ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

វិធីបង្កើន​ល្បឿនបើក(Boot) និង​បិទ(Shutdown)កុំព្យូទ័រឲ្យបានលឿនសំរាប់ Windows XP

Posted in កុំព្យូទ័រ, ចំណេះដឹង by ប្រាក់ សុភី on ខែ​កុម្ភៈ 3, 2008

មានសំនួរ ជាច្រើន​តែង​ចោទសួរ​ថា ហេតុអ្វីបានជាកុំព្យូទ័រ​ពេលចាប់ផ្តើមបើក (Boot)​ ឬក៏បិទ វាដំណើការយឺតម្លិះ?

ជាបទពិសោធន៍ ដែលខ្ញុំ​ធ្វើការជូសជុល​កុំព្យូទ័រជាងមួយឆ្នាំមកនេះ ខ្ញុំសូមបង្ហាញពី​វិធីខ្លះ​ៗ​ក្នុងការចាប់​ផ្តើមបើក​( Boot) និង បិត(Shutdown)កុំព្យូទ័រអោយបាន​លឿនដូចខានក្រោម៖

១ បង្កើនការ Boot 

១.១ បង្កើនការ Boot Defragment

អ្នកត្រូវប្រាកដ​ថា Boot Defragment បានបើកអោយ​ដំណើរការ(Enable) តែជាទូទៅ Systemភាគច្រើន​គឺ​ដំណើការ Boot Defragment ស្រាប់មកហើយ។ តែដើម្បីអោយប្រាកដអ្នកត្រូវ​ចូលទៅមើលក្នុង Registry ថាតើវាដំណើរការដែរឬអត់៖

ចុច Start -> run សូមវាយពាក្យ regedit​ (1)  រួចចូលទៅមើល​ក្នុង​ Registry Key ដូចខាងក្រោម

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Dfrg\BootOptimizeFunction

តំលៃដែលធ្វើអោយវា Enable គឺតំលៃ String Y ប្រសិនបើ​អ្នកមិនឃើញ​ដំលៃ​នេះទេ​សូម​ដាក់​វាជា String Y​ ​ រួចហើយសូមដំណើការកុំទ្យូទ័រ​ឡើង​វិញ។ ​ពេលកុំព្យូទ័រចាប់ផ្តើមឡើង​វិញ វានិង boot defragment។

១.២ ត្រូពិន្យ BIOS ដើម្បីដំណើរការឲ្យលឿន

ពេលចាប់​ដំណើរការកុំព្យូទ័រ​សូម ចូលទៅ BIOS Setup ដោយចុច Key F1, F10 ឬ Delete ទៅ​តាមប្រភេទ Mainboard របស់លោកអ្នក។ ខាងក្រោម​នេះជា​ចំនុច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ System ដំណើរ​ការ​លឿន៖

Quick Power On Self Test (POST) 

ពេលលោកអ្នកជ្រើសរើសយក​ Option នេះ វាអោយ System ដំណើរ (Post) កាន់តែលឿនជាង​ធម្មាតា

Boot Up Floppy Seek 

ត្រូវបិត Option នេះ ព្រោះថារាល់​ពេលដែល System ដំណើការ​វាត្រូវចំណាយពេល ដើម្បីត្រូត​ពិន្យ Floopy Drive ជាពិសេសនៅ​ពេលដែល​លោក​អ្នកមិនប្រើ​ Floppy drive ញឹកញាប់។

Boot Delay 

System មួយចំនួន​បានធ្វើការពន្យា​ពេល​ដែល​​កុំព្យូទ័រ​ចាំ​ផ្តើមដំណើរកា​ ដូច្នេះ Hard Drive ទទួលនូវ​ការផ្លាស់ប្តូដើម្បី​ចាប់ផ្តើម Spinning Bootup​ ហើយជាពិសេសអ្នកមិនចាំបាច់​ត្រូវពន្យា​ពេលក្នុងការចាប់នោះទេ។ អ្នកត្រូវបិតវា(Boot Delay) តែប្រសិនមានបញ្ហាអ្នកអាចបើកវាមក​វិញបាន។

 ១.៣ កែរតម្រូវ Registry ដើម្បី​អោយ​ដំណើ​ការ​លឿន

ជានិច្ចកាល Registry របស់​លោក​កាន់តែ​ធំឡើង​ៗ កាលណាអ្នកប្រើ​យួទៅៗ ជាមួយ​និង Registry ដែលមិន​ប្រើ វាធ្វើអោយ System ចាប់ផ្តើមដំណើការយឺត ពីព្រោះថា System ដំណើការ​វាគ្រប់ពេល អ្នកបើកកុំព្យូទ័រ។​ សូមស្វែង រកកម្មវីធី Registry Clean-up tool​ ដើម្បីយកមកសំអាត់ Registry មិនបានការទាំង​នេះ។ ចំនែកខ្ញុំ Tuneup Utilities 2008 (រូបទី ១)  ដើម្បីសំអាត់ Registries ទាំងនេះ។ អ្នកអាច​ទាញយកវា​មកប្រើសាកល្បងរយៈពេល​ ៣០ ថ្ងៃក្នុគេហទំព័រនេះ http://http://www.tune-up.com។

(រូបទី១)

TuneUp 2008

បន្ទាប់ពី សំអាត់វាហើយ​លោក​អ្នកពិតចង់បង្ហាប់ Registry នេះអោយតូចជាង​ធម្មតាមែនទេ ? សូមលោកអ្នកទាញ​យក​កម្មវិធីនៅទីនេះhttp://www.rosecitysoftware.com/RegistryCompactor/index.htmlមក​បង្ហាប់Registry របស់លោក​អ្នក។

២.បង្កើនការបិទ(Shutdown)កុំព្យូទ័រអោយបានលឿន

មិន​ត្រឹមតែការបើកកុំព្យូទ័រ អោយលឿននោះទេ តែអ្នកក៏ចង់បិតវាអោយបានលឿនផងដែរ។ ចំនុច​ខាងក្រោមនេះជាដំស្រាយរបស់ខ្ញុំ៖

– ត្រូវបិតមិនអោយ XP លុប​ Page​ file នៅបិទយើងបិនកុំព្យូទ័រ

ជាហេតុផលសុវត្ថិភាព Windows XP លុប Page file (pagefile.sys) រាល់ពេលកុំព្យូទ័របិទ។ Page File គឺសំរាប់​រក្សាទុកឯកសារបណ្តោះអាសន្ន និង ទិន្នន័យ។ ដូច្នេះហើយ XP ត្រូវចំនាយពេល​ទៅលុប​ទិន្នន័យទាំងជាមុនសិន មុនពេលដែលម៉ាស៊ីនត្រូវបានបិទ។ ដើម្បីបិត Windows មិនបាច់សំអាត់ Page file សូមចូលទៅ Registry Editor រួចរើសយក​ Key ដូចខាងក្រោម៖

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management

ប្តូរដំលៃនេះ ClearPageFileAtShutdown ទៅ រូចហើយបិទ Registry។ តំណើរការម៉ាស៊ីន​ឡើងវិញ XP មិនបានសំអាត Page File ទៀតទេ ពេលនេះវា​បិនបានលឿនជាងមុន។

 – បិទ Services មិនចាំបាច់មួយចំនូន

Services ក៏ជាមូលហេតុធ្វើអោយម៉ាស៊ីនបិទយឺតដែរ សូមបិទ Services មិនចាំបាច់ដែលមាន​ឈ្មោះ ដូចខាងក្រោម៖

Service

What it does

Portable Media Serial Number

Retrieves the serial number of a portable music player attached to your PC.

Task Scheduler

Schedules unattended tasks to be run. If you don’t schedule any unattended tasks, turn it off.

Uninterruptible Power Supply

Manages an Uninterruptible Power Supply (UPS) connected to your PC.

Automatic Updates

Automatically checks for Windows updates. (You can check manually by going to http://windowsupdate.microsoft.com.)

Telnet (service available on XP Pro only)

Allows a remote user to log in to your computer and run programs. (This will not be found on all versions of XP Pro.)

Wireless Zero Configuration Service

Automatically configures a WiFi (802.11) network card. Disable this only if you’re not using a WiFi network card.

Messenger

Turns off the Messenger service, which can be used to deliver spam via pop ups. (This is not the instant messaging program Windows Messenger.)

ដើម្បីបិទ Service  សូមចុច Start->Run វាយពាក្យ services.msc​ (រូបទីព២) រួចចុច OK

ពេលនេះផ្ទាំង Services Computer Management និងលេចឡើងមក សូមជ្រើសរើសឈ្មោះ Service ណាមួយដែលអ្នកចងបិ ដោយចុច Mouse ស្តាំរើសយក Properties បន្ទាប់មកចុច​ Button Stop ជាការស្រេច៕

(1) ដើម្បីជៀស​វាងមានបញ្ហាជាមួយ Registry សូមលោក​អ្ន Back Up Registry​ទុក ហើយចាប់ផ្តើម​​កែរប្រែវា សូមកុំ​កែអ្វីដែល​យើងមិនស្គាល់ច្បាស់ ព្រោះវាអាចប៉ះពាល់ដល់ Windows។

សូមសំណាងល្អ

Advertisements

2 ចំលើយ

Subscribe to comments with RSS.

  1. Myhouse said, on ខែ​កុម្ភៈ 5, 2008 at 12:56 ព្រឹក

    បងពិតជារៀបរាប់​បានក្បោះក្បាយ គួរអោយចាប់​អារម្មណ៌ខ្លាំងមែន !!!​ អរគុណ

  2. kooms said, on ខែ​កុម្ភៈ 5, 2008 at 2:30 ព្រឹក

    អគុណ Myhouse (តើខ្ញុំអាច​ហៅ​Myhouse ថា មុនីរដ្អបានទេ?) ដែលបានអញ្ជើញមក​លេង​ប្លក​របស់ខ្ញុំ។ នេះ​ជាចំណឹងតិច​តូចទេ សំរាប់​ចែក​ចាយ​បងប្អូនខ្មែរ​យើង


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: