5th CAMBODIA ICT & TELECOM WORLD EXPO
ពីល្ងាចម្សិលមិញខ្ញុំបានទទួល អ៊ីម៉ែល អញ្ជើញពី IDG ចួលរូម ការតាំងពិពណ៌លើក ទី៥ Cambodia ICT & Telecom Word Expo ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៥ ខែមេសា ២០០៩ នៅសណ្ឋាគារ NagaWorld។ សូមកំភ្លេចចុះឈ្មោះនៅទីនេះ ដើម្បីចួលរូម ការតាំងពិពណ៌ដ៏ធំនេះ ឃើញមានក្រុមហ៊ុនជាច្រើនបានចួលរូមក្នុងកម្មវិធីនេះ។ ខាងក្រោមនេះជាសេចក្តីអញ្ចើញដែលបានផ្ញើមកខ្ញុំ។
សូមចុចលើរូបខាងក្រោមដើម្បីមើល៖
អនុភាពនៃការដកអាជ្ញាប័ណ្ណ ខេមបូស៊ិក
បើតាមសំដីរបស់លោកនាយករដ្ឋហ៊ុន សែន បានអោយដឹងថា ខេមបូស៊ិក នឹងត្រូវដកអាជា្ញប័ណ្ណ ទោះបីអាជា្ញប័ណ្ណនេះបន្តរហូតដល់២០១១ ក៏ដោយ ក៏ត្រូវដកចេញដែរ មិនត្រឹមតែប៉ុណ្ណឹង នៅមានកន្លែងល្បែងជាច្រើននឹងត្រូវដកចេញផងដែរ(ណាកា មិនបានដកចេញទេ)។ ចំពោះបញ្ហានេះលោកបានគំរាមដកអភិបាលខ័ណ្ឌណា ដែលមិនអនុវត្តបទបញ្ជានេះផងដែរ។
ជំពោះដំណឹងនេះ តើមានមនុស្សប៉ុន្មាននាក់នឹងសប្បាយចិត្ត ហើយមានមនុស្សប៉ុន្មាននាក់មិនសប្បាយចិត្ត? ហើយអនុភាពនេះនឺង មានជីវិតរស់ដល់រយៈពេលប៉ុន្មាន?
គ្រាប់កាំភ្លើងផ្លោងធុនធំ ១០ សៀមបាញ់ចូលទឹកដីខ្មែរ
តាបប្រភពព័ត៌មានពីកោះសន្តិភាពអោយដឹងថា “ កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី ១៧ កុម្ភៈ កន្លងទៅថ្មីនេះ គ្រាប់កាំភ្លើងផ្លោងធុនធំចំនួនប្រមាណជិត ១០គ្រាប់ត្រូវបានប្រភពព័ត៌ មានក្រៅផ្លូវការនានានៅតំបន់ព្រំដែនកម្ពុជា-សៀមជាប់ស្រុកកាប់ជើង ខេត្តស៊ីសាកេត អះអាងថាបានបាញ់ចេញពីដីសៀមមកធ្លាក់ក្នុងទឹកដីកម្ពុជាក្នុងជំរៅរាប់គីឡូម៉ែត្រ ដោយគ្រាប់ផ្លោងទាំងនៅបានផ្ទុះចំនូន ៧គ្រាប់ និង៣គ្រាប់ទៀតមិនផ្ទុះបានធ្លាក់ក្នុងតំបន់ភូមិបុសថ្មដូន និងជប់អង្គញ់ ក្នុងឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល។ មន្ត្រីយោធាកម្ពុជាបានប្រាប់អោយដឹងខ្លះៗថា ពូកទាហានសៀមធ្វើសមយុទ្ធនៅភូមិសាស្រ្តឃុំអណ្តែតមុត ស្រុក កាប់ជើង ខេត្តស៊ីសាកេត ដែលទំនងជាបាញ់ចេញពីកាំភ្លើងដែលគេបំពាក់លើរថក្រោះមកធ្លាក់ក្នុងដីខ្មែរធ្វើឲ្យមានប្រតិកម្ម។”
សំណាងហើយដែលគ្រាប់កាំភ្លើងធំនេះមិនធ្លាក់ចំភូមិអ្នកស្រុករស់នៅ តែបើចំនោះតើមានប្រជាជនខ្មែរយើងប៉ុន្មាននាក់នឹងបាត់បង់ជីវិត? តើរដ្ឋាភិបាលយើងនឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?
ព័ត៌មានទាក់ទង http://www.rfa.org/khmer/indepth/thailand-asked-to-clarify-on-shelling-incident-02182009073039.html
The Word Factbook
www.cia.gov ជាគេហទំព័រមួយដែលផ្តល់ពត៌មានលំអិតពីប្រទេសនិមួយៗ នៅលើសកលលោក។ យើងអាចស្វែងយល់ពីប្រទេសនិមួយដូចជាចំនូនប្រជាជន,អត្រាកំនើនប្រជាជន, ទំហំផ្ទៃដី, សេដ្ឋកិច្ច, អាកាសធាតុ…







ទំលាក់ មួយវិចារ