ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Microsoft ធ្វើការចំនាយ​ 44.6 ពាន់លានដុល្លា សំរាប់ផ្តល់ជួន Yahoo

Posted in កុំព្យូទ័រ, ពត៌មាន, សេដ្ឋកិច្ច by ប្រាក់ សុភី on ខែ​កុម្ភៈ 2, 2008

 Microsoft ធ្វើការចំនាយ 44.6 ពាន់លានដុល្លា សំរាប់ផ្តល់ជួន Yahoo
Microsoft បានផ្តល់​ទឹកប្រាក់​ចំនួន44.6ពាន់លាន​ដុល្លា​ដើម្បី​ទិញ Yahoo ។តំលៃ​ផ្តល់​ខាងលើ​នេះ​ស្មើ​និង​ 62%។ Yahoo បាន​បញ្ឈប់​ការចែកចាយ​តំលៃ​នៅ​ថ្ងៃប្រហស្បត៍​កន្លង​ទៅនេះ។

លោក Steve Ballmer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft បានអោយដឹងថា “​យើង​គោរព​ទៅតាម​លក្ខខ័ណ្ឌ​របស់ Yahoo ហើយយើងទាំងពីរ និងផ្តល់ជូនភាពអស្ចារ្យមូយសំរាប់ អតិថជន. អ្នកបោះពុម្ភ និងអ្នកផ្សាយពាណិជ្ជកម្មរបស់យើង ខណៈដែលយើងកំពុងឈានទៅរកតំនែងដ៏សំខានមួយក្នុងការប្រកូតប្រជែងសេវាកម្ម online ”

លោក​ Ray Ozzie ជានាយកស្ថាបកម្មផ្នែកទាន់ របស់ Microsoft​ បានបន្ថែមថា​“ ការរស់នៅ និង​ពាណិជ្ជកម្ម​​របស់យើងជាដៃគូសំខាន់មួយដែលមិនអាចខ្វះបានក្នុងសង្គម ការដឹកជញ្ជូន​ត្រូវកើនឡើង​តាមរយះ​បណ្តាញ (web) ហើយ Yahoo មាន​តួនាទីជាអ្នក​ត្រូសត្រា​យ​ផ្លូវ​តាមរយៈការ​ស្ថាបនា​ បដ្ឋាន​សេវាកម្ម​កំរិត​ខ្ពស់ ”។
ការដេញ​ថ្លៃត្រូវ​បានជាប់​គាំង​អស់​រយះពេល​ជាច្រើន​ម៉ោង បន្ទាប់​ពីការចេញ​ផ្សាយ​របស់ Yahoo ថា លោក Terry Semel ត្រូវ​បានដក់​ចេញ​ពីតំនែង ទៅកាន់តំណែងជាប្រធានមិនមែនប្រតិបត្តិ បន្ទាប់ពី 6​ខែក្រោយ​មកពី​កាផ្ទេរ​តំណែង CEO ទៅ​អោយ​លោក Jerry Yang

Semel បានដើរ​ចេញ​ពីក្រុម​ព្រឹក្សា​ភ្លាម​ៗគាត់​និង​ត្រូវផ្លាស​​ទៅកាន់​តំណែង ជា​ប្រធានមិនមែនប្រតិបត្តិ ដោយ​ក្រុម​ព្រឹក្សា​ផ្សេងទៀត។ គាត់​បានកាន់​តំនែង​ជាប្រធាន និង CEO អស់រយៈ​6 ឆ្នាំ​រហូលដល់​គាត់​ត្រូវបាន​គេតំលាក់​កាលពីខែមិថុនា​កន្លង​ទៅ ដោយ​ប្រគល់​តំណែង​ទៅ​អោយ​លោក Yang ដែល​ជា​ដៃគូ​បង្កើត Yahoo។ ខណៈ​ដែលគាត់​កាន់​តំណែង​ជាCEO គាត់​បាន​ទាក់ទាញ​អ្នកប្រើប្រាសអោយ Yahoo ពី 170លាននាក់ រហូតច្រើនជាង 500 លាននាក់។ ប៉ុន្តែ​គាត់​​ត្រូវបាន​គេ​ទិទៀតថា បាន​ធ្វេស​ប្រហែស​ធ្វើ​អោយ Google ​ដណ្តើម​ដំណែង​នាំមុខ ក្នុងការ​ស្វែង​រកក្នុងបណ្តាញ (Online Search) និងការផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈការរៀបចំឡើងវិញយ៉ាងទៀងទាត់កាលឆ្នាំកន្លងទៅ។
“ជាមួយនឹងការ ផ្លាស់ប្តូអ្នកដឹកនាំថី្ម ខ្ញុំជឿថាវាជាឱកាសមួយ ដែលខ្ញុំត្រូវចេញពីក្រុមព្រឹក្សានេះ” Semel បាននិយាយ​ដូច្នេះក្នុងសំដីរបស់គាត់។” គាត់​បាន​រំលឹក​ជាច្រើន​ដងមក​ហើយ​នៅ​ក្នុង​ក្រុមព្រឹក្សា​នេះ​ពីការចាកចេញ​របស់គាត់ ហើយរកនរណាម្នាក់ដែលសំគួសំរាប់តំណែងនេះ” Yahoo និយាយ។
សប្តាហ៍នេះ Yahoo បានរាយាការថាប្រាក់ចំនូលរបស់ខ្លូនបានធ្លាក់ចុះមកត្រឹមតែ $206 បើប្រៀបក្នុងរយៈដូចគ្នាគឺ $269 កាលឆ្នាំកន្លងទៅ ហើយក្រុមហ៊ុនក៏មានគំរោងបញ្ឈប់បុគ្គលិកចំនូន 1000នាក់ ផងដែរ៕

ប្រភពពត៌មានៈ PCWorld

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: