រឿង ផ្កាក្នុងផ្កា ទទួលរង់ការរិះគន់យ៉ាងខ្លាំង…
រឿងផ្កាក្នុងផ្កា ជាខ្សែភាពយន្តភាគខ្មែរដែលដាក់ បញ្ចាំងតាមទួរទស្ស CTN នាពេលបច្ចុប្បន្នទទួលរង់ការរិះគន់យ៉ាងខ្លាំងពីសំនាក់អ្នកទស្សនា៖
អ្នកនៅស្រុកចន្រ្ទា ជាស្រុកកំណើតនាងរំដួល(តួឯកស្រីក្នុងរឿង)និយាយាថា អ្នកនិពន្ធ ហាក់ដូចជាមើលងាយពួកគាត់ខ្លាំងណាស់ ដោយសានាងរំដូលជាតួឯក ល្ងង់ ខ្លាច ភ្លើ ត្រូវគេបោកប្រាស ចាប់រំលោបម្តងហើយម្តងទៀត នៅតែល្ងងនៅតែភ្លើ ជាស្រីស្រេកឃ្លានតណ្ហាយកប្តីគេពីមួយទៅមួយ មានពេលខ្លះធ្វើអោយប្រពន្តគេខឹងដល់ស្លាប់ ទាំងនេះជាសំដីពួគរស់នៅទីនោះ មានអ្នកខ្លះថែមទាំងនិយាយថានេះ ជារឿងពិតរបស់អ្នកស្រីពាន់ ភួងបុប្ផា? ហើយរឿងនេះ នាក់ស្រុកចន្រ្ទានិយាយថា ថតនៅផ្ទះប្អួនស្រី អ្នកស្រីពាន់ ភូងបុប្ផា នៅភូមិដួនទយ ឃុំច្រេះ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
តើអ្នកគិតយ៉ាងណាចំពោះរឿង ផ្កាក្នុងផ្កានេះ?
តើប្រភព ពត៏មាននេះបានមកទីណាដែរ…?
កាលពេលចួលឆ្នាំ ខ្ញុំបានទៅលេងស្រុកលឺពួកគេ នៅទីនោះនិយាយអញ្ចឹង
វាជារឿងធម្មតាទេ អ្វីក៏ដោយតែងតែមាន គុណសម្បត្តិ និង គុណវបត្តិជានិច្ច.. តែជួនកាលរឿងដែលគេនិយាយមិនចាំបាច់យកជាការឡើយ…
ប្រហែលគ្រាន់តែជាការគិតរបស់អ្នកស្រុកតែប៉ុណ្ណោះ។
វណ្ណ៖ ពិតជាការគិតរបស់អ្នកស្រុកភូមិនៅទីនោះមែន ពួគគេគិតអញ្ចឹង តែចំពោះអ្នកផ្សេងខ្ញុំមិនដឹងទេ បើបានមើលរឿងនេះហើយមិនដឹងថាគេគិតយ៉ាងណានោះទេ។
Samady: តែជួនកាលរឿងខ្លះអាចមានប្រយោជន៏ដែរ។ បានជាខ្ញុំយកប្រធានបទមកដាក់ពេលនេះ ព្រោះជានិច្ចកាលខ្ញុំតែងលឺ មតិរិះគន់ចំពោះរឿងនេះ ពីសំណាក់បង់ប្អូនអ្នកស្រុកភូមិនៅទីនោះ ហើយពួកគាត់មិនដឹងនិយាយប្រាប់អ្នកណាចេះតែនិយាយតៗគ្នាទៅក្រែងលឺដល់អ្នកនិពន្តរឿងនេះ ក្រែងគាត់មានប្រតិកម្មអីខ្លះចំពោះទស្សនៈបង់ប្អូនទាំងនោះ។ ឃើញដូច្នេះខ្ញុំក៏នាំសំដីពួកគាតខ្លះៗ មកចែកជួនបង់ប្អូន ភូមិ WordPress តើមានទស្សនៈបែបណាចំពោះរឿងនេះ?
Kooms ខ្ញុំអត់មានថាអី ឯណា…? ខ្ញុំគ្រាន់តែបញ្ចេញទស្សនៈមួយថាជួនកាល សាច់រឿងខ្លះមិនអាចយកជាការបានទេ ព្រោះគ្រាន់តែជាការនិយាយបែបលេងៗ ធម្មតាតែបើ Kooms គិតថាល្អហើយចង់នាំពាក្យសម្តីមកចែកគ្នាគិត ក្រែងទទួលបាននូវការកែ លំអ ខ្លះៗ នោះពិតជាល្អហើយ… ព្រោះអ្វីៗតែងតែកើតជាពីការផ្តល់មតិ និងការនែនាំ
ខ្ញុំក៏គិតថារឿងហ្នឹងអត់កើតដែរ!!
ខ្ញុំឆ្ងល់… បើរឿងអ្នកស្រី ពាន់ភួងបុប្ផា ថតជាកុនខ្នាតធំគ្រាន់បើ
តែ អោយតែថតអោយCTN មើលមិនកើត អត់មានសាច់រឿងសោះ។
អ្នកទាំងអស់គ្នាយល់ដូចញុំអត់?
អេ៎ យល់ឃើញដូចខ្ញុំម៉្លេះ!
រំលោភអីក៏រំលោភម្ល៉េះ? អ្នកនិពន្ធនឹងក៏យ៉ាប់ អត់ល្អមើលអីតិច!
រឿងហ្នឹងខ្ញុំបានតាមដានមើល មិនដែលខានម្តងណាឡើយ…ហើយខ្ញុំក៏បានយល់អំពីសាច់រឿងហ្នឹងទាំងស្រុងដែរ គឺចេះ៖
នាងរំដួល បានស្រលាញ់បុរសម្នាក់រួចចាញ់បោកគេ ដល់មានកូន រួចប្រពន្ធរបស់គេដឹងក៏ ក៏បែកគ្នា នាងរំដួលបានទៅរស់នៅជាមួយ ស្រីអ្នកមានម្នាក់ ប្តីរបស់ស្រីនោះបានលួចចាប់រំលោភ នាងពេលប្រពន្ធគេដឹងក៏ ទាស់ស្លាប់. រួចបានដេញនាងរំដួល ចេញពីផ្ទះ,ពេលដែលចេញពីផ្ទះ នាងរំដួលត្រូវបានក្រុមជនអន្តពាល ចាប់រំលោភ រួចមានបុរសម្នាក់បានឃើញក៏ជួយនាងអោយ មករស់នៅជាមួយ ប៉ុន្តែបានបង្ខំអោយនាងរំដួលធ្វើជា ស្រីខូច, រហូតដល់កូនរបស់នាងរំដួលពេញក្រមុំ។ (កូនជាមួយបុរសដែលបានដេកជាមួយនាងរំដួលដំបូង) នៅវែងឆ្ងាយទៀត តែមិនចាំបាច់និយាយអោយអស់ទេ, ព្រោះសាច់រឿងហ្នឹង នាងរំដួលត្រូវគេរំលោភ រហូត….
ហេហេហេ ចំពោះខ្ញុំ ខ្ញុំអត់ថាអីទាំងអស់ ព្រោះអត់ដែលបានមើលផង 😀
ខ្ញុំមិនដែលបានមើលរឿងនឹងទេតែលឺតែគេនិយាយថាពិបាកភ្នែកណាស់។
ប៉ុន្តែខ្ញុំគិតថាវាបានឆ្លុះបញ្ចាំងពីផ្នែកមួយនៃសង្គមខ្មែរយើងពីជីវិតស្រីដែលចាញ់បោកគេពីជនបទនិងជីវិតស្រីរកស៊ី។
ដូចដែល Samady រៀបរាប់អញ្ចឹង អ្នកបង កេសី, Kagnaem តែក៏ត្រូវម្យ៉ាងដែរ នេះពិតជាឆ្លុះបញ្ចាំងអោយឃើញ ការចាញ់បោកគេរបស់ស្ត្រីម្នាក់ដែលគ្មានលទ្ធភាពតស៊ូរ។ មួយទៀតគឺការរៀបចំទុកដាក់កូនចៅអោយទៅមនុស្សដែលយើងមិនស្គាល់ពីប្រវត្តច្បាស់លាស….
សុំនិយាយតាមត្រង់រឿងនេះយ៉ាប់រកលេខដាក់គ្មាន!
រឿងនេះដូចជាកុហកជ្រុល!ពិោបាកមើលទឿត!
ខ្ញុំមិនបានមើលរឿងនេះអោយបានដិតដល់ទេ គ្រាន់តែមើលពេលខ្លះៗដែលបើក ទូរទស្សន៍ចំរឿងនេះប៉ុណ្ណោះ ។ ហើយមិនចូលចិត្តមើលរឿងនេះទេព្រោះសាច់រឿង លេងយឺតៗពេកគួរអោយធុញ គ្រប់កាយវិការនិងការសន្ទនានានា ត្រូវបានបន្លាយ ពេលយ៉ាងវែង… មួយវិញទៀតមិនចូលចិត្តឃើញតួឯកស្រីល្ងង់យ៉ាងនេះទេ។
ជួនកាលម៉ោមានអ្នកចូលចិត្តចង់មើលឈុតបែបនេះ ច្រើននាក់ បានជាគេនិពន្ធអញ្ចឹងទៅ។
ខ្ញុំក៏មិនសូវបានតាមដានរឿងនេះដែរ តែដោយអ្នកផ្ទះមើលក៏មើលដែរទៅ ។ កាលដំបូងខ្ញុំក៏គិតថារឿងនេះអត់កើតដែរ តែក្រោយមកខ្ញុំគិតថា រឿងនេះមានប្រយោជន៍ណាស់ បង្ហាញពីតថភាពក្នុងសង្គមសព្វថ្ងៃ ។ តើអ្នកធ្លាប់គិតថាមកទល់សព្វថ្ងៃ ហេតុអ្វីបានជានៅតែមាននារីត្រូវគេបោកប្រាស់យកទៅលក់អញ្ចឹញ ? លើសពីនេះទៀតរឿងនេះវាបង្ហាញ ការឈឺចាប់របស់នារីដែលត្រូវគេបោកប្រាស់ ប្រាប់កុំឲ្យជឿគេងាយពេក ។ ទោះជាយ៉ាងណាវាជាគំនិតខ្ញុំប៉ុន្នោះ ។
គឺដូចបងវណ្ណនិយាយអ៊ីចឹង! រឿងហ្នឹងលេងយឺត ហើយសាច់រឿងអត់ឡូហ្សិកសោះតែម្ដង! រឿងភាគដែលដាក់បញ្ចាំងតាមទូរទស្សសន៍ជាលក្ខណៈបើកចំហរអ៊ីចឹង មិនគួរសោះដែលគាត់បង្ហាញឈុតរំលោភអស់នោះមក! វាអាក្រក់មើលពេកតែម្ដង! តើគាត់យល់យ៉ាងម៉េចពីរឿងហ្នឹង? គាត់ថា ក្រែងប្រុសៗចូលចិត្តឈុតអស់ហ្នឹងហ្អី? ឆ្ងល់ដែរ គាត់អត់ធ្លាប់គិតទេឬអីថាពេលដែលចាក់ផ្សាយ មិនមែនមានតែប្រុសៗឯណាដែលមើល! ខ្ញុំបានជួបអ្នកស្រី ប៉ុល ពិសីដែលជាអ្នកសរសេររឿងនេះជាមួយនឹងអ្នកស្រី ពាន់ ភួងបុប្ផា ពេលដែលខ្ញុំទៅមើលរឿង “ខ្ញុំជាអ្នកណា?”… ទាំងខ្ញុំ និងអ្នកនិពន្ធវ័យក្មេងដទៃទៀតព្យាយាមលើកឡើងពីចំណុចអវិជ្ជមានក្នុងរឿងនេះ និងពីការថតភាពយន្ដរបស់គាត់ តែគាត់ជាមនុស្សដែលមានទស្សនៈ “អញនិយម” មិនព្រមទទួលមតិរិះគន់ពីនរណាងាយឡើយ… ហើយនេះហើយជាមូលហេតុធ្វើឱ្យរឿងគាត់ ពីមួយទៅមួយកាន់តែអន់ឡើង!
គ្រប់គ្នាធ្លាប់តាមដានការសរសេរ និងដឹកនាំរបស់អ្នកនិពន្ធស្រីរូបនេះពីដើមមកទេ? តាំងពីរឿង “ទឹកចិត្តម្ដាយ” ឃើញថា ទាំងសាច់រឿង ប្លង់រឿង និងអត្ថបទនិយាយសុទ្ធតែគួរឱ្យចាប់អារម្មណ៍ (គ្រាន់បើ)! រហូតមកដល់រឿង “ទឹកចិត្តគ្រូបង្រៀន” លេចឡើងនូវចំណុចអវិជ្ជមានជាច្រើន! បើថាតាមពិតទៅ គាត់ធ្វើការខ្ជីខ្ជាក៏មិនដឹង… តួនិយាយដដែលៗស្ដាប់ឡើងសាំត្រចៀក! រឿងគាត់ដូចជា “ប្រពន្ធល្អ”, “ស្នេហ៍មិនឈ្នះស្និទ្ធ” អីហ្នឹង គឺនៅមានចំណុចទាស់ច្រើនមែនទែន! នេះខ្ញុំកំពុងតែនិយាយតាមការមើលឃើញ! បើឱ្យយកទៅប្រៀបធៀបជាមួយនឹងភាពយន្ដបរទេសវិញ គឺខុសគ្នាឆ្ងាយតែម្ដង!
ទូរទស្សន៍*
រឿងនេះខ្ញុំយល់ថាលើសពីការរិះគន់ទៅទៀត ។ ដ្បិតខ្ញុំបានមើលតែពីរបីភាគ ក៏ដឹងថាសាច់រឿង និងឈុតឆាកធ្វើឲ្យទស្សនិកជនធុញទ្រាន់មិនស្ទើរទេ ។ ខ្ញុំឮគេ និយាយថាមិនចូលចិត្តរឿងនេះច្រើននាក់ណាស់នៅស្រុកខ្ញុំ ។
ខ្ញុំយល់ ថាអ្នកនិពន្ធពិតជាចង់បានសាច់រឿងមួយដ៏ប្លែកសម្រាប់បម្រើទស្សនិកជន តែវាហាក់ដូចជាសាំណាស់ សម្រាប់ការចាក់ផ្សាយក្នុង ស៊ីធីអីន ដែលឮតែគេថាទូរទស្សន៏នេះធំណាស់ តែរឿងផលិតមិនកើត ។
រឿងនឹង ជោគជ័យហើយអ៊ីចឹងនោះ! បានន័យថា ទឹកដៃអ្នកផលិតនិងនិពន្ធពូកែ ព្រោះធ្វើឲ្យអ្នកទស្សនា អត់ទ្រាំនិយាយមិនបាន មានទាំងទាស់ចិត្ត និង ចូលចិត្ត ។
ស្អប់ជាងគេ អ្នកបញ្ចូលសំលេង! និយាយម្ញេកៗៗ បើបញ្ចូលសំលេងឲ្យរឿងចិន អាមេរិកអីវិញ បញ្ចូលម៉ាបាវ ដល់រឿងខ្មែរ បញ្ចូលម៉ាថង់!
អគ្គលីបុត្រ ទោះជាយ៉ាងណាក៏ការបកប្រែវាគ្រាន់បើ ជាងរឿងយួនដែរ..
ខ្ញុំសង្កេតឃើញថា រឿងណាក៏ដោយពេលដែលបកប្រែជាភាសារយួន នោះគេបកប្រែដោយប្រើសម្លេងតែមួយនាក់ទេ រឿងខ្លះបកប្រែ ប្រើសម្លេងស្រីម្នាក់ឯង រឿងខ្លះទៀតប្រើសម្លេងប្រុសម្នាក់ឯង, ខ្ញុំអត់យល់ដែរ?
Samedy! មិនបាច់និយាយទេអារឿងយួននោះ បញ្ចូលសំលេងជាន់សំលេងដើមគេ សិសស៊ុសៗៗ ញេវញ៉ាវៗៗ
រឿងបរទេសគេបញ្ចាំងតាមទូរទស្សន៍យួនគឺបែបហ្នឹងឯង អស់លុយតិច។
តែឆ្ងល់ម៉េចក៏គេមិនដាក់subtitle បើសំលេងអន់បែបហ្នឹង?
សុំសើចមួយត្រង់បញ្ចូលម៉ាថង់ 😆
សុំសើចដែរ!
មិនដឹងថាយ៉ាងមិចទេចំពោះអ្នកនិពន្តរឿងប្រចាំ CTN រឿងចាម ជាមួយចិន(កំលាំងនិងវាស្នា?)ត្រូវបានផ្អាក់ពាក់កណ្តាលផ្លូវ …នៅមានរឿងជាច្រើនទៀតដែលមិនកើតដូចជាតូឯកស្រីមានលក្ខណៈអោយដៃតូប្រុសទាំងមិនទាន់រៀបការ(ក្រវ៉ានសៀមរាប), ចំនែករឿងកូនប្រសាស្រី ទាំងចំរៀងនិងសាច់ភ្លេង គឺដូចខ្សែភាពយន្តចិនវាស្នានាងវន្តជី ចំនែកសាច់រឿងគឺប្រហាក់ប្រហែលគ្នា នាងវន្តជីត្រូវរៀបការហើយមកនៅផ្ទះខាងប្តី…
០បាត់អារឿងមើលកុន ! តាស៊ីក្លូចូលចិត្តតែដកមេ ហេេហហេហ !
តាស៊ីក្លូយ៉ាប់ហ្មង ទៅណាក៏មិនដែលបាត់ដែរអាពាក្យដកមេអីនឹង ។ ហេហេ រឿងនឹងមិនដែលបានមើលផង ចឹងសុំអត់មានយោបល់ តែបើនិយាយជារួមរឿងខ្មែរថតសម័យអីឡូវ មើលទៅឆ្គងៗ (មិនបង្អាប់ទេ តែតាមមើលឃើញ)
ខ្ញុំបានមើលរឿងហ្នឹងប៉ុន្មានភាគដែរ… ស៊ាំចិត្តនឹងនាងរំដួលអីគេហ្នឹងណាស់ អ្នកនិពន្ធដូចជាមើលងាយស្រ្តីខ្មែរពេក ទាំងកំលាំងកាយ និង កំលាំងប្រាជ្ញា ។ នាងរំដួលត្រូវគេរំលោភរាប់រយសារ ហើយទីបំផុតស៊ូទ្រាំរស់នៅក្នុងផ្ទះបនតាំងពីមានផ្ទៃពោះរហូតដល់កូនកើតមកហើយពេញក្រមុំ ។ មានពេលខ្លះពេលទទូលភ្ញៀវ ម្តាយនិងប្រុសគេងលើគ្រែ ឯកូនក្រមុំគេងស្តាប់នៅក្រោមគ្រែ… មើលទៅទើសភ្នែកណាស់ ។ អារឿងយឺតនោះមិនបាច់និយាយទេ Super Slow ហ្មង
ឥឡូវនាងរំដូលស្លាប់ដោយសារោគអេដស៍ហើយគឺនៅសល់តែកូនស្រីនាងទេ។ ចំពោះកូនស្រីនាង កុំពុងប្រឈមមុខបញ្ហាធំទៀតហើយ?
អីយើ….!អាឡូវមានអ្នកតាមដានសភាពការក្នុងរឿងហ្នឹងដែតើ…? ខ្ញុំគិតឈប់មើលរឿងហ្នឹងហើយ តែទុកអោយ Kooms ជាអ្នកមើលទៅ មើលបានប៉ុណ្ណា ចាំយកមកប្រាប់គេប្រាប់ឯងអោយដឹងផង! ហាហាហា
ខ្ញុំមិនជាអ្នកមើលអីណា តែពេលទាល់ដល់ផ្ទះគ្រួសានិយាយប្រាប់នឹង បើរៀមដល់ម៉ោង៨ ៣០ ឯនោះបានទៅដល់ផ្ទះ។ កុំអាល់ឈប់អី Samady មើលមកនិយាយប្រាប់គ្នាផងព្រោះម្តុំខ្ញុំឧស្សាហ៍ដាច់ភ្លើងណាស់មិនសូវបានមើលប៉ុន្មានទេអានឹង… 😆
យីខ្ញុំមើលតាម យូទូបជិតដល់នាងរំដូលស្លាប់ដែរហើយ 😀
យូយូទៅ ខ្ញុំលែងចង់មើលរឿងហ្នឹងទៅហើយ ព្រោះឃើញតែ រំលោភ រំលោភ រំលោភ រឿងស្អីចឹងឃើញតែរំលោភ អត់ឈប់សោះ, នាងរំដួលត្រូវគេរំលោភ និងចាប់អោយធ្វើជាស្រីខូចរហូតដល់ កើតអេដស៏ស្លាប់ ដល់អាឡូវនៅសល់កូនស្រីរបស់រំដួលម្នាក់ទៀត គេចាប់ផ្តើមធ្វើបាបទៀតហើយ, ទៅជាចឹងទៅ?
បើនាងរំដួលហ្នឹងទៅប្តឹងប៉ូលីស សង្ស័យតែអ្នកនិពន្ធតែងថាត្រូវប៉ូលីសរំលោភទៀតមើលទៅ??
យោបល់អស់ទាស់ហ្មង!
ចៅ kooms !
តាស៊ីក្លូមកនេះចង់សួរចៅរឿងមួយ។ រួចហេតុអីក៏ចៅយកតាស៊ីក្លូទៅភ្ជាប់នឹង
ប្លុកដែលគេសរសេរថា ” បុរសគំរក់ទាំង៩ក្នុងចិត្តមនុស្សស្រី ” ទៅវិញ? រួចចុះ
ហេតុអីក៏ចៅហ៊ានសរសេរថា ” រកនឹកឲ្យបានច្រើនបន្តិចទៅមើល ក្រែងលោ
តាស៊ីក្លូភ្ញាក់ខ្លួន? “។ តាស៊ីក្លូឆ្ងល់ត្រង់នេះដល់ហើយ !
បើទោះបីជាតាស៊ីក្លូជាមនុស្សពាលាអាវ៉ាសែ មិនដែលបានចូលសាលារៀនក៏
នោះជារឿងផ្ទាល់ខ្លួន ជារឿងជីវិតរបស់តាស៊ីក្លូដែរមែនទេ? ហើយរឿងភ្ញាក់
ខ្លួនឬមិនភ្ញាក់ខ្លួននោះវាជារឿងបុគ្គលផ្ទាល់ខ្លួនរបស់តាស៊ីក្លូទេ តើមែនអត់?
រឿងអីដែលចៅ kooms ចេះឈឺឆ្អាល លូកលាន់រឿងផ្ទាល់ខ្លួនរបស់តាស៊ីក្លូ?
បើចៅkooms សរសេរក្នុងន័យលេងសើចនោះតាស៊ីក្លូមិនជាថាអីទេ ព្រោះតា
ស៊ីក្លូក៏ចូលចិត្តលេងសើចដែរ ប៉ុន្តែតាស៊ីក្លូបានឃើញវាចារណ៏ចុងក្រោយរបស់
ម្ចាស់ប្លុកដែលគេនិយាយដៀមដាមដល់តាស៊ីក្លូ។ សួរថារឿងនេះកើតឡើងមក
ពីនរណា? នរណាជាអ្នកនាំភ្លើង?
សុំចៅ kooms កែអត្តចរិតនេះចេញទៅ ហើយមិនគួរណាយកឈ្មោះមនុស្ស
ដ៏ទៃទៅលាបនៅលើប្លុករបស់គេ ដើម្បីឲ្យម្ចាស់ប្លុកគេមើលងាយតាស៊ីក្លូនោះ
ទេ។ ចៅចូលមកលេងប្លុកតា ចៅនិយាយយ៉ាងម៉េចក៏តាមិនប្រកាន់ថ្នាក់ដែរ
ប៉ុន្តែតាស៊ីក្លូអន់ចិត្តត្រង់ថាយកឈ្មោះតាស៊ីក្លូទៅលេងជាមួយនឹងប្លុកអ្នកដ៏ទៃ
ធ្វើឲ្យម្ចាស់ប្លុកគេនិយាយដៀមដាម មើលងាយ ដល់តាស៊ីក្លូ។ ចៅគិតទៅមើល
ថាទង្វើរបស់ចៅបែបនេះសមដែរទេ?
តាស៊ីក្លូនិយាយត្រង់ៗទេ! ឃើញប៉ុណ្ណាតាស៊ីក្លូថាប៉ុណ្ណឹងហើយតាស៊ីក្លូអត់ចេះ
គុំគួនទេ។ បើចៅពេញចិត្តទទួលតាស៊ីក្លូជាមិត្តភ័កិ្តក៏ទទួលទៅ បើមិនពេញចិត្ត
ទេ ហើយខឹងតាស៊ីក្លូរឿងនេះ តាស៊ីក្លូក៏មិនប្រកាន់ខឹងដែរបើចៅមិនរាប់តាស៊ីក្លូ
ជាមិត្តភ័កិ្តនោះ។
អោយខ្ញុំសូមទោស រាល់ទង្វើរបស់ខ្ញុំ ដែលធ្វើទៅហើយប៉ះពាល់ដល់លោកតាយ៉ាងខ្លាំង និយាយតាមត្រង់ទៅខ្ញុំគ្រាន់តែចង់លេងសើចជាមួយលោកតាទេ ព្រោះជានិច្ចកាល បើខ្ញុំមិនសូវសប្បាយចិត្តខ្ញុំតែងចួលទៅលេងប្លក់លោកតា ហើយអានអត្ថបទរបស់លោកតា តែងតែធ្វើអោយខ្ញុំសើច សើចឡើងចុកពោះទៅហើយ មួយវិញទៀតខ្ញុំឃើញលោកតាទៅណាមកតែងតែទាដកមេរហូតនឹង ចំនុចនេះហើយដែលខ្ញុំចង់លេងសើចជាមួយលោកតា សូមលោកតាអភ័យទោសអោយចៅផង បើការលេងសើចនេះវាជ្រុលជ្រូស។ ខ្ញុំដឹងថាធាតពិតរបស់លោកតា ឫម្ចាស់ប្លក់មួយចំនួនមិនដូច្នេះ លោកតាជាអ្នកជាអ្នកដើរបានច្រើនជាងចៅ មានចំណេះច្រើនជាងចៅ និងមានបទពិសោធន៍ច្រើនជាងចៅ ចៅគិតថា ពាក្យថា ដកមេ ដែលលោកតាតែងតែនិយាយរហួតមកនេះគ្រាន់តែជាការកំប្លែងរបស់តា មែនទេ?
ជាបញ្ចប់ខ្ញុំសូមដក់ពាក្យសំដី ដែលនិយាយមិនសំរមចំពោះលោក នឹងសូមទោសលោកម្តងទៀត។ យើងនៅជាមិត្តនឹងគ្នាជារៀងហូតមែនទេលោកតា?
ការសរសេរអត្ធបទក្នុងប្លក់គឺដើម្បីកែអប្សុកនិងសំរាកពីការនឿយហត់ហើយក៏ដើម្បីចែករំលែកគំនិតទៅអក្នដ៏ទៃ។វាក៏ចៀសមិនផុតពីការលើសលួសពាក្យសំដីបន្តិចបន្ទួចឡើយជា
ពិសេសក្មេងៗដូចខ្ញុំអីហ្នឹង។
សូមខន្តីអភ័យទោសដល់លោកតាផងចុះបើមានប៉ះពាល់តិចក្តីច្រើនក្តី!
🙂
ប្រហែលជាចឹងមែនហើយមើលទៅ..? ព្រើសាច់រឿងនេះ ឃើ្ទ្រាំស្អីក៏ទ្រាំម្លេះ? នាងរំដួលមានមិត្តភក្តិ ម្នាក់វិសិទ្ធដែលតែងតែជួយនាងរហូតមក… ដល់ថ្ងៃដែលគេបានជួប និងវិសិទ្ធនៅឯមន្ទីពេទ្យហេតុក៏រំដួលមិនព្រមប្រាប់រឿងដល់កេអោយដឹងទៅ? ហើយក្រោយមកទៀតបែជានិយាយថា តើឥឡូវនេះវិសិទ្ធកំពុងតែនោទីណា? រកគេមិនឃើញសោះ, ខ្ញុំឆ្ងល់ហេតុអីក៏មិនទោរកនៅមន្ទីពេទ្យ?
ចៅ គូមអ្ហើយ ! តាស៊ីក្លូមិនប្រកែប្រកាន់ខឹងនឹងចៅទេ ! ពួកយើងជាអ្នក
លេងសើចដូចគ្នា ចូលចិត្តសប្បាយដូចគ្នាទេ។ តាស៊ីក្លូបើកចិត្តទូលាយ
ខ្លាំងណាស់មិនចេះប្រកែប្រកាន់ ខឹងនឹងអ្នកណាផ្តេសផ្តាសទេ ! ចៅកុំ
ភ័យកុំខ្លាចថាតាស៊ីក្លូខឹងចៅនោះ។ យើងចូលចិត្តលេងសើចសប្បាយ
ប៉ុន្តែមានអ្នកខ្លះគេមិនចូលចិត្តលេងសើចទេ។ មនុស្សមានខុសគ្នាច្រើន
សណ្ឋានណាស់ចៅតា ! បើតាស៊ីក្លូឃើញខុសតាស៊ីក្លូបា្រប់ហើយ ដូចគ្នា
ដែរបើសិនជាចៅឃើញតាស៊ីក្លូសរសេរឬនិយាយខុស ចៅជួយបា្រប់តាស៊ីក្លូ
វិញផង ព្រោះមនុស្សយើងគ្មាននរណាល្អគ្រប់១០០ទេ មិនថាអញ្ចឹងចៅតា?
បើអផ្សុកចូលទៅលេងនៅផ្នូរមនុស្សរស់របស់តាស៊ីក្លូទៅ ហើយសើចលេង
សប្បាយឲ្យចុកពោះទៅ កំដរអផ្សុកនិងបំបាត់ស្រ្តេស ! តាស៊ីក្លូនៅតែជាមិត្ត
របស់ចៅដដែល ហើយចៅគូមនៅតែជាចៅតាស៊ីក្លូដដែលហ្នឹង !
ម៉ោ ! ឡើងស៊ីក្លូម៉ោ ! ចាំតានាំឌុបចៅទៅដើរលេងនៅតាមមាត់ទន្លេម្តងកុំឲ្យ
ចៅឯងអផ្សុក ធុញថប់នឹងការងារខ្លាំងពេក ! ប៉ុន្តែសួរសិន ថាចៅឯងធ្ងន់អត់?
បើធ្ងន់ កាម៉ាប់ អីតាស៊ីក្លូអត់ឌុបទេ ព្រោះខ្លាចបាក់ស៊ីក្លូ អត់លុយសងថៅកែ
តាណាស់ !
ស្តាប់ទៅដូចជាតាស៊ីក្លូកើតទុកមិនសុខចិត្តរឿងអីមួយ។ចាស់ហើយខឹងអីខឹងម្លេះ!
ចាស់និយាយច្រើនមែន ហាហាហហា
@Teacher vichet
នាងរំដួលហ្នឹងមិនអាចប្តឹងPoliceបានទេ!
នៅជុំវិញផ្ទះនាងសុទ្ធតែទឹក (ប្រហែលជាម្តុំស្ទឹងមានជ័យ)ហើយប្តីមេបនបានឪ្យគេយកឈើមកដោតជុំវិញផ្ទះទៀត!
……..V e r y h a r m f u l !……….
រឿងនេះទៅណាក៏គេថាយឧាប់កំពូលយ៉ាប់ដែរ!គ្មាននរណាគាំទ្របន្តិចសោះ!
ថ្អៃមុនបានមើលទស្សនាវដ្តីឃើញថារឿងថ្មីត្រៀមផ្សាយនោះ ទំនងដូចជាយ៉ាប់ជាងអាមួយនេះផងមើលទៅ! ហើយ ចន ចាន់លក្ខណាជាតួឯក!
តាស៊ីក្លួ អគុណចំពោះសណ្តានចិត្តរបស់លោកតា ខ្ញុំប្រហែលជាធ្ងន់ខ្លាំងហើយមើលទៅ ៧៥គីឡួ ឯនោះ ស៊ីក្លួលោកដឹករួចទេ?
TH3 LIONKInG ផ្ទះនាងរំដួលនៅជិតវត្តនាគវន្តមាត់បឹងកក់ ខ្ញុំដឹងកាលគេមកថតជិតផ្ទះខ្ញុំស្នាក់នៅ ម្តុំវត្តនាគវន្ត។
អូរខ្ញុំច្រលំ អរគុណបងKoom! បងឯងធាត់ម្លេះ!
មកពីខ្ញុំពួរកែញ៉ាំនឹងណា ហើយពួកែរគេង មួយទៀត! 😆
រឿងភាគខែ្មរពិបាកមើលណាស់?តែ ពិសសេ្នហ៏គ្រាន់បើ ឥឡូវមើល តែរឿង បរទេសតាមទូរទស្សន៏វិញ ល្អមើលជាង។
សុទ្ធតែអ្នករិះគន់ និង អ្នកហៃអើ គ្មានអ្នកណាយល់ពីតំលៃនៃសាច់រឿង តំលៃនៃការអប់រំ ពិតប្រាកដសោះ
សាកគិតពីគំនិតវិជ្ជមាននៃរឿងនេះមើលទៅ
មុននឹងស្អប់អ្នកណាម្នាក់ គួរតែមើលពីគំនិតវិជ្ជមានរបស់គេផង
ពាន់ ផួងបុប្ផា Keep it going !
គេរិះគន់ដើម្បីមានការអភិវឌ្ឍន៍ទេ តែរឿងហ្នឹងវាមិនទំនងមែន!
បើអ្នកបានយល់ពីសាច់រឿងណាស់ សូមបកស្រាយផងមើល!
ចឹងសូមសួរទៅវិញ មិនទំនងកន្លែងណា
កុំថាកន្លែងចាប់រំលោភណា?
តាស៊ីក្លូគាត់ចាស់ខឹងច្រើន ខឹងយូរ ខឹងយឺត
រីឯក្មេងៗ ខឹងតិច ខឹងឆាប់ ខឹងលឿន
ចាស់ក្មេងខឹងដូចគ្នា គ្រាន់តែខុសគ្នាត្រង់ ចាស់ខឹងយឺត ក្មេងខឹងលឿន តែប៉ុណ្ណោះឯង!! ហា ហា
@ra ខ្ញុំមិនដែលបានមើលរឿងហ្នឹងទេ ប៉ុន្តែនៅពេលដែលឃើញគេរិះគន់ច្រើនក៏ រត់ទៅមើលបន្តិច ចៃដន្យអីនៅយូធូបគេលប់ចោលបាត់!
មើលបាននៅវែបសាយស្រលាញ់ខ្មែរត្រង់ឈុតមួយដែល នាង ចន្ទ្រា មកជួប សង្សារនៅហាងញ៉ាំបាយមួយកន្លែង ពេលគេជួបគ្នាស្រាប់តែគេអោបគ្នាតែម្តង ខ្ញុំមិនដឹងថាអ្នកយល់ថាម៉េចទេ ប៉ុន្តែខ្ញុំយល់ថាវាមិនទំនងនិងទំលាប់ខ្មែរទាល់ តែសោះ! នេះមើលទើបតែបានប៉ុណ្ណឹងវគ្គផង បើបានមើលច្រើនជាងហ្នឹង កុំព្រួយចាំខ្ញុំប្រាបើថែម។
ចំនុចល្អក៏ខ្ញុំមើលឃើញដែរ តែអ្វីដែលខ្ញុំនិយាយនេះគឺជាគំនិតមួយរបស់អ្នក មើលដែលជាមនុស្សម្នាក់ដែលអ្នកនិពន្ធនិងដឹកនាំរឿងប្រឹងប្រែងដើម្បី!
គូតែយករឿងណាជាចំនុចល្អដើម្បីចែករំលែកគំនិតល្អជាច្រើន។ការអប់រំ
កុំយកចាប់រំលោភចាក់អី