Kooms

សង្គ្រាម​ Barcamp Phnom Penh

បានដាក់ប្រកាស ក្នុង ពត៌មាន ដោយ kooms ខែ តុលា 9, 2009

Barcamp Phnom Penh បាន​បញ្ចប់​ទៅ​ហើយ​ បន្ទាប់​ពី​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ទី ៣-៤ តុលា កន្លង​មកនេះ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​អ្នក​ចូល​រូម​យ៉ាង​ច្រើន​កុះករ​ ហើយ​ក៏​មាន​អ្នក​ចែក​រំលែក​​បទ​ពិសោធន៍​ ច្រើន​ផង​​ដែរ​​មាន​ទាំង​ខ្មែរ​មាន​ទាំង​​បរទេស។ តែ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ហាក់​ដូច​ខុស​ប្រក្រតី​នោះ គឺ​មាន​អ្នក​លំអៀង​​ពីរ​ផ្នែក​ចូល​រួម មួយ​ខាង​ Open Source នឹង​ មួយ​ទៀត​នោះ​គឺ Close Source (Microsoft)។ ទាំង​ពីរ​ក្រុម​នេះ​បាន​នាំ​យក CD OS របស់​ខ្លួន​ទៅ​ចែក​ជួន​ដោយ​ឥត​គិត​ថ្លៃ Open Soure បាន​នាំយក​ Open SuSe, MoonOS… ចំណែក​ Microsoft បាន​នាំយក​ Windows 7 license  ទៅ​ចែក​ជួន​អ្នក​ចួល​​រួម។

តែ​អ្វី​ដែល​ចម្លែក​​នោះ​គឺថា​ខាង Open Source មិន​សូវមាន​អ្នក​ចង់​បាន​ប៉ុន្មាន​ទេ តែខាង​ Microsoft គឹមាន​មនុស្ស​ច្រើន​ណាស់​ចង់បាន ហើយ​អ្នក​ចួល​រួម​មក​រោម​ជិត​កន្លែងនោះ​តែម្តង រហូត​ដល់​ធ្វើ​អោយ​អ្នក​ រៀប​ចំកម្មវិធី​នោះខ្ញាល​តែ​ម្តង បាន​រំលឹក​​ទៅ​ខាង​ក្រុម​ Microsoft ផ្អាក់​ការ​ចែក​ជួន​ រាល់​ពេល​ម៉ោង​មាន​ Presents។ ការ​រំលឹក​នេះ​មិន​មែន​ធ្វើ​តែ​ម្តង​ទេ​ មក​ដល់ថ្ងៃ​ទី២ ​ក៏នៅ​មាន​ការ​រំលឹក​នេះ​ដដែល​ៗ។

មែន​ហើយ​ពេល​នោះ ខាង​ក្រុម​ហ៊ុន​ Microsoft បាន​ចែក Lincense Windows 7 Professional ដោយ​ឥត​គិត​ថ្លៃ ដល់​អញ្ចឹង​មនុស្ស​ជា​ច្រើន​បាន​សម្រុក​ទៅ​ខាង​ Microsoft  យ៉ាង​​ណែន​ណាន់តាន់តាប់។ ព្រោះ​ចង់បាន​ Lincens Windows 7 ឥត​គិត​ថ្លៃ មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ លុប​ Windows ចាស់ចោល​ដើម្បី​ ដំឡើង​ Windows ថ្មី​នេះ​ហើយ​មាន​ license តើនរណា​មិន​ចង់បាន?  ហើយ​ក៏មានមិត្ត​ភ័ក្រិ​ខ្ញុំ​ផងដែរ បានលុប​ទាំង​មេរៀន​ និង​ឯកសា​សំខាន់​ផងដែរ​ព្រោះ​តែ​ចង់បាន​ License។ តែ​មក​ដល់​ពេល​នេះ​ពួកគាត់​​មិន​ទាន់​ទទួល​បាន​ Activate Key នោះ​ទេ។ បើ​ខ្ញុំ​ពី​ពិសិដ្ឋ ដែល​ចាត់​ចែង​ចំពោះ​រឿង​នេះ គាត់​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ដំណើរការ​វា​ដែរ។

ហេតុ​ផល​ខាង​លើ​នេះ​ហើយ​​ ធ្វើ​អោយ​មាន​សំនួរ​មួយ​ផុស​ឡើង​​​​​​​​​​ សួរ​ថា ” Which operating system is the best?”   នៅក្នុងកិច្ច​ពិភាក្សា​ Barcamp Phnom Penh Google Group ហើយ​មាន​អ្នក​អះអាង​ខុស​គ្នា​ៗ ថាមួយ​នេះ​ល្អ មួយ​នោះ​ល្អ​ អ្នក​ខ្លះ​ថា​ស្រេច​តែ​យើង​អ្នក​ប្រើ ហើយ​អ្នក​ខ្លះ​ទៀត​ចេះ​តែ​យល់​ស្រប​តាម​គេ។ មក​ដល់ពេល​នេះ​មាន​ការ​ឆ្លើយ​ឆ្លង់គ្នា​រហូត​ដល់ ៥៨ យោបល​ហើយ​តែនៅ​តែ​បន្ត​។​ គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​ ម៉ែល​របស់​ខ្ញុំ​គ្រាន់​តែ​វិចា​លើ​ប្រធាន​បទនេះ​ឡើង​គរ​លើ​គ្នា​ទៅ​ហើយ។ មិន​ដឹង​ថាពេល​ណា​នឹង​ចប់​ទេ​ចំពោះ​សង្គ្រាម​ EMAIL នេះ??????

Fix Khmer Unicode Problem in Linux

បានដាក់ប្រកាស ក្នុង Linux ដោយ kooms ខែ តុលា 6, 2009

នៅ​ក្នុង​ Linux (Ubuntu, Debain, Open SuSe…) នៅ​ពេល​យើង​វាយ​ស្រៈ​ដួច​ខាង​ក្រោម​នេះ​វាន​មិនស្គាល់៖

<U17ff> :       "ាំ"
<U17fe> :       "ោះ"
<U17fd> :       "េះ"
<U17fc> :       "ុំ"
<U17fb> :       "ុះ"

ដើម្បី​ដោះ​ស្រាយបញ្ហាខាង​លើ ចំពោះ​ Ubuntu និង​ Debain សូម​បន្ថែម​ code ដូច​ខាងក្រោម​ទៅ​ក្នុង​ file /etc/environment
GTK_IM_MODULE=” xim”

ចំនែក Open SuSe សូម​មើល​ទីនេះ https://bugzilla.novell.com/show_bug.cgi?id=335944

បានដាក់ប្លាក ជាមួយ ៖,

លុប​ HTML tags ចេញពី​ data ផ្ញើពី​ Form ជាមួយ strip_tags

បានដាក់ប្រកាស ក្នុង ពត៌មាន ដោយ kooms ខែ កញ្ញា 28, 2009

strip_tags function សម្រាប់​ PHP Developer ពិត​ជា​ស្គាល់​ច្បាស់​អំពី​វា តែ​សម្រាប់ New Developer ពិត​ជា​ត្រូវ​ការ ព្រោះ​ strip_tags មាន​នាទីក្នុង​ការលុប HTML, XML, PHP tags ជាដើម។

Function មួយ​នេះ​ពិត​ជា​មាន​​សារ​​ប្រយោជន៍​ណាស់ ប្រសិន​បើ​យើង​ចង់​លុប​ tags របស់​ HTML, XML, PHP ដែ​ល​បាន​ send មក​ជាមួយ​ data(ជា​ពិសេស form​ properties ដែល​អនុញ្ញាតិ្ត​អោយ User  បញ្ចូល​ data ដូចជា Text field, Tearea ជាដើម)ពី form របស់ Client-side  ហើយ​អនុញ្ញាត​ tags ណា​ខ្លះ​ អាច​ប្រើ​បាន ដើម្បី​រក្ស សុវត្ថិ​ភាព​របស់​ Server។

Syntax:

string strip_tags ( string $str [, string $allowable_tags ] )

$str: ជា string ផ្ញើ​មក

$allowable_tags: ជា optional parameter ដែល​អនុញ្ញាត​អោយ​លោក​អ្នក​ ដាក់ tags ដែល​លោក​មិន​ចង់​លុប​​វាចេញ

Example:


<?php
$text = '<strong> Hello world </strong> some comment --><a href="http://kooms.wordpress.com">Kooms</a>';
//Remove all tags
echo strip_tags($text);
echo '<br/>'
//don't remove tags <strong> and <a>
echo strip_tags($text,'<strong><a>');
?>

Output:

Hello world some comment Kooms
Hello world  some comment  Kooms

បានដាក់ប្លាក ជាមួយ ៖,

Load Database with Memcached

បានដាក់ប្រកាស ក្នុង ពត៌មាន ដោយ kooms ខែ កញ្ញា 25, 2009

memcache module របស់​ PHP ផ្ទុក​នូវ procedural និង​ object oriented interface ដើម្បី Cache data ពី Database វា​ជា​វិធី​មួយ​ដ៏​ប្រ​សើ​ក្នុង​ការ​ជ្រើស​រើស​ memcache  មក​ប្រើ ពី​ព្រោះ​វា​លឿន, ងាយ​ស្រួល​ install និង ប្រើ​ប្រាស់​ ហើយ​វា​ជួយ​សម្រួល​យ៉ាង​​ប្រ​សើ​បំផុត​ក្នុង​ការ​ Load  Database។

Memcache ដំណើការ standalone server ហើយ​វា​ cache object ដោយ​ផ្ទាល់​​ទៅក្នុង​ memory និង​អាច​ទាញ​យក​មក​ប្រើ​វិញ​តាម​តម្រូវការ​របស់​យើង។ សម្រាប់​ព័ត៌​មាន​លំអិត​ មើល​តំណរ​នេះ http://www.danga.com/memcached
មុន​និង​បង្ហាញ់​អំពីការ​ប្រើ​ប្រាស់​វា សូម​អ្នក​រាល់​គ្នា​ចាំទុក​ក្នុង​ចិត្ត​ នៅ​ចំនុច​ពីរ​យ៉ាង​ខាង​ក្រោម​នេះ ៖

  1. Memcach ត្រូវ​បាន​ប្រើ​ ដើម្បី cache ទិន្នន័យ​តូច​ មិន​មែន​ Queries ដែល​ return results រាប់រយ​ រាប់​នោះ​ទេ ជា​ពិសេស​​គេ​ប្រើ​ញឹក​ញាប់​ជាមួយ Repeat Queries ដែល​​ផ្ទុក​ទិន្នន័យ​តូចៗ
  2. អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ដល់​រយៈ​ពេល​ក្នុង​ការ​ Cache អ្នក​ប្រកដ​ជាមិន​ចង់​ទាញ​ទិន្នន័យ​ពី Cache គ្រប់​នោះ​ទេ ប្រសិន​បើ​ result of query នោះ​ផ្លាស់​ប្តូ​គ្រប់​នោះ ដូច្នេះ​ហើយ​សូម​ Set Cache Duration អោយ​បាន​ត្រឹម​ត្រូវ។ សូម​មើ​លឧ​ទាហរណ៍​ខាង​ក្រោម

ឧ​ទាហរណ៍ Website របស់​អ្នកមាន​​នាក់​ទស្សនា​ច្រើន​ជាង ១សែន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​ចង់​បង្ហាញ​ 10 Articles ដែល​មើល​ច្រើន​ជាង​ក្នុង​ថ្ងៃ​នេះ​។

function getTenArticle(){
    $mem = new Memcache;
    /* connect to memcached server */
    $mem->connect('localhost', 11211) or die ("Could not connect");

   if(!$tenArticles = $mem->get('tenArticles')){
      $query = "SELECT * FROM posts ORDER BY num_viewed DESC LIMIT 10 ";
      $tenArticles = mysql_query($query);
      /*set memcache with​value of item with key "tenArticles", compression and
      expire time is 5 min*/
      $mem->set('tenArticles',$tenArticle,MEMCACHE_COMPRESSED, 60*5)or die (Failed to save data at the server");
   }
   return $tenArticles;
}

ដំបូង​ខ្ញុំ​បង្កើត​ $mem ជា Object របស់ Memcache បន្ទាប់​មក connect ទៅ​កាន​ Memcache Server ជាមួយ​ port 11211។
if(!$tenArticles = $mem->get(‘tenArticles’)) ប្រសិន​បើ​មិន​ទាន​បាន​ set memcache ទេ​ វានឹង​ដំណើរ​ការ​ប្លក់​របស់​ if នេះ​រួច​ហើយ​វា​ចាប់
ផ្តើម​ set memcache មើ​មិន​អញ្ចឹង​ទេ​វា​នឹង return $tenArticles តែ​ម្តង់។

បានដាក់ប្លាក ជាមួយ ៖,

ទាញ​យក​ Job Announcement ពី​ Bongthom មកដាក់​លើ​ Website របស់អ្នក​

បានដាក់ប្រកាស ក្នុង Javascript, php, ពត៌មាន ដោយ kooms ខែ កញ្ញា 7, 2009

ចង់​រក​ការ​ងារ​មែន​ទេ?​ លោក​​អ្នក​ពិត​ជា​នឹក​ដល់ Bongthom.com មុនគេ​ហើយ ព្រោះ​នរណាៗ ក៏​ស្គាល់​ដែរ​ថា បងធំ ជា​ Website ធំជាង​គេ​ក្នុង​ស្រុក​ខ្មែរ​សម្រាប់​ស្វែង​រក​ការ​ងារ​ និង ការ​ប្រកាស​លក់​របស់​របរ​ផ្ទាល់​ខ្លួន…។

ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​​ពី​វិធី​សាស្ត្រ​ ក្នុង​ការ​ទាញ​ Job Announcement  ពី​ Bongthom.com មក​ដាក់​លើ​ទំព័រ​ Website របស់លោក​អ្នក​។ នេះ​ជាវិធី​មួយ​អាច​​ធ្វើ​អោយ​​ទំព័រ​របស់​លោក​អ្នក​ កើន​ឡើង​នូវ​ចំនូន​អ្នក​ទស្សនា​ផងដែរ។

លោក​អ្នក​អាច​ទាញ​យក​ កូដ​នេះ​ទៅ​ដាក់​បញ្ចូល​នូវ​ផ្នែក​ណា​មួយ​​ក្នុង​ Website របស់​លោក​អ្នក​ ដោយ​ឥតគិត​ថ្លៃ។ វា​ជាកូដ PHP 5 ជាមួយ​ Jquery( Javascript Library) ក្នុង​ការ​ទាញ​យក​ Job Announcement ដោយ​ប្រើ​ Ajax technology ក្នុង​ទាញ​​យក​ ដែល​មិន​ធ្វើ​អោយ​​ប៉ះពាល​ដល់​ Speed នៃការ​ Load Website របស់លោក​អ្នក។

Demo Download

job_list

1. index.php

< !DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">
<html xmlns="http://www.w3.org/1999/xhtml">
<head>
 <title>Job Listing</title>
	<link type="text/css" rel="stylesheet" href="css/style.css" />
 <script type="text/javascript" src="js/jquery.min.js"></script>
</head>
<body>
<div id="wrapper">
<div id="job_list">
 <img src="ajax-loader.gif" /></div>
</div>
<script type="text/javascript">
 $(document).ready(function() {
 $.get('jobs_list.php', function(data) {
 $('#job_list').html(data);
 });
 //Navigation pages
});
</script>
</body>
</html>
<pre>
$.get('job_list.php', function(data) {$('#job_list').html(data);}); ជា​ Ajax function ទាញយក​ Data
ពី job_list.php រូចហើយ​​បង្ហាញ
ទិន្នន័យ​​ទាំង​អស់​ ទៅ <div id="job_list">។

2. job_list.php

require_once 'RemoteConnector.php';
 $url = 'http://bongthom.com/RSS/BTDCJobs.xml';
 date_default_timezone_set('Asia/Bangkok');
 try {
 $output = new Pos_RemoteConnector($url);
 $xml = new SimpleXMLElement($output);
 $i= 0;
 //$pages = ceil((count($xml->channel->item)/20));
 $jobs = count($xml->channel->item);
 echo '
<h2>Bongthom Job List</h2>
';
 echo "
<ul>
	<li>Total $jobs jobs avaible</li>
</ul>
";
 foreach($xml->channel->item as $item){
 $i++;
 ?>

<strong>
 < ?php echo $i.'. ';?>
 <a href="<?php echo $item->link ?>">< ?php echo $item->title; ?></a></strong>
 <span>< ?php
 echo date('Y-m-d h:i a',strtotime($item->pubDate))?></span>

< ?php
 echo $item->description;
 ?>

< ?php
 }

 } catch (Exception $e) {

 echo $e->getMessage();

 }

jobs_list.php មាន​នាទី​ក្នុង​ការ​​រៀប​ចំ​​បង្ហាញ​ទិន្នន័យ​ដែល​ទាញ​មក​ពី Bongthom.com ដោយ​​ Class​​​ Pos_RemoteConnector

មាន​ទី ទាញ​យក​ Job Announcement ពី Bongthom.com ។ SimpleXMLElement ជា​ class របស់​ PHP

សម្រាប់ Control xml file។

ទាញយក

បានដាក់ប្លាក ជាមួយ ៖, ,

នាគបោក​ខ្លួន​?

បានដាក់ប្រកាស ក្នុង ពត៌មាន ដោយ kooms ខែ សីហា 28, 2009

Nak_28_8_9_d1

Nak_28_8_9_d2Nak_28_8_9_d1

រូបភាពដោយៈ http://www.ksn-news.com

រសៀល​ថ្ងៃ​ទី ២៧ សីហា ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​រុះរើ​ដោយ​មាន​រថយន្ត​ស្ទូច​មួយ ។ នៅ​ពេល​កាត់​ផ្ដាច់​ជើង​រួច​រថយន្ត​មិន​អាច​ស្ទូច​ឡើង​រួច ក៏​ហៅ​រថយន្ត​ស្ទូច​មួយទៀត ។ នៅ​ម៉ោង ៧ យប់ រថយន្តស្ទូច​ទាំងពីរ ក៏​មិន​អាច​ស្ទូច​បាន​ទៀត នៅពេលនោះ​គេ​ឃើញ​មេជាង  កូនជាង អុជ​ធូប​បន់ស្រន់​សុំ​ឲ្យ​ស្ទូ​ចឡើង​បាន​តាម​បំណង ។ ប៉ុន្ដែ​នៅតែ​មិន​អាច​ស្ទូច​បាន ទើប​ហៅ​រថយន្ត​ស្ទូច​មួយទៀត ។ ម៉ោង ៨ យប់ នៅពេល​កំពុង​ស្ទូច ក៏​ស្រាប់តែ​ដាច់​ខ្សែ ធ្លាក់​ក្បាល​នាគ​មកក្រោម បណ្ដាល​ឲ្យ​ក្បាល​នាគ ២ ត្រូវបាន​បាក់ ។ ចុងបញ្ចប់​រថយន្តស្ទូច បាន​ស្ទូច​ដាក់​រថយន្ត​មួយទៀត​ទៅ​រក្សាទុក​នៅ​កោះ​ពេជ្រ ។ ពុំ​មាន​មនុស្ស​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ ។ ដោយ http://www.cambodiaonlinenews.com/

តើក្រុម​ហ៊ុន​នោះ​គួទទួល​ខុស​ត្រូវ​យ៉ាង​ណា​ចំពោះ​ទង្វើ​ ធ្វេសប្រហែស​របស់​ខ្លូន​បែប​នេះ? ខ្ញុំ​គិត​ថា​មិន​មាន​​អ្វី​អាច​ប៉ះប៉ូវ​ អោយ​ដូច​ភាព​ដើម​វិញ​ទេ​​។

សូម​អានបន្ថែម៖

ស្ទូច​ធ្លាក់​មក​ដី​បាក់​ក្បាល​នាគ​អស់​២
ដាច់ខ្សែកាបបែកបាក់ក្បាលនាគនៅរង្វង់មូលក្បាលថ្នល់

រំលាយ​រង្វង់​មួល​នាគព័ន្ធ​ក្បាល​ថ្នល់ ប្តូរ​យក​ស្ពាន​អាកាស​

បានដាក់ប្រកាស ក្នុង ពត៌មាន ដោយ kooms ខែ សីហា 28, 2009
រូបភាព​ដោយ ដើម​អំពិល

រូបភាព ដោយ ដើម អំពិល

ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ សម្រាប់​រង្វង់​មួល​នាគ​ព័ន្ធ​ក្បាល​ថ្នល់ ​ដែល​ជា​សំណង់​ស្ថាបត្យកម្ម​សង្គម​រាស្រ្ត​និយម​​​ ត្រូវ​រលាយ​បាត់​រូបរាង​ចាប់​ពី​ពេល​នេះ​តទៅ​​​ ខ្ញុំ​សូម​ដាក់​អត្ថ​នេះ​ទុក​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ប្រចាំ​ប្លក់​របស់​ខ្ញុំ​​ និង​ទុក​គ្រាន់​ជា​តឹកតាង​ទៅ​ថ្ងៃ​មុខ។

សម្រាប់​ខ្ញុំ​ពិត​ជា​មាន​ចិត្ត​សោក​ស្ដាយ​ នឹក​ស្រណោះ​អាឡោះអាល័យ​ចំពោះ​កន្លែង​នេះ​ណាស់ គ្រប់​ពេល​ខ្ញុំ​ទៅលេង​ស្រុក​ ត្រលប់​មក​វិញ​ តែង​តែ​ឃើញ​រង្វង់​មួល​នេះ​ជានិច្ច redface ។ តែ​ឥឡូវ​ត្រូវ​រលាយ​បាត់​រូប​រាង​ទៅ​ហើយ ដោយ​ប្តូរ​មក​វិញ​នូវ​ស្ពាន​អាកាស ដែល​ជា​សំណង​បច្ចេកវិទ្យា​ថ្មី​ជំនួស​វិញ តែ​ធ្វើ​ដូច​ម្តេច​រាល់​វត្តុ​ក្នុង​លោក​សុទ្ធ​តែ​មិន​ទៀង​​ប្តូរ​របស់​ចាស់​ផ្លាស់​យក​ថ្មី​ ជា​រឿង​ធម្មតា ។

រង្វង់ មួល នាគ ព័ន្ធ ក្បាល ថ្នល់ ដោយ សុភ័គ្រ្ភ

គំរោង ស្ពាន អាកាស ដោយ សុភ័ក្រ្ភ

សូម​អាន​បន្ថែម៖

នាគ​ក្បាល​ថ្នល់​រលាយ​ខ្លួន​ពី​ថ្ងៃ​នេះ​ទៅ​ហើយ

តំណាល​រង្វង់​មូល​ក្បាល​ថ្នល់

មរណភាព ដែល​គួរ​អោយ​សោក​សៅ​បំផុត

បានដាក់ប្រកាស ក្នុង ពត៌មាន ដោយ kooms ខែ សីហា 25, 2009

សព ម្តាយ និង កូន ទាំង ពីរនាក់ លង់ទឹក ស្លាប់ ត្រូវ បាន តម្កល់ ទន្ទឹម គ្នា

ហេតុតែ​ស្រលាញ់​កូន​មិន​គិត​​ពី​ជីវិត​ខ្លួន​ឯង​ ហ៊ាន​លះបង់​ជីវិត​ដើម្បី​កូន​ តែ​ទេវតា​អយុត្តិធម៌​មក​ផ្ដាច់​ជីវិត​ម្តាយ​ នឹង​កូន​ជាមួយ​គ្នា​។ ក្នុង​នាម​ខ្ញុំ​ ម្ចាស់​ប្លក់​នេះ​សូម​ចូល​រូមរំលែក​ទុក​ដល់​ក្រុម​សារ​នៃ​សព​អ្នក​ទាំង​បី​នេះ ហើយ​សូម​អោយ​វិញ្ញាណ​ខណ្ឌ​អ្នក​ទាំង​បី​​ទៅ​កាន់​សុគតិ​ភព។ ខាង​ក្រោម​នេះ​ជា​អត្ថ​ដែល​ខ្ញុំ​ដក់​ស្រង់​ចេញ​សារព័ត៌មាន កោះសន្តិភាព ទាំងស្រុង៖

ខេត្តកំពង់ធំ ៖ស្ត្រី​ម្នាក់ និង​កូន​២​នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់​ទាំង​អស់​គ្នា ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ ទៅ​ស្រោច​ត្រកួន​នៅ​ក្រោយ​ផ្ទះ ហើយ​ឃើញ​កូន​ទី១​លង់ទឹក ក៏​ទុក​កូន​ទី២​នៅ​ក្បែរ​មាត់ស្រះ រួច​ចុះ​ទៅ ស្រង់​កូនទី១ ។ ពេល​កំពុង​ចុះ​ស្រង់​កូនទី១​នោះ កូនទី២​ឃើញ​ស្មាន​តែ​ម្ដាយ​ហៅ ក៏​ចុះ​តាម​ទៅ​ក្នុង​ស្រះ​ដែរ បណ្ដាល​ឱ្យ​ស្ត្រី​ជា​ម្ដាយ​មិន​អាច​ស្រង់​កូន​ក្នុង​ពេល​តែ​មួយ​បាន ហើយ​ក៏​លង់​ស្លាប់​ទាំង​ម្តាយ ព្រម​ទាំង​កូន​ទាំង ២​នាក់​នេះ​ទៅ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​៤​និង១០នាទី​​រសៀល​ថ្ងៃ​ទី២១ សីហា ឆ្នាំ២០០៩ នៅភូមិក្រគរ ឃុំស្រឡៅ ស្រុកបារាយណ៍ ។


តាម​របាយការណ៍​របស់​មន្ត្រី​ប៉ូលិស​ស្រុក​បារាយណ៍​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ដែល​លង់​ទឹក​ស្លាប់ ទាំង​អស់​គ្នា​នេះ ស្ត្រី​ជា​ម្តាយ​ឈ្មោះឌី ញ៉ អាយុ​៣៧​ឆ្នាំ កូនទី១ ឈ្មោះសយ តុលា ភេទប្រុស អាយុ៤ឆ្នាំ និង កូនទី២ ឈ្មោះសយ ថុនា ភេទស្រី អាយុ៣ឆ្នាំ ។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា គ្រួសារ ជន​រង​គ្រោះ​មាន​ជីវភាព​ទីទ័លក្រ​ណាស់ រស់​នៅ​ពឹង​ផ្អែក​លើ​ប្តី​ឈ្មោះ ប៊ូ សុំ ហៅ​ម៉ៅ អាយុ​៤៧ឆ្នាំ ជា​កម្មករ សំណង់។ ដោយ​ឡែក​នៅ​ថ្ងៃ​កើត​ហេតុ បុរស​ជា​ប្តី​ឈ្មោះ​ប៊ូ សុំ បាន​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ម្តុំ​ផ្សារ​រំលង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ។


ទាក់ទិន​នឹង​មូល​ហេតុ​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ លង់​ទឹក​ស្លាប់​ទាំង​៣​នាក់​ម្តាយ​និង​កូន​នេះ តាម​ការ​ស្រាវ​ជ្រាវ របស់​សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ដោយ​ចាំ​ប្តី​មក​ពី​ធ្វើ​កម្មករ​យូរ​ពេក មិន​ឃើញ​មក​ស្រោច​ដំណាំ​នៅ ក្រោយ​ផ្ទះ ទើប​ស្ត្រី​រង​គ្រោះ​ព​កូន​ទី​២ និង​បណ្តើរ​កូ​នទី​១​ទៅ​ក្រោយ​ផ្ទះ។ ពេល​ទៅ​ដល់​ក៏​ទុក​ឱ្យ​កូនធំ
កូនទី១ នៅ​មើល​ប្អូន កូន​ទី​២ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដង​ទឹក​ស្រះ​យក​មក​ស្រោច​ត្រ​កួន ។ ស្រះ នេះ​គេ​ទើប​ជីក​ថ្មី​​ដោយ​គ្រឿង​ចក្រ ដើម្បី​យក​ដី​ធ្វើ​ផ្លូវ និង​ចាក់​តាម​ផ្ទះ មាន​ទំហំ​១០ម៉ែត្រ​គុណនឹង៣០ម៉ែត្រ ជំរៅ៤ម៉ែត្រ។ បន្ទាប់​ពី​ដង​ទឹក​ស្រះ​នេះ​ស្រោច​ត្រ​កួនបាន ៣ -៤​ជើង ស្រាប់​តែ​ឮ​កូន​ទី​១​ស្រែក​ហៅ​ឱ្យ ជួយ​ផង ហើយ​ឃើញ​ធ្វើ​ដៃ​ខ្វៃ​ៗនៅក្នុងស្រះ។ ភ្លាម​នោះ​ស្ត្រី​រង​គ្រោះ​ភ័យ​ស្លន់​ស្លោ​ក៏​លោត​ចុះ​ក្នុង​ទឹក​ស្រះ ដើម្បី​ស្រង់​កូន ប៉ុន្តែ​ដោយ​សារ​តែ​នាង​មិន​សូវ​ចេះ​ហែល​ទឹក គួប​ផ្សំ​នឹ​ង​ទឹក​ស្រះ​នេះ​មាន​ជំរៅជ្រៅផង នាង​ក៏ត្រូវ​កូន​តោងជាប់ ហើយ​នាង​ក៏​លើក​ដៃ​ស្រែក​ឱ្យ​គេ​ជួយ តែ​ដោយ​ផ្ទះ​ប្រជាពរដ្ឋ​នៅ​តំបន់​នេះ​នៅ​ដាច់​​ស្រយាល​ពី​គ្នា ហើយ​ជាប់​រវល់​ទៅ​ស្ទូង​អស់ ពុំ​មាន​អ្នក​ណា​ដឹង​ទេ។ ចំណែក​កូន​តូច ឃើញ​ម្តាយ​លើក ដៃ​ស្មាន​តែ​ម្តាយ​ហៅ ក៏​ដើរ​តេះតះ​សំ​ដៅ​ម្តាយ​បណ្តាល​ធ្លាក់​ទឹកស្រះ​លង់​ធ្លាក់ទៅក្នុងបាតស្រះទាំងអស់គ្នា ។


លុះ​ដល់​វេលា​ម៉ោង​៥​និង៣០នាទី​ល្ងាច​ថ្ងៃដដែល មាន​ស្ត្រី​ម្នាក់​មក​សួរ​រក​ទិញត្រ​កួន ហើយ​ដើរ​រកម្ចាស់​ផ្ទះ រហូត​ដល់​ក្រោយ​ផ្ទះ ស្រាប់​តែ​ឃើញ​ស្បែក​ជើង​ស្ត្រី​រង​គ្រោះ​អណ្តែត​​ក្នុង​ទឹកស្រះ និង​ឃើញ​ដាន​ជើងនៅ មាត់​ស្រះ​ទៀតនោះ ក៏​ស្រែក​ឆោ​ឡោ​ឱ្យអ្នក​ជិតខាង​ជួយ​រាវ​រក​ស្ត្រីរងគ្រោះ។ ភ្លាមៗ​នោះ អ្នកជិតខាងក៏ យកសំណាញ់មកបង់តាមរកស្ត្រីរងគ្រោះ ស្រាប់តែឃើញនាង និងកូនៗ២នាក់ត្រូវលង់ទឹកស្លាប់ទាំងអស់គ្នា។

ឃើញគ្រោះថ្នាក់មានសភាពធ្ងន់ធ្ងរដូចនេះ អ្នកភូមិបានជិះកង់ទៅប្រាប់ប្តីជនរងគ្រោះ ដល់ការដ្ឋានសំណង់ ហើយគាត់ក៏ប្រញាប់ប្រញាល់មកផ្ទះវិញ ឃើញប្រពន្ធនិងកូនត្រូវគេស្រង់យកមកដាក់លើផ្ទះ រដូករណែល ធ្វើឱ្យបុរសអភ័ព្វយំសោកបោកខ្លួនដូចអក ព្រោះអាឡោះអាល័យប្រពន្ធនិងកូនៗជាទីស្រឡាញ់ ដែលត្រូវ ស្លាប់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ដោយសារតែក្រុមគ្រួសារមានជីវភាពក្រីក្រ រហូតដល់ព្រឹកថ្ងៃបន្ទាប់ សូម្បីតែក្តារ ក៏ក្រុមគ្រួសារពុំទាន់មានប្រាក់ទិញយកមកធ្វើមឈូសដើម្បីដាក់សពនៅឡើយដែរ ។

នៅចំពោះមុខអ្នកយកព័ត៌មាន ប្តីស្ត្រីរងគ្រោះបានអំពាវនាវដល់សមាគមជាតិកាកបាទក្រហមកម្ពុជា អង្គការ មនុស្សធម៌នានា និងសប្បុរសជនឆ្ងាយជិត សូមមេត្តាជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនឱ្យពួកគាត់ ដែលកំពុងជួបការលំបាកខ្វះខាតចំពោះមុខដូចរឿងបដាចារនេះផង ។

The Best 10 CSS3 Practices

បានដាក់ប្រកាស ក្នុង css ដោយ kooms ខែ សីហា 22, 2009

1. A Crash-Course in Advanced CSS3 Effects

Webkit is one of the few – if only – browser engines that really embraces advanced CSS3 effects. Unfortunately, this presents somewhat of a double-edged sword. We get to play with all of these amazing effects – such as CSS masks, reflections, transitions, animations, scaling, etc. – yet, we can’t truly implement them into our projects until more browsers provide support. With all of that said, it’s important to be on the cutting edge of what’s possible.

In today’s video tutorial, we’ll review a bunch of different neat effects that can be used in Safari 4, Chrome, and for all iPhone

2. 29 Designers & Developers have their say on HTML5 & CSS3

It’s hard being a web designer / developer – or being in any other profession that changes as quickly as online – considering that as soon as you master one skill, you’re required to learn the next, updated version. If not – you’ll probably be left behind and be seen as just another Average Joe designer or developer (which nobody wants).

3. CSS3 rounded corners for every browser? An alternative quick solution without headache

In the last weeks I frequently received a question about how to use CSS3 border-radius property to draw HTML elements with rounded corners in Internet Explorer. How you know CSS3 border-radius property is natively supported in Safari, Firefox and Chrome but for some mysterious reason this property is not supported in Internet Explorer.

4.Elegant ScrollPanes with jQuery and CSS3

Some day ago I twittered a link about TweetTab a nice on-line service (similar toMonitter) to monitor in real time Twitter trends and custom searches. I like the design of TweetTab, clean and simple and I like in particular scrollpane used in each search tab. Take a look at this screenshot of TweetTab for a preview of the scrollpane used:

5.Old School Clock with CSS3 and jQuery

Hi everyone, my name is Toby Pitman and Chris has asked me to write a post about a recent experiment that I posted up on the forum a little while ago. It all started when I was looking at theWebKit blog and saw an article on the new CSS3 animations and the one that caught my eye was ‘rotate’. I started thinking what the hell can you rotate on a webpage (it’s animated GIF’s times ten!). Then it hit me — a clocks hands rotate! Bingo!

6.CSS3 Multiple Backgrounds Obsoletes Sliding Doors

With browsers that support the CSS3 Spec (Safari only at the time of this writing) there is no longer need for the sliding doors technique to create horizontally expanding elements that utilize background images. The ability to assign multiple background images to a single element makes quick work of the problem. Assign an image that positions to the left, a repeading middle image, and an image that positions to the right, like so:

7.CSS 3 Cheat Sheet (PDF)

Just last week we released an extensive printable HTML 5 Cheat Sheet that lists all currently supported HTML 5 tags, their descriptions, their attributes and their support in HTML 4. In comments to this post we received many requests for a similar CSS 3 cheat sheet that would present the main features of CSS 3 in a handy, printable reference card.

8. Push Your Web Design Into The Future

By Chris Spooner

There are exciting new features in the pipeline for Cascading Style Sheets that will allow for an explosion of creativity in Web design. These features include CSS styling rules that are being released with the upcoming CSS3 specification. Realistically, you won’t be able to use these on your everyday client projects for another few years, but for design blogs and websites aimed at the Web design community, these features can help you push the boundaries of modern Web design today, adding that extra spice to your design and helping the industry move forward.

Here are five techniques snatched from the future that you can put into practice in your website designs today.

9.Take Your Design To The Next Level With CSS3

Cascading Style Sheets were introduced 13 years ago, and the widely adopted CSS 2.1 standard has existed for 11 years now. When we look at websites that were created 11 years ago, it’s clear that we are a thousand miles away from that era. It is quite remarkable how much Web development has evolved over the years, in a way we would never have imagined then.

10. Coding A HTML 5 Layout From Scratch

HTML5 and CSS3 have just arrived (kinda), and with them a whole new battle for the ‘best markup’ trophy has begun. Truth to be told, all these technologies are mere tools waiting for a skilled developer to work on the right project. As developers we shouldn’t get into pointless discussions of which markup is the best. They all lead to nowhere. Rather, we must get a brand new ideology and modify our coding habits to keep the web accessible.

//

បានដាក់ប្លាក ជាមួយ ៖,

មាន​អី្វ​ប្លែក​ជាមួយ Sunby មក​ដល់​ពេល​នេះ!

បានដាក់ប្រកាស ក្នុង គ្រួសារ ដោយ kooms ខែ សីហា 21, 2009

Sunby នៅ​ជាមួយ​យាយ​ទូត​ពេល​ខួប​កំណើត​​របស់ សុខគង់​ បងជី​ដួន​មួយ​របស់​គេ

Sunby Sleep Playៗ

And Neck Sell Go!

ក្រុម​គ្រួសារ​ខ្ញុំ ថត​ជាមួយ​ក្រុម​គ្រួសារ​បង​ស្រី​ សុធារី​ ក្នុង​ឱកាស​ខួប​កំណើត​សុខគង់ គម្រប់​មួយ​១ឆ្នាំ កាល​ពីថ្ងៃ​១៤សីហា ២០០៩

សូម​បងប្អូន​ទាំង​អស់​គ្នា​គិត​មើល​ តើ​ Sunby អាយុ​ប៉ុន្មាន​ហើយ​មក​ដល់​ពេល​នេះ? សមត្ថកម្ម Sunby មាន​ទំងន់ ៧kg​  គិត​ហើយ​ សូម​មើល​ទីនេះ​ជា​ចម្លើយ !

My Flickr Photos

http://kooms.wordpress.com/2009/05/28/new-lift/