ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អាចោរ​សៀម!

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 26, 2010

បញ្ហា​កើត​នៅ​ស្រុក​វា​សោះ​នឹង​ មក​ចោត​ខ្មែរ​ថាលក់អាវុធ នឹង​ស៊ី​ស្នួល​ ថាក់ស៊ីន ទៅ​វិញ។ ​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​មក​ចោត​គេ​​ផ្ដេសផ្ដាស​ គ្មាន​យល់​ទិស​​តំបន់​អីសោះ​អានេះ​វើយ​ :evil:  ទាហាន​ខ្លួន​ឯង​អ្នក​បាញ់សម្លាប់​ ប្រជាជន​ខ្លួន​ឯង​បែរ​ជា​ចោត​គេ អាស្វាស៊ីបាយ​ មក​លាប​មាត់​ពពែ​ មុខ​ពួក​អា​អស់​នេះ​​សំ​តែ​វិនាស​ហិនហោច​ខ្លោច​ផ្សា​​អញ្ចឹង​ទេ​អើយ អា​ចោរ​រ​សៀម​ អា​ចោរ​​មិន​ចោល​គំនិត​អាក្រក់។

អាស៊ីសេរី៖ ប្រភព​ដដែល​បន្ត​ថា លោក ថាក់ស៊ីន បាន​ផ្ដល់​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​បាតុករ​ប្រមាណ​ជា ១​លាន ៥​សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ រយៈ​ពេល ១០​សប្ដាហ៍ ហើយ​គេ​មាន​ជំនឿ​ទៀត​ថា លោក ថាក់ស៊ីន បាន​រត់​ពន្ធ​នាំ​អាវុធ​យុទ្ធភណ្ឌ និង​អ្នក​ប្រយុទ្ធ​មក​ពី​ប្រទេស​កម្ពុជា។

សូមអាន​បន្ថែម៖ http://www.rfa.org/khmer/indepth/court-issued-warrant-2arrest-thaksin-05252010235935.html

ចំណោទ​បញ្ហា​ថ្ងៃពុធ

Posted in ពត៌មាន, ល្បងប្រាជ្ញា by ប្រាក់ សុភី on ខែ​ឧសភា 26, 2010

សប្ដាហ៍​ទី​មួយ​បាន​កន្លង​ផុត​ទៅ ដែល​ខ្ញុំ​បានដាក់​ចំណោទ​បញ្ហា​ឃើញ​​ថា​មាន​​អ្នក​ខ្លះ​ឆ្លើយ​ត្រូវ អ្នក​ខ្លះ​ឆ្លើយ​មិន​ត្រូវ អ្នក​ខ្លះ​ក៏​ធ្លាប់​ជួប​សំនួរ​បែប​នោះ​ពីមុន​ដែរ អ្នក​ខ្លះ​ក៏​ចាំ អ្នក​ខ្លះ​ក៏​ភ្លេច។ ចូល​មក​ដល់​សប្ដាហ៍​ទី​ពីរ​នេះ​ខ្ញុំ​នឹង​​នាំមក​នូវ​ចំណោទ​ថ្មី​មួយ​ផ្សេងទៀត​ដើម្បី​ដាក់​អោយ​បង​ប្អូន​រាល់​ដោះ​ស្រាយ​កម្សាន្ត​អារម្មណ៍​លេង សូម​រីក​រាយ​ជាមួយ​នឹង​ចំណោទ​បញ្ហា​ដូច​ខាង​ក្រោម។

បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​ឆ្មាំ​​​គុក​​​បាន​បបួល​​បុរស​នោះ​លេង​ល្បែង​ភ្នាល់​ជាមួយ​ខ្លួន​ ប្រសិន​បើ​បុរស​នោះ​​​ឈ្នះ​គាត់​នឹង​បាន​រួច​ខ្លួន​ តែ​បើ​គាត់​ចាញ់ គាត់​នឹង​ស្លាប់។ និយាយ​លក្ខណ​រួច​ហើយ​គាត់​ចាប់​ផ្ដើម​លេង​ល្បែង​នោះ ឆ្មាំ​គុក​និយាយ​ថា​​ គាត់​​​កំពុង​គិត​លេខ​មួយ​ក្នុង​ចំណោម​លេខ​ទាំង​បី​នេះ​គឺ ១ ២ ឬ ​៣។ ​ទណ្ឌិត​ត្រូវ​បាន​អនុញ្ញាត​អោយ​សួរ​មួយ​សំនួរ​ទៅ​ឆ្មាំ​គុក​ ដើម្បី​ស្វែងរក​​លេខ​ដែល​ឆ្មាំ​គុក​កំពុង​គិត​ក្នុង​ចិត្ត ហើយ​ឆ្មាំ​គុក​នឹង​ឆ្លើយ​ «បាទ» «ទេ» ឬ «ខ្ញុំ​មិន​ដឹង​ទេ»​ ចំពោះ​សំនួរ​ទណ្ឌិត។ តើ​ទណ្ឌិត​គួរ​តែ​សួរ​សំនួរ​បែប​ណា​ទៅ​កាន់​ឆ្មាំ​គុក?

បញ្ជាក់៖ ប្រសិន​បើ​អ្នក​គិត​ឃើញ ឬ​ដឹង​​ចម្លើយ​រួយ​ហើយ​ សូម​កុំផ្ដល់​ចម្លើយ​នៅ​ទីនេះ គ្រាន់​តែ​ប្រាប់​រយៈពេល​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​បានហើយ ចំពោះ​ចម្លើយ​ខ្ញុំ​នឹង​ផ្ដល់​ជួន​នៅ​ថ្ងៃ​សុក្រ។  សូម​រីករាយ​នឹង​ការ​គិត​ចម្លើយ​នៃ​ចំណោទ​បញ្ហា​នេះ

ដំណោះស្រាយ ចំណោទ​បញ្ហាថ្ងៃ ព្រហស្បតិ៍

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 24, 2010

ឧបមា​​ថា​អ្នក​ត្រូវ​បាន​គេ​ចាប់ចង​ព្យួរ​លើ​ចុង​ឈើ (រូប​ខាងក្រោម) និង​ខ្សែ​ពួរ​ ចុង​ម្ខាង​ខ្សែពួរ​​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ទៅ​នឹង​ដី ហើយ​ភ្លើង​​ទៀន​កំពុង​ឆេះ​ខ្សែ​ពួរ​នោះ​យឺត​ៗ ។ វេលា​ដ៏​អាក្រក់​នោះ ​មាន​តោ​ស្រេក​ឃ្លាន​មួយ​ក្បាល​កំពុង​រង់​​ចាំ​អ្នក​ធ្លាក់​ ហើយ​ចាប់​អ្នក​ស៊ី​ជា​អាហារ ខណៈ​នោះ​ដែរ​​​អ្នក​មិន​មាន​កម្លាំង​​អ្វី​ទាំង​អស់​​​​​ ដើម្បី​តោង​ស្រាយ​ខ្សែពួរ​ ឬ​មែក​ឈើ​ ឬ​យោល​ខ្លួន​របស់​អ្នក​​។ អ្នក​មាន​ពេល​មួយ​ម៉ោង​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ចង្កោម​តោ​ស្រេក​ឃ្លាន​ នោះ​  បើ​មិន​អញ្ចឹង​ទេ​ភ្លើង​តៀន​នឹង​ឆេះ​ដាច់​ខ្សែ​ពួរ​នោះ​ជា​មិន​ខាន​ ក្នុង​អំលុង​ពេល​មួយ​ម៉ោង​នេះ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ជួយ​រំដោះ​ខ្លួន​ឯង​ចេញ​ពី​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​នេះ?

ប្រសិន​លោក​អ្នក​បាន​គិត​ចំលើយ​ក្នុង​ចិត្ដ​ហើយ​ សូម​មើល​ចំលើយ​ខាង​ក្រោម​ដើម្បីផ្ទៀងផ្ទាត់​គ្នាមើល​ថា​ចំលើយ​របស់អ្នក​ត្រឹម​ត្រូវ​ដែរឬទេ។

(more…)

ដំណោះស្រាយ​ចំណោទ​បញ្ហា​ថ្ងៃ ពុធ

Posted in ពត៌មាន, ល្បងប្រាជ្ញា by ប្រាក់ សុភី on ខែ​ឧសភា 21, 2010

កាល​ពីថ្ងៃពុធ​កន្លង​ទៅ​ខ្ញុំ​បាន​ដាក់​ចំណោទ​បញ្ហា​ទាក់​ទង​នឹង​សត្វ​សេះ​បីក្បាល ឃើញ​ថា​មាន​បង​ប្អូន​មួយ​ចំនួន​បាន​ឆ្លើយ​ត្រូវ​ អ្នក​ខ្លះ​រងចាំចំលើយ​ថ្ងៃនេះ​។

ក្នុង​ចំណោម​សេះ​ទាំង​បី​ក្បាល​ខាង​ក្រោម​នេះ​ សូម​ស្វែង​រក​អោយ​ឃើញ​ នូវ​ចំនុចពិសេស​នៃ​សេះមួយ ហើយ​វានោះ​ជាអ្វី?


រូបភាពចំណោទ បញ្ហា

ចម្លើយ​នៅ​ខាងក្រោមនេះ

ប្រសិន​បើយើង​បង្វិល​សត្វ​សេះ​ទាំង​បីនេះ​ ចំនួន​ ៩០ដឺគ្រេ​ យើង​នឹង​ឃើញ​ថា Jenny គឺ​ជា​សត្វ​កង្កែប

Jenny គឺជាកង្កែប

Jenny គឺជាកង្កែប

ចំណោទ​បញ្ហាថ្ងៃ ព្រហស្បតិ៍

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 20, 2010

ពី​ម្សិល​មិញ​ខ្ញុំ​បាន​ដាក់​ចំណោទ​បញ្ហា​មួយ​រួច​មក​ហើយ​ ឃើញ​ថា​មាន​អ្នក​ចូល​រួម​ឆ្លើយ​ជាច្រើន​ផង​ដែរ​ មាន​អ្នក​ត្រូវ​មាន​អ្នក​ខុស។ តែថ្ងៃនេះ​សូម​ជួន​ចំណោទ​ថ្មី​មួយទៀត តែ​លើក​នេះ​គឺ​ទាក់​ដល់​អាយុ​ជីវិត​របស់​លោក​ តើ​លោក​អាច​សង្គ្រោះ​​ខ្លួន​ឯង​ចេញ​ពី​គ្រោះ​​ថ្នាក់​បាន​ទេ?

ឧបមា​​ថា​អ្នក​ត្រូវ​បាន​គេ​ចាប់ចង​ព្យួរ​លើ​ចុង​ឈើ (រូប​ខាងក្រោម) និង​ខ្សែ​ពួរ​ ចុង​ម្ខាង​ខ្សែពួរ​​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ទៅ​នឹង​ដី ហើយ​ភ្លើង​​ទៀន​កំពុង​ឆេះ​ខ្សែ​ពួរ​នោះ​យឺត​ៗ ។ វេលា​ដ៏​អាក្រក់​នោះ ​មាន​តោ​ស្រេក​ឃ្លាន​មួយ​ក្បាល​កំពុង​រង់​​ចាំ​អ្នក​ធ្លាក់​ ហើយ​ចាប់​អ្នក​ស៊ី​ជា​អាហារ ខណៈ​នោះ​ដែរ​​​អ្នក​មិន​មាន​កម្លាំង​​អ្វី​ទាំង​អស់​​​​​ ដើម្បី​តោង​ស្រាយ​ខ្សែពួរ​ ឬ​មែក​ឈើ​ ឬ​យោល​ខ្លួន​របស់​អ្នក​​។ អ្នក​មាន​ពេល​មួយ​ម៉ោង​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ចង្កោម​តោ​ស្រេក​ឃ្លាន​នោះ​  បើ​មិន​អញ្ចឹង​ទេ​ភ្លើង​តៀន​នឹង​ឆេះ​ដាច់​ខ្សែ​ពួរ​នោះ​ជា​មិន​ខាន​ ក្នុង​អំលុង​ពេល​មួយ​ម៉ោង​នេះ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជួយ​រំដោះ​ខ្លួន​ឯង​ចេញ​ពី​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​នេះ?​

សូម​កុំ​ផ្ដល់​ចម្លើយ​របស់​អ្នក​នៅ​ទីនេះ​ គ្រាន់​តែ​ប្រាប់​ថា​អ្នក​អាច​ដោះ​ស្រាយ​បាន​ និង​រយៈពេល​អ្នក​បាន​ចំណាយ​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ ចម្លើយ​ខ្ញុំ​នឹង​ផ្ដល់​ជួន​នៅ​ថ្ងៃ​ចន្ទ​។

ចំណោតបញ្ហាថ្ងៃ ពុធ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 19, 2010

នេះ​ជា​ចំណោត​បញ្ហា​ធម្មតា​មួយ​ ដែល​អាច​ជួយ​ដល់​​យើង​ក្នុង​ការ​គិត​វិភាគ​ទៅ​លើ​វត្ថុ​អ្វី​មួយ​អោយ​បាន​ជាក់​លាក់​។

ក្នុង​ចំណោម​សេះ​ទាំង​បី​ក្បាល​ខាង​ក្រោម​នេះ​ សូម​ស្វែង​រក​អោយ​ឃើញ​ នូវ​ចំនុចពិសេស​នៃ​សេះមួយ ហើយ​វានោះ​ជាអ្វី?
សូម​កុំ​ផ្ដល់​ចម្លើយ​អ្នក​នៅ​ទី​នេះ គ្រាន់​តែ​គិត​ទុក​ក្នុង​​​ចិត្ដ​​បាន​ហើយ​​ សូម​ប្រាប់​ពីរយៈពេល​ដែល​​លោកអ្នក​​អាច​រក​ឃើញ​ចំឡើយ​នេះ​ផង។​ ចំពោះចំឡើយ​សម្រាប់​ចំណោត​​បញ្ហា​នេះ​នឹង​ផ្ដល់​ជួន​ថ្ងៃ​សុក្រ ។

2=1 តើពិត​ទេ?

Posted in កំប្លែង, ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 17, 2010

២=១ វា​ជាការពិត​ សូម​មើល​ការបក​ស្រាយ​តាម​បែប​គណិត​វិទ្យាខាង​ក្រោម។

តើមាន​បង​ប្អូនណា​អាច​បក​ស្រាយ​បាន​ទេ នូវ​វិធី​ផ្សេង​ពីននេះ​ ដែល​ទាញ​បាន​ ២=១?

Happy King Birthday

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 12, 2010

កូន​ខ្ញុំ​ក៏​ birthday ថ្ងៃបុណ្យនេះដែរ គិតទៅ​បាន​មួយ​ឆ្នាំហើយ ភ្លេចៗខ្លួន។

សាន់ប៊ីពូកែរយំណាស់
កាល​ទើម​កើត មើល​ទៅដូចជា ខ្មៅដែរតែដល់

ដល់ពេល ធំបន្ដិច មើល ទៅ ដូច ជា សដែរ

តែមក​ដល់បែ​ជា​ខ្មៅជាង​កើត​ទៅវិញ ហាហាហ


សុខ​ ស្រីមុំ ប្ដូរ​ខ្មែរ​ទៅ​ជា​លោក​ខាង​លិច

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 11, 2010

តារា​សម្ដែង​ក្នុង​ទសវត្សរ៍​៩០​ មក​ដល់​ពេល​នេះ​ស្ទើរ​តែ​បាត់​មុខ​អស់​ទៅ​ហើយ ដោយ​សារ​ពួក​គាត់​មួយ​ចំនួន​ធំ​បាន​ចាក់​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​រស់​នៅ​ឯបរទេស​ ហើយ​មួយ​ចំនួន​ទៀត​បាន​បោះបង់​អាជីព​មួយ​នេះ​ហើយ​ចាប់​យក​អាជីព​ផ្សេង​វិញ។ សុខ​ ស្រីមុំ​ ជា​តា​រា​មួយ​ដូង​ដែល​រះ​ចិញ្ចាចចិញ្ចែង​ក្នុង​ទសវត្សរ៍​៩០ អ្នករាល់គ្នា​​ពិត​ស្គាល់​ច្បាស់​ក្នុង​ចិត្ត​ហើយ​ពី​សមត្ថភាព​សម្ដែង​របស់​គាត់ ហើយ​ដៃ​គូ​សម្ដែង​​​​​​​​របស់គាត់​គឺលោក​ ខៃ ប្រសិទ្ធ​ អតីត​ស្វាមី​របស់​ តារា សម្ដែង​ ពិសិដ្ឋ ពិលីកា

កម្ពុជា ១៩៩០

សុខ ស្រី​មុំ មាន​ស្រុកកំណើត​នៅ​ក្រុង ព្រះសីហនុ នាង​បាន​ចូល​ប្រលូក​ក្នុង​អាជីព​ជា​តារា​សម្ដែង​នៅ​ពេល​នាង​មាន​វ័យ​ ១៧ ឆ្នាំ​។ នាង​បាន​រៀប​ការ​ដំបូង​ជាមួយ លោក ខៃ ចាន់តារា ដែល​ជា​តារា​សម្ដែង​ក្នុង​សម័យ​នោះ​ផងដែរ ហើយ​ក៏បាន​ចែក​ផ្លូវ​គ្នា​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ដោ​យបន្សល់ទុក​កូន​ប្រុស​ម្នាក់។

កាលីហ្វ័រនីញ៉ា ១៩៩៥

បន្ទាប់​មក​នាង​ក៏បាន​ចាក​ចេញ​ពីស្រុក​ទៅ​រស​នៅ​ សហរអាមេរិច​ ​មក​ដល់​ពេល​នេះ​គឺ​ជាង​១៦​ឆ្នាំ​ហើយ​ដែល​ឃ្លាត់​ឆ្ងាយ​ពីស្រុក​កំណើត។ ក្រោយមកនាង​បាន​សាង​ទ្រនំ​ស្នេហ៍​ជាមួយ​លោក​ដេវីត ដែល​ជា​វិស្វករ​ ផ្នែក​ពន្លឺ​ក្នុង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូត ជា​តន្ត្រីករ ជា​តារា​ចម្រៀង​រ៉ុក និង​ជា​អ្នកនិពន្ធ​មួយរូប ហើយសព្វថ្ងៃនេះ នាង​​​រស់នៅ​ជាមួយ​ស្វាមី​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

ជាមួយ​ស្វា​មី​ក្រោយ​នេះ នាង​មាន​សុខភមង្គល​ខ្លាំង​ណាស់ និង​រកស៊ីបាន​កាក់កប​ថែប​ទៀត​ផង។ សូម​មើរូបភាព​ដែល​នាង​រស់នៅ​សហរដ្ឋអាមេរិច

ក្នុង បទ បញ្ឆា

សូម​មើល​វីដេអូ បញ្ឆា​ដែលសម្ដែង​ដោយ​សុខ​ស្រីមុំ

WordPress 3.0, Beta 2

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 10, 2010

កាល​ពីថ្ងៃទី៦ ឧសភា wordpress បាន​ចេញ WordPress 3.0 beta 2 សង្ឃឹម​ថានឹង​បាន​ប្រើ​កំណែពេញ​លេញ​ក្នុង​ពេល​ឆាប់នេះ។ បើតាម​ WordPress Core Trac ដំណើរការ​បាន​សម្រេច​ ៨០% ហើយ​ នឹង​ចេញ​អោយប្រើប្រាស់ពេញលេញ​ក្នុង​ខែនេះ!

នៅក្នុង​កំណែរ​ប្រែទីបីនឹង​មាន​បញ្ចូល​ចំនុច​ពិសេស​ជាច្រើន​ដែល​ ធ្វើអោយ​ WordPress កាន់តែងាយ​ស្រូល​ក្នុងការ​ប្រើប្រាស់​ CMS ពេញ​លក្ខណៈ សូមមើល​ទី​នេះ​ពីលកខ្លះ ១០ចំនុច​របស់ WordPress 3.0

តាមដាន

Get every new post delivered to your Inbox.

Join 613 other followers

%d bloggers like this: