២៦ កុម្ភៈ
២៦ កុម្ភៈ ជាទិវាសកម្មភាពកំចាត់មីន។ មីនជាបញ្ហាគ្រោះថ្នាក់ធំទីពីរក្នុងប្រទេសកម្ពុជា បន្ទាប់ពីគ្រោះថ្នាក់ចរណ៏ កាលពីមុនវាស្ថិតក្នុងលំថ្នាក់លេខមួយ ហើយឥឡូវនេះវាបានថយចុះក៏ពិតមែន វានៅតែបន្តរបញ្ហាចោតសំរាប់ប្រជាជនខ្មែរយើងដដែល បើតាមរបាយឆ្នាំ ២០០៧ ពី CMVIS ចំនួនប្រជាជនរង់គ្រោះដោយសាមីនសរុបចំនូន ៣៥០នាក់ក្នុងនោះ របួសស្រាល់ ៥៦នាក់ របួសធ្ងន់២២៩ និងស្លាប់ ៦៥នាក់ (របាយការណ៍គ្រោះថ្នាក់ដោយសាមីនតាមខេត្តនីមួយៗ)។ ដើម្បីជួយផ្សព្វផ្សាយពីបញ្ហា មីន និងកាត់បន្ថយពីការគ្រោះថ្នាក់ដោយសាមីន ដល់ប្រជាពលរដ្ឋ អង្គការ វិទ្យាសាស្រ្តប្រឆាំងមីន (Science Against Mine) ដែលមានទីស្នាក់ការនៅទីក្រុង Bealin ប្រទេសអាឡឺម៉ង បានបង្កើតគេហទំព័រ WiKi ប្រឆាំងមីន ជាបួនភាសា ខ្មែរ អង់គ្លេស អេស្ប៉ាញ និងភាសាអាឡឺម៉ង។ នេះជាពត៌មានល្អមួយសំរាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា សង្ឃឹមថាយើងទាំងអស់គ្នា នឹងចួលរួមផ្តល់ពត៌មានតាមរយៈវីគីនេះ ដើម្បីឈានទៅរកកាលុបបំបាត់មីន និងប្រឆាំងការផលិតមីន។ សូមចុចត្រង់នេះដើម្បីចុះឈ្នោះ និងផ្តល់អំពីមីន។
i hope our country dont have min soon , land will be smooth