ចំណោទបញ្ហាថ្ងៃពុធ
សប្ដាហ៍ទីមួយបានកន្លងផុតទៅ ដែលខ្ញុំបានដាក់ចំណោទបញ្ហាឃើញថាមានអ្នកខ្លះឆ្លើយត្រូវ អ្នកខ្លះឆ្លើយមិនត្រូវ អ្នកខ្លះក៏ធ្លាប់ជួបសំនួរបែបនោះពីមុនដែរ អ្នកខ្លះក៏ចាំ អ្នកខ្លះក៏ភ្លេច។ ចូលមកដល់សប្ដាហ៍ទីពីរនេះខ្ញុំនឹងនាំមកនូវចំណោទថ្មីមួយផ្សេងទៀតដើម្បីដាក់អោយបងប្អូនរាល់ដោះស្រាយកម្សាន្តអារម្មណ៍លេង សូមរីករាយជាមួយនឹងចំណោទបញ្ហាដូចខាងក្រោម។
បុរសម្នាក់ត្រូវបានគេចាប់ដាក់គុក ហើយឆ្មាំគុកបានបបួលបុរសនោះលេងល្បែងភ្នាល់ជាមួយខ្លួន ប្រសិនបើបុរសនោះឈ្នះគាត់នឹងបានរួចខ្លួន តែបើគាត់ចាញ់ គាត់នឹងស្លាប់។ និយាយលក្ខណរួចហើយគាត់ចាប់ផ្ដើមលេងល្បែងនោះ ឆ្មាំគុកនិយាយថា គាត់កំពុងគិតលេខមួយក្នុងចំណោមលេខទាំងបីនេះគឺ ១ ២ ឬ ៣។ ទណ្ឌិតត្រូវបានអនុញ្ញាតអោយសួរមួយសំនួរទៅឆ្មាំគុក ដើម្បីស្វែងរកលេខដែលឆ្មាំគុកកំពុងគិតក្នុងចិត្ត ហើយឆ្មាំគុកនឹងឆ្លើយ «បាទ» «ទេ» ឬ «ខ្ញុំមិនដឹងទេ» ចំពោះសំនួរទណ្ឌិត។ តើទណ្ឌិតគួរតែសួរសំនួរបែបណាទៅកាន់ឆ្មាំគុក?
បញ្ជាក់៖ ប្រសិនបើអ្នកគិតឃើញ ឬដឹងចម្លើយរួយហើយ សូមកុំផ្ដល់ចម្លើយនៅទីនេះ គ្រាន់តែប្រាប់រយៈពេលដែលបានដោះស្រាយបញ្ហានេះបានហើយ ចំពោះចម្លើយខ្ញុំនឹងផ្ដល់ជួននៅថ្ងៃសុក្រ។ សូមរីករាយនឹងការគិតចម្លើយនៃចំណោទបញ្ហានេះ





តើឆ្មាំគុងនឹងប្រាប់ចំលើយតាមត្រង់រឺទេ?
យ៉ាងណាក៏ដោយក្នុងដែលយើងសួទៅគាត់ ចាស់ជាត្រង់ហើយមិនអាចវេចវេទេ ហើយយើងអាចអះអាងបានថាគាត់គិតពីលេខប៉ុន្មាន ព្រោះសំនួរអ្នកទោសនោះសួរទៅ គឺធ្វើអោយឆ្មាំគុកមិនអាចឆ្លើយកុហកបាន។
ញុំអត់ដឹងចំលើយទេ ។