Mif.Menu Mootools ContextMenu
Mif.Menu ជា Context Menu ដែលដំណើរការជាមួយ Mootools library។ វាមានពីរ ស្ទីល សំរាប់យើងជ្រើសរើសគឺ ART style និង shadow style ។ វាអាច Support បានច្រើន level របស់ menu ដូចរូបខាងក្រោម ប្រភេទអាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-ShareAlike 3.0 License.។
5 Popular CSS Frameworks ដែលលោកអ្នកគួតែចាប់ផ្តើមជាមួយវា
ភាសាជាច្រើនសុទ្ធតែមាន Framework របស់វា ដូចជា Java, PHP, JavaScript ASP.NET, C#…។ប្រកាស់មុន ខ្ញុំបានដាក់ Framework របស់ JavaScript នឹង PHP រួចមកហើយពេលនេះសូមបង្ហាញ Framework របស់ CSS វិញម្តង តើលោកអ្នកចំលែកទេ ហេតុអ្វី CSS មាន Framework ដែរ? មិនមានអ្វីគួអោយឆ្ងល់នោះទេ គោលការណ៍នៃការបង្កើត Framework នេះឡើងគឺមានបួនចំនុចដូចខាងក្រោម
១) បង្កើនល្បឿននៃការអភិវឌ្ឍន៍ដោយចំនាយពេលខ្លី
២) មានទំហំឯកសាមួយ(CSS)យ៉ាងតូចតែអាចប្រើការបានច្រើន នឹងមានប្រសិទ្ធភាពល្អ
៣) មានឯកសាមេរៀន និងការបង្ហាត់បង្រៀនល្អៗ
៤) ភាពច្បាស់លាស់អំពីរចនាសម្ព័ន្ធនៃ Grid
ថ្ងៃនេះខ្ញុំសូមលើក CSS Framework ចំនូន ៥ ដែលកំពុងពេញនិយម មកបង្ហាញ រួមជាមួយ នឹង មេរៀន ឧទាហរណ៍ ដែលធ្វើអោយលោកអ្នកកាន់តែយល់ច្បាស់អំពី Framework ទាំងនេះ។
១. 960 CSS Framework
960 Grid System ជា framework មួយដែលផ្តល់អោយយើងក្នុងការប្រើប្រាស់ តាមខ្នាតសាមញ្ញ ដែលមាន width 960px។
វាមាន 2 Variant: 12 និង 16 columns ដែលយើងអាចប្រើវាបានដោយការបំបែកពីគ្នា ឬក៏តាមលំដាប់លំដោយគ្នា ហើយមានទំតែ 3.6KB ដែលបាន compress រួចហើយ។
កាពន្យល់ពីការប្រើប្រាស់ 960 CSS Framework
សូមចួលទៅមើលតំណខាងក្រោមនេះ
២.Blueprint CSS Framework
Blueprint ជា CSS Framework មួយដែលជួយយើងកាត់បន្ថយពេលវេលាបង្កើត CSS វាផ្តល់អោយយើងនូវមួលដ្ឋាល CSS ដ៏រឹងមាំមួយ ដើម្បីបង្កើត គំរោងរបស់យើងអោយស្ថិតនៅកំរិតខ្ពស់ជាមួយភាពងាយស្រួលការប្រើប្រាស់Grid, ពុម្ភអក្សរច្បាស់ៗ form ស្រស់ស្អាត។ លក្ខណះសំខាន់ផ្ទាល់ របស់វាគឺ Mass Reset នៃ Browser default style ដែលផ្តល់អត្ថិភាពអោយយើងគ្រប់គ្នាអាចគ្រប់គ្រង់ Layout ផ្ទាល់ខ្លួនបានយ៉ាងងាយ។
Live Demos
កាពន្យល់ពីការប្រើប្រាស់ Blueprint CSS Framework
សូមចួលទៅមើលតំណខាងក្រោមនេះ
- BlueprintCSS 101
- A Closer Look At the Blueprint CSS Framework
- Blueprint CSS Cheat Sheet
- Blueprint Grid CSS Generator
- PXtoEM
- Construch
3.jQuery UI CSS Framework
Jquery UI បានដាក់ CSS Framework មាំមួនមួយដែលរចនាឡើងសំរាប់ការបង្កើត Custom Jquery widgets.
CSS Framework បានរូមបញ្ចួល classes ដែលគ្រប់ដណ្តប់យ៉ាងទួលំទួលាយសំរាប់ការរចនា UI ហើយអាចរៀបចំដោយការប្រើប្រាស់ jQuery UI ThemeRoller។
កាពន្យល់ពីការប្រើប្រាស់ Jquery UI CSS Framework
សូមចួលទៅមើលតំណខាងក្រោមនេះ
Live Demos
៤. YAML
Yaml(Yet Another Multicolumn Layout) ផ្តោតទៅលើការរចនា Flexible Layouts និង column និង grid basedអ្នកត្រូវការ license ដើម្បីប្រើវា។ YAML បានភ្ជាប់មកជាមួយ Ajax Builder ដ៏ពិសេសមួយ មានភាពងាយស្រួលក្នុងការអភិវឌ្ឍ YAML-base CSS layouts ដែលអនុញ្ញាតិ្តអោយយើង
ដាក Containers នៃ layouts ទាំងនោះដោយការចាប់ដាក់ ហើយHTML និង CSS កូដ ត្រូវបាន Generate automatically។
Live Demos
កាពន្យល់ពីការប្រើប្រាស់ YAML
៥. Yahoo YUI Grids CSS
មួលដ្ឋាន YUI Grids CSS សំដៅទៅ 4 preset page widths, 6 preset templates, និងមានលត្ថភាពដាក់ចួល និងបែងចែកជាផ្នែកតួចៗ ២, ៣ ឬ ៤ columns. វាមានធំហំតែ ៤KB អាចផ្តល់ទៅអោយច្រើនជាង ១០០០ Page layout ដាក់បញ្ចួលគ្នា។
សូមកុំភ្លេចមើល CSS Reset/Base/Fonts/Grids Cheat Sheat
កាពន្យល់ពីការប្រើប្រាស់ Yahoo YUI Grids CSS
The best 5 Javacript Frameworks
JavaScript ជា Client-side ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ ព្រោះវាធ្វើអោយ គេហទំព័រមានភាពស្រស់ស្អាត ទាកទាញ រស់វើក។ JavaScript ត្រូវបានគេយកទៅប្រើច្រើនផ្នែកក្នុង គេហទំព័រដួចជា Map (Google Map, Yahoo Map…), Mail (gmail, yahoo mail…), Reader ( google reader), online documents (Google Documents), Auto-Complete នេះជាផ្នែកមួយសំខាន់ផងដែរ សំរាប់គេហទំព័រ មានគេហទំព័រជាច្រើនបានប្រើបច្ចេកទេសសំរាប់សំរួលដល់ការស្វែងរក ពេលដែលយើងចង់រកអ្វីមួយគ្រាន់តែវាយពាក្យនោះ វានឹងផ្តល់លទ្ធអោយយើងភ្លាមៗ ព្រមទាំងចំនួនពាក្យនោះផងដែរ។ Search Engine បានប្រើ Auto-Complete នេះផងដែរសំរាប់សំរួលដល់ការស្វែងរក។
ក្រៅពីនេះនៅមានផ្នែកជាច្រើនទៀដែល JavaScript អាចធ្វើបាន ជាពិសេសនោះ Ajax ជាបច្ចេកវិទ្យាដែលកំពុងពេញនិយមបំផុតនាពេលបច្ចុប្បន្នសំរាប់ Web2.0។ ហើយនៅក្នុងប្រកាស់នេះដែខ្ញុំសូមលើកយក JavaScript Framework សំខាន់ៗចំនួន ៥ ដែលកំពុងពេញនិយមជាង។
១ Jquery
Jquery ជា JavaScript Framework មួយដែលកំពុងពេញនិយម មានល្បឿនលឿនទៀតផង។ Jquery បានក៏ឡើងក្នុងឆ្នាំ ២០០៥ ដែលសរសេដោយលោក John Resig ជាស្ថាបនិកមួយរូបរបស់ Web Browser ដ៏ល្បី Firefox។ ចំពោះ Framework មួយនេះត្រូវបាន Open Source មួយចំនូនយកទៅប្រើដូចជា WordPress, Drupal..
២Prototype
Prototype ជា Framework មួយដែលចំណាសជាងគេ ហើយត្រូវបានប្រើច្រើនផងនៅក្នុងគេហទំព័រជាច្រើន។ Prototype ត្រូវបានដាកបញ្ចួលក្នុង Cakephp framework,
Ruby on rails framework ហើយ Hi5 Social Network ក៏ប្រើ Framework នេះដែរ។
៣ Mootools
Mootools ជា Object-Oriented JavaScript framework សំរាប់ JavaScript Developer ដែលមានកំរិតពីមធ្យម ដល់ កំរិតខ្ពស់ វាអនុញ្ញាតិអោយយើងសេរសេ powerful, flexible, និង cross-browser កូដ ជាមួយភាស្រស់ស្អាតរបស់វា។ Mootools ត្រូវបាន web developers ពេញចិត្តផងដែរ ហើយត្រូវបានប្រើជាមួយ Joomla CMS និង ក្រុមហ៊ុនរចនា Template មួយចំនួនទៀត។
៤ YUI
YUI ជា JavaScript Framework ពេញនិយមផងដែរ ហើយត្រូវបានប្រើ ហើយឥឡូវចេញដល់ Version 2.7.0 ។ត្រូវបានប្រើ សេវាកម្មរបស់ ក្រុមហ៊ុន Yahoo នេះ ហើយក៏មាន Web Developers ប្រើវាផងដែរ។
៥ Dojo

Dojo ជា JavaScript មួយទៀតដែលយើងអាចយកមកបង្កើត ជា Web Application បានយ៉ាងស្រស់ស្អាត។ Dojo ត្រូវបានដាក់បញ្ចួលទៅ Zend Framewrok













ទំលាក់ មួយវិចារ