ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

រឿង ផ្កាក្នុង​ផ្កា ទទួល​រង់ការ​រិះគន់យ៉ាង​ខ្លាំង…

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 4, 2009

រឿង​ផ្កា​ក្នុង​ផ្កា ជាខ្សែ​ភាព​យន្ត​ភាគខ្មែរ​ដែល​ដាក់​ បញ្ចាំង​តាម​ទួរទស្ស​ CTN នាពេល​បច្ចុប្បន្នទទួល​រង់ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំនាក់​អ្នក​ទស្សនា៖

អ្នក​នៅ​ស្រុក​ចន្រ្ទា ជាស្រុក​កំណើត​នាង​រំដួល(តួឯក​ស្រី​ក្នុង​រឿង)និយាយា​ថា​ អ្នក​និពន្ធ​ ហាក់​ដូច​ជា​មើល​ងាយ​ពួកគាត់​ខ្លាំង​ណាស់ ដោយ​សានាង​រំដូល​ជាតួឯក ល្ងង់ ខ្លាច ភ្លើ ត្រូវគេបោក​ប្រាស ចាប់រំលោប​ម្តង​ហើយម្តង​ទៀត នៅ​តែល្ងង​នៅ​តែភ្លើ ជាស្រី​ស្រេកឃ្លាន​តណ្ហាយក​ប្តី​គេពីមួយ​ទៅមួយ​ មាន​ពេល​ខ្លះធ្វើ​អោយ​ប្រពន្តគេ​ខឹង​ដល់​ស្លាប់​ ទាំង​នេះ​ជាសំដីពួគរស់​នៅ​ទី​នោះ មាន​អ្នកខ្លះថែម​ទាំង​និយាយថា​នេះ ជារឿង​ពិត​របស់​អ្នក​ស្រីពាន់ ភួងបុប្ផា? ហើយ​រឿងនេះ នាក់​ស្រុក​ចន្រ្ទា​​និយាយ​ថា ​ថត​នៅ​ផ្ទះ​ប្អួន​ស្រី​ អ្នក​ស្រី​ពាន់ ភូង​បុប្ផា នៅ​ភូមិ​ដួន​ទយ​ ឃុំ​ច្រេះ ស្រុកចន្រ្ទា​ ខេត្តស្វាយ​រៀង។

តើ​អ្នក​គិត​យ៉ាង​ណាចំពោះ​រឿង ផ្កាក្នុងផ្កានេះ?

Advertisements

57 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែ​ឧសភា 4, 2009 at 3:30 ព្រឹក

    តើ​ប្រភព​ ពត៏​មាន​នេះ​បាន​មក​ទីណា​ដែរ…?

  2. kooms said, on ខែ​ឧសភា 4, 2009 at 3:44 ព្រឹក

    កាល​ពេល​ចួល​ឆ្នាំ ខ្ញុំ​បាន​ទៅ​លេង​ស្រុក​លឺ​ពួកគេ​ នៅ​ទីនោះ​និយាយអញ្ចឹង​

  3. Samady KS said, on ខែ​ឧសភា 4, 2009 at 3:49 ព្រឹក

    វាជា​រឿង​ធម្មតា​ទេ អ្វី​ក៏​ដោយ​តែង​តែ​មាន គុណ​សម្បត្តិ និង​ គុណ​វបត្តិ​ជា​និច្ច.. តែ​ជួន​កាល​រឿង​ដែល​គេ​និយាយ​មិន​ចាំ​បាច់​យក​ជា​ការ​ឡើយ…

  4. វណ្ណ said, on ខែ​ឧសភា 4, 2009 at 5:08 ព្រឹក

    ប្រហែលគ្រាន់តែជាការគិតរបស់អ្នកស្រុកតែប៉ុណ្ណោះ។

  5. kooms said, on ខែ​ឧសភា 4, 2009 at 5:33 ព្រឹក

    វណ្ណ៖ ពិត​ជាការគិត​របស់​អ្នក​ស្រុក​ភូមិ​នៅ​ទីនោះ​​មែន​ ពួគ​គេគិត​អញ្ចឹង​ តែចំពោះ​អ្នក​ផ្សេង​ខ្ញុំ​មិនដឹង​ទេ​ ​បើបាន​មើ​លរឿង​នេះ​ហើយ​មិន​ដឹង​ថា​គេគិត​យ៉ាង​ណា​នោះទេ។
    Samady: តែជួន​កាល​រឿង​ខ្លះ​អាច​មាន​ប្រយោជន៏ដែរ។ បាន​ជា​ខ្ញុំ​យក​ប្រធាន​បទ​មក​ដាក់​ពេល​នេះ​ ព្រោះ​ជានិច្ចកាល​ខ្ញុំ​តែង​លឺ មតិរិះគន់​ចំពោះរឿង​នេះ​ ពីសំណាក់​បង់​ប្អូន​អ្នក​ស្រុក​ភូមិ​នៅ​ទី​នោះ ហើយ​ពួកគាត់មិនដឹង​និយាយ​ប្រាប់​អ្នក​ណាចេះ​តែ​និយាយ​តៗគ្នាទៅ​ក្រែង​លឺ​ដល់​អ្នក​និពន្ត​រឿង​នេះ​ ក្រែង​គាត់​មាន​ប្រតិកម្ម​អីខ្លះចំពោះ​ទស្សនៈបង់ប្អូន​ទាំងនោះ។ ឃើញដូច្នេះ​ខ្ញុំ​ក៏នាំសំដី​ពួកគាត​ខ្លះៗ មក​ចែក​ជួន​បង់​ប្អូន​ ភូមិ​ WordPress តើមាន​ទស្សនៈបែបណាចំពោះ​រឿង​នេះ?

  6. Samady KS said, on ខែ​ឧសភា 4, 2009 at 5:43 ព្រឹក

    Kooms ខ្ញុំ​អត់​មាន​ថា​អី ឯណា…? ខ្ញុំ​គ្រាន់​តែ​បញ្ចេញ​ទស្សនៈ​មួយ​ថា​ជួន​កាល សាច់​រឿង​ខ្លះ​មិន​អាច​យក​ជា​ការ​បាន​ទេ ព្រោះ​គ្រាន់​តែ​ជា​ការ​និយាយ​បែប​លេងៗ ធម្មតា​តែ​បើ Kooms គិត​ថា​ល្អ​ហើយ​ចង់​នាំ​ពាក្យ​សម្តី​មក​ចែក​គ្នា​គិត ក្រែង​ទទួល​បាន​នូវ​ការ​កែ លំអ ​ខ្លះ​ៗ នោះ​ពិត​ជា​ល្អ​ហើយ… ព្រោះ​អ្វីៗ​តែង​តែ​កើត​ជា​ពី​ការ​ផ្តល់​មតិ និង​ការ​នែនាំ​

  7. សុទ្ធា said, on ខែ​ឧសភា 4, 2009 at 6:18 ព្រឹក

    ខ្ញុំក៏គិតថារឿងហ្នឹងអត់កើតដែរ!!
    ខ្ញុំឆ្ងល់… បើរឿងអ្នកស្រី ពាន់ភួងបុប្ផា ថតជាកុនខ្នាតធំគ្រាន់បើ
    តែ អោយតែថតអោយCTN មើលមិនកើត អត់មានសាច់រឿងសោះ។
    អ្នកទាំងអស់គ្នាយល់ដូចញុំអត់?

  8. អគ្គលីបុត្រ said, on ខែ​ឧសភា 4, 2009 at 7:40 ព្រឹក

    រំលោភ​អីក៏​រំលោភ​ម្ល៉េះ? អ្នកនិពន្ធ​នឹងក៏យ៉ាប់ អត់​ល្អមើល​អីតិច!

  9. Samady KS said, on ខែ​ឧសភា 4, 2009 at 7:47 ព្រឹក

    រឿង​ហ្នឹង​ខ្ញុំ​បាន​​តាម​ដាន​មើល មិន​ដែល​ខាន​ម្តង​ណា​ឡើយ…​ហើយ​ខ្ញុំ​ក៏​បាន​យល់​អំពី​សាច់​រឿង​ហ្នឹង​ទាំង​ស្រុង​ដែរ គឺ​ចេះ៖
    នាង​រំដួល បាន​ស្រលាញ់​បុរស​ម្នាក់​រួច​ចាញ់​បោក​គេ ដល់​មាន​កូន រួច​ប្រពន្ធ​របស់​គេ​ដឹង​ក៏ ក៏​បែក​គ្នា នាង​រំដួល​បាន​ទៅ​រស់​នៅ​ជា​មួយ ស្រី​អ្នក​មាន​ម្នាក់ ប្តី​របស់​ស្រី​នោះ​បាន​លួច​ចាប់​រំលោភ នាង​ពេល​ប្រពន្ធ​គេ​ដឹង​ក៏ ទាស់​ស្លាប់. រួច​បាន​ដេញ​នាង​រំដួ​ល​ ចេញ​ពី​ផ្ទះ,​ពេល​ដែល​ចេញ​ពី​ផ្ទះ នាង​រំដួល​ត្រូវ​បាន​​ក្រុម​ជនអន្តពាល ចាប់​រំលោភ រួច​មាន​បុរស​ម្នាក់​បាន​ឃើញ​ក៏​ជួយ​នាង​អោយ មក​រស់​នៅ​ជា​មួយ ប៉ុន្តែ​បាន​បង្ខំ​អោយ​នាង​រំ​ដួល​ធ្វើ​ជា ស្រី​ខូច, រហូត​ដល់​កូន​របស់​នាង​រំដួល​ពេញ​ក្រមុំ។ (កូន​ជា​មួយ​បុរស​ដែល​បាន​ដេក​ជា​មួយ​នាង​រំ​ដួល​ដំបូង) នៅ​វែង​ឆ្ងាយ​ទៀត​ តែ​មិន​ចាំ​បាច់​និយាយ​អោយ​អស់​ទេ, ព្រោះ​សាច់​រឿង​ហ្នឹង នាង​រំដួល​ត្រូវ​គេ​រំលោភ រហូត….

  10. កេសី said, on ខែ​ឧសភា 4, 2009 at 8:56 ព្រឹក

    ហេហេហេ ចំពោះខ្ញុំ ខ្ញុំអត់ថាអីទាំងអស់ ព្រោះអត់ដែលបានមើលផង 😀

  11. kagnaem said, on ខែ​ឧសភា 4, 2009 at 9:12 ព្រឹក

    ខ្ញុំមិនដែលបានមើលរឿងនឹងទេតែលឺតែគេនិយាយថាពិបាកភ្នែកណាស់។
    ប៉ុន្តែខ្ញុំគិតថាវាបានឆ្លុះបញ្ចាំងពីផ្នែកមួយនៃសង្គមខ្មែរយើងពីជីវិតស្រីដែលចាញ់បោកគេពីជនបទនិងជីវិតស្រីរកស៊ី។

  12. kooms said, on ខែ​ឧសភា 4, 2009 at 9:31 ព្រឹក

    ដូចដែល​ Samady រៀប​រាប់​អញ្ចឹង​ អ្នក​បង កេសី, Kagnaem តែក៏​ត្រូវម្យ៉ាងដែរ នេះពិតជាឆ្លុះបញ្ចាំង​អោយ​ឃើញ ការចាញ់បោក​គេ​​របស់ស្ត្រី​ម្នាក់​​ដែល​គ្មាន​លទ្ធភាព​តស៊ូរ។​ មួយ​ទៀតគឺ​ការរៀបចំទុកដាក់កូន​ចៅ​អោយ​ទៅ​មនុស្ស​ដែល​យើង​មិន​ស្គាល់ពី​ប្រវត្ត​ច្បាស់លាស….

  13. sereyboth said, on ខែ​ឧសភា 4, 2009 at 10:05 ព្រឹក

    សុំនិយាយតាមត្រង់រឿងនេះយ៉ាប់រកលេខដាក់គ្មាន!
    រឿងនេះដូចជាកុហកជ្រុល!​ពិោបាកមើលទឿត!

  14. វណ្ណ said, on ខែ​ឧសភា 4, 2009 at 11:47 ព្រឹក

    ខ្ញុំមិនបានមើលរឿងនេះអោយបានដិតដល់ទេ គ្រាន់តែមើលពេលខ្លះៗដែលបើក ទូរទស្សន៍ចំរឿងនេះប៉ុណ្ណោះ ។ ហើយមិនចូលចិត្តមើលរឿងនេះទេព្រោះសាច់រឿង លេងយឺតៗពេកគួរអោយធុញ គ្រប់កាយវិការនិងការសន្ទនានានា ត្រូវបានបន្លាយ ពេលយ៉ាងវែង… មួយវិញទៀតមិនចូលចិត្តឃើញតួឯកស្រីល្ងង់យ៉ាងនេះទេ។

  15. វិចិត្រ said, on ខែ​ឧសភា 4, 2009 at 11:55 ព្រឹក

    ជួន​កាល​ម៉ោ​មាន​អ្នក​ចូល​ចិត្ត​ចង់​មើល​ឈុត​បែប​នេះ​ ច្រើននាក់​ បាន​ជា​គេ​និពន្ធ​អញ្ចឹង​ទៅ។

  16. សុខហេង said, on ខែ​ឧសភា 4, 2009 at 12:08 ល្ងាច

    ខ្ញុំ​ក៏​មិន​សូវ​បាន​តាម​ដាន​រឿង​នេះ​ដែរ តែ​ដោយ​អ្នក​ផ្ទះ​មើល​ក៏​មើល​ដែរ​ទៅ ។ កាល​ដំបូង​ខ្ញុំ​ក៏​គិត​ថា​រឿង​នេះ​អត់​កើត​ដែរ តែ​ក្រោយ​មក​ខ្ញុំ​គិត​ថា រឿង​នេះ​មាន​ប្រយោជន៍​ណាស់ បង្ហាញ​ពី​តថភាព​ក្នុង​សង្គម​សព្វ​ថ្ងៃ ។ តើ​អ្នក​ធ្លាប់​គិត​ថា​មក​ទល់​សព្វ​ថ្ងៃ ហេតុ​អ្វី​បាន​ជានៅ​តែ​មាន​នារី​ត្រូវ​គេ​បោក​ប្រាស់​យក​ទៅ​លក់​អញ្ចឹញ ? លើស​ពី​នេះ​ទៀត​រឿង​នេះ​វា​បង្ហាញ ការ​ឈឺ​ចាប់​របស់​នារី​ដែល​ត្រូវ​គេ​បោក​ប្រាស់ ប្រាប់​កុំ​ឲ្យ​ជឿ​គេ​ងាយ​ពេក ។ ទោះ​ជា​យ៉ាង​ណា​វា​ជា​គំនិត​ខ្ញុំ​ប៉ុន្នោះ ។

  17. រចនា said, on ខែ​ឧសភា 4, 2009 at 2:30 ល្ងាច

    គឺ​ដូច​បង​វណ្ណ​និយាយ​អ៊ីចឹង! រឿង​ហ្នឹង​លេង​យឺត ហើយ​សាច់​រឿង​អត់​ឡូហ្សិក​សោះ​តែ​ម្ដង! រឿង​ភាគ​ដែល​ដាក់​បញ្ចាំង​តាម​ទូរទស្សសន៍​ជាលក្ខណៈ​បើក​ចំហរ​អ៊ីចឹង មិន​គួរ​សោះ​ដែល​គាត់​បង្ហាញ​ឈុត​រំលោភ​អស់​នោះ​មក! វា​អាក្រក់​មើល​ពេក​តែ​ម្ដង! តើ​គាត់​យល់​យ៉ាង​ម៉េច​ពី​រឿង​ហ្នឹង? គាត់​ថា ក្រែង​ប្រុស​ៗ​ចូល​ចិត្ត​ឈុត​អស់​ហ្នឹង​ហ្អី? ឆ្ងល់​ដែរ គាត់​អត់​ធ្លាប់​គិត​ទេ​ឬ​អី​ថា​ពេល​ដែល​ចាក់​ផ្សាយ មិន​មែន​មាន​តែ​ប្រុស​ៗ​ឯ​ណា​ដែល​មើល! ខ្ញុំ​បាន​ជួប​អ្នក​ស្រី ប៉ុល ពិសី​ដែល​ជា​អ្នក​សរសេរ​រឿង​នេះ​ជាមួយ​នឹង​អ្នក​ស្រី ពាន់ ភួង​បុប្ផា ពេល​ដែល​ខ្ញុំ​ទៅ​មើល​រឿង “ខ្ញុំ​ជា​អ្នក​ណា?”… ទាំង​ខ្ញុំ និង​អ្នក​និពន្ធ​វ័យ​ក្មេង​ដទៃ​ទៀត​ព្យាយាម​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​ក្នុង​រឿង​នេះ និង​ពី​ការ​ថត​ភាព​យន្ដ​របស់​គាត់ តែ​គាត់​ជា​មនុស្ស​ដែល​មាន​ទស្សនៈ “អញ​និយម” មិន​ព្រម​ទទួល​មតិ​រិះ​គន់​ពី​នរណា​ងាយ​ឡើយ… ហើយ​នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឱ្យ​រឿង​គាត់ ពី​មួយ​ទៅ​មួយ​កាន់​តែ​អន់​ឡើង!

    គ្រប់​គ្នា​ធ្លាប់​តាម​ដាន​ការ​សរសេរ និង​ដឹកនាំ​របស់​អ្នក​និពន្ធ​ស្រី​រូប​នេះ​ពី​ដើម​មក​ទេ? តាំង​ពី​រឿង “ទឹក​ចិត្ត​ម្ដាយ” ឃើញ​ថា ទាំង​សាច់​រឿង ប្លង់​រឿង និង​អត្ថបទ​និយាយ​សុទ្ធ​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍ (គ្រាន់​បើ)! រហូត​មក​ដល់​រឿង “ទឹក​ចិត្ត​គ្រូ​បង្រៀន” លេច​ឡើង​នូវ​ចំណុច​អវិជ្ជមាន​ជា​ច្រើន! បើ​ថា​តាម​ពិត​ទៅ គាត់​ធ្វើ​ការ​ខ្ជីខ្ជា​ក៏​មិន​ដឹង… តួ​និយាយ​ដដែល​ៗ​ស្ដាប់​ឡើង​សាំ​ត្រចៀក! រឿង​គាត់​ដូច​ជា “ប្រពន្ធ​ល្អ”, “ស្នេហ៍​មិន​ឈ្នះ​ស្និទ្ធ” អី​ហ្នឹង គឺ​នៅ​មាន​ចំណុច​ទាស់​ច្រើន​មែន​ទែន! នេះ​ខ្ញុំ​កំពុង​តែ​និយាយ​តាម​ការ​មើល​ឃើញ! បើ​ឱ្យ​យក​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​ភាពយន្ដ​បរទេស​វិញ គឺ​ខុស​គ្នា​ឆ្ងាយ​តែ​ម្ដង!

  18. រចនា said, on ខែ​ឧសភា 4, 2009 at 2:31 ល្ងាច

    ទូរទស្សន៍*

  19. រដ្ឋ said, on ខែ​ឧសភា 4, 2009 at 4:14 ល្ងាច

    រឿង​នេះ​ខ្ញុំ​យល់​ថា​លើស​ពី​ការ​រិះគន់​ទៅ​ទៀត ។ ដ្បិត​ខ្ញុំ​​បាន​មើល​តែ​ពីរ​បី​ភាគ ក៏​ដឹង​ថា​សាច់​រឿង និង​ឈុត​ឆាក​ធ្វើ​ឲ្យ​ទស្សនិកជន​ធុញ​ទ្រាន់​មិន​ស្ទើរ​ទេ ។ ខ្ញុំ​ឮ​គេ និយាយ​ថា​មិន​ចូលចិត្ត​រឿង​នេះ​ច្រើន​នាក់​ណាស់​នៅ​ស្រុក​ខ្ញុំ ។

    ខ្ញុំ​យល់ ថា​អ្នក​និពន្ធ​ពិត​ជា​ចង់​បាន​សាច់​រឿង​មួយ​ដ៏​ប្លែក​សម្រាប់​បម្រើ​ទស្សនិក​ជន តែ​វា​ហាក់​ដូច​ជា​សាំ​ណាស់ សម្រាប់​ការ​ចាក់​ផ្សាយ​ក្នុង ស៊ីធីអីន ដែល​ឮ​តែ​គេ​ថា​ទូរទស្សន៏​នេះធំណាស់ តែ​រឿង​ផលិត​មិន​កើត ។

  20. 4cambodia said, on ខែ​ឧសភា 5, 2009 at 12:31 ព្រឹក

    រឿងនឹង ជោគជ័យហើយអ៊ីចឹងនោះ! បានន័យថា ទឹកដៃអ្នកផលិតនិងនិពន្ធពូកែ ព្រោះធ្វើឲ្យអ្នកទស្សនា​ អត់ទ្រាំនិយាយមិនបាន មានទាំងទាស់ចិត្ត និង ចូលចិត្ត ។

  21. អគ្គលីបុត្រ said, on ខែ​ឧសភា 5, 2009 at 1:07 ព្រឹក

    ស្អប់ជាងគេ អ្នកបញ្ចូល​សំលេង! និយាយ​ម្ញេកៗៗ បើ​បញ្ចូលសំលេង​ឲ្យ​រឿង​ចិន អាមេរិកអីវិញ បញ្ចូល​ម៉ាបាវ​ ដល់​រឿង​ខ្មែរ បញ្ចូល​ម៉ាថង់!

    • Samady KS said, on ខែ​ឧសភា 5, 2009 at 2:26 ព្រឹក

      អគ្គ​លីបុត្រ ទោះ​ជា​យ៉ាង​ណា​ក៏​​ការ​បក​ប្រែ​វា​គ្រាន់​បើ ជាង​រឿង​យួន​ដែរ..
      ខ្ញុំ​សង្កេត​ឃើញ​ថា រឿង​ណា​ក៏​ដោយ​ពេល​ដែល​បក​ប្រែ​ជា​ភាសារ​យួន នោះ​គេ​បក​ប្រែ​ដោយ​ប្រើ​សម្លេង​តែ​មួយ​នាក់​ទេ រឿង​ខ្លះ​បក​ប្រែ ប្រើ​សម្លេង​ស្រី​ម្នាក់ឯង រឿង​ខ្លះ​ទៀត​ប្រើ​សម្លេង​ប្រុស​ម្នាក់​ឯង, ខ្ញុំ​អត់​យល់​ដែរ?

      • អគ្គលីបុត្រ said, on ខែ​ឧសភា 5, 2009 at 4:19 ព្រឹក

        Samedy! មិនបាច់​និយាយ​ទេ​អារឿង​យួន​នោះ បញ្ចូលសំលេង​​ជាន់​សំលេង​ដើម​គេ​ សិសស៊ុសៗៗ ញេវញ៉ាវៗៗ

      • វិចិត្រ said, on ខែ​ឧសភា 5, 2009 at 7:44 ព្រឹក

        រឿងបរទេស​​គេ​បញ្ចាំងតាម​ទូរទស្សន៍​យួន​គឺ​បែប​ហ្នឹង​ឯង អស់​លុយតិច។
        តែ​ឆ្ងល់​ម៉េច​ក៏​គេ​មិន​ដាក់​subtitle បើ​សំលេង​អន់​បែប​ហ្នឹង?​

    • សុភា said, on ខែ​ឧសភា 7, 2009 at 6:26 ល្ងាច

      សុំសើច​មួយ​ត្រង់​បញ្ចូល​ម៉ា​ថង់ 😆

  22. kooms said, on ខែ​ឧសភា 5, 2009 at 1:27 ព្រឹក

    មិនដឹង​ថា​យ៉ាង​មិច​ទេ​ចំពោះ​អ្នក​និពន្ត​រឿង​ប្រចាំ​ CTN រឿង​ចាម​ ជាមួយ​ចិន​(កំលាំង​និង​វាស្នា?)​ត្រូវ​បាន​ផ្អាក់​ពាក់​​កណ្តាល​ផ្លូវ​ …​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​មិនកើត​ដូច​ជា​តូឯក​ស្រី​​មាន​លក្ខណៈអោយ​ដៃ​តូ​ប្រុស​ទាំង​មិន​ទាន់​រៀប​ការ(ក្រវ៉ាន​សៀមរាប), ចំនែក​រឿងកូន​ប្រសា​ស្រី ទាំង​ចំរៀង​និង​សាច់​ភ្លេង​ គឺ​ដូច​ខ្សែភាពយន្ត​ចិន​វាស្នានាង​វន្តជី ចំនែក​សាច់​រឿង​គឺ​ប្រហាក់​ប្រហែល​គ្នា​ នាង​វន្តជី​ត្រូវរៀប​​ការ​ហើយ​មក​នៅ​ផ្ទះ​ខាង​ប្តី…

  23. តាស៊ីក្លូ said, on ខែ​ឧសភា 5, 2009 at 9:11 ព្រឹក

    ០​បាត់​អារឿងមើលកុន ! តាស៊ីក្លូចូលចិត្តតែដកមេ​ ហេេហហេហ !

  24. សុវុឌ្ឍី said, on ខែ​ឧសភា 5, 2009 at 1:29 ល្ងាច

    តាស៊ីក្លូយ៉ាប់ហ្មង ទៅណាក៏មិនដែលបាត់ដែរអាពាក្យដកមេអីនឹង ។ ហេហេ រឿងនឹងមិនដែលបានមើលផង ចឹងសុំអត់មានយោបល់ តែបើនិយាយជារួមរឿងខ្មែរថតសម័យអីឡូវ មើលទៅឆ្គងៗ (មិនបង្អាប់ទេ តែតាមមើលឃើញ)

  25. ពងទា said, on ខែ​ឧសភា 6, 2009 at 6:28 ព្រឹក

    ខ្ញុំបានមើលរឿងហ្នឹងប៉ុន្មានភាគដែរ…​ ស៊ាំចិត្តនឹងនាងរំដួលអីគេហ្នឹង​ណាស់​​ ​អ្នក​និពន្ធ​ដូចជាមើលងាយ​ស្រ្តីខ្មែរ​ពេក ទាំង​កំលាំងកាយ​ និង​ កំលាំងប្រាជ្ញា ។​ នាងរំដួល​ត្រូវ​គេ​រំ​លោភ​រាប់រយសារ ហើយទីបំផុតស៊ូទ្រាំរស់​នៅ​ក្នុ​ង​ផ្ទះ​ប​ន​​​តាំ​ង​ពី​​មាន​ផ្ទៃពោះ​​រហូត​​ដល់​​កូន​កើត​មក​​ហើយ​ពេញក្រមុំ ។​ មានពេលខ្លះពេលទទូលភ្ញៀវ ម្តាយ​និង​ប្រុសគេង​លើ​គ្រែ​ ឯកូនក្រមុំគេងស្តាប់នៅក្រោមគ្រែ​…​ មើលទៅទើសភ្នែកណាស់ ។​ អារឿងយឺត​នោះ​មិនបាច់និយាយទេ Super Slow ហ្មង

  26. kooms said, on ខែ​ឧសភា 6, 2009 at 6:39 ព្រឹក

    ឥឡូវនាង​រំដូលស្លាប់ដោយសារោគអេដស៍ហើយ​គឺនៅសល់តែកូនស្រីនាង​ទេ។ ចំពោះកូនស្រីនាង កុំ​ពុង​ប្រឈមមុខ​បញ្ហាធំទៀតហើយ?

  27. Samady KS said, on ខែ​ឧសភា 6, 2009 at 6:48 ព្រឹក

    អីយើ….!​អាឡូវ​មាន​អ្នក​តាម​ដាន​សភាព​ការ​ក្នុង​រឿង​ហ្នឹង​ដែ​តើ…? ខ្ញុំ​គិត​ឈប់​មើល​រឿង​ហ្នឹង​ហើយ តែ​ទុក​អោយ Kooms ជា​អ្នក​មើល​ទៅ មើល​បាន​ប៉ុណ្ណា​ ចាំ​យក​មក​ប្រាប់​គេ​ប្រាប់​ឯង​អោយ​ដឹង​ផង! ហា​ហា​ហា

  28. kooms said, on ខែ​ឧសភា 6, 2009 at 7:11 ព្រឹក

    ខ្ញុំមិនជាអ្នក​មើល​អីណា តែពេល​ទាល់ដល់​ផ្ទះគ្រួសានិយាយ​ប្រាប់នឹង បើរៀម​ដល់ម៉ោង​៨ ៣០ ឯនោះបានទៅដល់ផ្ទះ។ កុំអាល់​ឈប់អី Samady មើលមក​និយាយប្រាប់គ្នាផង​ព្រោះម្តុំ​ខ្ញុំ​ឧស្សាហ៍ដាច់​ភ្លើង​ណាស់​មិនសូវ​បានមើល​ប៉ុន្មានទេ​អានឹង… 😆

    • សុភា said, on ខែ​ឧសភា 7, 2009 at 6:28 ល្ងាច

      យី​ខ្ញុំ​មើល​តាម​ យូទូប​ជិត​ដល់​នាង​រំ​ដូល​ស្លាប់ដែរ​ហើយ 😀

  29. Samady KS said, on ខែ​ឧសភា 6, 2009 at 7:16 ព្រឹក

    យូយូទៅ ខ្ញុំ​លែង​ចង់​មើល​រឿង​ហ្នឹង​ទៅ​ហើយ ព្រោះ​ឃើញ​តែ រំលោភ រំលោភ រំលោភ រឿង​ស្អី​ចឹង​ឃើញ​តែ​រំលោភ អត់​ឈប់​សោះ, នាង​រំដួល​ត្រូវ​គេ​រំលោភ និង​ចាប់​អោយ​ធ្វើ​ជា​ស្រី​ខូច​រហូត​ដល់ កើត​អេដស៏​ស្លាប់ ដល់​អាឡូវ​នៅ​សល់​កូន​ស្រី​របស់​រំដួល​ម្នាក់​ទៀត គេ​ចាប់​ផ្តើម​ធ្វើ​បាប​ទៀត​ហើយ, ទៅ​ជា​ចឹងទៅ?

    • វិចិត្រ said, on ខែ​ឧសភា 6, 2009 at 9:13 ព្រឹក

      បើ​នាង​រំដួល​ហ្នឹង​ទៅ​ប្តឹង​ប៉ូលីស សង្ស័យ​តែ​អ្នក​និពន្ធ​តែង​ថា​ត្រូវ​ប៉ូលីស​រំលោភ​ទៀត​មើល​ទៅ??

  30. តាស៊ីក្លូ said, on ខែ​ឧសភា 6, 2009 at 11:44 ព្រឹក

    ចៅ kooms !

    តាស៊ីក្លូមកនេះចង់សួរចៅរឿងមួយ។ រួចហេតុអីក៏ចៅយកតាស៊ីក្លូទៅភ្ជាប់នឹង
    ប្លុកដែលគេសរសេរថា ” បុរសគំរក់ទាំង៩ក្នុងចិត្តមនុស្សស្រី ” ទៅវិញ?​ រួចចុះ
    ហេតុអីក៏ចៅហ៊ានសរសេរថា ” រកនឹកឲ្យបានច្រើនបន្តិចទៅមើល ក្រែងលោ
    តាស៊ីក្លូភ្ញាក់ខ្លួន? “។ តាស៊ីក្លូឆ្ងល់ត្រង់នេះដល់ហើយ !

    បើទោះបីជាតាស៊ីក្លូជាមនុស្សពាលាអាវ៉ាសែ មិនដែលបានចូលសាលារៀនក៏
    នោះជារឿងផ្ទាល់ខ្លួន ជារឿងជីវិតរបស់តាស៊ីក្លូដែរមែនទេ? ហើយរឿងភ្ញាក់
    ខ្លួនឬមិនភ្ញាក់ខ្លួននោះវាជារឿងបុគ្គលផ្ទាល់ខ្លួនរបស់តាស៊ីក្លូទេ តើមែនអត់?
    រឿងអីដែលចៅ kooms ​ចេះឈឺឆ្អាល លូកលាន់រឿងផ្ទាល់ខ្លួនរបស់តាស៊ីក្លូ?

    បើចៅ​kooms ​សរសេរក្នុងន័យលេងសើចនោះតាស៊ីក្លូមិនជាថាអីទេ ព្រោះតា
    ស៊ីក្លូក៏ចូលចិត្តលេងសើចដែរ ប៉ុន្តែតាស៊ីក្លូបានឃើញវាចារណ៏ចុងក្រោយរបស់
    ម្ចាស់ប្លុកដែលគេនិយាយដៀមដាមដល់តាស៊ីក្លូ។ សួរថារឿងនេះកើតឡើងមក
    ពីនរណា?​ នរណាជាអ្នកនាំភ្លើង?

    សុំចៅ kooms កែអត្តចរិតនេះចេញទៅ ហើយមិនគួរណាយកឈ្មោះមនុស្ស
    ដ៏ទៃទៅលាបនៅលើប្លុករបស់គេ ដើម្បីឲ្យម្ចាស់ប្លុកគេមើលងាយតាស៊ីក្លូនោះ
    ទេ។ ចៅចូលមកលេងប្លុកតា ចៅនិយាយយ៉ាងម៉េចក៏តាមិនប្រកាន់ថ្នាក់ដែរ
    ប៉ុន្តែតាស៊ីក្លូអន់ចិត្តត្រង់ថាយកឈ្មោះតាស៊ីក្លូទៅលេងជាមួយនឹងប្លុកអ្នកដ៏ទៃ
    ធ្វើឲ្យម្ចាស់ប្លុកគេនិយាយដៀមដាម មើលងាយ ដល់តាស៊ីក្លូ។ ចៅគិតទៅមើល
    ថាទង្វើរបស់ចៅបែបនេះសមដែរទេ?

    តាស៊ីក្លូនិយាយត្រង់ៗទេ! ឃើញប៉ុណ្ណាតាស៊ីក្លូថាប៉ុណ្ណឹង​ហើយតាស៊ីក្លូអត់ចេះ
    គុំគួនទេ។ បើចៅពេញចិត្តទទួលតាស៊ីក្លូជាមិត្តភ័កិ្តក៏ទទួលទៅ បើមិនពេញចិត្ត
    ទេ ហើយខឹងតាស៊ីក្លូរឿងនេះ តាស៊ីក្លូក៏មិនប្រកាន់ខឹងដែរបើចៅមិនរាប់តាស៊ីក្លូ
    ជាមិត្តភ័កិ្តនោះ។

    • kooms said, on ខែ​ឧសភា 7, 2009 at 2:05 ព្រឹក

      អោយ​ខ្ញុំ​សូម​ទោស​ រាល់​ទង្វើ​របស់​ខ្ញុំ​ ដែល​ធ្វើ​ទៅ​ហើយប៉ះពាល់ដល់លោក​តា​យ៉ាង​ខ្លាំង​ និយាយ​តាម​ត្រង់​ទៅ​ខ្ញុំគ្រាន់តែចង់​លេង​សើ​ចជាមួយ​លោក​តា​ទេ​ ព្រោះ​ជានិច្ចកាល​ បើ​ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​ខ្ញុំ​តែង​ចួល​ទៅ​លេង​ប្លក់​លោក​តា​ ហើយ​អាន​អត្ថបទ​របស់​លោក​តា​ តែង​តែ​ធ្វើ​អោយ​ខ្ញុំសើច សើច​ឡើង​ចុក​ពោះ​ទៅ​ហើយ មួយ​វិញ​ទៀត​ខ្ញុំ​ឃើញលោក​តាទៅណា​មក​តែង​តែទាដក​មេ​រហូតនឹង ចំនុច​នេះហើយ​ដែល​ខ្ញុំ​ចង់លេង​សើចជាមួយ​លោក​តា សូមលោក​តាអភ័យ​ទោស​អោយ​ចៅ​ផង​ បើការលេង​សើច​នេះ​វាជ្រុល​ជ្រូស​។ ខ្ញុំ​ដឹងថាធាតពិត​របស់លោក​តា ឫម្ចាស់​ប្លក់​មួយចំនួន​មិន​ដូច្នេះ​ លោក​តាជាអ្នកជាអ្នកដើរបានច្រើនជាង​ចៅ មានចំណេះ​ច្រើន​ជាងចៅ និង​មាន​បទពិសោធន៍ច្រើន​ជាងចៅ ចៅ​គិតថា ពាក្យថា ដកមេ ដែល​លោក​តាតែង​តែ​និយាយ​រហួត​មក​នេះគ្រាន់តែ​ជាការកំប្លែងរបស់តា មែនទេ?
      ជាបញ្ចប់ខ្ញុំសូមដក់ពាក្យសំដី ដែល​និយាយ​មិន​សំរមចំពោះ​លោក​ នឹងសូមទោស​លោក​ម្តងទៀត។ យើង​នៅជាមិត្តនឹង​គ្នាជារៀងហូតមែន​ទេលោកតា?

      • kagnaem said, on ខែ​ឧសភា 7, 2009 at 5:00 ព្រឹក

        ការសរសេរអត្ធបទក្នុងប្លក់គឺដើម្បីកែអប្សុកនិងសំរាកពីការនឿយហត់​ហើយក៏ដើម្បីចែករំលែកគំនិតទៅអក្នដ៏ទៃ។វាក៏ចៀសមិនផុតពីការលើសលួសពាក្យសំដីបន្តិចបន្ទួចឡើយជា
        ពិសេសក្មេងៗដូចខ្ញុំអីហ្នឹង។
        សូមខន្តីអភ័យទោសដល់លោកតាផងចុះបើមានប៉ះពាល់តិចក្តីច្រើនក្តី!
        🙂

  31. Samady KS said, on ខែ​ឧសភា 6, 2009 at 11:47 ព្រឹក

    ប្រហែល​ជា​ចឹង​មែន​ហើយ​មើល​ទៅ..? ព្រើ​សាច់​រឿង​នេះ​ ឃើ្​ទ្រាំស្អី​ក៏​​ទ្រាំ​ម្លេះ? នាង​រំដួល​មាន​មិត្តភក្តិ ម្នាក់​វិសិទ្ធ​ដែល​តែង​តែ​ជួយ​នាង​រហូត​មក… ដល់​ថ្ងៃ​ដែល​គេ​បាន​ជួប​ និង​វិសិទ្ធ​នៅ​ឯមន្ទី​ពេទ្យ​ហេតុ​ក៏​រំដួល​មិន​ព្រម​ប្រាប់​រឿង​ដល់​កេ​អោយ​ដឹង​ទៅ? ហើយ​ក្រោយ​មក​ទៀត​បែ​ជា​និយាយ​ថា តើ​ឥឡូវ​នេះ​វិសិទ្ធ​កំ​ពុង​តែ​នោ​ទីណា? រក​គេ​មិន​ឃើញ​សោះ, ខ្ញុំ​ឆ្ងល់​ហេតុអី​ក៏​មិន​ទោ​រក​នៅ​មន្ទីពេទ្យ?

  32. តាស៊ីក្លូ said, on ខែ​ឧសភា 7, 2009 at 9:15 ព្រឹក

    ចៅ គូមអ្ហើយ ! តាស៊ីក្លូមិនប្រកែប្រកាន់ខឹងនឹងចៅទេ ! ពួកយើងជាអ្នក
    លេងសើចដូចគ្នា ចូលចិត្តសប្បាយដូចគ្នាទេ។ តាស៊ីក្លូបើកចិត្តទូលាយ
    ខ្លាំងណាស់មិនចេះប្រកែប្រកាន់ ខឹងនឹងអ្នកណាផ្តេសផ្តាសទេ ! ចៅកុំ
    ភ័យកុំខ្លាចថាតាស៊ីក្លូខឹងចៅនោះ។ យើងចូលចិត្តលេងសើចសប្បាយ
    ប៉ុន្តែមានអ្នកខ្លះគេមិនចូលចិត្តលេងសើចទេ។ មនុស្សមានខុសគ្នាច្រើន
    សណ្ឋានណាស់ចៅតា ! បើតាស៊ីក្លូឃើញខុសតាស៊ីក្លូបា្រប់ហើយ ដូចគ្នា
    ដែរបើសិនជាចៅឃើញតាស៊ីក្លូសរសេរឬនិយាយខុស ចៅជួយបា្រប់តាស៊ីក្លូ
    វិញផង ព្រោះមនុស្សយើងគ្មាននរណាល្អគ្រប់១០០ទេ មិនថាអញ្ចឹងចៅតា?

    បើអផ្សុកចូលទៅលេងនៅផ្នូរមនុស្សរស់របស់តាស៊ីក្លូទៅ ហើយសើចលេង
    សប្បាយឲ្យចុកពោះទៅ កំដរអផ្សុកនិងបំបាត់ស្រ្តេស !​ តាស៊ីក្លូនៅតែជាមិត្ត
    របស់ចៅដដែល ហើយចៅគូមនៅតែជាចៅតាស៊ីក្លូដដែលហ្នឹង !

    ម៉ោ ! ឡើងស៊ីក្លូម៉ោ ! ចាំតានាំឌុបចៅទៅដើរលេងនៅតាមមាត់ទន្លេម្តងកុំឲ្យ
    ចៅឯងអផ្សុក ធុញថប់នឹងការងារខ្លាំងពេក ! ប៉ុន្តែសួរសិន ថាចៅឯងធ្ងន់អត់?
    បើធ្ងន់ កាម៉ាប់ អីតាស៊ីក្លូអត់ឌុបទេ ព្រោះខ្លាចបាក់ស៊ីក្លូ អត់លុយសងថៅកែ
    តាណាស់ !

  33. មិនទុកឈ្មោះ said, on ខែ​ឧសភា 7, 2009 at 9:49 ព្រឹក

    ស្តាប់ទៅដូចជាតាស៊ីក្លូកើតទុកមិនសុខចិត្តរឿងអីមួយ។ចាស់ហើយខឹងអីខឹងម្លេះ!

  34. សុវុឌ្ឍី said, on ខែ​ឧសភា 7, 2009 at 2:44 ល្ងាច

    ចាស់និយាយច្រើនមែន ហាហាហហា

  35. TH3 L10N KinG said, on ខែ​ឧសភា 8, 2009 at 2:44 ព្រឹក

    @Teacher vichet
    នាងរំដួលហ្នឹងមិនអាចប្តឹងPoliceបានទេ!
    នៅជុំវិញផ្ទះនាងសុទ្ធតែទឹក (​ប្រហែលជាម្តុំស្ទឹងមានជ័យ​)ហើយប្តីមេបនបានឪ្យគេយកឈើមកដោតជុំវិញផ្ទះទៀត!
    ……..V e r y h a r m f u l !……….

    រឿងនេះទៅណាក៏គេថាយឧាប់កំពូលយ៉ាប់ដែរ!​​គ្មាននរណាគាំទ្របន្តិចសោះ!
    ថ្អៃមុនបានមើលទស្សនាវដ្តីឃើញថារឿងថ្មីត្រៀមផ្សាយនោះ ទំនងដូចជាយ៉ាប់ជាងអាមួយនេះផងមើលទៅ!​ ហើយ ចន​ ចាន់លក្ខណា​ជាតួឯក!

  36. kooms said, on ខែ​ឧសភា 9, 2009 at 1:08 ព្រឹក

    តាស៊ីក្លួ អគុណ​ចំពោះ​សណ្តាន​ចិត្ត​របស់លោក​តា ខ្ញុំ​ប្រហែល​ជាធ្ងន់​ខ្លាំង​ហើយ​មើល​ទៅ ៧៥គីឡួ ឯនោះ​ ស៊ីក្លួ​លោក​ដឹក​រួចទេ?
    TH3 LIONKInG ផ្ទះនាង​រំដួល​នៅ​ជិត​វត្តនាគវន្ត​មាត់​បឹង​កក់ ខ្ញុំ​ដឹង​កាល​គេមក​ថត​ជិតផ្ទះ​ខ្ញុំ​ស្នាក់នៅ​ ម្តុំ​វត្ត​នាគវន្ត។

  37. L1oN K1nG said, on ខែ​ឧសភា 9, 2009 at 1:16 ព្រឹក

    អូរ​ខ្ញុំច្រលំ​ អរគុណបងKoom!​​ បងឯងធាត់ម្លេះ!

    • kooms said, on ខែ​ឧសភា 9, 2009 at 1:37 ព្រឹក

      មក​ពី​ខ្ញុំ​ពួរកែ​ញ៉ាំនឹងណា ហើយ​ពួកែរគេង មួយ​ទៀត! 😆

  38. Engsamnang said, on ខែ​ឧសភា 10, 2009 at 6:56 ព្រឹក

    រឿងភាគខែ្មរពិបាកមើលណាស់?​តែ ពិសសេ្នហ៏គ្រាន់បើ ឥឡូវមើល តែរឿង បរទេសតាមទូរទស្សន៏វិញ ល្អមើលជាង។

  39. ra said, on ខែ​ឧសភា 14, 2009 at 1:33 ព្រឹក

    សុទ្ធតែអ្នករិះគន់ និង អ្នកហៃអើ គ្មានអ្នកណាយល់ពីតំលៃនៃសាច់រឿង តំលៃនៃការអប់រំ​ ពិតប្រាកដសោះ
    សាកគិតពីគំនិតវិជ្ជមាននៃរឿងនេះមើលទៅ​
    មុននឹងស្អប់អ្នកណាម្នាក់ គួរតែមើលពីគំនិតវិជ្ជមានរបស់គេផង
    ពាន់ ផួងបុប្ផា Keep it going !

    • វឌ្ឍនា said, on ខែ​ឧសភា 22, 2009 at 10:38 ល្ងាច

      គេរិះគន់ដើម្បីមានការអភិវឌ្ឍន៍ទេ តែរឿងហ្នឹងវាមិនទំនងមែន!
      បើអ្នកបានយល់ពីសាច់រឿងណាស់ សូមបកស្រាយផងមើល!

      • ra said, on ខែ​ឧសភា 24, 2009 at 4:01 ព្រឹក

        ចឹងសូមសួរទៅវិញ​ មិនទំនងកន្លែងណា
        កុំថាកន្លែងចាប់រំលោភណា​?

  40. ចឹងហើយ said, on ខែ​ឧសភា 17, 2009 at 9:50 ព្រឹក

    តាស៊ីក្លូគាត់ចាស់ខឹងច្រើន ខឹងយូរ ខឹងយឺត
    រីឯក្មេងៗ ខឹងតិច ខឹងឆាប់ ខឹងលឿន

    ចាស់ក្មេងខឹងដូចគ្នា គ្រាន់តែខុសគ្នាត្រង់ ចាស់ខឹងយឺត ក្មេងខឹងលឿន តែប៉ុណ្ណោះឯង!! ហា ហា

  41. វឌ្ឍនា said, on ខែ​ឧសភា 26, 2009 at 5:55 ល្ងាច

    @ra ខ្ញុំមិនដែលបានមើលរឿងហ្នឹងទេ ប៉ុន្តែនៅពេលដែលឃើញគេរិះគន់ច្រើនក៏ រត់ទៅមើលបន្តិច ចៃដន្យអីនៅយូធូបគេលប់ចោលបាត់!

    មើលបាននៅវែបសាយស្រលាញ់ខ្មែរត្រង់ឈុតមួយដែល នាង ចន្ទ្រា​ មកជួប សង្សារនៅហាងញ៉ាំបាយមួយកន្លែង ពេលគេជួបគ្នាស្រាប់តែគេអោបគ្នាតែម្តង ខ្ញុំមិនដឹងថាអ្នកយល់ថាម៉េចទេ ប៉ុន្តែខ្ញុំយល់ថាវាមិនទំនងនិងទំលាប់ខ្មែរទាល់ តែសោះ! នេះមើលទើបតែបានប៉ុណ្ណឹងវគ្គផង បើបានមើលច្រើនជាងហ្នឹង កុំព្រួយចាំខ្ញុំប្រាបើថែម។

    ចំនុចល្អក៏ខ្ញុំមើលឃើញដែរ តែអ្វីដែលខ្ញុំនិយាយនេះគឺជាគំនិតមួយរបស់អ្នក មើលដែលជាមនុស្សម្នាក់ដែលអ្នកនិពន្ធនិងដឹកនាំរឿងប្រឹងប្រែងដើម្បី!

  42. កាក់សិករ said, on ខែ​មេសា 6, 2013 at 1:38 ល្ងាច

    គូតែយករឿងណាជាចំនុចល្អដើម្បីចែករំលែកគំនិតល្អជាច្រើន​​។ការអប់រំ​

  43. កាក់សិករ said, on ខែ​មេសា 6, 2013 at 1:43 ល្ងាច

    កុំយកចាប់រំលោភចាក់អី


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: