ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អន្លង់វែង

Posted in ឧត្តមានជ័យ by ប្រាក់ សុភី on ខែ​មីនា 10, 2008

កាលពីថ្ងៃទី ៨ ខែ មីនា កន្លងទៅ ខ្ញុំបានធ្វើដំណើទៅកាន់ស្រុក អន្លង់វែងជាមួយពឪពុកមារបស់​ខ្ញុំទីនោះគឺមានទេសសភាពស្អាតខ្លាំងណាស់ ខាងក្រោមនេះជាការពណ៌នាខ្លះរបស់ខ្ញុំ។ ប្រសិនបើមានចំណាប់អារម្មណ៍អ្នករាល់គ្នាអាចទៅលេងបាន ព្រោះឥឡូវនេះ ផ្លូវ High Way សាងសង់ជិត​រូចរាល់ហើយ ចេញពីខេត្តសៀមរាប(១២០គម)។

ស្រុក​អន្លង់វែង​ ស្ថិតនៅបែក​ខាង​កើត​ទីរួមខេត្ត​ឧត្តមានជ័យ ចំងាយប្រហែលជា​ ១០០ គ.ម។ តំបន់នេះសិ្ថតក្រោមការ​គ្រប់គ្រង​របស់ខ្មែរក្រហមចាប់​តាំងពីឆ្នាំ ១៩៧៩ ដល់ ១៩៩៧ ដែលដឹក​នាំដោយ​កង់ទ័ពខ្មែរក្រហម​ ហើយវាជាតំបន់​ជីវិតចុងក្រោយ​របស់របបគ្រប់គ្រងខ្មែរក្រហម​។  ​នៅទីនេះ មាន​រូបសំណាកជាច្រើន​ដែល​បញ្ចាក់ពីស្ថានភាពរស់នៅរបស់កង​ទ័ព​ខ្មែរក្រហម។

ក្រោយពីការធ្វើសមាហរន្តកម្មនៅឆ្នាំ ១៩៩៧ ទីនេះបានក្លាយជាតំបន់ទេសចរណ៍កែរឆ្នៃ ហើយបានទាក់​​ទាញភ្ញៀវទេសចរណ៍ ជាច្រើនទៅទស្សនាតំបន់នេះ ហើយរាជរដ្ឋាភិបាល មានបំណងកែប្រែតំបន់នេះទៅជា​ក្រុង អន្លង់វែងក្នុងពេលឆាប់ៗនេះ។

ស្ថានភាព​រស់នៅ របស់ប្រជាជន​នៅទីនោះ នាពេលបច្ចុបន្បន្នគឹមានភាពធូរធាច្រើន ដោយសារទីនេះជាច្រកព្រំដែន កម្ពុជា-ថៃ ហើយ​ដីនៅទីនេះមានតំលៃថ្លៃផងដែរ នៅទីប្រជុំជន​អន្លង់វែង ១ ម៉ែត្រការេ តំលៃចាប់ពី ៥០ ទៅ ១០០ ដុល្លាឯនោះ។

ta-mok-lake.jpg

បឹងតាម៉ុក (ទីរួមស្រុកអន្លង់វែង)

khmer-rouge-cultural-site.jpg

រូបសំណាក់របស់កងទ័ពខ្មែរក្រហម នៅលើភ្នំដងដរែក

pol-pot.jpg

ផ្នូពុលពត​ នៅលើភ្នំដងរែក

danrek.jpg

កំពូលភ្នំដងរែក

Advertisements

4 ចំលើយ

Subscribe to comments with RSS.

  1. Boeun said, on ខែ​មីនា 10, 2008 at 9:43 ព្រឹក

    ដី​ថ្លៃ​ខ្លាំង​ម្ល៉េះ​ហ្ន៎? ថ្ងៃ​ណា​មាន​ពេល ច្បាស់​ជា​ទៅ​លេង​ដែរហើយ។ ហើយ​ចុះ​ភី និង​ឪពុក​របស់​ភី ទៅ​ទី​នោះ​ដើម្បី​កម្សាន្ត​ឬ​យ៉ាង​ណា?

  2. សុភី said, on ខែ​មីនា 10, 2008 at 10:11 ព្រឹក

    ខ្ញុំ​ទៅ​សៀមរាប ដើម្បី​ការ​មិត្តភ័ក្រ​ហើយ​ឪពុកមា​របស់ខ្ញុំ គាត់​ទៅ​មើល​ដី​ចំការ​ឯនោះ​ខ្ញុំ​ក៏​សុំ​ទៅ​តាម​គាត់​ដែរ។​

  3. អាចម៍ផ្កាយ said, on ខែ​មីនា 11, 2008 at 2:56 ព្រឹក

    ចង់​ឃើញ​ហាយ​វ៉េ របស់​ស្រុក​អន្លង់​វែង​ដល់​ហើយ! ម៉េច​មិន​ថត​ឲ្យ​មើល​ផង!!!

  4. kooms said, on ខែ​មីនា 11, 2008 at 3:28 ព្រឹក

    សូមទោសដែលខ្ញុំមិនបានដាក រូបភាពផ្លូវហាយវ៉េ វានៅក្នុងទូស័ព្ទរបស់ប្អូន ឯនោះខ្ញុំនឹងដាកអោយអាចម៍ផ្កាយនៅពេលក្រោយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: