ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Student Hostel Management Project (Java)

Posted in java by ប្រាក់ សុភី on ខែ​កុម្ភៈ 5, 2009

រវាល់ខ្លាំងណាស់ ទាំងការងារនិងការសិក្សា ដល់ពេលជិតចប់មួយឆមាសគ្រប់មុខ​វិជ្ជាទាំងអស់សុទ្វតែមាន Assignment ខ្ញុំ​ទទួលបាន ៥ (៥/៦Assignment) ម្នាក់ឯងជាន់ក៏តែម៉ង រកដកដង្ហើមមិនរូច ៤ Assignments បានអោយលោកគ្រួអស់ហើយ តែយឺតជាងគេមុខវិជ្ជា Java ព្រោះមេរៀននេះលោកគ្រូបង្រៀនមិនដល់ចំនុចដែលអោយធ្វើ Assignment ដូច្នេះហើយទើបវាយឺត​ជាងគេ តែឥឡូវដល់ពេលត្រូវយកហើយ គបជួនរវល់នឹងការងារមេប្រញាប់យកទៀត សំណាងណាស់ខ្ញុំកំពុង​តែរវល់ដក ដៃមិនរួចពីការងារផង បានលោកគ្រូគាត់អនុញ្ញាតិ អោយរក Project ពីណាក៏បានដែរ តែនៅពេលយកអោយគាត់ត្រូវចេះការពារ​ អ្វីៗដែលដំណើការក្នុងនោះ ហាហា! ចាំអង្កាលទៀតទើបយកវាទៅ! Student Hostel Management ជា Project មួយដែលក្រុម​ខ្ញុំបានធ្វើកាលរៀននៅតិចណូ (បញ្ចាក់ Project នេះទើបយកពីផល្លី​ មិត្តរូមក្រុមរបស់ខ្ញុំទេ)។ សំរាប់ Project នេះនិស្សិតដែល រៀននៅតិចណូ ផ្នែក IT ពិតជាស្គាល់។

Student Hostel Management ជាកម្មវិធីមួយសំរាប់គ្រប់គ្រង់ ការស្នាក់នៅរបស់ និស្សិត ប្រចាំសាលា។ និស្សិតទាំងអស់ត្រូវស្នាក់នៅបន្ទប់ផ្សេងគ្នា ហើយបន្ទប់និមួយៗ មានលេខសំគាល់របស់វា។ ដើម្បីស្នាក់នៅនិស្សិត ទាំងអស់ត្រូវចុះឈ្នោះជាមុនជាមួយ និងលេខបន្ទប់ ហើយគេអាចបន្ថែម លុប និងបង្ហាញ់និស្សិតដែលរក្សាទុកក្នុង System នេះ។ រាល់ការស្នាក់នៅរបស់និស្សិត(Tenant)ទាំងអស់ត្រូវបានគិតប្រាក់ជារៀងរាលខែ ហើយ យើង អាចបង្ហាញថានិស្សិតណាមិនបង់ឬ ក៏បង់រូចហើយនៅក្នុង System នេះផងដែរ។

វាជា Project តូចមួយតែប៉ុណ្ណោះ សូមដាក់ចែកជួនជាសាធារណៈ មិនមានអាជ្ញាប័ណ្ណ អីទេបើចាប់អារម្មណ៍ អាចទាញយកបាននៅទីនេះ Student Hostel Management    រូមបញ្ចូលជាមួយការនែនាំការប្រើប្រាស់ទៀតផង។

 

នេះជាផ្នែកការងាររបស់ Student Hostel Management

student-hostel-management

ហើយនេះជា Class Diagram របស់ Student Hostel Management

shm-class-diagram

Advertisements
Tagged with:

18 ចំលើយ

Subscribe to comments with RSS.

  1. Original Lab said, on ខែ​កុម្ភៈ 5, 2009 at 5:58 ព្រឹក

    Project នេះគួរអោយចាប់អារម្មណ៍ណាស់ Kooms ។ ជាពិសេសនោះគឺវាសរ​សេរជាភាសា java សុំទាញយកមួយសិន ។

    តើឈ្មោះរបស់លោកមាន​ប្រភពមកពីពាក្យ ៉​ខំ​៉ ជាភាសាខ្មែររឺ ?

    • kooms said, on ខែ​កុម្ភៈ 5, 2009 at 7:22 ព្រឹក

      មិនអីទេទាញយកចុះមិនគិតប្រាក់ទេ! អំពីឈ្មោះថាមកពីពាក្យ “ខំ” នេះក៏ត្រូដែរ តែន័យផ្សេងទៀត​នោះខ្ញុំ​ទាយកមកពីពាក្យខាងក្រោមនេះ
      Khmer: ជាសញ្ជាតរបស់ខ្ញុំ
      Sophy: ជាឈ្មោះរបស់ខ្ញុំ ដែលលោកឪពុក និងអ្នកម្តាយដាក់អោយខ្ញុំ
      Sophea: ជាឈ្មោះឧត្តមភរិយារបស់ខ្ញុំ

      សូមបកស្រាយពាក្យ Kooms:
      K: យកមកពី Khmer យកអក្សរ “K”
      OO: យកមកពីពាក្យពីឈ្មោះខ្ញុំ និងភរិយារបស់ខ្ញុំ យកអក្សរ O ទាំងពី (គិតថាយក S តែដាក​ទៅវាពិបាកចាំ)
      M: យកពីពាក្យ Khmer យកអក្សរ “M”
      S: ទាយមើលថាខ្ញុំយកពីណា?
      ចំនុចទីពីនេះវាវែងឆ្ងាយបន្តិច​ យកអាទីមួយវាងាយជាង “ខំ”

  2. Original Lab said, on ខែ​កុម្ភៈ 5, 2009 at 3:36 ល្ងាច

    ១.ប្រហែលជាយកមកពីអក្សរទីមួយរបស់ឈ្មោះអ្នកទាំងពីរទេដឹង ?
    ២.អាចមាន​ន័យថា ខំទាំងពីរនាក់ មានន័យជាពហុវចនៈ ដូចនេះទើបថែម S ។ ត្រឹមត្រូវទេ​?

    • kooms said, on ខែ​កុម្ភៈ 6, 2009 at 1:08 ព្រឹក

      ចំលើយទីមួយពិតជាត្រឹមត្រូវ ហើយទីពីរក៏អាចយកជាការបានដែរ។

  3. សុភា said, on ខែ​កុម្ភៈ 6, 2009 at 7:27 ល្ងាច

    សុភី ខ្ញុំសំអង្គុយសើចរឿង Project ម៉ាអស់ចិត្តសិន lolzzzz។ វាមិនមែនថាសុភីឯងខុសអីទេ។

    ខ្ញុំសើចព្រោះនឹកឃើញរឿងអនុស្សាវរិយ៏របស់អ្នកគ្រូដានី ដែលដាក់ Project អោយខ្ញុំអត់ដេកអត់ពួន ហើយសរសេររបាយការត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ ហ៊ឹម រូបរបស់ Project ណឹងចាំមិនអាចភ្លេចជាដាច់ខាត។

    ពេលបើកចេញដំបូង ខ្ញុំគិតថាអុញ គ្រូណាពីតិចណូទៅបង្រៀននៅន័រតុនទេដឹង ព្រោះអត់អានប្រកាស់ គ្រាន់តែក្រលែកឃើញរូបភាពណឹង ស្គាល់ត្មង រឺនៅន័រតុនគេនិយមអា Hostel Management ណឹងដែរ។ តែដល់អានទៅបានដឹង ហេហេ 😀 ។

  4. kooms said, on ខែ​កុម្ភៈ 7, 2009 at 1:21 ព្រឹក

    រវល់ខ្លាំងពេកដល់ គ្រូដាក់ Assignment អោយធ្វើ គាត់អោយរើស Subject ដោយខ្លូនឯង ចាំអង្កាល់ទៀត ទើបយកវាបកប្រើ។ គួអោយសរសើសុភាណាស់ ធ្វើ៤ ម៉ោងហើយ សំរាប់ខ្ញុំធ្វើរហួតដល់ ១ សប្តាហ៍កាលនៅតិចណូ​ បាន​ហើយ​Project នេះ។ ហេហេ! សូមនិយាយរឿងមួយប្រាប់អ្នករាល់គ្នាអោយដឹង​(តែកុំប្រាប់សុភាណា) ថា សុភាជាសិស្សតាំងពីនៅក្នុង ស្រុកខ្មែរ រហូតដល់​ស្រុកប្រាំងណា!

  5. សុភា said, on ខែ​កុម្ភៈ 7, 2009 at 8:34 ព្រឹក

    ធ្វើម៉ាអាទិត្យដូចគ្នាទេ តែខ្ញុំធ្វើរហូតដល់អត់ពេលសរសេររបាយការណ៏ ចឹងហើយ សរសេរតែ៤ម៉ោង ម៉ារសៀលមុនអោយគ្រូ lol។

  6. Original Lab said, on ខែ​កុម្ភៈ 7, 2009 at 12:22 ល្ងាច

    Kooms បច្ចុប្បន្នជានិសិ្សត ន័រតុន ថ្នាក់ Master មែននឹង ? ព្រោះសរសេរក្នុង About ថាជាអតីតនិស្សិតតិចណូ ។

    • kooms said, on ខែ​កុម្ភៈ 10, 2009 at 1:15 ព្រឹក

      @Original Lab ខ្ញុំរៀនឆ្នាំទី៣ទេ នៅន័រតុន។ @បឿន​ កុំលាក់ពុទ្ធិពេក!ហាហា @សុភា ថ្ងៃណាក៏ TP ងៃណាក៏ TP ឃើញមុខឡើង ជ្រិញទៅកាលនៅតិចណួ គិតទៅកាលនោះ TP មិនជាច្រើនប៉ុន្មានទេ តែមិនសូវជាធ្វើហើយទាល់តែសោះហាហា!

  7. ទឹម បឿន said, on ខែ​កុម្ភៈ 9, 2009 at 6:57 ព្រឹក

    ខ្ញុំ​អត់​មាន​ចេះ​អី​សោះ យ៉ាប់​ហ្មង 😛

  8. សុភា said, on ខែ​កុម្ភៈ 9, 2009 at 9:43 ព្រឹក

    kooms លំហាត់ណឹង ខ្ញុំធ្វើបានតែ 70 ទៅ 80% តែប៉ុណ្ណឹង ធ្វើអារក្សាទិន្នន័យអត់ហើយផង ដល់ងៃអោយគ្រួបាត់។ កាលណឹង ធ្វើតែ TP, Projet ចង់ឆ្គួត។ អង្គុយតែមុខកំព្យូទ័រហើយ ធ្វើអោយគ្រូអត់ទាន់ទៀត 😀

  9. Kmer iT said, on ខែ​កុម្ភៈ 10, 2009 at 8:49 ព្រឹក

    😀 no idea

  10. ទឹម បឿន said, on ខែ​កុម្ភៈ 10, 2009 at 12:00 ល្ងាច

    លាក់​អី! មិន​ចេះ​មែន​ហ្នឹង!

  11. Original Lab said, on ខែ​កុម្ភៈ 11, 2009 at 5:17 ល្ងាច

    ឮពីមិត្តខ្ញុំម្នាក់ថា បឿន គឺជាសិស្សរៀនITនៅន័រតុន បើមិនចេះទើបគួរអោយ ឆ្ងល់។ ខ្ញុំវិញទាញកម្មវិធីនេះទុកយូរហើយ តែអត់ពេលមើលសោះ ព្រោះកំពុង តែញាប់ដៃ​នឹងសារណា(មិនដឹងជាពាក្យនេះសរសេរត្រូវរឺខុសទេ) ។ ប៉ុន្តែ បើ មើលទៅរូបខាង​លើ Interfaceរបស់កម្មវិធីនេះ ដូចជាមិនសូវទាក់ទាញភ្នែក សោះ ព្រោះពណ៌ស្រ​អាប់ពេក ។

    P.S ចំពោះ រចនាសម្ព័ន្តClassខាងលើ ខ្ញុំប្រើJude ។ ឧបករណ៍សរសេរកម្មវិធី​ប្រើEclipse ។ ផ្ទុកឯកសារជារបៀបXML ។ មិនដឹងថាអ្នកទាំងអស់គ្នាប្រើ​ឧបករណអ្វីដែរ ?

  12. kooms said, on ខែ​កុម្ភៈ 12, 2009 at 1:48 ព្រឹក

    @Original Lab សំរាប់ខ្ញុំ គឺប្រើ Star UML ហើយ class ខាងលើនេះ មិនបានប្រើ​កម្មវីធីអ្វីមកគួរទេ គឺគូសក្នុង Word កាលពី ២០០៥ តាំងពីមិនទាន់ ស្គាល់អ្វីជា​ Class Diagram ផង។ សំរាប់ខ្ញុំ ក៏ប្រើ Eclipse ដែរទិន្នន័យរក្សាទុក​ក្នុង Database(Mysql)។ ភាសាដែលប្រើរាល់ថ្ងៃ ផ្នែក Server side គឺ PHP ហើយ Framework នោះគឺ Cakephp ។ បើនិយាយពី បឿនគឺពូកែស្រាប់ហើយ​នឹង។ ព្រោះថាបឿនជាជើងចាស់ WordPress ហើយរាល់​អត្ថ​បទ​របស់​គា​ត់​គឺ​រៀប​​រាប់​បាន​ក្បោះក្បាយណាស់ ហើយទាក់ទាញបានអ្នកទសន្សនា​ច្រើនទៀត​ផង។ បើនិយាយទៅចំពោះលោក @បឿន គាត់ជាប់ចំណាត់លេខមួយ ហើយជា ជើងខ្លាំង wordpress ក្នុងស្រុកខ្មែរយើង។

  13. សុភា said, on ខែ​កុម្ភៈ 12, 2009 at 7:12 ព្រឹក

    សំរាប់ខ្ញុំសំរាប Diagramme ខ្ញុំប្រើ Power AMC ពិតជាស្រូប្រើណាស់។ យើងអាចគូសចេញពី DataBase បំប្លែងជា Class Diagramme ហើយបំប្លែងពី Class Diagramme ទៅជាកូដទៀតផង។​ ចឹងហើយ គូស Diagramme រូចរាល់ ចាត់ទុកថា សរសេរកម្មវិធីហើយ ២០ ភាករយដែរ។
    សំរាប់ Java ខ្ញុំប្រើ Eclip ពេលសរសេរកូដ ហើយទិន្នន័យដាក់ចូល MySQL និង XML។

  14. Original Lab said, on ខែ​កុម្ភៈ 14, 2009 at 2:12 ព្រឹក

    អូយ ! ចេះសុទ្ធតែ SQL ទៀត ពិតជាខ្លាំងមែន ! ធ្លាប់រៀ​នដែរ SQL (នៅទីនេះគេ​បង្រៀន PostgreSQL) ប៉ុន្តែមិនសូវបានប្រើសោះ ។

  15. ទឹម បឿន said, on ខែ​កុម្ភៈ 15, 2009 at 2:32 ព្រឹក

    មិនមែន​អ្នក​រៀន​អាយធី​សុទ្ធ​តែ​អ្នក​ចេះ​ទាំង​អស់​នោះ​ទេ ខ្ញុំ​ក្នុង​ចំណោម​អ្នក​អត់​ចេះ​ហ្នឹង​ហើយ។ និយាយ​ត្រង់ អត់​ដឹង​ខាង​លើ​និយាយ​អី​ខ្លះ​ទេ 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: