ឧសភា 25, 2009 at 10:29 ព្រឹក

    អគុណ​បង​កេសី ឥឡូវ​អោយ​តែដល់​សាឡាងអ្នក​លឿងគឺ ចុះដើរតែមង ។
    សំបួរគ្រោះ​ថ្នាក់ណាស់​ស្រុក​ខ្មែរយើងកុមារី ។
    សូម​អាន​ពត៏មានលំអិតនៅទីនេះ http://www.kohsantepheapdaily.com.kh/khmer/asiam25_05.htm

  4. តាស៊ីក្លូ said, on ខែ​ឧសភា 25, 2009 at 1:58 ល្ងាច

    ប្រយ័ត្នខ្លួនខ្លះទៅ វាប្រសើរណាចៅគូមស៏ ! បើជិះស៊ីក្លូដូចតាអញ្ចឹង
    អត់មានបញ្ហារ៉េ !

    ឥឡូវអញ្ចេះចុះ ! ចៅឯងមករៀនល្បុក្កតោជាមួយតាស៊ីក្លូទៅចាំតា
    ស៊ីក្លូជួយបង្រៀន ! មានការអីបើយើងចេះល្បុក្កត្តោយើងលោតផ្លោត
    សំរាលខ្លួនផ្លាប់ ផុតពីគ្រោះថ្នាក់ហើយ! ស្ទីលតាស៊ីក្លូគឺបែបនេះឯង !

  5. Samady KS said, on ខែ​ឧសភា 25, 2009 at 11:40 ល្ងាច

    ទិញ​កប៉ាល​ហោះ​មួយ​ទុក​ជិះ​ទៅ អស់​អី​ហើយ, ហោះ​នៅ​លើ​មេឃ​ម្នាក់​ឯង​អត់​ភ័យ​ខ្លាច​គេ​បុក រ៉េ!!!!!

  6. kooms said, on ខែ​ឧសភា 26, 2009 at 1:07 ព្រឹក

    ហាហាតាស៊ីក្លួ ពិត​ជាកំប្លែងមែន តាបើក​បង្ហាត់​គុណនៅ​ឯណា​ប្រាប់​ខ្ញុំ​បាន​ទេ ខ្ញុំ​នឹង​ទៅ​រៀនដែរ។ Samady កប៉ាល​ហោះ​នឹង​ជើង​មិន​ជាប់ដីទេ បើ​មាន​បញ្ហា​គឺងាប់ទាំង​អស់​នឹង ហាហា!

  7. កុមារី said, on ខែ​ឧសភា 26, 2009 at 2:51 ព្រឹក

    អីយ៉ាបងកុម! ចង់ទៅរៀនល្បុក្កតោផង បែបគិតថាចេះហើយគា្មនបញ្ហាហើយមើលទៅ ។​ បើសិនជាចឹងមែនគេនាំគា្នទៅរៀនផ្អើលទឹក ផ្អើលដីអស់ហើយ! រួចដល់ពេលជូបបញ្ហាលោតផ្លោត​ សំរាលខ្លួនផ្លាប់ ឡានមោបុកលឺសូរតែផ្លាច់ ចេតរ៉យដដែល!!!!!!!!!!!​

  8. អគ្គលីបុត្រ said, on ខែ​ឧសភា 26, 2009 at 3:25 ព្រឹក

    អូរសំណាងល្អ!

  9. kooms said, on ខែ​ឧសភា 26, 2009 at 5:56 ព្រឹក

    កុមារី​ អើយ​ចេះ​តែចង់​រៀន​ ព្រោះ​តាស៊ីក្លួ​ គាត់​មិន​គិត​លុយ​ ម្យ៉ាង​ទៀត​ស្រុក​យើង​ឥ​ឡូវ​សំបួរចោ​ណាស់ ហើយ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ មក​ដល់​ផ្ទះយប់​ទៀតបាន​ចេះ ល្បុក្កតោ​ខ្លះ​ៗ ក៏ម្យ៉ាង​ដែរ​គ្រាន់​បាន​បង្ការខ្លួន។
    មែន​ហើយ​ អគ្គលីបុត្រ ខ្ញុំ​ពិត​ជា​សំណាងណាស់ ដែល​មិន​មាន​បញ្ហាអីដល់​ខ្លូន

  10. ធារ៉ា said, on ខែ​ឧសភា 27, 2009 at 8:12 ព្រឹក

    អូហ៏ លឺបងកុមនិយាយចឹង ខ្ញុំ​គិតសុំលោកតាស៊ីក្លូរៀនដែរ!​ ព្រោះខ្ញុំ​ក៏ដូចបងកុមដែរនឹង។ ប៉ុន្តែមិនដឹងថាគាត់ទទូល កុមារីអត់?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: