ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ទេសចរណ៍សម្ងាត់

Posted in ស្វាយរៀង by ប្រាក់ សុភី on ខែ​មីនា 13, 2008

ដោយ​ធ្វើ​ដំណើរ​ក្រោម​កំដៅ​ថ្ងៃ ដែល​កំពុង​តែ​បញ្ចេញ​រស្មីនាពេល​ថ្ងៃ​ត្រង់ នៅលើ​កំណាត់​ផ្លូវ​ក្រាល់​ដោយ​គ្រូស​ក្រហម​លាយ​ខ្សាច់​ទើប​តែសាងសង់​រួច​ ដែល​មាន​ចំងាយ​ប្រមាណ​៦គីឡូម៉ែត្រ​កន្លះ​ ពីទី​រូមខេត្ត​ស្វាយរៀង​ យើង​នឹងអាច​ទៅដល់​រមណីយដ្ឋាន​ទេស​ចរធម្មជាតិ​បែប​វប្បធម៌​មួយ​ឈ្មោះ​ថា​ ប្រាសាទ​ព្រៃបាសាក់​ រឫ​ អ្នកស្រុក​ហៅថា​ ព្រៃប្រាសាក់។

ប្រាសាទ​ព្រៃប្រាសាក​ ស្ថិត​លើផ្ទៃ​ដី ៦.៤០​ ហិចតា​ គ្រប់​ដណ្តប់​ទៅ​ដោយ​​ដើម​ឈើ​ទាលតូចធំ​ ចម្រុះ​គ្នាយ៉ាង​ច្រើន ទោះបីជានៅ​កណ្តាលថ្ងៃត្រង់​ម្លប់នៃ​ដើម​ឈើ​ទាំង​អស់នោះ​ហាក់ដូច​ជាបាំង​ពន្លឺព្រះ​អាទិត្យ​ពុំអោយចាំង​ដល់ដីឡើយ​ ដែល​បង្ករអោយ​មាន​ភាព​កក់ក្តៅដល់​ភ្ញៀវ​ទេសចរ​ដោយ​លាយឡំជាមួយ​និង​សំលេង​សត្វ​បក្សី​តូចៗ ជាច្រើន​ដែលយំបង្កើត​បាន​ជាតន្រ្តីធម្មជាតិយ៉ាង​ពិរោះ​រណ្តំគូអោយ​ចង​ស្តាប់​មិនចេះ​ណាយ​នៅកណ្តាលព្រៃ​បាសាក់នេះ។

ប្រាសាទ​ព្រៃបាសាក់ ស្ថិត​នីក្នុង​ភូមិ​បាសាក់ ឃុំបាសាក់ ស្រុក​ស្វាយជ្រុំ​ខាងត្បូង​ខេត្ត​ស្វាយរៀង ហើយ​អាច​ធ្វើដំណើរបាន​តាម​ផ្លូវ​គោក(ប្រមាណ​៨គីឡូម៉ែត្រ)​ និង​តាម​ផ្លូវ​ទឹក​(ប្រមាណ​៤គិឡូម៉ែត្រ)។ ប្រាសាទព្រៃ​បាសាក់​គឺជាតំបន់ទូល​ព្រៃ​បុរាណ​ដែលមានវត្ថុ​សំណេះ​សំណល់​ជា​វត្ថុ​ប្រវត្តិ​សាស្រ្ត​ពីបុរាណ​នៅសល់​ហើយមានប្រាសាទចាស់​បាក់បែក​អស់​ទៅហើយ​ ដែល​មាននៅ​សល់តែ​គ្រឹះ​ចាស់ៗ​នឹងដី។

ស្វាយរៀង​គឺជា​ខេត្ត​មួយដែល​ស្ងៀម​ស្ងាត់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ប៉ែក​ខាងកើត​នៃប្រទេស​មានប្រវែង ១២២​គីឡូ​ម៉ែត្រ​ពីភ្នំពេញ និង​លាតសន្ធឹង​លើ​ផ្ទៃដី​២៩៦៦គីឡូម៉ែត្រ​ការ៉េ​ ដែល​មាន៧​ស្រុក​ ៨០​ឃុំ ៦៩០ភូមិ​ និង​ប្រជាជន​សរុប​ចំនួន​៥៣២.០៧២​នាក់។

លោក​ អ៊ី រី​ ប្រធាន​មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈខេត្តស្វាយ​រៀង​បានអោយ​ដឹងថា​ “ប្រសាទព្រៃបាសាក់នេះ​បាន​កសាង​ឡើង​នៅ​ដើម​សតវត្សទី​៦តាម​រចនាបទ​ប្រាសាទ​សម្បូរព្រៃគុហ៍។”

លោក​ក៏បាន​អោយដឹង​អំប្រវត្តិ​នៃការកសាង​ប្រាសាទនេះថា ” កាល​ពីសម័យដើម​មានស្តេច​មួអង្គ​បាន​នាំពល​រេហ៍​មកកាន់​ទិស​អាគ្នេយ៍​នៃរាជធានី ហើយ​បាន​ព្រះ​ពន្លា​ជ័យ​នៅ​ត្រើយ​ខាង​កើត​នៃទន្លេ​វ៉ៃ​កូត្រង​តំបន់​ព្រៃ​បាសាក់​ ដើម្បី​ត្រៀម​បង្រ្កាប​ពួក​បះបោរ​ដែល​ធ្លាប​តែកើត​ឡើង​ញឹក​ញាប់​នៅ​តំបន់​នោះ​ គឺ​នៅ​ម្តុំ​ព្រះពន្លា ស្ថិត​នៅស្រុក​កំពង់រោទិ៍។ ហើយ​ក្រោយមក​លោក​បាន​អោយ​សង់​ប្រាសាទនៅ​ព្រៃ​បាសាក់​ព្រម​ទាំង​មាន​សង់វិមាន​តូច​ៗ​ជាច្រើន​ទៀត​សម្រាប់​ធ្វើ​ពិធី​ទេវរាជ និង​ជាកន្លែង​សម្រាប់គោរព​ដល់​ព្រះ​ពុទ្ធ​សាសនា និង​ព្រហ្មញសាសនា ហើយ​ក្រោយ​ពីដក​ទ័ព​ចេញពី​ការ​បង្គ្រាប​ពួក​បះបោរ​ប្រាសាទ​ព្រៃ​បាសាក់​ត្រូវ​បាន​ប្រជាជន​គោរព​ និង​រក្សារហូតមក​” ។

ដកស្រង់ចេញពីទស្សនាវដ្តី Cambodia the life

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: