ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ដាច់​ភ្លើង ពីម្សិល​មិញរហូតមក​ដល់ពេលនេះ មិន​ទាន់មានភ្លើងប្រើទៀត

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 20, 2009

កាល​វេលា​ម៉ោង​ប្រហែល​៣​ល្ងាច​ម្សិលមិញ​នេះ​នៅក្រុម​ហ៊ុនដាច់​ភ្លើង​​រហូតដល់ពេលនេះ គិតទៅជិត​២៤​ម៉ោង​ហើយ​មិន​មាន​ភ្លើង​ប្រើដ៏ដែល។​ ខាតការងារអស់ជា​ច្រើន​ អ្វីៗគ្រប់​យ៉ាងគឺត្រូវ​ផ្អាកដំណើការ​។

យ៉ាប់ត្មង​ប្តូរ Office មក​កន្លែង​ថ្មីនេះ​មាន​បញ្ហារហូត​ ចូលមកដល់​មិន​ដឹងជា​អីផង​បាត់ Labtop មួយ​ធ្វើមិនដឹង កន្លែង​ផ្ញើ​ម៉ូតូ​ក៏មាន​បញ្ហា​ម្តង​ថា​ផ្ញើ​អញ្ចេះ​ម្តង​ថា​ផ្ញើ​អញ្ចុះ​ ចង់​វិល​មុខ​ហើយ​គ្រាន់​តែ​រឿង​កន្លែង​ដាក់​ម៉ូតូ​សោះនឹង។

កាល​ពីមុន​ Office នៅ​ Cambodiana ស្អីគេនោះ​មិនដែល​ខ្វល់ពីរឿងបាត​របស់ មិនដែល​ខ្វល់​ពីរឿង​ការ​ផ្ញើ​ម៉ូតូនោះទេ​​ តែប្តូរមកអាគា KBC (Korean Business Center) យ៉ាប់ណាស់​កន្លែង​ថ្មីនេះ​។

មិនដឹង​ថា​ពេលណាមាន​ភ្លើង​ប្រើទេ? ម្ចាស់​អាគានេះ​ក៏មិន​ព្រម​ទិញ​ម៉ាស៊ីន​ផ្ទាល់​ខ្ឡូនទៀត​ ជីវិត​ក្រុម​ហ៊ុន​ខ្ញុំ​គឺពឹង​ផ្អែក​លើ​អគ្គិសនី​ទាំង​ស្រុង​ បើលេង​តែយ៉ាងនេះ​ប្រហែល​ជាដាក់មេ​ប្រុច​មុន​កុង​ត្រា​ហើយ!

Advertisements

10 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែ​កុម្ភៈ 21, 2009 at 12:09 ព្រឹក

    ចុម! សុភី​មាន​ក្រុមហ៊ុន​ផង?

    • kooms said, on ខែ​កុម្ភៈ 21, 2009 at 12:17 ព្រឹក

      ក្រុមហ៊ុន​ខ្ញុំ​ធ្វើការនឹង​ បឿនគ្រាន់តែប៉ុណ្ណឹង​មិនយល់ដែរ 🙂

  2. សុភ័ក្ត្រ said, on ខែ​កុម្ភៈ 21, 2009 at 2:53 ព្រឹក

    មាន​ត្រឹម​ក្រុមហ៊ុន​មិន​ថ្វី​ទេ អ្នក​ខ្លះ​មាន​សណ្ឋាគារ​ទៀត​ផង 😛

  3. kooms said, on ខែ​កុម្ភៈ 21, 2009 at 3:00 ព្រឹក

    សុភ័ក្រ្ភនរណា​គេ​មាន​ដល់សណ្ឋាគារ ជួយ​ប្រាប់ផង​មើល?​ សង្ស័យថា​បឿនដឹង? 🙂

  4. ពិសិដ្ឋ said, on ខែ​កុម្ភៈ 21, 2009 at 8:19 ព្រឹក

    ឲ្យ​តែ​ដល់​រដូវ​ក្ដៅ ពួក​អឺដេសេ គាត់​ប្រាកដ​ជា​ធ្វើ​ទុក្ខ​អញ្ចឹង​ហើយ។ យ៉ាប់​មែន!

  5. Original Lab said, on ខែ​កុម្ភៈ 21, 2009 at 10:10 ព្រឹក

    គួរអោយសរសើរណាស់ ខមស៍ កន្លែងធ្វើការសុទ្ធតែនៅអគារល្បីឈ្មោះ ។ រីឯ​និយាយដល់អ្នកមានទាំងសណ្ឋាគារនោះ ប្រហែលលោក សុភ័ក្រ្ត ចង់និយាយ​ខ្លួន​ឯងទេដឹង ។

  6. គីមស៊្រុន said, on ខែ​កុម្ភៈ 21, 2009 at 2:52 ល្ងាច

    អូំ!!! អគារ​ពាណិជ្ជកម្ម​ធំអញ្ចឹង​ចេះដាច់ភ្លើងដែរ។ ចុះអ្នកវិនិយោគ​សាងសង់​​និងគ្រប់គ្រង​ហ្នឹង អីក៏ធ្វើ​មិនចប់ចុង​ចប់ដើម​អញ្ចឹង។ គួរ​ដឹង​ស្ថានភាព​ភ្លើងនៅ​ស្រុកខ្មែរ​ដែរហើយ មុននឹង​ធ្វើគំរោង​វិនិយោគ​ទុន មិនថាអញ្ចឹង។ 😀

  7. សាយ័ន្ត said, on ខែ​កុម្ភៈ 21, 2009 at 3:11 ល្ងាច

    បងដាច់ភ្លើងអីចឹងគេអោយឈប់អត់? បើបានឈប់ដាច់ក៏ល្អដែរ!! ហេហេ

  8. សុភា said, on ខែ​កុម្ភៈ 22, 2009 at 10:54 ល្ងាច

    ខ្ញុំគិត​ដូច​សាយ័ន្តដែរ​ចឹង​ដាច់​ល្អ​ហើយ​។ តែ​ខ្ញុំ​កាល​​នៅ​រៀន​សប្បាយ​ចិត្ត​រឿង​ម្យ៉ាង​ គឺ​ស្អែក​ឡើង​ដល់​ពេល​ ប្រលង​ឬ​អោយ​សំ​ហាត់​គ្រូ​ណឹង​ដាច់​ភ្លើង​ អា​ណឹង​បាន​សប្បាយ​ចិត្ត​ បាន​គេង​ពេញ​ភ្នែក​ត្មង​ 😆 ។

  9. kooms said, on ខែ​កុម្ភៈ 23, 2009 at 1:10 ព្រឹក

    @ពិសិដ្ឋៈមែន​នឹង​អោយ​តែខែ​ក្តៅ​គឺអញ្ចឹង​ហើយ ស្រុក​ខ្មែរ​យើង ដោយសារ​តែស្រុក​យើង​វាខ្វាស់​ថាមពល​អគ្គិសនី។
    @Origigal Lab: មិនដឹងដែរ​ថាសុភ័ក្រ្ត​ចង់និយាយ​ពីនរណា​នោះ​ចាំសូរសុភ័ក្រ្ត​មើល។
    @គីមស្រុនៈ មិនដឹង​ថាយ៉ាងមិចទេ​ អគាថ្មីនេះ​មានបញ្ហាតែរហូត​នឹង ជាមួយ​ពូកកូរេ​នេះសែន​យ៉ាប់​ ពួកនេះ​ភាគច្រើន​ធ្វើនំ​អត​ម្សៅ។
    @សាយ័ន្តៈ ពេល​ដាច់​ភ្លើង​អញ្ចឹង​មេគាត់​អោយ​សំរាកដែរ​ តែគ្រាន់ថាយើង​ចង់​បង្ហើយ​ការ​យើង​ព្រោះ​ជិត​ដល់​ថ្ងៃ​កំណត់​គេយក​ហើយ។
    @សុភាៈ 😀 និយាយ​អារឿង​ដាច់​ភ្លើង​សប្បាយ​ចិត្តណាស់​កាល​នៅ​រៀន​ព្រោះបាន​ពន្យា​គ្រួយក​ Project ដូចសុភា​ចឹងដែរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: