ដំណើរកំសាន្តសំរាប់ឆ្មាំថ្មី
មិនមានអីផ្លែកខុសពីឆ្នាំមុនទេ សំរាប់ឆ្នាំនេះ គ្រាន់តែជួបជុំមិត្តចាស់ ដែលពួកគេបានរសាត់អណ្តែតបែកខ្ញែកគ្នាទៅតាមខេត្តមួយចំនួន ហើយមួយចំនួនទៀតក៏នៅស្រុកកំណើត ពេលចួលឆ្នាំថ្មីមកដល់ ក៏មកជួបជុំគ្នា ហើយមានកម្មវិធីតិចតួចនឹងណា។ ក្រៅពីនេះគឺជួនគ្រួសារទៅវត្តនឹងឯង សរុបទៅឆ្នាំនេះបាន៥វត្តដែរ។ ហាហាគិតៗទៅម្យ៉ាងដែរ បុណ្យក៏ធ្វើឈើក៏កាប់ :lol: ។
បានជួបជុំមិត្តចាស់ៗក៏គ្រាន់ជាងខ្ញុំដែរ ។ ខ្ញុំឈប់មួយអាទិត្យ សូម្បីតែមនុស្សម្នាក់មិនមានជួបផង គឺសំងំនៅតែផ្ទះតែម្តង ។ កុំថាឡើយដល់មិត្តភ័ក្រ្ក សូម្បីតែក្រុមគ្រួសារក៏មិនមានជួបដែរ ។
ហេតុអ្វីក៏កំសត់ម្លិះអ្នកបង?
មកពីមកនៅស្រុកនេះកំសត់តែម្នាក់ឯងហ្នឹងណា? មុនដំបូងនឹកថាចង់ទៅដើរលេងតាមខេត្តផ្សេងៗ ដល់តែពេលគេមានរឿង ដល់ថ្នាក់បាញ់គ្នាផង ដុតឡានផងក៏លែងចង់ដើរទៅណា នៅផ្ទះតាមដានព័ត៌មាន នឹងអាលយ៉ាងម៉េចយ៉ាងណា លើកវ៉ាលីសឡើងកប៉ាល់ហោះទៅស្រុកតាម៉ង ។
អញ្ចឹងសោះបានជាមិនបានដើលេង ពេលណាអ្នកបងត្រលប់មកស្រុកខ្មែរវិញ?
ពេលនេះដូចជាមិនទាន់ដឹងច្បាស់ថាពេលណាទេ គ្រាន់តែសង្ឃឹមថាអាចទៅលេងផ្ទះចុងឆ្នាំនេះ ។