ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អប្សាសាថោកទាប????

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 19, 2008

 

absara

absara

វាជារឿងមួយខ្មាស់អៀនបំផុតសំរាប់អ្នកចេះដឹង ហើយយកចំនេះរបស់ខ្លួនទៅបំផ្លាញ់វប្បធម៌ជាតិ។ ពិតជាល្អណាស់សំរាប់អស់លោក ដែល​មាន​​​កំនិតបំផ្លាញខ្លួនបែបនេះ។

Advertisements

34 ចំលើយ

Subscribe to comments with RSS.

  1. engsamnang said, on ខែធ្នូ 19, 2008 at 7:36 ព្រឹក

    រូបនេះជារូបកាត់តទេតើ​សា្មនតែពិត

    • kooms said, on ខែធ្នូ 19, 2008 at 7:42 ព្រឹក

      ជារូបកាត់តពិតណាស់ហើយ គេបានចុះផ្សាយពាស់ពេញប្រទេសទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកធ្វើរូបនេះរីករាយ នៅពេលដែលមានអ្នកអានរិះគន់ច្រើន….

  2. រាជ said, on ខែធ្នូ 19, 2008 at 9:32 ព្រឹក

    មិនគួរអ្នកចេះដឹងបែបនេះមកធ្វើរឿងគួរអោយអាម៉ាសដល់ម្លឹងសោះ ខ្ញុំទទួលស្គាល់ស្នាដៃរបស់ពួកគាត់ តែគាត់កំពុងតែបំផ្លា្ញញវប្បធម័ខ្មែរទាំងស្រុង ពួកគាត់មើលងាយជាតិសាសន៌ឯង ខ្ញុំទទួលស្គាល់ថាសម័យនោះអប្សរាគ្មានអាវ តែក៏មិនមែនបានន័យថាអាសអាភាសដល់ម្លឹងដែរ ។
    បើគេគូរម៉ែគាត់ដោះអាវ ប្រហែលជាគាត់សប្បាយចិត្ត

    • kooms said, on ខែធ្នូ 19, 2008 at 10:31 ព្រឹក

      ខ្ញុំឃើញថាពូកអស់លោកទាំងនោះពូកែរឆ្នៃរូបណាស់ ស្អាតៗទៀតផងបើសិនជាគាត់យកចំនេះទាំង​មកធ្វើក្នុង​ផ្លូវល្អមិនដឹងថាមានកេត្តិយសយ៉ាងណានោះទេ។​ តែពូកគាត់បែឆ្វេងទៅវិញ ហើយថែម​ទាំងសប្បាយរីករាយធ្វើទៅទៀត ពិតជាអស្ចាមែន​លោក Reahu មានន័យថាទាហូរ

  3. engsamnang said, on ខែធ្នូ 19, 2008 at 10:10 ព្រឹក

    បើតាមសិស្បះនៃរូបគំនូរ​រួបដែលមិនចេញកេរខា្មសដូចរូបនេះគេហៅថារូបសិស្យះវិញ​ខ្ងុំមិនសូវយល់ដែរ​ព្រោះដែល​រៀន​គំនូរទេ

  4. វិចិត្រ said, on ខែធ្នូ 19, 2008 at 3:04 ល្ងាច

    ម៉េច​ម៉ា​កុំ​តែ​រិះ​គន់​គេ តែ​ខ្លួន​ឯង ​លួច​ចំលង​រូប​នេះ​ទុក​មើល​ទៅ​បាន​ហើយ!!! 😉

  5. សំរេច said, on ខែធ្នូ 20, 2008 at 12:17 ព្រឹក

    ខ្ញុំសូមជំទាល រិះគន់ចេញមុខហ្មង, រូបភាពអប្សរា របស់រាហ៊ូ ធ្វើអោយពួកនៅប្រទេសខ្មែរ ដែលធ្លាប់់អួតថា ចេះកាត់តរូបថត ក្នុង Photoshop សុំខ្មាសតែម្តង, ពួកហ្នុងខឹងម៉ួរម៉ៅណាស់ ព្រោះគ្មានសមត្ថភាព ប្រហែលរាហ៊ូ ដែលរកចំណូលបាន ពីគំនិតឆ្នៃប្រឌិតវិសេសវិសាល របស់ខ្លួន ដោយគ្មានបាច់ប្រឹង ព្រមទាំងធ្វើអោយបរទេសអន្តរជាតិ កាន់តែស្ងើចសរសើរស្នាដៃកូនខ្មែរ ឈ្មោះរាហ៊ូ។
    សូមអភ័យទោស ខ្ញុំសូមគាំទ្ររាហ៊ូ ដោយពេញទំហឹងវិញ ព្រោះបើខ្ញុំរិះគន់រាហ៊ូ ខ្ញុំខ្មាសសមត្ថភាពខ្លួនខ្ញុំណាស់។ សូមរាហ៊ូ បន្តស្នាដៃរបស់ខ្លួនទៀតទៅ គ្រាន់ខ្ញុំសុំលួចចំលងរូបភាពទាំងនោះដែរ ព្រោះមិនចំលងទុក ទ្រាំមិនកើតទេ រូបភាពល្អកំររកបានយ៉ាងនេះ!! ហា ហា

    • kooms said, on ខែធ្នូ 20, 2008 at 1:31 ព្រឹក

      ទេចំពោះអស់លោកដែលនៅបរទេស នេះជារឿងល្អរបស់គាត់ តែក៏មិនមែនទទាំងអស់នោះដែរគឺមានតែអ្នកល្មោមកាមតែប៉ុណ្ណោះដែលពេញចិត្ទរឿងបែបនេះ។

  6. ទឹម បឿន said, on ខែធ្នូ 20, 2008 at 2:48 ព្រឹក

    គេ​ធ្វើ​ដើម្បី​បំពេញ​តណ្ហា ។ កោត​តែ​តូវ​រួច!

  7. សំរេច said, on ខែធ្នូ 20, 2008 at 2:58 ព្រឹក

    អប្សរាមិនថោកទាបទេ អ្នករិះគន់អប្សរាទើបថោកទាប!!

    • kooms said, on ខែធ្នូ 20, 2008 at 3:17 ព្រឹក

      លោកសំរេច ខ្ញុំដឹងថាលោកមិននៅស្រុកខ្មែរទេ! លោកមិនយលពីទឹកប្រជាជនខ្មែរ​ដែលស្រលាញ់វប្បធម៌ជានោះទេ!
      នេះជា IP:6.69.238.185 របស់លោកសំរេច​ខ្ញុំបានឆែកមើតាមគេហទំព័រ http://www.ipaddresslocation.org/ip-address-location.php
      ដឹងថាលោកនៅស្រុកបារាំង។

  8. phirum said, on ខែធ្នូ 20, 2008 at 3:18 ព្រឹក

    ​ប្រសើរ​ណាស់​មាន​ទាំង​អ្នក​រិះ​គន់​មាន​ទាំង​អ្នក​សសើរ ការ​យល់​ឃើញ​ខុស​គ្នា​វា​ជា​រឿង​ធម្មតា។ ពិតណាស់​ដែល​មាន​ទស្សនៈ​ថា​ស្នាដៃ​របស់​លោករាហ៊ូ​មាន​លក្ខណអាសអាភាស​ តែ​បើ​​ថា​​វា​មាន​លក្ខណ​ថោក​ទាប​នោះ​ខ្ញុំ​មិន​គាំទ្រទេ។ ទាំងនោះ​ជា​ស្នា​ដៃ​របស់​លោក​រាហ៊ូ ថ្វីបើ​វាមើល​ទៅ​ខុស​ពី​អ្វី​ដែល​ជាសេចក្ដី​ថ្លៃ​ថ្នូ​របស់​ស្រ្តី​ខ្មែរ​បច្ចុប្បន្ន​​មែន​តែ​នោះ​គ្រាន់​តែ​ជា​គំនិត​ការ​ស្រមើស្រមៃ​របស់​លោក​ដែល​ជាអ្នក​សិល្បៈ​មួយរូប ហើយ​លោក​ក៏​មិន​បាន​យក​ទំរង់​មុខ​របស់​នរណា​ម្នាក់​មក​ដាក់​លើ​រូបរបស់​លោក​ដែរ។ ​គំ​និត​ស្រមើ​ស្រមៃ​របស់​លោក​រាហ៊ូ​ដែល​ចង់​បង្ហាញ​វា​ចេញ​មក​ខាង​ក្រៅ​ហើយ​លោក​ធ្វើ​បាន​វា​ជា​ការ​ល្អ​ណាស់ បើ​មិន​គាំ​ទ្រ​សូម​កុំ​ជេរ​លោក​រាហ៊ូ​យ៉ាង​នេះ។

    • kooms said, on ខែធ្នូ 20, 2008 at 3:38 ព្រឹក

      phirum:ពិតណាស់ស្នាដៃរបស់លោករាហ៊ួល្អមែន គាត់ពួកែរខាងគំនិតឆ្នៃប្រឌិតមានរូបភាពជាច្រើនដែលគាត់បានគួរហើយស្រស់ស្អាតទៀតផង។ អ្វីដែលខ្ញុំចង់និយាយគឺសំដៅទៅលើរូបភាពមើលទៅត្រេកត្រអាល់និងកាមតណ្ហាដូចជារូបអប្សរាទាំងនោះ(របស់លោករាហ៊ូ) មិនអាចយកមកប្រៀមធៀបជាមួយ​អប្សារាអង្គរ សូម្បីតែនិយាយ ដូច្នេះហើយទើបខ្ញុំសំរេចដាកចំណងជើងអត្ថបទនេះដូច្នេះ។

  9. អគ្គលីបុត្រ said, on ខែធ្នូ 20, 2008 at 5:00 ព្រឹក

    រូបអស់ហ្នឹង​យក​មុខ​គេ​មក​ច្នៃហ្នឹង! រូបអស់ហ្នឹង​ខ្ញុំ​មើល​ហើយ ខ្លះ​មុខ​អាស៊ី​ ខ្លះ​អឺរ៉ុប។
    អ្នកទាំងអស់គ្នាកុំប្រកាន់ពួកហ្នឹងអី ពួក​ដែលនៅបរទេសយូរ​ប្រាកដ​ជាភ្លេច​ជាតិកំនើត​មិនខាន។ ពួក​ហ្នឹង ភ្លើតភ្លើន​នឹង សេរីភាព បែបអាគាំង ភ្លេច​គិត​អស់​ពី​តំលៃជាតិ។
    រូបអប្សរាខ្មែរ បញ្ចាក់​ពីភាព​ស្អាត​ផូរ​ផង់ បរិសុទ្ធ របស់​ស្ត្រី​ខ្មែរ មិន​មែន​បង្ហាញពីភាព​ត្រេក​ត្រអាល​ដូច​រូបលោក​ រាហ៊ូ​នោះទេ។ ពួករូបស្រី​អស់នឹង​ ម៉េច​នឹង​អាច​ប្រៀប​ធៀប​នឹង អប្សរាបាន។
    ចឹង​បាន​ថា ចំនេះ​ដឹង​ ជាអាវុធ​មុខ​ពីរ អ្នក​ចេះ ត្រូវ​មាន​សីលធម៌ ឯអ្នក​ល្ងង់​ ត្រូវ​មាន ឧត្តមគតិ ទើប​មនុស្ស​ភាគច្រើន​គេ​សារទរ! មិនចឹង​បឿន?

  10. សំរេច said, on ខែធ្នូ 20, 2008 at 11:32 ព្រឹក

    មិនមែនជារឿងនៅប្រទេសបារាំងចិនចាមឥណ្ឌា ឬ IP ត្រូវនិយាយនោះទេ, រឿងដែលត្រូវនិយាយនោះ គឺការបញ្ចេញគំនិត របស់កូនខ្មែរថាកូនខ្មែរមានទទួលស្គាល់គ្រប់គំនិតជឿនលឿន សំរាប់អភិវឌ្ឍប្រទេសរបស់កូនខ្មែរ ឬទេ? ឬ ទុកអោយពួកប្រទេសជិតខាង (យួន, សៀម) អភិវឌ្ឍអោយ?
    ចឹងហើយ “អប្សារាមិនថោកទាបទេ, អ្នករិះគន់អប្សរាទើបថោកទាប”

    • kooms said, on ខែធ្នូ 21, 2008 at 1:44 ព្រឹក

      បើអភិវឌ្ឍន៏របៀបអស់លោក ហើយបំផ្លាញ់វប្បធម៌ខ្លួនឯងដូចគំនិតលោកវិចិត្រឯងនឹង មិនបាច់ក៏បានដែរ របៀបនេះគេហៅថាមេច?? អូ! គេហៅថា ក្រពើវង្វេងបឹង

  11. ដើមត្នោត មួយ said, on ខែធ្នូ 21, 2008 at 4:55 ព្រឹក

    ឥទ្ធិពលយួន តាមរយះពួកយួនអន្តោប្រវេស (ប្រពៃណី, ភាសា, អំពើពាវាអាវ៉ាសែ, …) នៅប្រទេសខ្មែរ, ឥទ្ធិលសៀម (គ្រឿងញៀន, ភាពយន្ត,…) តាមរយះវភាពយន្តសៀម … ដែលកូនខ្មែរបាននិងកំពុងទទួលកែប្រែវប្បធម៌ខ្មែរ ដោយមិនដឹងខ្លួន ជា ក្រពើប្រគល់បឹង អោយយួនអោយសៀម ដោយភ្លេចខ្លួន ឬ?

    • kooms said, on ខែធ្នូ 22, 2008 at 1:46 ព្រឹក

      មែនដើមត្តោត! ចុះហេតុអ្វីអ្នករាល់គ្នាដឹងអញ្ចឹងហើយ មកពន្លិចវប្បធម៌យើងថែមទៀត! មេចក៏មិនមកជួយនែនាំគ្នា បែជានាំគ្នាទៅធ្វើរឿងឆ្គួតៗ អញ្ជឹងទៀត

  12. davithpheap said, on ខែធ្នូ 21, 2008 at 10:37 ល្ងាច

    ភាព- ពាក្យថា ក្រពើវងេ្វងបឹង កាចពេកទេដឹង សំរាប់ខ្មែរនៅបរទេសនោះ? មនុស្សខុសគ្នា ម៉េចនឹងមានយោបល់ដូចគ្នាចំពោះរឿងមួយ? ដូចជាយើងធ្លាប់រៀនតែងសេចក្តីដែរ វាតែងតែមានមតិស្រប និងមតិផ្តុយ។ មតិណាមួយខុស រឺមតិណាមួយត្រូវ វាអាស្រ័យលើប្អូនៗយល់ឃើញទេ។

    • kooms said, on ខែធ្នូ 22, 2008 at 1:40 ព្រឹក

      សូមទោសណាភាព ពាក្យនេះខ្ញុំមិនបានសំដៅទៅអ្នករាល់គ្នាដែលចេះដឹងខុសត្រូវដួចជាលោក​ភាពជាដើម វាសំរាប់មនុស្សដែលភ្លេចដើមកំនើតខ្លួនឯង ហើយក៏មិនចំពោះអ្នកក្រៅរឺក្នុងស្រុក​អីដែ គឺសំរាប់អ្នកដែលមានទង្វើបែបនោះឯង។

  13. អគ្គលីបុត្រ said, on ខែធ្នូ 22, 2008 at 1:49 ព្រឹក

    ស្នាដៃ ហ្នឹង​វាល្អ​គ្មានពីរ​ ហើយ! តែ​អត្ថន័យ​នោះ វាគ្មានសោះ ក្រៅ​ពី​បំរើតណ្ហា របស់ពួកលោក​ខាងលិច និង​ពួក​តណ្ហាក្រាស់​ហ្នឹង!

  14. davithpheap said, on ខែធ្នូ 23, 2008 at 3:29 ព្រឹក

    ភាព- ខ្ញុំជាមនុស្សស្រីទេ។ ដូចនេះកុំហៅលោកអី។ ហៅខ្ញុំថា បង ក៏បាន ព្រោះប្អូនមិនទាន់រៀនចប់សាលាតិចណូទេ។ ម្យ៉ាងទៀតនោះ មិត្តជិតស្និទ្ធរបស់ខ្ញុំប៉ុន្មាននាក់ធ្វើជាគ្រូនៅសាលាតិចណូនោះផង។ អីលូវ ខ្លះកំពុងរៀនបន្តយកបណ្ឌិតនៅបារាំង។ អីចឹង ប្រហែលជាប្អូនមានអាយុតិចជាងខ្ញុំឆ្ងាយណាស់។

    • kooms said, on ខែធ្នូ 23, 2008 at 3:57 ព្រឹក

      សុំទោសបងស្រី ខ្ញុំស្មានថាបងជាមនុសប្រុស។ ខ្ញុំក៏ជាអតិតអ្នកធ្វើការនៅសាលាតិចណួផងដែរ មិត្តភ័ក្រ្តបងស្រីអាចជាគ្រួរបស់ខ្ញុំរឺ អាចជាមិត្តខ្ញុំផងដែរ តើមិត្តភ័ក្រ្ភបង្ បង្រៀននៅដេប៉ាឌឺម៉ង់​មួយណា?

  15. davithpheap said, on ខែធ្នូ 23, 2008 at 5:40 ព្រឹក

    IT, អគ្គិសនី

  16. davithpheap said, on ខែធ្នូ 23, 2008 at 5:42 ព្រឹក

    សុភាព សុខារិទ្ធ ឧត្តម មករា ប៉ារ៉ាឌី ។ល។

    • kooms said, on ខែធ្នូ 23, 2008 at 6:26 ព្រឹក

      បងហើយមិនបង!​ អូ!ក្នុងរូបមានមេខ្ញុំពីរនាក់ គឺលោកគ្រួ សុភាព និង លោកគ្រួឧត្តម ។ និយាយអញ្ចឹងពួកបងនៅស្រុកគេសុខសប្បាយជាទេ?

  17. davithpheap said, on ខែធ្នូ 23, 2008 at 7:12 ព្រឹក

    ភាព-haha…. មេផងហ្អេ? បើតាមបងដឹង សិស្សនៅតិចណូមិនសូវចូលចិត្តពួកម៉ាកបងទាំងនោះប៉ុន្មានទេ។
    បងថាបងជាបងហើយ នៅមិនចង់ជឿទៀត។ ពួកបងសុខសប្បាយទេនៅទីនេះ។ គ្រាន់តែរងាបន្តិច ព្រោះតែ -30ដឺក្រេនៅកាណាដា។ ចំណែក សុភាព មេប្អូននោះ អីលូវ ទៅលេងស្រុកខ្មែរហើយ។

    • kooms said, on ខែធ្នូ 23, 2008 at 8:40 ព្រឹក

      មិនដួច្នោះទាំងអស់ទេបង សំរាប់កួនសិស្ស IT គឺគេចួលលោកគ្រួពួកគេខ្លាំណាស់ ជាពិសេស​លោក​គ្រួ​ឧត្តម។ តែសួមប្រាប់បងអោយដឹង​មួយទៀត ពេលដែលខ្ញុំនៅធ្វើការទីនោះ​ខ្ញុំតែងលឺ គ្រួៗនៅដេប៉ាឌឺម៉ងផ្សេងៗ គេនិយាយថា ពួកគេមិនសួវចួលចិត្តលោកគ្រួពួកខ្ញុំទេ។ ហាហា!! បងនៅតែរងាទៀតមានគ្នាដល់តែពីនាក់ហើយ ហាហាហា…

  18. super said, on ខែធ្នូ 27, 2008 at 5:25 ល្ងាច

    យ៉ាចេញខ្សែរអ្នកតិចណូហើយតានេះ។ ខ្ញុំវិញដុសស្លែនៅតិចណូត្មង ហាសហា។ ទើបតែចប់ឆ្នាំនេះ លាងស្លែមិនទាន់ជ្រះផង។ រីករាយដែលបានស្គាលបងភាពនៅទីនេះ ហើយបានជួបម្ចាស់ប្លុកដែរ។ ស្មានតែអ្នកណាគេ គ្នាឯងសោះណរ

  19. សន្តិភាព said, on ខែមករា 9, 2009 at 2:29 ព្រឹក

    រីករាយបានស្គាល់ប្អូនដូចគ្នា។ តែបងមិនមែនអ្នករៀនតិចណូទេ គ្រាន់តែមានអាពួកម៉ាកខ្លះរៀន និងធ្វើគ្រូនៅនោះប៉ុណ្ណោះ។

  20. super said, on ខែមករា 9, 2009 at 7:20 ល្ងាច

    យ៉ាខ្ញុំគិតចឹងដែរ ព្រោះដួចចាំមុខ រឺ ឈ្មោះបងមិនបានសោះ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: