ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

គ្មាន Netscape បន្តទៀតទេ

Posted in កម្មវិធីកុំព្យូទ័រ, ពត៌មាន by ប្រាក់ សុភី on ខែមករា 31, 2008

 

Netscape logo

តាម​ពត៌មាន​ពី BBC អោយដឹងថា Netscape Navigator ដែល​ជា​កម្មវិធី​រុក​ដ៏​ល្បីល្បាញ​មួយ​បានផ្អាក់​តំណើ​ការ​របស់​ខ្លូន។ AOL​(​ដែលជាម្ចាស់​Netscape)​គំរោង​និង​បញ្ចប់​ការ​ផ្គត់ផ្គង​ចំពោះ​កម្មវិធី​មួយនេះ​នៅ​​ថ្ងៃទី​០១ ខែ គុម្ភះ ២០០៨។

            Netscape ត្រូបាន​បង្កើត​ឡើងដោយ​លោក​ Marc Adreessen ជា​សហ​អ្នក​បង្កើត​របស់​លោក​Mosaic, ហើយ​វា​ជាកម្ម​វិធី​រុករក​ដែល​ល្បីដំបូង​គេ​។ ក្នុងឆ្នាំ​ 1992 ​​លោក​ Mosaic បាន​បង្កើត​វា​ក្នុង​កំលុងពេល​ដែល​លោក Adreessen ជានិស្សិត​នៅឯ ​National Center for Supercomputing Application ក្នុង​សកលវិទ្យាល័យ University of Illinois។ បន្ទាប់​ពី​បានទទូល​សញ្ញាប័ត្រ​មក​គាត់បាន​ចាប់បង្កើត​សមាគមន៍ Netscape Communication Corporation និង ចាប់ផ្តើម​អភិវឌ្ឍ​កម្មវិធី​រុករក​។ កំនែដំបូង​ត្រូវ​បានចេញ​ផ្សាយក្នុងឆ្នាំ​1994។​ វា​ទទួល​បាន​ជោគជ័យ​យ៉ាងឆាប់​រហាស់​ និងវាទទី​លើ​ទីផ្សា​កម្មវិធី​រុកពាក់កណ្តាលទស្សវត្ត90

ប្រភពៈ BBC

បញ្ចេញមតិ