ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

គ្រាប់កាំភ្លើងផ្លោងធុនធំ ១០ សៀមបាញ់ចូលទឹកដីខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2009

តាបប្រភពព័ត៌មានពីកោះសន្តិភា​ព​អោយ​ដឹងថា​ កាល​ពី​វេលា​ម៉ោង​ប្រមាណ១១​ព្រឹក​ថ្ងៃទី​ ១៧ កុម្ភៈ កន្លងទៅថ្មីនេះ​ គ្រាប់កាំ​​ភ្លើង​ផ្លោងធុនធំចំនួនប្រមាណជិត ១០គ្រាប់​ត្រូវ​បាន​ប្រភព​ព័ត៌ មានក្រៅ​ផ្លូវការ​នានា​នៅ​តំបន់​ព្រំដែន​កម្ពុជា-សៀម​​ជាប់​ស្រុក​កាប់​ជើង​ ខេត្ត​ស៊ី​សាកេត​ អះអាងថា​បាន​បាញ់​ចេញ​​ពីដីសៀម​មក​ធ្លាក់​ក្នុង​ទឹកដី​កម្ពុជា​ក្នុងជំរៅ​រាប់​គីឡូ​​ម៉ែត្រ ដោយគ្រាប់​ផ្លោង​ទាំង​នៅ​បាន​ផ្ទុះចំនូន ៧គ្រាប់​ និង៣​គ្រាប់ទៀត​មិន​ផ្ទុះ​បាន​ធ្លាក់ក្នុង​តំបន់​ភូមិ​បុស​ថ្មដូន និង​ជប់អង្គញ់​ ក្នុង​ឃុំគោក​ខ្ពស់ ស្រុក​ បន្ទាយអំពិល។ មន្ត្រី​យោធាកម្ពុជា​បានប្រាប់អោយដឹងខ្លះៗថា​ ពូកទាហានសៀមធ្វើ​សមយុទ្ធ​នៅ​ភូមិ​សាស្រ្ត​ឃុំ​អណ្តែតមុត ស្រុក​ កាប់ជើង ខេត្តស៊ីសាកេត ដែល​ទំនង​​ជា​​បាញ់ចេញ​ពីកាំភ្លើង​ដែល​គេបំពាក់លើ​រថ​ក្រោះ​មក​ធ្លាក់​ក្នុង​ដីខ្មែរ​​ធ្វើ​ឲ្យមាន​ប្រតិកម្ម។”

សំណាងហើយ​ដែលគ្រាប់កាំភ្លើង​ធំនេះ​មិន​ធ្លាក់ចំភូមិ​អ្នកស្រុករស់នៅ តែបើចំនោះតើមានប្រជាជន​ខ្មែរយើង​ប៉ុន្មាននាក់នឹង​បាត់បង់​ជីវិត​? តើរដ្ឋាភិបាលយើង​នឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?

ព័ត៌មានទាក់ទង http://www.rfa.org/khmer/indepth/thailand-asked-to-clarify-on-shelling-incident-02182009073039.html

Advertisements
Tagged with: ,

7 ចំលើយ

Subscribe to comments with RSS.

  1. 4cambodia said, on ខែ​កុម្ភៈ 19, 2009 at 10:39 ព្រឹក

    ខ្មែរយើងកំសាកណាស់ ទៅលន់តួអីនឹងអាសៀមនឹង! ខ្ញុំឆ្ងល់ថាហេតុអីរដ្ឋាភិបាលមានជំហរទន់ជ្រាយម្ល៉េះ មិនព្រមខំប្រឹងរកអន្តរាគមន៍ពីបរទេសឲ្យគេជួយ 😕

  2. សុភា said, on ខែ​កុម្ភៈ 19, 2009 at 12:20 ល្ងាច

    សំនួរនេះខ្ញុំ​ក៏​ចង់​សួរ​ដែរ​ ❓

  3. វិចិត្រ said, on ខែ​កុម្ភៈ 19, 2009 at 1:26 ល្ងាច

    បន់​អោយ​តែ​ទឹក​ជំនន់​អាល​នឹង​ចែក​អំនោយ​ ។
    ទាហាន​ខ្មែរ​បាញ់​ជា​មួយ​ទាហាន​សៀម​មួយ​ក្ឌាំង ​ភ្លេច​​រឿង​សាំង​ឡើង​ថ្ងៃ ដី​គេ​រឹប​អូស។ ចុះ​បើ​បាញ់​ពីរ​បី​ក្ឌាំង​ទៀត ម៉េច​ទៅ​វិញ?

  4. សាយ័ន្ត said, on ខែ​កុម្ភៈ 19, 2009 at 2:57 ល្ងាច

    បើមានការបាញ់ពីរបីក្ឌាំងទៀត អាចមានដូចជា ត្រៀមលុយសំរាប់យោធា កាត់បន្ថយ
    លុយប្រាក់ខែរបស់បុគ្គលិកខ្លះដូចជាគ្រូបង្រៀន ខ្ចីលុយអន្តរជាតិបន្ថែម (មានចិន ជាដើម)
    ពង្រីកដីសំរាប់សម្បទានដល់ក្រុមហ៊ុន រឺ បរទេស រឺអាចធ្វើកំនែទំរង់រដ្ឋបាលជាដើម។

  5. អគ្គលីបុត្រ said, on ខែ​កុម្ភៈ 20, 2009 at 1:10 ព្រឹក

    មកពីអ្នកដឹកនាំ​ហ្នឹង​កំសាកញី! បាន​តែ​វ៉ៃ​គ្នាឯងទេអន្ទិត​ហ្នឹងនោះ! 👿

  6. អគ្គលីបុត្រ said, on ខែ​កុម្ភៈ 20, 2009 at 6:34 ព្រឹក

    គេ​ខោក ១០ក្រញ៉ ហើយ គេ​មក​សុំទោស ឯ​ខ្មែរ​ក៏​ឈប់ខឹង !

  7. kooms said, on ខែ​កុម្ភៈ 20, 2009 at 7:49 ព្រឹក

    យ៉ាប់ហើយ មហាសែនយ៉ាប់ រដ្ឋាភិបាលខ្មែរអើយ បានតែគ្នាឯងទេ បើ​គេ​វិញ​អោន​ក្បាល់​អោយគេធាក់​ក៏មិន​ខ្ចីឈឺដែរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: