ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ដើមអំពិល​ដេក​ហើយ!

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 25, 2010

មិន​ដឹង​ថា​ជា​កំហុស​បច្ចេកទេស​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្មាន​ប្រហែល​មួយ​សប្ដាហ៍​មក​ហើយ​ dap-news.com មិន​មាន​ការ​បន្ថែម​ព័ត៌មាន​ថ្មី​ទេ។ ស្រាប់​តែ​ថ្ងៃ​បើក​មើល​ម្តង​ទៀត​ឃើញ​សារ​ដូច​ខាងក្រោម៖
ចាប់​តាំង​ពី​លោក​សយ​ សុភាព​ ចេញ​ពី​ CTN មក​ដើម​អំពិល​​ហាក់​ដូច​ជា​លែង​មាន​ផ្លែ​ផ្កា​ដូច​មុន​ច្រើន​ដូច​មុន។ ប្រហែល​សយ គ្មាន​ពេល​ទៅ​យក​ព័ត៌មានហើយ​មើល​ទៅ!

About these ads

28 ចំលើយ

Subscribe to comments with RSS.

  1. សុភ័ក្ត្រ said, on ខែ​កុម្ភៈ 25, 2010 at 7:24 ព្រឹក

    ចាំ​ជួយ​ដាស់​ផង ហេហេ

  2. kooms said, on ខែ​កុម្ភៈ 25, 2010 at 7:34 ព្រឹក

    ខ្ញុំ​មិន​ដឹង​ថា​នឹង​ដាស់​ពួក​គាត់​របៀប​ណា​ទេ! តែ​ពេល​ណា​គាត់​ភ្ញាក់​នឹង​ប្រាប់​បង​ប្អូន​រាល់​គ្នា!

  3. វិសាល said, on ខែ​កុម្ភៈ 25, 2010 at 8:22 ព្រឹក

    លើកនេះអត់ដេកទេ តែសន្លប់ធំហ្មង

  4. វិចិត្រ said, on ខែ​កុម្ភៈ 25, 2010 at 8:43 ព្រឹក

    លើកនេះអត់​មាន​លេសថា​មក​ពីHacker ទៀតទេ :D។ បើបាន​រៀបចំ​ឡើង​វិញ​ហើយ គួរប្រើយូនីកូដ​បណ្ដោយ​ទៅ។

    សយ សុភាព​ឥលូវ​កាក់កប​សំបើម​ហើយ​មើល​ទៅ កាសែតផង រ៉ាដ្យូផង ហើយប្រហែល​នាំស្រូវ​ចេញ​​ទៀត។

  5. kooms said, on ខែ​កុម្ភៈ 25, 2010 at 10:33 ព្រឹក

    លែង​មាន​អីនិយាយ​ហើយ​ក្រុម​ធ្លាប់​ស្តោះ​ផ្លុំ​អោយ​រស់រាន​មាន​ជីវិត​ម្តង​នោះ​ ឥឡូវ​ប្រហែល​ឈប់​ជួយ​ហើយ! នៅ​មាន​ទស្សនាវដ្តី​មរកត​ទៀត លោក​គ្រួ! តែ​ហាក់ដូច​ធ្លាក់កូដ​បន្ទាប់​ពីចេញ​ពី CTN

    • វិចិត្រ said, on ខែ​កុម្ភៈ 25, 2010 at 6:04 ល្ងាច

      ពេល​គាត់​នៅ CTN ពេល​ចុះ​យក​ព័ត៌មានតាមខេត្តម្ដងៗ មិនដឹង​ជាចាយ​លុយ​បេសកកម្ម​​របស់ CTN ឬលុយ​ហោប៉ៅ​ខ្លួន​ឯង? ព្រោះ​បាន​ព័ត៌មានមក​ត្រូវយក​មក​ផ្សាយ​នៅ​ដើមអម្ពិលផង CTN ផង។
      —-

      ឥលូវស្ងាត់ សង្ស័យមក​ពីរវល់រត់​ការ​នាំ​អង្ករ​ចេញ​ដឹង។

  6. សុភា said, on ខែ​កុម្ភៈ 25, 2010 at 10:42 ព្រឹក

    ចាំមើលតិចទៀតមើលក្រែងដុះស្លឹកមានផ្លែវិញ :D

  7. កុមារកាមទេព said, on ខែ​កុម្ភៈ 25, 2010 at 12:32 ល្ងាច

    គេធ្វើអីជារឿងរបស់គេ រឿងនេះ មិនមានបានការអីទេ ដើមអំពិលបាត់ ក៏មានដើម ពោធិ៍៍ធំប៉ុនណាណីទៀតកើតដែរ កុំទៅចាប់អារម្មណ៍ពេក!! ពូៗ បងៗៗៗ គ្រប់គ្នា។
    មកនិយាយពីភាពសប្បាយឯណេះវិញ ឯខ្ញុំ ព្រះបិតា ស្អែកទ្រង់បញ្ជូនទៅវិញហើយ !!!!

  8. peehs07 said, on ខែ​កុម្ភៈ 25, 2010 at 6:52 ល្ងាច

    ដើមអំពិល ប្រហែលជាអត់បានស្រោចទឹក តាំងពីថ្ងៃចូលឆ្នាំចិនម្លេះ ឬតាំងពីគេបានយក វីឌីអូ រឿងទាហានខ្មែរដេញទាហានថៃ នៅប្រាសាទតាមាន់ធំ មកដាក់ប៉ុស្តខ្ញុំម្លេះ បន្ទាប់មកខ្ញុំបាន ទៅចូលប៉ុស្តដើមអំពិល ដើម្បីស្វែងយល់នូវវីឌីអូនោះ តែអត់មានអ្នកណានៅផ្ទះទេ ឬអត់ឃើញមានរូបភាពអីទេ ពត៌មានក៏អត់ដែរ មានសរសេរពីរបីបន្ទាត់ អំពីរឿងចូលឆ្នាំចិន តែប៉ុណ្ណោះ។
    លោកសយ-សុភាព ប្រហែលជាទៅយកពត៌មានតាមព្រុំដែនមើលទៅ។ សូមមើលលោក សយ-សុភាព នៅក្នុងវីឌីអូ នៅប៉ុស្តខ្ញុំ http://kappolitics.wordpress.com ប្រហែលជាអាច សន្មត់បានខ្លះ នៅរឿងនោះ។

  9. រិន រ៉ាឌី said, on ខែ​កុម្ភៈ 27, 2010 at 3:21 ព្រឹក

    (ប្រហែល​សយ គ្មាន​ពេល​ទៅ​យក​ព័ត៌មានហើយ​មើល​ទៅ!) ហាសសសសស ឃើញហើយចង់សើចអោយជ្រុះធ្មេញអីទេ លោកបងអើយ ហាហា

    • kooms said, on ខែ​កុម្ភៈ 27, 2010 at 3:45 ព្រឹក

      កាល​ពី​មុន​គាត់​បាន​ជី ទឹក​ ថ្នាំ ពី CTN តែឡូវគាត់ ត្រូវបាន​គេ​ទាត់​ចេញ​ពី CTN ហើយ។ អញ្ចឹង​ទើប​ស្ងាត់នៅ​វិប​សាយ​របស់គាត់ ពេល​គាត់​ចុះ​ទៅ​យក​ព័ត៌មាន​ម្តងៗ គឺ​បាន​ទាំង​ពីតែ​ម្តងៗ នាំមក​អោយ​កាសែត​ដើម​អំពិល​ផង និង CTN ផង។

  10. ទឹម បឿន said, on ខែ​កុម្ភៈ 27, 2010 at 3:55 ព្រឹក

    លែង​បាន​ស៊ី​អម្ពិល​តៀត​ហើយ​ចឹង :D

    • peehs07 said, on ខែ​កុម្ភៈ 27, 2010 at 10:04 ព្រឹក

      លោកពឿន ដល់តែដើមអំពិលដួល និងរំជួយផែនដី ទើបចេញមក បើមិនអញ្ខឹងទេ មិនចេញទេមើលទៅ!

    • kooms said, on ខែ​កុម្ភៈ 27, 2010 at 12:57 ល្ងាច

      បឿន​បាត់​មុខ​មាត់​ប៉ុន្មាន​ខែ​ គឺ​ទៅ​រៀន​យុទ្ធ​សិល្ប​​ ប្រ​ហែល​រៀន​ចប់​ហើយ​មើល​ទៅ​ បាន​ចេញ​មុខ​មាត់​ជាថ្មី!

    • ទឹម បឿន said, on ខែ​មីនា 1, 2010 at 8:54 ព្រឹក

      អត់​មាន​ទៅ​រៀន​វិជ្ជាគុណ​អី​ទេ រវល់​ដើររក​ប្រពន្ធ :D

  11. peehs07 said, on ខែ​កុម្ភៈ 27, 2010 at 10:00 ព្រឹក

    រំជួយផែនដីទៀតហើយធំណាស់ ម្សិលមិញនៅជប៉ុន ថ្ងៃនេះនៅប្រទេស ឆរលេ ៨.៣ ក្នុងជញ្ជីងរិចទ័រ នៅជប៉ុន ៧.៣ ក្នុងជញ្ជីងរិចទ័រ ឆ្នាំនេះធាតុអាកាសកាចណាស់ អញ្ចឹងហើយ បានជាដើមអំពិលដួល សូមប្រយ័ត្ន រឿងទៅលេងទឹកសមុទ្រ ប្រយ័ត្នបែកសង្សារ។

    នៅប៉ុសខ្ញុំមានដាក់ពត៌មាននិងរូបភាពរឿងរំជួយដីនេះ សូមចូលមើលតាម http://kappolitics.wordpress.com

  12. គំនិត said, on ខែ​មីនា 1, 2010 at 7:19 ព្រឹក

    បើទោះជាក្នុងនោះ ក៏ភ្ជាប់ជាមួយផលប្រយោជន៍ផ្ទាល់ខ្លួនខ្លះក៏ដោយ ប៉ុន្តែកិច្ចការ ដែល សយ​ សុភាព បានធ្វើកន្លងមក សុទ្ធតែបម្រើផលប្រយោជន៍ជាតិទាំងអស់ ប៉ុន្តែកាយវិការ ការសំដែងរបស់គាត់ ធ្វើអោយគេជ្រិញ ដូច្េនះហើយ ទើបស្តាប់មើលទៅ ដូចជាមិនមានអ្នកណាមួយ ចូលចិត្តគាត់សោះ…។

  13. Chhiem Chhenh said, on ខែ​មីនា 1, 2010 at 1:16 ល្ងាច

    ស្រុក​ខ្មែរ​អ្នក​ដែល​អាច​គ្រប់គ្រង​ក្បាល​ម៉េក្រូហ្វូន​បាន​គឺ​មាន​តែ​ម្នាក់​ទេ នោះគឺ​អធិរាជ​ក្បាល​ម៉េក្រូ អត់​មាន​ពីរ អត់​មាន​បីអី​ទាំងអស់ បើ​លើស​ពី​មួយ រន្ទះ បាញ់បើ​មិន​យូរ​ ក៏​ឆាប់​ដែរ ។

  14. SAM said, on ខែ​មីនា 2, 2010 at 3:39 ព្រឹក

    និយាយច្រលំហើយ..មិនមែនបំរើផលប្រយោជន៏ជាតិទេ!!
    គឺបំរើផលប្រយោជន៏គណៈបក្សនយោបាយ គបជ ព្រោះរស់់ដោយសារគបជ
    ដែលប្រើគេទូងស្គរ ផ្សាយដំណឺងអាក្រក់់គេ និងដំណឹងល្អខ្លួន..ដឹងអីថា
    ..តាមពិតដំណឹងអាក្រក់់ខ្លួន ដំណឹងល្អគេ ហ្នឹង!

    • គំនិត said, on ខែ​មីនា 2, 2010 at 8:10 ព្រឹក

      អ្វីដែលលោក​ SAM និយាយខាងលើនេះ ខ្ញុំសុំនិយាយត្រឹមថា “គឺដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន ” ដែលវាមានន័យគ្រប់គ្រាន់ហើយ…។នេះជាលទ្ធផលចុងក្រោយ ដូច្នេះអ្វីៗគឺលើផ្លូវនេះ …។លោកអាចនឹកឡើងវិញអំពីអ្វីដែលគាត់បានធ្វើ សម្រាប់ខ្ញុំគឺអព្យាក្រឹត មិនលំអៀងទៅខាងណាទេ។ បើទោះជាមិនចូលចិត្ត គាត់ ក៏ពុំគួរបំភ្លេចចោលគុណសម្បត្តិរបស់គាត់ដែរ ដូចជារឿងគាត់បើកកកាយរឿងធ្វើផ្លាកលេខម៉ូតូមិនប្រក្រតីជាដើម…។ហើយវារឹតតែមិនខុសទៀតនូវពាក្យថា និយាយល្ឥអំពីខ្លួនឯង និយាយអំពីអាក្រក់របស់គេ។ហើយនេះជាចរិកលក្ខណៈរបស់មនុស្សទូទៅណា…!

  15. គំនិត said, on ខែ​មីនា 2, 2010 at 8:18 ព្រឹក

    ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំគិតថាបើមានអ្នកសឿងបឿងដូចគាត់ច្រើន សង្គមខ្មែរប្រហែលគ្រាន់បើដែរ យ៉ាងហោចណាស់ក៏មានអ្នកហា៑នចេញមុខតតាំងជាមួយ ពួកស៊ីរូងផ្ទៃក្នុងនានាផងដែរ។ មិនដូចសព្វថ្ងៃ មានតែអ្នកផ្សំរស់(ពពួកអែបស៊ី)ប៉ុណ្ណោះ ចង់ស្រុកទេសយ៉ាងម៉េចៗទៅ…ៈ(

  16. ឆ្បេ said, on ខែ​ឧសភា 5, 2010 at 2:28 ល្ងាច

    មិនមែនត្រឹមតែដួលទេ ប្រហែលជាងាប់ទៅហើយក៏មិនដឹង ។

  17. ឆ្បេ said, on ខែ​ឧសភា 5, 2010 at 2:53 ល្ងាច

    គំនិតរបស់លោកគំនិតមានចំណុចដែលខ្ញុំគាំទ្រច្រើន ទោះណាជាដើមអំពិលហាក់មានទំនោរទៅខាងណានោះ ក៏ព័ត៌របស់គេមានចំណុចជាច្រើនដែលគួរឲ្យសសើលើកទឹកចិត្ត ។ មួម៉ៅនឹងប៉ុន្មានថ្ងៃហើយបើក ដើមអំពិលមិនបានសោះ ព្រោះរាល់ដឹងបានដើមអំពិលគ្រាន់នឹងជ្រាបព័ត៌មានប្រចាំថ្ងៃ ។ ជេរមិនទាន់ផុតមាត់ ងាកមកបើក ដើមអំពិល ម្តងទៀត ស្រាប់តែបាន ។ ជយោ ដើ់មអំពិលរស់ឡើងវិញហើយ ។ ហេ ហេ!!!

  18. សុខឃុន said, on ខែវិច្ឆិកា 8, 2010 at 12:15 ល្ងាច

    សួស្តីអ្នកទាំងអស់គ្នា!!!

  19. អ្នកដឹង! គួរខ្មាស់អ្នកបន្លំ said, on ខែមិថុនា 30, 2013 at 11:25 ព្រឹក

    បណ្តាយពត៌មានដែលមិនសក្រឹត និងបម្រើ៎អោយគណៈបក្សនយោបាយណាមួយនោះ បណ្តាញសាពត៌មាននោះនឹងត្រូវដួលដោយខ្លួនឯង ។នៅស្រុកណាក៏ដូចគ្នាដែរ តែបើ គេបម្រើអោយជាតិមែនគឺនឹងនៅរហូត ។អ្នកសាពត៌មានដឹងរឿងនោះច្បាស់ណាស់ ! មូលហេតុដែលបម្រើអោយផលប្រយោជន៍នយោបាយព្រោះតែគោលបំណងចង់បាន លុយ
    តំណែង និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយគេក៏ដឹងយ៉ាងច្បាស់ថាបណ្តាញពត៌មានរបស់
    ខ្លួននឹងត្រូវស្លាប់ មនុស្សប្រភេទនេះគ្មានចក្ខុវិស័យដ៏ត្រឹមត្រូវទៅថ្ងៃមុខទេ ឆ្អឹនក្បាលស៊ីក្បាល់
    ឆ្អឹនកន្ទុយស៊ីកន្ទុយ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 612 other followers

%d bloggers like this: