យកពន្ធលើការ ស្តាប់វិទ្យុ និងមើលទូរទស្សន៍
ប្រជាជនខ្មែរ មួយចំនួនធំមិនទាន់ទាំងមានទូរទស្សន៍មើលផង គណៈកម្មការ ឃោសនាការ និងព័ត៌មានរដ្ឋសភា បានលើកសំណើសសុំអោយមានការពិភ្សា ទៅលើការយកពន្ធពីប្រជាពលរដ្ឋ ចំពោះការមើលទួរទស្ស និងស្តាប់វិទ្យុ ដើម្បីបង្កើតចំនួលថវិការរដ្ឋ៕ ហាហាហាហា
អនុភាពនៃការដកអាជ្ញាប័ណ្ណ ខេមបូស៊ិក
បើតាមសំដីរបស់លោកនាយករដ្ឋហ៊ុន សែន បានអោយដឹងថា ខេមបូស៊ិក នឹងត្រូវដកអាជា្ញប័ណ្ណ ទោះបីអាជា្ញប័ណ្ណនេះបន្តរហូតដល់២០១១ ក៏ដោយ ក៏ត្រូវដកចេញដែរ មិនត្រឹមតែប៉ុណ្ណឹង នៅមានកន្លែងល្បែងជាច្រើននឹងត្រូវដកចេញផងដែរ(ណាកា មិនបានដកចេញទេ)។ ចំពោះបញ្ហានេះលោកបានគំរាមដកអភិបាលខ័ណ្ឌណា ដែលមិនអនុវត្តបទបញ្ជានេះផងដែរ។
ជំពោះដំណឹងនេះ តើមានមនុស្សប៉ុន្មាននាក់នឹងសប្បាយចិត្ត ហើយមានមនុស្សប៉ុន្មាននាក់មិនសប្បាយចិត្ត? ហើយអនុភាពនេះនឺង មានជីវិតរស់ដល់រយៈពេលប៉ុន្មាន?



