ចាប់ពីពេលនេះតទៅ លែងមានពាក្យចូលឆ្នាំចិន
ត្រឹមតែចំណងជើងសង្ឃឹមថាអ្នករាល់គ្នាយល់ហើយ មិនដឹងថាឆ្នាំនេះយ៉ាងដូចម្ដេចទេ ស្ទើរតែគ្រប់វិទ្យុ ទូរទស្សន៍ បានបន្ថែមពាក្យចូលឆ្នាំចិន មកនិយាយ ថាចូលឆ្នាំចិន-វៀតណាម។
មិនដឹងថាពាក្យនេះរាជរដ្ឋាភិបាលតម្រូវ អោយពួកគាត់និយាយឬយ៉ាងណានោះទេ? តែបើខ្ញុំគិត ភាគច្រើននៃពួកគាត់ ប្រហែលគ្មានចិត្ដ ឬក៏នឹកឃើញនិយាយពាក្យបែបនេះទេ។
ចាប់ពីឆ្នាំនេះតទៅ អ្នកនឹងលឺតិចតូច ពាក្យថាចូលឆ្នាំចិន ដោយជំនួសមកវិញពាក្យថាចូលឆ្នាំចិន-វៀតណាម(ចិន-យួន)





បញ្ចេញមតិ