ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ទើប​ដឹង​ថាប្លក់​របស់​ Samady ត្រូវ​គេ​បិទ

បានចុះផ្សាយក្នុង ពត៌មាន ដោយ ប្រាក់ សុភី លើ​ ខែធ្នូ 5, 2011

​នេះ​មក​​ពី​អា​គ្នា​ឯង​​នឹង​​! សូម្បី​មកដល់​​ទី​នេះ​ហើយ​ វា​ក៏​មក​តាម​បំបិទ​មាត់​ទៀត ម៉ែ​អាណា​គ្រាន់​តែ​ប្លក់​​ដែល​និយាយ​ពី​ការ​ពិត​នៅ​ក្នុង​សង្គម​ បែរ​​​​ជា​ខុស​លក្ខខ័ណ្ឌ​​​ឯណា​ឯណី​ទៅវិញ​អញ្ចឹង​បាន​ថា វប្បធម៌​ក្ដិច​ត្រួយ ប៉ែង​ជើង ​ក្នុង​សង្គម​ខ្មែរ​យើង​នៅ​តែ​បន្ត​រហូត​ អញ្ចឹង​នេះ​ហើយ​បាន​ជា​ខ្មែរ​យើង ក្រ​ងើម​មុខ​មិន​រួច ហើយ​ល្ងង់​​ជាង​គេ​ បណ្ដោយ​អោយ​ជាតិ​សាសដទៃមក​លេប​ត្របាក់​ទឹក​ដី​ស្ទើរ​រក​កន្លែង​ជ្រកកោន​គ្មាន ធ្វើ​អ្វី​ក៏​មិន​ដែល​ឃើញ​ឈ្នះ​​​គេ​ដែរ រាប់​ចាប់តាំង​ពី​ការ សិក្សា កីឡា ​ដឹក​នាំ រកស៊ី រស់នៅ… ក៏​ចាញ់​គេ​ទាំងអស់។

តែ​បើ​ការ​​បើ​អា​រឿង​ពាក់​មុខ​យក្ស ​ដាក់​គ្នា​ឯង​ពូកែ​ខ្លាំង​ណាស់ រក​គ្រប់​វិធី​ឧបាយកល​ ដើម្បី​អោយ​អាត្មា​អញ​​ឈ្នះ​ ចង់​អា​ណា​ងាប់​អី​ក៏​ងាប់​ទៅ អស់​អី​ក៏​អស់​ទៅ​ អោយ​តែ​អញ​ឈ្នះ។

ហើយ​មួយ​វិញ​ទៀត​នោះ​ អា​រឿង​ស៊ី​ជោរ​នោះ​​​លេខ​មួយ​ហើយ អោយ​តែ​គេ​ចាក់​បន្តិច​ អាណា​យក​អី​ក៏​យក​ទៅ​ មិន​ខុស​ពី​សត្វ​ក្អែក​ទេ បាន​ចចក​បញ្ជោរ​ ថា​រោម​ខ្មៅ​រលោង​ស្អាត ចំពុះ​កោង​​​ខ្វង់​ដូច​រង្វង់​ព្រះខែ បែរ​ជា​សើច​ក្អាកក្អាយ មិន​ខ្វាយ​ខ្វល់​ពី​សាច់​ក្នុង​មាត់ បែរ​ជា​ភ្លាត់​របូត​ជ្រុះ​ដល់​ដី ត្រូវ​បាន​ចចក​ត្របាក់​ស៊ី​យ៉ាង​ឆ្ងាញ់​ពិសា​ ហើយ​តិះដៀល​ថា​ល្ងង់។

ចំណែក​អំនួត​នោះ​ ក៏​ខ្លាំង​ផង​ដែរ ខ្ញុំ​ជា​កូន​ខ្មែរ​ ពូជ​ពង្ស​ជា​អ្នក​សាង​ប្រាសាទ​ថ្ម​ដ៏​ល្បាញ​ល្បី​ តែ​បាត់​បង់​ទឹក​ដី​ស្ទើរ​​តែ​អស់​ហើយ​​​​​​មក​ពេល​នេះ ពូជពង្ស​ពូកែ​បែប​នេះ​ សម​ណាស់​តែ​​ខ្លួន​ពូកែ​ជាងដូន​តា​ជំនាន់ដើមដែលមាន​កំណើត​ជាង​មួយ​ពាន់​ឆ្នាំហើយ​នោះ។ នរណា​ក៏​ដឹង​ដែរ​ថា​ក្រោយ​ពី​សម័យ​អង្គរ​មក​ ខ្មែរ​យើង​ក្រៅ​ពី​ដណ្ដើម​​អំណាច ធ្វើ​សង្គ្រាម​​សម្លាប់​រាស្ត្រ​ខ្លួន​ឯង នឹង​លាប​ពណ៌​អោយ​គ្នា​​ទៅ​វិញទៅ​មក​ គឺ​គ្មាន​បាន​ធ្វើ​អ្វី​នោះ​ទេ។

មក​ដល់​សម័យ​នេះ​ហើយ​ សូម្បី​ប្លក់​តូច​មួយ​ដែល​គ្នា​បង្កើត​សម្រាប់​បញ្ចេញ​មតិ​​ផ្ទាល់​ខ្លួន និង​ចែក​រំលែក​ចំណេះ​ដឹង​តិច​តួច​នោះ​ក៏​មក​តាម​យាយី​ទៀត។ ប្លក់​សាមាឌី​ក្រៅ​ពីរ​ខ្មែរ​ ដែល​ចេះ​សរសេរ​នឹង​អាន​ ហើយ​ស្គាល់​ពី​ខ្មែរ​ខ្លួនឯង នឹង​អាត្មានិយម បក្សពួក​របស់​ខ្លួន​ ដែល​​​ជា​អ្នក​រាយការណ៍​​ទៅ​អោយ​ WordPress បិទ​ប្លក់​ http://learn4khmer.wordpress.com/ គឺ​គ្មាន​បរទេស​ណា​មក​អាន​​ ខ្មែរ​យើង​ហើយ​ដឹង​ថា​ប្លក់​យើង​និយាយ​ពី​អ្វី​នោះ​ទេ។

ឱលោក​អើ្ហយ! ​សូម​គិត​ពី​ប្រយោជន៍​រួម​ជា​រឿង​សំខាន់​ កុំ​គិត​តែ​ពី​អាត្មា​អញ​ ចង់​នរណា​ក្លាយ​ជា​ស្អី​ក៏​​មិន​ខ្វល់​ដែរ​នោះ កុំ​ភ្លេច​ថា​ខ្មែរ​ជា​ជន​ជាតិ​ជិត​ផុត​ពូជ​ហើយ​លើ​ផែន​ដីនេះ​ណា​លោក!!!

 

បន្ថែម: សូម​ចូល​ទីនេះ Feedback ដើម្បី​ធ្វើការតវ៉ា​យក​ប្លក់ Samady មក​វិញ ហើយ​ក៏ដើម្បី​យើង​ទាំងអស់គ្នាដែរ​សម្រាប់អនាគត ដើម្បី​កំអោយ​ខាង​ WordPress ចេះ​តែបិទ​ដូច្នេះទៀត។

38 ចំលើយ

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. តា ម៉ាប់ បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 1:48 ព្រឹក

    ឆ្ងល់​ដែរ ចុះ​អា wordpress.com ណឹង ឲ្យតែ​គេ​រាយការណ៍​ចេះ​តែ​បិទ​ទៅ អត់​ចេះ​រក​ហេតុ​ផល​អី​មែន !

    • Samady KS បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 7:36 ព្រឹក

      តាម​ពិត​ទៅ ទំព័រ របស់​ខ្ញុំ​សរសេរ​តែ​រឿង​អក្សរ​ខ្មែរ​​សឹង​តែ ១០០% ដូច​នេះ​​គេ​មិន​ដឹង​ថា​ ខ្ញុំ​សរសេរ​អំពី​អ្វី​នោះ​ទេ តែ​មាន​តែ​អា​ខ្មែរ​គ្នា​ឯង​នេះ ដែល​ Report ទៅ WordPress អោយ​បិទ​ទំព័រ​របស់​ខ្ញុំ ហើយ​បើ​​មនុស្ស​ធម្មតា​ក៏​គេ​មិន​ស្ដាប់​ដែរ តែ​ប្រហែល​ជា​មាន​តែ​​បុគ្គលិក​ដែល​មាន​អំណាច​ទើប​អាច​ទាក់​ទង​ទៅ បាន វា​​ស្រដៀង​គ្នា​នឹង ទំព័រ KI-Meida នោះ​​​ទេ​។​

      អត្ថបទ​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​សរសេរ​អំពី ថ្នាក់​ដឹក​នាំ​ ១០​រូប​​ទូទាំង​ពិភព​លោក ដែល​កាន់​អំណាច​យូ​ជាង​គេ​ក្នុង​នោះ​ក៏​មាន​សម្ដេច​ហ៊ុន​សែន​ដែរ តែ​ខ្ញុំ​មិន​បាន​សរសេរ​អ្វី​ធ្ងន់​ធ្ងរ​ឡើយ​​គ្រាន់​តែ​បក​ប្រែ​ប៉ុណ្ណោះ ហើយ​មួយ​ទៀត​ខ្ញុំ​សរសេរ​អំពី ព្រឹត្តិការណ៍​ ពិតៗ​ដែល​និយាយ​អំពី ពុករលួយ​។ ស្រាប់​តែ​​មាន​គេ ស្នើ​អោយ​បិទ​ទំព័រ​របស់​ខ្ញុំ​។

      ខ្ញុំ​ប្រឹង​សរសេរ​ចែក​រំលែក ប្រឹង​រក​អត្ថបទ​ល្អៗ​មក​ចុះ​ផ្សាយ បីបួន​ឆ្នាំ​ហើយ ឥឡូវ​នេះ​ខ្ទេច​ខ្ទី​គ្មាន​សល់​។ ស្ដាយ​ទាំង​ពេល​វេលា ស្ដាយ​ទាំង​កម្លាំង​និង​គំនិត​របស់​ខ្ញុំ​។​

      • Vannak បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:06 ព្រឹក

        សូមចូលរួមសោកស្តាយផងណា សាម៉ាឌី

      • ប្រាក់ សុភី បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:39 ព្រឹក

        ព្យាយាមទាក់​ទងទៅ​ខាង​ WordPress បន្តិចទៅ​ក្រែង​គេអោយ​មកវិញ ព្រោះ​ខ្ញុំក៏ធ្លាប់​ជួបរឿងនេះម្ដងដែរ តែ​គេបាន​ផ្ដល់មក​អោយ​វិញ ក្រោយ​ពី​រកមិន​ឃើញមានបញ្ហាអ្វី។

        បើ​មិន​អញ្ជឹងទេ​រកខាង WordPress នឹង​ម្ដងចេះតែបិទ​ ដោយ​គ្មាន​ហេតុផលច្បាស់​លាស់​ បើ​បិទ​ព្រោះ​នយោបាយស្អីគេនោះ ប្រៀប​បាន​អ្នក​ទាំងនោះ(WordPress)​បំបិទសិទ្ធក្នុង​ការបញ្ចេញ​មតិ​របស់យើង​ហើយ បើ​ដូច្នេះ​មែនចាំដល់​ពេលណា​​យើង​​ការ​តវ៉ាដល់ WordPress។

      • ចាន់ គីរ៉ា បាននិយាយ, ខែមករា 20, 2012 ម៉ោង 9:08 ព្រឹក

        លើកក្រោយៗ សូមបងកុំធ្វើអីទាក់ទងជាមួយពួកនយោបាយ ព្រោះពួកគាត់គ្មានចេះអីក្រៅពីបំបិទមាត់យើងទេ…….
        សូមទោសដែលនិយាយបែបនេះ តែចំពោះប្លក់ដូចជាបងក្តី ព្រមទាំងបងៗផ្សេងក្តី គួតែលើកពីផ្នែកបច្ចេកវិទ្យាពត៌មានវិទ្យា វិញទៅ កុំប៉ះពាល់គេ គ្រាន់តែនិយាយខុសបន្តិចក៏ខុសដែរណាបង ។ សូមចូលរួមសោកស្តាយផង រាល់ការបាត់បង់ពត៌មានសំខាន់របស់បងទាក់ទងនិងបច្ចេកវិទ្យា ហើយខ្ញុំមិនទាន់បានទាំងមើលផង នេះវាដូចជាការបោះចោលគម្ពីវិជ្ជាគុណ ទៅក្នុងបាតសមុទ្រអីចឹង ។

  2. cambomaths បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 7:40 ព្រឹក

    ឌី ឯងមាន​ប្រកាស​ពី crack ឬ Serial អីទេ? ដូចជាឃើញមាន​សរសេរពី របៀប​ crack adobe photoshop cs5 អីដឹង! បានជាមាន​អ្នក Report ចឹង! តែអ្នកនោះមិនត្រូវធ្វើអញ្ចឹងទេ! ខ្ញុំក៏ជាអ្នកចូលចិត្តអានប្លកសាមឺឌីដែរ ព្រោះបានចែករម្លែក​បទពិសោធន៍ជាច្រើន….

    • Vannak បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:08 ព្រឹក

      ហើយខ្ញុំដ៏ដូច្នោះ ដែរចាន់ ខ្ញុំតែងតែអាន ប្លុក សាម៉ាឌី អេវើរីឌេ

    • Samady KS បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:18 ព្រឹក

      អត់​ទេ អា​រឿង crack ស្អី​នោះ​ខ្ញុំ​មិន​សរសេរ​អក្សរ​អង់គ្លេស​ឯណា ហើយ​ក៏​មិន​បាន​ប្រើ ពាក្យ tag ជា​ភាសា​អង់គ្លេស​ថា crack ស្អី​​ឡើយ ខ្ញុំ​សរសេ​រ​ត្រឹម លួច ឬ ហ៊ែក ឬ ក្រេក តែ​ប៉ុណ្ណោះ​។ តែ​ខាង WordPress គេ​មិន​បាន​​បញ្ជាក់​ថា​មក​ពី​អ្វី​នោះ​ទេ ព្រោះ​នេះ​ជា​គោលការណ៍ បើ​គេ​បិទ​គឺ​បិទ​តែ​ម្ដង មិន​អាច​ប្រាប់​អំពី​មូលហេតុ​ឡើយ​។ សូម​បង​ប្អូន​ជួយ Feedback ទៅ​គេ​វិញ​ផង ក្រែង​គេ​បើក​អោយ​វិញ​។

      • តៀមកាហ្វេ បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:23 ព្រឹក

        ណ្ហើយ! កាត់ចិត្តកាត់ថ្លើមទៅល្បង! ចាប់ផ្តើមសារថ្មីក៏បាន។ ប្លុកខ្ញុំក៏មិនធានាយូរដែរ ទើបចេះតែសរសេរចម្រៀងលេងៗបន្លប់ៗទៅ។

  3. សំបុកអាយធី បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:26 ព្រឹក

    គ្មានអីឈឺចាប់ជាងនេះទៀតទេ!…. Hmmmm…..

  4. Samady KS បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:44 ព្រឹក

    ឱ​បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​អ្នក​ភូមិ WordPress ខ្មែរ ទាំង​អស់​អើយ ជួយ​នាំ​គ្នា Feedback តិច​ទៅ ក្រែង​បាន​មក​វិញ​ខ្លះ ព្រោះ​ពេល​នេះ សូម្បី​តែ​ចូល​ទៅ​ក្នុង Media ក៏​មិន​បាន​ដែរ click ភ្លាម​វា​លោត​អក្សរ​ថា បោក​ប្រាស់ ឬ​?

    • ប្រាក់ សុភី បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:54 ព្រឹក

      សូម​ចូល​ទីនេះ Feedback ដើម្បី​ធ្វើការតវ៉ា​យក​ប្លក់ Samady មក​វិញ ហើយ​ក៏ដើម្បី​យើង​ទាំងអស់គ្នាដែរ​សម្រាប់អនាគត ដើម្បី​កំអោយ​ខាង​ WordPress ចេះ​តែបិទ​ដូច្នេះទៀត។

      • Samady KS បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 9:24 ព្រឹក

        អគុណ​បង​ភី! ហើយ​សូម​សរសេរ​ណែនាំ​ក្នុង​អត្ថបទ​ខាង​លើ​ផង ក្រែង​មិត្ត​អ្នក​អាន​ក្រោយៗ បាន​ដឹង ខ្ញុំ​នឹង​យក​ អត្ថបទ​នេះ​ទៅ​បង្ហាញ​​ប្រាប់​មិត្ត​ភ័ក្ត្រ

  5. ក្មេងស្រែ បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 10:09 ព្រឹក

    ខ្ញុំ​ថា «នយោបាយ» មិន​មែន​ជា​មូល​ហេតុ​ចំបង​នៃ​ការ​បិទ​ប្លុក​របស់​ល្បងសាម៉ាឌី​នោះ​ទេ! វា​ច្បាស់​ជា​មាន​បញ្ហា​អី​ផ្សេង​មិន​ខាន​ទេ ។

  6. ប្រាក់ សុភី បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 10:12 ព្រឹក

    @ក្មេងស្រែ មូលហេតុ​ពិតនោះ គឺ​រឿង​បិទ​ប្លក់​របស់ សាម៉ាឌី​មែន តែ​ជ្រុល​តែ​និយាយ​ចូល​ហើយ​ ក៏​និយាយ​អោយ​អស់ពីពោះទៅ​។

  7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 1:11 ល្ងាច

    ខ្ញុំ​ធ្លាប់​សរសេរ​ថា​​​លីង​របស់​ប្លុក​ សាមាឌី មាន​មេរោគ​ក្នុង ហ្វេសប៊ុក តិច​គិត​ថា​ខ្ញុំ​ជា​អ្នក Report ទៅ? សុំ​ស្បថ​ហើយ​ខ្ញុំ​ថា​បើ​​ខ្ញុំ​​ Report មែន​ចេញ​ទៅ​ក្រៅ​ស្មើ​ណា​អោយ​ឡាន​បុក​ស្លាប់​ស្មើ​ណឹង។

    • Lundi Lay បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 1:25 ល្ងាច

      ដូចបង Vary Chin សរសេរប្រកាសកាលពីមុនអ៊ីចឹងថា ប្លករបស់បងសាមាឌី មានមេរោគក្នុង ហ្វេសប៊ុក ធ្វើឱ្យមានកំណើនអ្នកចូល មើលប្លក http://www.learn4khmer.wordpress.com ខុសពីធម្មតា ហេតុដូច្នេះហើយទើបវើតប្រេស (wordpress) មានការចាប់អារម្មណ៍ ឬក៏មានការសង្ស័យអ្វីមួយ ទៅលើប្លកនោះ ទើបចាប់ផ្តើមស៊ើបអង្គេតមើល ពីប្លករបស់បង សាមាឌី ជាប្រចាំ បើវាអ្វីមិនស្រួល ឬក៏ប្រកាសណាដែល​មិន​សមស្រប​ទៅ​តាម គោលការណ៍របស់ Wordpres.com គេនឹងបិទតែម្តង ។ ដែលមានឆ្ងល់ទេ ថាចំណូលមើលប្លក របស់ wwww.learn4khmer.wordpress.com ក្នុងមួយថ្ងៃមានអ្នកទស្សនារាប់ម៉ឺននាក់នោះ នេះហើយជាហេតុចំបងនៃការនាំឱ្យ មានការបិទប្លកយ៉ាងនេះ ៕ គំនិតរបស់ខ្ញុំ !!! សមស្របឬមិនសមស្របសូមពិចារណា!!

    • ប្រាក់ សុភី បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 1:52 ល្ងាច

      @varychin បើ​មិននិយាយ​ ក៏ខ្ញុំ​ដឹង​ថាមិន​មែន varychin ដែរ​ព្រោះ​ថា varychin និង samady ជា​អ្នក​ប្លក់​ដែល​មានទស្សនៈ​ប្រហាក់ប្រហែល​គ្នា :) ។ រីករាយ​ដែល​បាន​ចូលមកលេង​ប្លក់ខ្ញុំ។

  8. ហួរ ប៉ាស្កាល់ បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 2:44 ល្ងាច

    ចូលរួមសោកស្តាយផងដែរសាមាឌី!

  9. monyrinataro បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 2:53 ល្ងាច

    ធ្វើ​អ្វី​ក៏​មិន​ដែល​ឃើញ​ឈ្នះ​​​គេ​ដែរ រាប់​ចាប់តាំង​ពី​ការ សិក្សា កីឡា ​ដឹក​នាំ រកស៊ី រស់នៅ… ក៏​ចាញ់​គេ​ទាំងអស់l។
    ប្លក់សាម៉ាឌីកាលមិនទាន់បិទ ដូចអត់មានឃើញអ្វីប្លែកទេ ក្រៅតែពីស្រីស្អាតៗចូលមើលលេងកំដរសាម៉ាឌី :D
    កាត់ចិត្តកាត់ថ្លើមទៅ ខ្ញុំហ្នឹង តិចទៀតសង្ស័យដែរហើយ ព្រោះមានប្លក់មួយនោះ និយាយពីរឿងរំលោភ រំលោភដល់កហើយ បទល្មើសកុមារ សង្ស័យតែនិយាយមិនទាន់ផុតមួយអាទិត្យទេ គេបិទទៀតឡូវហើយ… :lol:
    ចៃដន្យអី មួយអាទិត្យ Back up ម្ដង ចង់បង្កើតប៉ុន្មានប្លក់ក៏អត់អីដែរ។ មេបក្ស WordPress កំពុងតែក្រពុលមុខ បើយើង Message ទៅគាត់ ប្រយ័ត្នតែគាត់បិទមិនឲ្យវាចារថែមទៀត អាហ្នឹងបានដឹងថាប្រឹងរក Web hosting និង Domain ខ្លួនឯងយ៉ាងម៉េច! @សាម៉ាឌី: បើដឹង Web hosting និង Domain ណាថោកៗ សូមជួយប្រាប់ខ្ញុំផង ខ្ញុំកំពុងតែដាច់ដាប់ ចង់រកលុយខ្លះ ព្រោះនៅសល់ឯកសារច្រើនណាស់ មិនទាន់បានដាក់។

  10. Lovepeehs05 បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 3:19 ល្ងាច

    ប្រហែលមកពីមេរោគដឹង !? ប្លក់ខ្ញុំកាលពីប៉ុន្មានខែមុន មានគេបិទដែរតើ តែព្យាយាមបើកៗ ស្រាប់តែឃើញវិញ តែខ្ញុំមិនបបានឮមាត់ ព្រោះខ្ញុំមិនសូវខ្វល់ ហើយបានរក្សាទុកឯកសារសំខាន់ៗ កន្លែងផ្សេងដែរទៅហើយ ម្យ៉ាងគំនិតទាំងអស់វាដុះនៅក្នុង ខ្លួនខ្ញុំអស់ទៅហើយ ប្រៀបដូចជាម៉ាស៊ីនកុំព្យូទ័រទៅហើយ ប្រហែលជាសាមឌី មិនមានប្រព័ន្ធការពាររឹងប៉ឹងទេដឹង ? តែរឿងប្លក់ខ្ញុំ ខ្ញុំនឹកស្មានថា គេគ្រាន់តែកម្លាខ្ញុំប៉ុណ្ណោះ តែបើវើតប្រែសហ៊ានធ្វើ របៀបនេះមែន សរសេរសំបុត្រ ទៅតាឧបមាទៅ ! បើវើតប្រែសជារបស់អាមេរិកាំងមែន វាមិនបិទទេ ! រឿងបិទអត់ដំណឹង ដូចជាមិនមានទេដឹង ខ្លាចតែមេរោកគេទេ ពីព្រោះគេចូលផ្ទះសាមឌីឯងច្រើនណាស់ វាលើសកំណត់ផ្ទះសាមឌីឯង ចឹងផ្ទះហ្នឹងទ្រមិនបានត្រូវតែបាក់ចឹងហើយ !
    តើសាមឌីមានដែលឮ កាលពីប៉ុន្មានឆ្នាំមុននេះ មានគេប្រើមេរោកហាក់ មន្ទីរក្រសួងការពារជាតិ អាមេរិក និងប្រទេសមួយចំនួនលើពិភពលោក ដោយប្រើជាស្វ័យប្រវត្តិ ចូលប៉ុស្តយើង ចំនួនរាប់ម៉ឺនរាប់សែននាក់ ព្រមពេលជាមួយតែម្តង ធ្វើអោយរលាយប៉ុស្តយើងតែម្តង ដែលទ្រមិនរួច តែរឿងនេះមិនដូចគ្នាឬយ៉ាងណា ខ្ញុំមិនដឹងដែរទេ ហើយប៉ុស្តកាលប៉ុន្មានអាទិត្យមុននេះ មានគេចូលមើលច្រើនក្បែរពាន់ដងដែរ សុទ្ធតែមនុស្ស មិនដែលស្គាល់ ឬជនជាតិបរទេស ដូចខ្ញុំប្រាប់សាមឌីឯងរួចហើយ មុនដំបូងមកតិចទេ តែច្រើនបន្តិចម្តងៗ ថ្ងៃខ្លះឡើង ជាងមួយរយ ធ្វើអោយខ្ញុំសង្ស័យ ក៏បិទទ្វារផ្ទះតែម្តងទៅ ដោយខ្លាចអារឿងដូចដែលខ្ញុំនិយាយខាង លើហ្នឹងឯង តែឥឡូវនេះមិនឃើញពួកហ្នឹងមកទៀតទេ ពួកហ្នឹងចូលមកមិនមានដានទេ អាអ្នកយាមដែលរាប់លេខ ចំនួនអ្នកចូលហ្នឹងអត់រាប់ពួកហ្នឹងទេ ចូលជិតមួយពាន់ដង អត់រាប់មួយសោះ ហើយរឿងសាមឌីសង្ស័យថារឿង មេរោកហើយមើលទៅ បើតាមស្មានៗ អត់ចេះខាងហ្នឹងទេ តែខាងប្លក់អ្នកភូមិនេះ ឮសូរផ្សាយអាខាង បង្កើតមេរោគហ្នឹងញឹកណាស់ ខាងវាយប្រហារគេឯងហ្នឹង !

  11. monyrinataro បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 3:29 ល្ងាច

    ឃើញគេចូលមកមើលច្រើនៗ កុំអាលទាន់អរ វីវរមេរោគលេងបិទពួនដាក់ :)

  12. វិចិត្រ បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:06 ល្ងាច

    ចែក​ចាយ​របស់​ខុស​ច្បាប់​នេះ ក៏​ចង់​សាក​ជា​មួយ​របស់ អត់អស់លុយ​ដូច​ជា​ wordpress, រឺ blogspot ទោះ​សរសេរ​ជា​អង់គ្លេស​រឺ​ខ្មែរ​ក៏​ដោយ ក៏​ប្រថុយ​នឹង​ត្រូវ​គេ​លុបចោល​ដែរ។ ព្រោះ​ជួនកាល​យើង​សរសេរ​រឿង​នយោបាយ អ្នក​នយោបាយ​ម្ខាង​ទៀត គេ​មិន​ចូល​ចិត្ត​ទស្សនៈ​យើង ពេល​នោះ​គេ​មាន​លេស រាយការណ៍​ថា​យើង​ចែក​ចាយ​របស់​ខុស​ច្បាប់​លើ wordpress ។

    រឿង​មួយ​ទៀត ខ្ញុំ​ឧស្សាហ៍​ឃើញ គឺ​ពេល​ដោនឡូដ​របស់​ខុស​ច្បាប់​ ខ្លះ សុទ្ធ​តែ​ប្រកាស​អោយ​គេ​ឯង​ដឹង​គ្រប់​គ្នា។ យើង​ត្រូវ​ដឹងថា ការ​ដោនឡូដ​របស់​ខុស​ច្បាប់​ហ្នឹង ជា​ទង្វើ​ខុស​ច្បាប់​​។

  13. ហនុមាន បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 8:38 ល្ងាច

    ក្នុងនាមខ្ញុំជាមិត្ត សូមចូលសំណែងនៅការសោកស្តាយ នឹង ការឈឺចាប់នៅអំពើព្រែផ្សៃដ៏គ្មានព្រុំដែន ។ បើតាមខ្ញុំដឹងប្រហែលក្រុមហ៊ុនគ្មានបុគ្គលិកខ្មែរ អោយតែមានអ្នកចាក់ចុចដឹងតែបិទចោលតាហ្មង ។ ថ្ងៃនេះទំព័រសាម៉ាឌី ថ្ងៃក្រោយប្រហែលជាខ្ញុំ ឬ ក៏អ្នករាល់គ្នា ។ យើងមិនអាចបន្ទោសគ្នារ៉េ យើងម្នាក់ៗចង់អោយជាតិយើងបានរុងរឿង ចែកចាយ នៅរបស់របរមេរៀន ទោះជាខុសច្បាប់ក្តី ស្របច្បាប់ក្តី ក៏ចង់រំលែក បើដឹងថាខុសចាំបាច់អើពើ ធើអី ? កុំបារម្ភអីសាម៉ាឌី បង្កើតមួយទៀតបាន បើនិយាយពីរឿង Crack, Serial Number, មានទំព័ររាប់ពាន់ដែលប្រើ វើតប្រេស បោះអាចឹងគេបិទចោលអស់ហើយ ? ខ្មែរត្រូវចេះជួយខ្មែរ កុំគិតតែចង់ចេះម្នាក់ឯង មានម្នាក់ឯងពេក ចុះបើស្លាប់ទៅបានអ្នកណាបន្តនៅការចេះដឹងទៀត ? នេះជាទំនាមទំលាប់របស់ខ្មែរ ចេះហើយ មិនចង់ចែកគ្នាចេះរ៉េ ខ្លាចគេចេះលើ អាចឹងបានជាខ្មែរយើងជិតដាច់ពូជអ្នកចេះអស់ ! ថាមើល៍ខ្ញុំនិយាយនេះត្រូវរ៉េ ? សូមអភ័យទោសចំពោះការបាត់បង់ ខ្ញុំអត់ដឹងថាមានរឿងបែបនេះរ៉េ ទើបបងស្រីកុលាបខៀវរបស់សាម៉ាឌី ប្រាប់ពី ម្សិលមិញ ។

  14. Lovepeehs05 បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 9:17 ល្ងាច

    រឿងដោនឡូតនៅប៉ុសសាមឌី ខ្ញុំមិនដឹងថាស្របច្បាប់ឬអត់ដែរទេ ហើយខ្ញុំមិនសូវជាអ្នកតាមដាននឹងគេដែរទេ ក្រៅពីរឿងរបស់ខ្ញុំ តែយ៉ាងណាក៏ដោយ ក៏វាមិនសំដែរ បើសិនជាមានប្តឹងនោះ ដូចជាច្រណែននិន្ទាគ្នាពេកហើយ ចុះអ្នកខ្លះដាក់រឿងអាសអាភាសនោះយ៉ាងណាដែរ ប៉ុសខ្លះគ្រាន់តែចូលទៅ គេចង្អុលមុខត្រង់ឆ្កឹងចង់ដល់មេឃ តែមិនមានអ្នកណាប្តឹងសោះចឹង ? នេះពិតជាគ្មានយុត្តិធម៌ទេ ចំពោះអ្នកភូមិជាមួយគ្នានោះ យើងត្រូវមានការណែនាំ គ្នាអោយបានយល់ដឹងផង មុននឹងវាយប្រហារគ្នានោះ នេះសបញ្ជាក់អោយឃើញថា ខ្មែរមិនចេះខ្មែរ ខ្មែរមិនយល់ខ្មែរ ឬក្បាលខ្មែរជាតិដទៃមិនខុសដែរទេ នេះពិតជាសម័យក្តិចត្រួយគ្នាហើយមើលទៅ ហើយរឿងនេះជាការចាប់ផ្តើម ប៉ែងជើងគ្នាហើយ ឬជាការចាប់ផ្តើមឃោសនាបំផុសបំផុលហើយ ! មែនទេ ?

  15. Killer X បាននិយាយ, ខែធ្នូ 6, 2011 ម៉ោង 9:58 ល្ងាច

    អាណិត​គាត់​ណាស់!

    • អាក្បាលធំ បាននិយាយ, ខែធ្នូ 7, 2011 ម៉ោង 8:45 ព្រឹក

      បាត់មុខ Killer X ប៉ុន្មានខែមកហើយ ។ ហើយ​មាន​ដឹង​ថា​ប្លក​ខ្ញុំ​ត្រូវ​គេ​បិទដែរ​អត់។

  16. អាក្បាលធំ បាននិយាយ, ខែធ្នូ 7, 2011 ម៉ោង 8:43 ព្រឹក

    សុំនិយាយ​មួយ​អោយ​បាន​ធូរ​ទ្រូង៖
    ប្លករបស់​ខ្ញុំ​សរសេរ​អំពី Computer ទើប​តែ​បាន​៤ទៅ៥ខែ មិនដឹង​ជា​យ៉ាង​ម៉េចត្រូវគេ​បិទ​បាត់។ ខ្មែរ​យើង​យ៉ាប់​មែន ទើប​តែ​ចេញត្រួយអោយខ្ចីល្វក់ ជាមធ្យម​មាន​អ្នក​ចូល​មើល​ក្នុង​មួយ​ថ្ងៃ ប្រហែល 50 អ្នក​ មិនដឹង​ជាអ្នកណា ​ក្តិចចោល​ដោយគ្មាន​ព្រិច​ភ្នែក។ ខ្ញុំ​ស្តាយ​ដល់ក ។ កាល់ពី​មុន ឈ្មោះ KhmerDLStation បាន​ដូរ​ឈ្មោះ​ទៅ អាក្បាលធំ វិញ បាន​មិន​ដល់1អាទិត្យផងត្រូវ​គេ​​បិទបាត់។ ខ្ញុំ​ត្រូវ​គេ Report បាន​ប្រហែល​មួយអាទិត្យ​ស្រាប់​តែ​ចូល​ទៅ​មើល​ប្លក​ រៀនដើម្បីខ្មែរ ត្រូវ​គេ​បិទ​ដែរ (សង្ស័យ​អ្នក​ Roport ជាមនុស្សតែ​ម្នាក់) ។ចំពោះខ្ញុំ​គឺ​មិន​អី​ទេ តែ ប្លក​រៀន​ដើម្បីខ្មែរ​កើតបាន​ច្រើនឆ្នាំ​មក​ហើយ ស្ដាយ​ខ្លាំង​ណាស់។ខ្ញុំ​ដូច​ស្តាយ​ប្លក​ខ្ញុំ​ដែរ
    ទី១ ស្តាយ​មិនដឹង​ជាខុស​រឿង​អី​បាន​ជាគេ​បិទ​បាន(បិទ​ដោយ​មិន​ប្រាប់​មូលហេតុ)
    ទី២ ទើបើតែ​ចេញត្រួយអោយខ្ចីល្វក់ ត្រូវ​គេក្តិចចោល (សង្ស័យ​អាយួន)
    តែមិនអី​ទេ ខ្ញុំ​នឹង​ចែល​រំលែក​បន្តទៀត​ចាំ​ដាច់​ឆ្នាំ​ចាស់​សិន​ទៅ :D

  17. ពត៌មានទូរស័ព្ទ បាននិយាយ, ខែធ្នូ 7, 2011 ម៉ោង 9:20 ព្រឹក

    បើពួកយើងរួមគ្នា ប្រហែលជាអាចសុំគេមកវិញបាន ខ្ញុំមិនជឿថា ធ្វើមិនបាននោះទេ

    • Samady KS បាននិយាយ, ខែធ្នូ 7, 2011 ម៉ោង 9:40 ព្រឹក

      ខ្ញុំ​ព្យាយាម​អស់​៣​លើក​មក​ហើយ តែ​បើ​បង​ប្អូន​ជួយ​ Feedback បន្ថែម​ប្រហែល​ជា​អាច​។ ពិសេស​គឺ​អ្នក​ប្រើ​ប្រាស់ km.wordpress.com

  18. Samady KS បាននិយាយ, ខែធ្នូ 7, 2011 ម៉ោង 8:39 ល្ងាច

    អូខេ ឥឡូវ​នេះ​ខ្ញុំ​បាន​ទាញ​ទិន្នន័យ​បន្តិច​ម្ដងៗ បាន​សម្រេច ៩៥% ហើយ​បាន​​ផ្ទេរ​ចូល​ក្នុង Hosting ដែល​ខ្ញុំ​ទិញ ឥឡូវ​នេះ​មាន​ជា http://www.learn4khmer.com វិញ លែង​ភ័យ​រឿង​គេ​បិទ​​ទៀត​ហើយ និយាយ​តាម​ចិត្ត រិះ​គន់​តាម​ចិត្ត ហា​ហា​ហា

    • តៀមកាហ្វេ បាននិយាយ, ខែធ្នូ 8, 2011 ម៉ោង 9:38 ព្រឹក

      ចាប់អារម្មណ៍ដែរហើយ! តើល្បងទិញហសស្ទីងរបៀបណា តាមណា អស់ប៉ុន្មាន? ហើយដូមែន ថ្លៃប៉ុន្មាន ទិញតាមណាដែរ?

    • ប្រាក់ សុភី បាននិយាយ, ខែធ្នូ 9, 2011 ម៉ោង 10:18 ល្ងាច

      តែ​ប្រយ័ត្នគេ​លួច​យក Domain ណា​សាមាឌី​ព្រោះ​មាន​ករណីនេះ​បាន​កើត​ឡើត​ចំពោះ​ប្លក់​មួយ​ចំនួន!!!!

  19. khmerGirlOnlyOne បាននិយាយ, ខែធ្នូ 8, 2011 ម៉ោង 9:14 ព្រឹក

    យ៉ាប់មែនមែនពួកខ្មែរកាត់យួនចឹងម៉ង់ គឺប្រហែលគេមិនចង់អោយយើងដឹងលឺច្រើននឹងណាទើបគេធ្វើចឹង ប៉ុន្តែយើងជាយុវជន &យុវនារីសម័យដែកជោកនឹងអី…ហាហាបានជាចង់ដឹងចង់លឺច្រើនដើម្បីជួយប្រទេសជាតិយើង និងជួយផ្សព្វផ្សាយពត៌មានទាំងអស់នេះទៅកាន់ពិភពលោកជាពិសេសក្មេងៗសម័យ Internet អោយបានដឹង ជួយផ្តល់យោបល់ទៅវិញទៅមក នឹងមានភាពក្លាហានទើបគេហៅថា “យុវជន &យុវនារីសម័យដែកជោក”​។

  20. អាក្បាលធំ បាននិយាយ, ខែធ្នូ 10, 2011 ម៉ោង 6:38 ល្ងាច

    ឃើញ រៀន​ដើម្បី​ខ្មែរ​រកកន្លែង​សុខ​បាន ខ្ញុំ​ឯណេះ ចង់ដែរ​តែ​មិនចេះ​ ស្អីសោះ មាន​តែ​នៅ WordPress សិន​ហើយ ចាំ​ថ្ងៃ​ណា​ចេះ Web Program នឹង​គេ ចាំរត់អោយ​ឆ្ងាយ​ពី WordPress ។ហ្អើយអា WordPress គ្មាន​ខួរ ។នៅទ្រាំសិនចុះ :(


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 250 other followers