Calculator Java Example
ពីម្សិលមិញ មិនដឹងទៅខាងណាក៏នឺកឃើញ ចង់ធ្វើអីមួយលេងមើល ស្រាប់តែនឹកឃើញដល់ការប្រលង លឺគេនិយាយថាលោកគ្រួចាវា គាត់មានគំរោងចេញបីចំនុចៈ
1. User Interface
2. Event
3. Stor data to file

User Interface ដូចជាអោយបង្កើតជា Calculator នឹងឯង អញ្ចឹងហើយទើម រៀនបង្កើត Calculator នឹងទៅ វាចំនេញបានដល់ទៅពីរចំនុច User Interface និង Event។ វាមិន Calculator អីអស្ចា គ្រាន់អាច បូក ដក គុណ ចែក ធម្មតានឹង តែសូមដាក់មកចែកចាយគ្នា បើសិនជាមានមិត្តអ្នកអានចង់ ទាញយកទៅហើយកែរបន្ងែមខ្ញុំក៏មិនថាអីដែរ។
Student Hostel Management Project (Java)
រវាល់ខ្លាំងណាស់ ទាំងការងារនិងការសិក្សា ដល់ពេលជិតចប់មួយឆមាសគ្រប់មុខវិជ្ជាទាំងអស់សុទ្វតែមាន Assignment ខ្ញុំទទួលបាន ៥ (៥/៦Assignment) ម្នាក់ឯងជាន់ក៏តែម៉ង រកដកដង្ហើមមិនរូច ៤ Assignments បានអោយលោកគ្រួអស់ហើយ តែយឺតជាងគេមុខវិជ្ជា Java ព្រោះមេរៀននេះលោកគ្រូបង្រៀនមិនដល់ចំនុចដែលអោយធ្វើ Assignment ដូច្នេះហើយទើបវាយឺតជាងគេ តែឥឡូវដល់ពេលត្រូវយកហើយ គបជួនរវល់នឹងការងារមេប្រញាប់យកទៀត សំណាងណាស់ខ្ញុំកំពុងតែរវល់ដក ដៃមិនរួចពីការងារផង បានលោកគ្រូគាត់អនុញ្ញាតិ អោយរក Project ពីណាក៏បានដែរ តែនៅពេលយកអោយគាត់ត្រូវចេះការពារ អ្វីៗដែលដំណើការក្នុងនោះ ហាហា! ចាំអង្កាលទៀតទើបយកវាទៅ! Student Hostel Management ជា Project មួយដែលក្រុមខ្ញុំបានធ្វើកាលរៀននៅតិចណូ (បញ្ចាក់ Project នេះទើបយកពីផល្លី មិត្តរូមក្រុមរបស់ខ្ញុំទេ)។ សំរាប់ Project នេះនិស្សិតដែល រៀននៅតិចណូ ផ្នែក IT ពិតជាស្គាល់។
Student Hostel Management ជាកម្មវិធីមួយសំរាប់គ្រប់គ្រង់ ការស្នាក់នៅរបស់ និស្សិត ប្រចាំសាលា។ និស្សិតទាំងអស់ត្រូវស្នាក់នៅបន្ទប់ផ្សេងគ្នា ហើយបន្ទប់និមួយៗ មានលេខសំគាល់របស់វា។ ដើម្បីស្នាក់នៅនិស្សិត ទាំងអស់ត្រូវចុះឈ្នោះជាមុនជាមួយ និងលេខបន្ទប់ ហើយគេអាចបន្ថែម លុប និងបង្ហាញ់និស្សិតដែលរក្សាទុកក្នុង System នេះ។ រាល់ការស្នាក់នៅរបស់និស្សិត(Tenant)ទាំងអស់ត្រូវបានគិតប្រាក់ជារៀងរាលខែ ហើយ យើង អាចបង្ហាញថានិស្សិតណាមិនបង់ឬ ក៏បង់រូចហើយនៅក្នុង System នេះផងដែរ។
វាជា Project តូចមួយតែប៉ុណ្ណោះ សូមដាក់ចែកជួនជាសាធារណៈ មិនមានអាជ្ញាប័ណ្ណ អីទេបើចាប់អារម្មណ៍ អាចទាញយកបាននៅទីនេះ Student Hostel Management រូមបញ្ចូលជាមួយការនែនាំការប្រើប្រាស់ទៀតផង។
នេះជាផ្នែកការងាររបស់ Student Hostel Management

ហើយនេះជា Class Diagram របស់ Student Hostel Management





7 វិចារ