ប៉ុស្តិទូរទស្សន៍មួយទាំងមួល មកបង្រៀនពីវិធីខុសច្បាប់?
គិតថាមិនចង់និយាយទេ តែបើមិននិយាយវាមិនកើត យប់នេះបានមើលកម្មវិធី Tech Talk? នៅ MyTV ។ ឃើញពិធីករ និងពិធីការិនី ក្នុងកម្មវិធីនោះសម្ដែងការមិនពេញចិត្តចំពោះការរិះគន់របស់អ្នកទស្សនា ឬអ្នកគាំទ្រ។ ពួកគាត់និយាយថា អ្នកទាំងនោះមិនបានមករិះគន់ក្នុងន័យស្ថាបនានោះទេ តែបែរជាមកស្ដីបន្ទោសអោយពួកគាត់ទៅវិញ ពួកគាត់បន្ថែមថាបែបនេះគាត់មិនអាចទទួលយកបានទេ។ តើអ្នកទស្សនាទាំងនោះបានអ្វីមកវិញដែរ បានជាខំធ្វើបែបនេះ? ចម្លើយគឺគ្មានទេ តែហេតុអ្វីបានជាពួកគាត់ខំនិយាយបែបនេះ ដែលធ្វើអោយពិធីករទាំងនោះមិនសប្បាយចិត្ត ខ្ញុំគិតថាដោយសារពួកគាត់ឃើញភាពមិនត្រឹមត្រូវបានជានិយាយបែបនេះ។ យ៉ាងណាក៏ដោយសូមអោយពិធីករទាំងនោះ ទទួលយកពាក្យរបស់ពួកគាត់ ទៅពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ថាហេតុអ្វីបានជាពួកគាត់និយាយបែបនេះ។
និយាយទៅនិយាយមក ខ្ញុំក៏មើលឃើញចំណុចខុសឆ្គងច្រើនដែរ ដែលលេចចេញពីកម្មវិធីនោះ ទន្ទឹមនឹងចំណុចដែលមានប្រយោជន៍។ ខាងក្រោមនេះជាចំណុចមួយចំនួនតូចដែលខ្ញុំសង្កេតឃើញមានបញ្ហា ហើយខ្ញុំគិតថាវាជាចំណុចផ្ដើមដែលធ្វើអោយអ្នកទស្សនា មានភាពមិនពេញចិត្តចំពោះពិធីករទាំងនោះ។
- ខ្ញុំឃើញថាពិធីករម្នាក់ ឈ្មោះតារា(ភ្ញៀវ) ដែលតែងតែមានវត្តមានក្នុងកម្មវិធីជាប្រចាំ ហើយក៏ជាអ្នកផ្ដើមមុនគេ ដែលសម្ដែងការមិនពេញចិត្តចំពោះការរិះគន់ របស់អ្នកទស្សនា។ ពិតណាស់ខ្ញុំក៏បានមើលកម្មវីធីនេះច្រើនដងដែរ ហើយឃើញថាលោកតារានោះគាត់ខិតខំស្រាវមែនទែន? អ្វីក៏គាត់ចេះដែរ ក្នុងវិស័យ IT ទាំង Netwrork, Security, Web Development, Programming និង បច្ចេកវិទ្យាថ្មីៗផ្សេងទៀត រហូតដល់ខ្ញុំអ្នកមើលមិនដឹងថាជំនាញពិតប្រាកដរបស់គាត់មួយណាទេ។ ការបង្ហាញ និងអំណះអំណាង របស់គាត់ ពិបាកយល់ និងមួយចំនួនទៀតវាមិនសមហេតុផលទាល់តែសោះ និយាយអោយខ្លីគឺមិនត្រឹមត្រូវតាមភាពពិតរបស់វា។ ចំណុចនេះខ្ញុំគិតថាគាត់គួរតែគិត និងសិក្សាវាអោយបានច្បាស់ មុននឹងយកមកបង្ហាញទស្សនិកជន។
- ចំណុចធំមួយទៀតនោះ កម្មវិធីរាត្រីនេះ(Tech Talk) បានបង្ហាញពីរបៀប Unlock ទូរស័ព្ទ iPhone ។ ការបង្ហាញចំណេះដឹង ពិតណាស់ ថាវាមានប្រយោជន៍ ប៉ុន្តែក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយមួយទាំងមួល ហើយមានប្រជាជនទស្សនារាប់លាននាក់ ខ្ញុំគិតថាមិនគួរយកចំណេះដឹងបែបនេះមកបង្ហាញជាសាធារណនោះទេ ព្រោះវាជារឿងខុសច្បាប់ ហើយធ្វើអោយប្រទេសយើងអាប់អោនផងដែរ ចំពោះទង្វើបែបនេះ។
នេះជាទស្សន និងមតិរិះគន់របស់ខ្ញុំចំពោះកម្មវិធីនេះ សង្ឃឹមថាពិធីករទាំងនោះនិងអាចទទួលយកបាន។ តែបើគិតថានេះជាការស្ដីបន្ទោស សូមគិតដល់ពាក្យចាស់បុរាណ ចុះទឹកកុំខ្លាចទទឹក ឬ ធ្វើជ្រួកខ្លាចអ្វីទឹកក្ដៅ





បើបង្រៀនរបៀប Jailbreak ប្រហែលមិនអីទេ តែ unlock មិនគួរយកមកបង្រៀនឡើយ។
ប្រហែលពួកគាត់ចង់យកក្បួនតាមពួកបស្ចឹមប្រទេសទេដឹង? ព្រោះកម្មវិធីរបស់ទូរទស្សខ្មែរច្រើនតែចម្លងពីគេ ។
ម៉ាយធីវី ក្រៅពីធ្វើឲ្យកូនខ្មែរព្រើល គ្មានអ្វីប្លែកនោះទេ
បងនិយាយត្រូវ! គិតយូរៗទៅកម្មវិធីរបស់ម៉ាយធីវីមួយណាក៏សុទ្ធតែអត់ប្រយោជន៏ដែរ!
ខ្ញុំកោតតែគេយករបស់ unlock ទៅបង្ហាញជាផ្លូវការលើទូរទស្សន៍ទៀត សំណាងហើយដែល APPLE មិនដឹង? បើនិយាយអោយចំ គឺបង្រៀនមនុស្សពីរបៀបលួចហើយ គឺលួចពីផលិតផល APPLE
បើ Apple ឃើញនោះ ច្បាស់ជាប្ដឹងហើយមើល៍ទៅ!
នេះគាត់បង្ហាញ ពីររបៀប unlock iphone តែបើគាត់សាកបង្ហាញពីរបៀប Unlock Modem របស់ MetFone, Hello, QB, CellCard សាកមើល ច្បាស់ជាមានរឿងល្អមើលហើយ!
ខ្ញូំមិនដែលមើលកម្មវិធីនេះទេ។ គឺអត់តាំងពីដើមទីមកម្ល៉េះ។
និយាយមិនចេញ! បើគេដឹងហ្នឹងប្ដឹងផ្អើល!
យប់មិញខ្ញុំបានមើលដែរ ឃើញថាយ៉ាប់មែន!
ខ្ញុំយល់ស្រប។កម្មវិធីរបស់ទូរទស្សម៉ាយធីវីគឺគ្មានមួយណាមានប្រយោជន៏នុះទេ។គឺងប់ងល់នឹងវប្បធ័មកូរ៉េដល់ករ។
ខ្ញុំស្អប់ប៉ុស្តិនេះជាងគេ! មិនដែលមើលសូម្បី១នាទី! គ្មានប្រយោជន៍បន្តិចសោះ
មើលៗកុំចេះតែថាឲ្យគ្នាអីម្លឹងៗ តាមពិតទៅពិធីករឈ្មោះតារាហ្នឹង គាត់ថាគាត់ជំនាញខាង programming តែអត់ដឹងហេតុអីបានរាល់ដងផាគច្រើនគាត់បង្ហាញតែពីគេហទំព័រ សង្សៃ ង៉ៃណុងគាត់ថាច្រឡំមាត់ដឹង ហេហេ
ហើយមួយទៀតពិធីករឈ្មោះសុវណ្ណនោះមើលទៅការនិយាយរបស់គាត់ដូចជាអួតជ្រុល បើសិនស្ដាប់តាមការនិយាយរបស់គាត់ម្ដងៗគឺហាក់បីដូចជាអស្ចារ្យណាស់ចឹង តែដល់ពេលមើលឃើញថាគ្មានអីអស្ចារ្យ ហើយជួនកាលជារបស់ដែលតាំងពីយូណាស់មកហើយ អាចនិយាយបានថាជាវត្ថុបុរាណដែលគាត់ឡើកយកមកបង្ហាញថាវាជារបកគំហើញថ្មីទៅវិញ សង្សៃតែគាត់ទើបដឹងឬមួយក៏គាត់ធ្វើមិនដឹង? ហើយពិធីករលោកតារាហ្នឹងគឺតែងតែគាំទ្រលោកសុវណ្ណដោយលើកហេតុផលមកដូចមិនសូវទំនងសោះ និយាយទៅមើលទៅគាត់ហាក់បីដូចជាមានមោទនភាពចំពោះកម្មវិធីគាត់ខ្លាំងណាស់ គាត់មិនសូវមើលឃើញពីការិះគន់របស់គេឡើយ។
មួយវិញទៀត ឃើញថាការបង្ហាញភាគច្រើនដូចជាមិនត្រឹមត្រូវ ដូចដែលបងៗលើកឡើងចឹងគឺបង្រៀន unlock iPhone ធ្វើហ្នឹងវាដូចជាឲ្យគ្រប់គ្នារៀនធ្វើចោរលួចចឹង ហើយនេះជាទូរទស្សន៍មួយទាំងមូលបែរជាអត់គិតដល់ចំនុចនេះ អត់ដឹងថាអ្នកផលិតនឹងអ្នកដឹកនាំកម្មវិធីនេះគាត់យល់យ៉ាងណានោះទេ ហើយគាំទ្រតែម្ដងដែលថា Mytv ហ្នឹងសុទ្ធតែកម្មវិធីអត់ប្រយោជន៍។ មើលយូៗទៅគ្មានមួយណាមានប្រយោជន៍សោះ ហើយកម្មវិធី smash ស្អីគេហ្នឹងគឺដូច នាំកូនខ្មែរឲ្យចេះចូលបារទាំងវ័យសិក្សាតែម្ដង កោតចេះរកនឹកឃើញបង្កើតទៅរួច ហើយម៉ាង៉ៃៗចាក់តែបទកូរ៉េ អត់មានអីអប់រំសូម្បីបន្តិច ឃើញថាយុវវ័យឥឡូវកំពុងតែពុលខ្លាំងណាស់ ហើយម្នាក់ៗឥឡូវងប់ងល់នឹងកូរ៉េងើបមុខលែងរួចហើយ យ៉ាប់គិតណាស់
ប៉ុស្តិ៍ណឹងឡប់សុទ្ធ!
កម្មវិធី “ពញ្ញាក់អារម្មណ៍” របស់ម៉ាយធីវី ដែលសរសេរខុសថា “ពញាក់អារម្មណ៍” អស់រយៈកាលលើសពីមួយឆ្នាំទៅហើយនោះឃើញថាមិនទាន់មានការកែសម្រួលផង។ ខ្ញុំធ្លាប់ផ្ញើរមែលទៅប្រាប់ម៉ាយធីវីតាំងពីមុនចេញពីខ្មែរថាសរសេរខុសហើយ តែដល់ពេលទៅវិញខែមុននេះ នៅតែសរសេរខុសអាដែល!!!
តែចង់ប្រាប់ម្ចាស់ប្លក់មួយ បើសរសេរថា “ប៉ុស្តិ(?)ទូរទស្សន៍មួយទាំងមូល..” ដូចជាស្រួលស្តាប់ជាង^^ អានមិញទម្រាំតែយល់
អគុណឡាវ័ន ចំពោះការបញ្ចេញមតិ និងការកែលម្អ ខ្ញុំនឹងធ្វើការកែសម្រួលចំណង់ជើងអត្ថបទនេះ។
ខ្ញុំក៏មិនចូលចិត្តប៉ុស្តិ៍ myTv (បើកប៉ះប៉ុស្តិ៍ណឹងដឹងតែដូរម៉ង) ណឹងដែរ! មើលទៅកម្មវិធី គឺពង្វក់កូនខ្មែរ ជាមួយវប្បធម៌បរទេស អស់ហើយ ពិសេស វប្បធម៌កូរ៉េ….!!! យូរទៅ វប្បធម៌បរទេសណឹង នឹងចូលមកលប់ វប្បធម៌ខ្មែរយើងហើយ…
មិនមែនមិនចូលចិត្តទេ គឺស្អប់តែម្តង!!!
លោក ដារានឹងយ៉ាប់ហ្មង! មុខឡើងជ្រួញ!
សាកនាំគ្នាផ្ដល់ Feedback ទៅអោយ Apple មើល៍ គេមើលហើយប្ដឹង ហ្មាយធីវី អោយខ្មាស់គេម្ដង ហាហាហា
រឿងថា APPLE ប្តឹងមិនជាស្អីទេតែ អាក្រក់គឺ ថាមិនលឺទេ MYtv នោះតែច្បាស់គឺ CAMBODIA ហើយ? បើសិនជាមែន ច្បាស់ជា CNN BBC …. បន្ទាប់មកត្រូវស្វែងរកចំលើយនូវសំនួរ ថា ៖ ប្រទេសអ្នលឯងបង្រៀនអោយចេះលួចhack iphone តាមទូរទស្សន៍?
យាយត្រង់ទៅ ញ៉ុមស្អប់ប៉ុស្តិ៍MYtv នឹងជាងគេទាំងអស់។ កម្មវិធីមួយៗចេញម៉ោឆ្កួតសឹងតែទាំងអស់។ ញ៉ុមblockប៉ុស្តិ៍នឹងចោលយូរហើយ។ ចង់តែសរសេរពាក្យ”ឆ្កួត”នៅលើវែបMytv១០០០០ពាក្យទេ
ខ្ញុំក៏មិនចូលចិត្តដែរ ។ វាគួរឲ្យធុញពេលបានឃើញចម្រៀងរបស់កូរ៉េ ពេលបើកចំម្ដងៗ ។ គួរឲ្យទើសភ្នែកមួយទៀតនោះគឺ TMS ដ៏អត់ប្រយោជន៍ ក្រៅពីនាំក្មេងញ៉ែគ្នា ។
You are right, I didn’t see anything special from this program too. The tech talk also have that guy Dara to come in and kind of weird he know everything but the thing that he mentioned was just blur mostly. Talking about unlock iphone thing, it shouldn’t be on the talk. TV broadcasting should know the rule better.
MyTv សម្ព័ន្ធភាពមួយ(ផ្សាយក្នុងស្រុក)របស់ CTN តែខ្ញុំមើលយូរៗទៅការប្រព្រឹត្តរបស់Mytv ដូចជាយ៉ាប់ទៅ! តាមខ្ញុំដឹងប៉ុស្តិ៍ពីរនេះ មានអ្នកចាត់ការផ្សេងគ្នាហើយ ទាំងអ្នកដឹក កម្មវិធី អ្នកចាក់ផ្សាយ អ្នកបច្ចេកទេសអីហ្នឹង ឃើញថាចាញ់ CTN ដាច់ ព្រោះ CTN លក់សេវាដល់ក្រៅប្រទេស អ៊ីចឹងទេមានការប្រិតព្រាងណាស់ ។ តាមខ្ញុំស្មាន គឺមិនសូវ មានមានអ្នកខ្វល់ពី Mytv ទេ ។ ខ្ញុំពិតជាមានការខកចិត្តណាស់ ពេលដែលឃើញឥទ្ធិពលអាក្រក់ មានច្រើនទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុស្តិ៍នេះ ខ្ញុំទស្សនាតែកម្មវិធីរឿងភាគកូរ៉េទេ និងចម្រៀងខ្មែរប៉ុននោះ ក្រៅពីនេះពិបាកមើលបន្តិច ។ ប៉ុស្តិ៍នេះ មើលយូរៗទៅឃើញតែការកើបលុយ (TMS live chat ហ្នឹងជាដើម…) … ហ៊ើយ! Smash ស្អីនោះ ឮថាបិទ តែឥឡូវផ្អាកផ្សាយផ្ទាល់ តែនៅមានការចាក់ផ្សាយទៀត…. គម្រប់កុងត្រាស្អីគេហើយមើលទៅ ។ អ្វីដែលខ្ញុំអន់ចិត្តថ្មីៗនេះ គឺរឿងទើបចាក់ផ្សាយ “សុបិន្តតារា” សរសេរពាក្យ សុបិន ==> សុបិន្ត ឡើងកាហ៊ាញៗៗ ពេញអេក្រង់ អត់មានអ្នកខ្វាយខ្វល់អាលីញ ។