ជាង ១ លានដុល្លាត្រូវចំណាយសម្រាប់ទួកង
ប្រាក់ចំណាយសម្រាប់ទួក ង មួយ ប្រហែលជា ១០លានរៀល អញ្ជឹងបើទូកង ៤២០ រដ្ឋត្រូវចំណាយអស់ ៤ ២០០ លានរៀល ប្រហែលជា ១ ០២៤ ៣៩០ ដុល្លារ។
ចំនួននេះពិតជាអស់ច្រើនមែន នេះគ្រាន់តែគិតលើតម្លៃទួកតែប៉ុណ្ណោះ ចំណែកការចំណាយលើអ្វីផ្សេងទៀតមិនទាន់គិតនោះទេអ្វីផ្សេងទៀតមិនបានគិតនោះទេ។
ប៉ុន្តែទន្ទឹមនឹងការចំណាយនេះដែរ រដ្ឋក៏អាចរកចំនួលពីព្រឹត្តិការណ៍នេះផងដែរ ដូចជាការជួលស្តង់លក់ទំនិញក្នុងឱកាសបុណ្យនេះ និងអាចទាក់ទាញភ្ញៀវទេសចរណ៍មកចូលរួមទស្សនាច្រើនផងដែរ។ អាចនិយាយបានថា ប្រាក់ចំណូល និងប្រយោជន៍ពីបុណ្យអ៊ុំទួក គឺច្រើនជាការចំណាយរបស់រដ្ឋ។
ទោះជាយ៉ាងណាក៏យើងមិនអាចសប្បាយនៅកណ្ដាលទីក្រុងខណៈដែលប្រជាពលរដ្ឋស្ទើពេញមួយនរគកំពុងជូបទុកលំបាក ដោយគ្រោះមហន្តរាយទឹកជំនាន់ដ៏ធំនោះទេ។
ថ្វីបើយើងមិនអាចប្រារពពិធីបុណ្យអ៊ុំទូកក្នុងឆ្នាំនេះ តែយើងអាចធ្វើបាននៅឆ្នាំក្រោយៗទៀត។ យើងគ្រាន់ផ្អាកនៅក្នុងរាជធានីតែប៉ុណ្ណោះ ចំណែកនៅតាមខេត្រនានាអាចធ្វើបាន ហើយពិធីបុណ្យអកអំបុក និងសំពះព្រះខែនៅតែធ្វើដដែល។





ខ្ញុំគិតថា ចំនួននេះពិតជាច្រើនណាស់ ប្រសិនបើយកទឹកប្រាក់នេះទៅជួយដល់ប្រជាជនដែលទទួលរងគ្រោះដោយទឹកជំនន់ ប្រហែលជាប្រសើរជាង ជាពិសេស គឺគ្រាប់ពូជដំណាំ ដែលបានបាត់បង់ដោយទឹកជំនន់៕ ពេលខ្លះ រដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិហាក់ដូចជាមិនត្រឹមត្រូវ ថវិកាទាំងអស់នោះគឺជារបស់ប្រជាជន ដូច្នេះគួរតែប្រើប្រាស់វាឲ្យមានប្រសិទ្ធិភាព។
តើប្រាក់ ជីវិតមនុស្ស វប្បធម័ប្រពៃណី ត្រូវមានតុល្យភាពយ៉ាងណា?
រដ្ឋាភិបាល កំពុងជ្រើសយកប្រាក់ជាមូលហេតុចំណង នេះនៅមានមួយជ្រុងទៀតគឺជីវិតមនុស្ស ពិធីនេះនឹងត្រូវចំណាយជីវិតមនុស្សអស់រាប់សិបនាក់ទៀត យ៉ាងហោចណាស់ក៏ដោយសារគ្រោះថ្នាក់ចរាចរ
ជាតុល្យភាពរវាងកត្តាទាំងបីខាងលើយើងគួរតែ
ពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយចំណាយបំផ្លាញជាតិ ជាជាងការបំបាត់វប្បធម៏ជាតិ