Kooms

អស់បញ្ហាជាមួយ ERD Commander 2007​

បានដាក់ប្រកាស ក្នុង កម្មវិធីកុំព្យូទ័រ, ពត៌មាន ដោយ kooms ខែ កុម្ភៈ 13, 2008

តើលោក​អ្នកធ្លាប់ភេ្លច​ Administrator Password សំរាប់​ Windows ដែរទេ? វា​ជារឿង​មួយ​សំខាន់ណាស់​ប្រសិន​បើយើងភ្លេច Password របស់កុំព្យូទ័រជំរើសតែមួយ​គាត់​សំរាប់អ្នក​មិន​ដែល​​ជួប​ប្រទះ​បញ្ហា​នេះ គឺ Format ម៉ាស៊ីន។ បើសំណាង​ល្អឯកសា​សំខាន់ៗមិនផ្ទុកក្នុង​ Drive Windows​ មិនអីទេ គ្រាន់តែចំណាយ​ពេល​ដំឡើង Windows និង​កម្មវិធីផ្សេង​សាថ្មីតែ​ប៉ុន្នោះ តែបើផ្ទុក​ឯកសា​ជាមួយ Drive Windows វិញនោះគឺចប់​ហើយ។ ​ តែសូម​កុំបារម្យ​ជាមួយ​ ERD Commander 2007 មិន​ធ្វើ​អោយលោក​អ្នកខក​ចិត្តទេ ម៉ាត្រឹមតែបាត់ Password ប៉ុណ្ណឹង​នោះ​ឥត​បញ្ហាទេ។ គ្រាន់តែ​លោកអ្នកមាន CD ERD Commander 2007 អ្នកអោយវា​ boot ពី CD ROM ដើម្បីដំណើរការ ERD Commander 2007 ចួលទៅកែរ Password របស់ Administrator ជាការស្រេច។

មិនត្រឹមតែប៉ុណ្ណឹងទេ EDR Commander អាច​​ Remote Recover តាម​ Network, NTFSDOS Professional អនុញ្ញាត្ត អោយលោក​អ្នក បង្កើត​ Diskette boot សំរាប់ដំណើរការ MS-Dos, Crash Analyzer Wizard, FileRestore អាច​រក​ឯកសា​ ដែលបាត់រឺលុប​ពីកុំព្យូទ័រ,​Filemon Enterprise Edition, Regmon Enterprise Edition, AD Explorer. Insight for Active Directory និង TCP Tools ។ ចុចត្រង់នេះដើម្បីទាញយក (ជាប្រភេទ ISO file) ​ប្រសិនបើមានបញ្ហា​អាច​ទាក់ទង់មកខ្ញុំតាមរយៈ​ E-mail: sophy.prak@gmail.com

បានដាក់ប្លាក ជាមួយ ៖