ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Microsoft នឹងចេញលក់ Windows Server 2008

Posted in កុំព្យូទ័រ, ពត៌មាន, សេដ្ឋកិច្ច by ប្រាក់ សុភី on ខែ​កុម្ភៈ 2, 2008

windows server 2880

ក្រុមហ៊ុន​ផលិត​ Software ធំជាងគេ​ក្នុង​ពិភពលោក Microsoft បានប្រកាសឲ្យដឹងថា​ ក្រុមហ៊ុន​នឹងចេញនូវប្រព័ន្ធ​ដំណើរការ​ប្រភេទ​ម៉ាស៊ីនមេ “Windows Server 2008″ នៅខែកុម្ភៈនេះ​ ហើយ​ថែមទាំងបញ្ជាក់ថា ចេញលក់លើទីផ្សារឲ្យបាន​មុន​ថ្ងៃទី​ 27 ខែនេះ​ដែលជា​ព្រឹតិ្តការណ៍​របស់ Microsoft  នៅរដ្ឋ Los Angeles អបអរការចេញ​នូវ​ Visual Studio 2008, Windows Server 2008​ និង​ SQL Server 2008 ក្នុងពេលដំណាល​គ្នា។

បើតាម​សម្តីលោក​ Bill Laing អ្នកចាត់ការទូទៅ​ផ្នែក​អភិវឌ្ឍ Windows Server បានឲ្យដឹងថា Windows Server​ ឥឡូវនេះវាបាន​ឈាន​ចូលដល់ដំណាក់ចុងក្រោយ​ ហើយ​ត្រូវ​បានឲ្យឈ្មោះថា ” Break glass in case of emergency” ដែលនឹង​ចេញលក់ក្នុងរយៈពេលមួយឬ ពីរសប្តាហ៌​ទៀត។

គួរបញ្ជាក់​ដែរថា​ Windows Server 2008 មាន​លក្ខណៈសំខាន់ៗជាច្រើន​រួមមាន​ Server Core, PowerShel, .Net Framwork ស៊េរីចុងក្រោយ​បំផុត និងកម្មវិធីការពារប្រពន្ធ័ Network ហើយនឹង​បញ្ចូលនូវទម្រង់ Hyper-V ក្រោយពីចេញ Windows Server បានរយៈពេល6ខែ។

ប្រភពពត៌មានៈ ITCITY Magazine

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: