Kooms

សយ​ សុភាព​ ថា​ITខ្មែរ​អន់

បានដាក់ប្រកាស ក្នុង ពត៌មាន ដោយ kooms ខែ វិច្ឆិកា 13, 2009

រូបភាព ពី whoincam

កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ ទី១២​ កន្លង​​ទៅនេះ ក្នុង​កិច្ច​ពិភាក្សា​របស់​បណ្ដាញ​ទូរទស្សន៍​​ CTN ដែល​មាន​លោក​សយ ​សុភាព និង​ លោក​ជុំ កុសល​ ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ។ លោក​សយ​ សុភាព​បាន​និយាយ​ថា​ គេហទំព័រ​របស់លោក​​ www.dap-news.com ត្រូវ​បាន​បិទ​មិន​អោយ​ដំណើរការ​ ដោយ​ពួក​ hacker​ មក​ពីខាងក្រៅ  អំឡុង​ពេល​ដែល​លោក​ថាក់ស៊ីន​បាន​ចូល​មក​ស្រុក​ខ្មែរ​។

លោក​ក៏បាន​រាយការណ៍​ទៅ​លោក​ខៀវ​ កញ្ញរិទ្ធិ ​ដែរ​អំពី​បញ្ហា​នេះ​ ហើយ​លោកខៀវ​ កញ្ញរិទ្ធិ ក៏​បាន​បញ្ជូន​អ្នក​ IT ខ្មែរ​ពីរបី​នាក់​មក​ជួយ​លោក​សយ​ សុភាព​ដែរ​ តែ​លទ្ធផល​មិន​បាន​ការ​ទេ ដោយ​សារ​ការ​វាយ​ប្រហារ​​នោះ​​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​ទើប​អ្នក​ទាំង​នោះ​​មិន​អាច​ជួយ​បាន​​។ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ដោយសារ​ វិស័យ​ IT ស្រុក​ខ្មែរ​នៅ​មាន​កម្រិត​ទើប​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន

តាម​ការ​ពិត គេហទំព័រ​មួយ​នេះ គឺ​ល្បឿន​នៃ​ដំណើរការ​របស់​វា​យឺត​ជា​យួរ​មក​ហើយ ​អាច​​​មក​ពី​ Server តូច​ពេក​ មិន​អាច​ទទួល​អ្នក​ទស្សនា​បាន​ច្រើន​ បើ​អ្នក​ទស្សនា​ច្រើន​លើស​កំណត់ វា​នឹង​បិទ​មិន​អោយ គេហទំព័រ​​នេះ​ដំណើការតែ​ម្តង់ និង​មួយ​ទៀត​ដោយ​សារ​ការ​​ដាក់​រូបភាព​ ដែល​មាន​ទំហំធំៗ ចួល​ទៅក្នុង​អត្ថបទនិមួយ​ៗ។

ហេតុ​អ្វី​បាន​ជា​ Hacker អាច​ចូល​បាន?

នេះ​ដោយ​សា​តែ​ Security របស់​ Server អន់​ពេក​មិន​អាច​ធានា​ សុវត្ថិ​ភាព​របស់​គេហ​ទំព័រ​នោះ​បាន។​ នរណា​ក៏ដឹង​ដែរថា​ ដើមអំពិល​ បាន​ទិញ​ hosting ពី Servingweb ដែរ ដែល​ Server នោះ​ស្ថិត​នៅ​សហ​អាមេរិក។ បន្ទាប់​ពី​មានការ​​​រអាក់រអួល​ពេល​ដែល​លោក​ថាក់ស៊ីន​ចួល​ស្រុក​ខ្មែរ​ ម្ចាស់​ hosting បាន​ប្តូ​ Server របស់​ដើម​អំពិល​ទៅ ​isolate server វិញ​ម្តង​ តែនៅ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដដែល​ រហូត​មកដល់ពេល​នេះ​ ដើម​អំពិល​មិន​ទាន់ងើបមុខ​រួច​ទេ។

38 ចំលើយ

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. សុជាតិ បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 3:32 ព្រឹក

    និយាយតាមត្រង់, ខ្ញុំធ្លាប់បទពិសោធន៌លើវិស័យ IT នេះជាច្រើនឆ្នាំដែរ,

    And Further more, i developed a security software to scan all incoming and outgoing
    traffic to prevent the leaking information, something like email, picture, message, document,
    which is not allow for staff share with 3th party, so company which is deployed software,
    they will know everything, who sent what, and sent to who, receive from who….

    In other cases, i guest your web site might be, most of the traffic is busy with those hackers,
    so normal user, have a little network traffic to view the web site, that your web side be come slow, or mabye can not view,

    So, my advice is, to see the log file, to find those hacker ip address, ban those ip,

    I guest it might help

  2. Ream បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 3:47 ព្រឹក

    It’s not easy to deal with DDoS. The simple solution perhaps is to buy Cloud for the time being.

  3. វិចិត្រ បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 6:13 ព្រឹក

    ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា​Hacker អ្នក​ធ្វើ​នោះ​ទេ។ បើ​ខ្ញុំ​Hacker វិញ ខ្ញុំ​លុបវ៉ិបសាយ​នេះ​ចោល ជំនួស​page ថ្មី​​បាត់​ទៅ​ហើយ។

    លោក​សយ​សុភាព​មិន​ទទួល​ស្គាល់​ចំនុច​អន់​របស់​ខ្លួន​ គិត​តែ​ពី​បន្ទោស​ថា​ពួក​Hacker វាយ​លុក តែ​មិន​បាន​បញ្ជាក់​ថា​វាយ​លុក​យ៉ាង​ម៉េច? សង្ស័យ​តែ​Hacker ហ្នឹង​ជា​អ្នក​អានរបស់​ដើម​អម្ពិល​ហើយ​មើល​ទៅ​ :D

    • ធារ៉ា បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 6:48 ព្រឹក

      ហាសហា! បងវិចិត្រនិយាយត្រឹមត្រូវ :D ។ ខ្ញុំយល់ថាអារឿងហ្នឹងម៉ោពីគាត់ដែរ បើសិនជាគាត់យល់ដឹងច្បាស់ពីIT ចឹងគាត់ប្រាកដជាអាចដោះស្រាយវាបាន ហើយវាក៏មិនមានបញ្ហាចឹងដែរ ។ ដូច្នេះមិនមែនអ្នកITស្រុកខ្មែរនៅមានកំរិតនោះទេ គឺអ្នកយល់ដឹងពីIT នៅមានកំរិត ។ម្យ៉ាងការរអាក់រអួលរបស់វ៉ិបសាយគាត់អាចបណ្តាលមកពីកត្តាច្រើនយ៉ាង ហេតុអ្វីក៏គាត់មិនលើកយកម៉ោនិយាយ? ហេតុអ្វីគាត់និយាយតែពីរឿងHacker តែមួយ?

    • កួរ​ស្រូវ បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 6:41 ល្ងាច

      The “ hacker” in this case is the people with fast Internet like me and you. So the priority is for us forst.

  4. kooms បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 7:07 ព្រឹក

    មែន​ហើយ​លោក​គ្រូ បើ​ hacker មែន​នោះ​ម្លិះ​សម​វា​បំផ្លាញ​ data របស់​ដំពិល​អស់​ហើយ​មិន​ទុក​អោយ​ដើម​អំពិល​​អាច​ផ្លាស់​ប្ដូរ​​ Server បាន​ទេ ហើយ​ពូក​វា​នឹង​ដាក់​អ្វីមួយ​ដែល​អាច​ទាញ​យក​ ផល​ប្រយោជន៍​ពី​ការ​ hack នេះ។ នេះ​ខ្ញុំ​នៅ​តែ​គិត​ថា​ ដោយ​សា​អ្នក​ទស្សនា​ច្រើន​ហួស​កំណត់​ទើប​ធ្វើ​អោយ Server របស់​លោក​សយ សុភាព​ គាំង​លែង​ដំណើរការ។ ខ្ញុំ​សំណូម​ពរ​ដល់​លោក​សយ​សុភាព​គួរ​តែ​ជ្រើស​រើស​ Server ថ្មី​ដូចជា Yahoo, Godaddy, mediatemple… ដែល​សុទ្ធ​សឹង​តែ​ ក្រុម​ហ៊ុន​ដែល​គេ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​​ ហើយ​មិន​ខ្វល់ពី​ Hacker, Hackuy អីទេ ហើយ​ធានា ហើយ​ធានា​ទទួល​អ្នក​មើល​ ម៉ាសេរី មិន​ខ្ចីគាំងទេ ហើយ​តម្លៃ​ក៏​មិន​ថ្លៃ​ប៉ុន្មាន​ដែរ​ ពេល​នោះ​អ្នក​ដែល​គាំ​ទ្រ​ គេ​ហទំព័រ​របស់​លោក​សយ​ ភាព​​រួម​ទាំង​ខ្ញុំ​ផង​ដែរ​ពិត​ជា​សប្បាយ​ចិត្ត​នឹង​បើក​មើល​ហើយ។

    មែន​ហើយ​ធារ៉ា​ និយាយ​ត្រូវ​ គឺ​អ្នក​យល់​ដឹង​ IT នៅ​មាន​កម្រិត​ ខ្ញុំ​មិន​បន្ទោះ​គាត់ ហើយ​ក៏​មិន​ថាអោយ​គាត់ដែរ អ្វី​គាត់ដឹង​ ហើយ​គាត់និយាយ​នោះ​គឺតាម​ តែ​អ្នក​ដែល​ដោះ​ស្រាយ​បញ្ហា​នោះ​មិន​ចេញ​ក៏លើក​ហេតុ​ផល​ដើម្បី​រួច​ខ្លួន​ទៅ។

  5. សុជាតិ បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 7:23 ព្រឹក

    Then, it is not hacker anymore, it is a virus, virus function is delete file, or coursing CPU busy all the time,

    Hacker it just coursing network bandwidth busy all the time,

    If u say so, you are a bad hacker, you break the hacker rule…

  6. រតនាតារាមុន្នី បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 7:55 ព្រឹក

    មកពីweb hosting របស់ខ្ញុំ ផ្តល់ឲ្យគាត់យឺតពេកបានជាគាត់ថា hacker ចូលរុករានតែម្តងទៅ។
    បើជា hacker មែននោះ មិនមែនខ្ញុំមិនដឹងនោះទេ…..មិនមែនខ្មែរ it អន់់នោះទេ តែវាមានកំរិតរបស់វា ព្រោះពួក hacker មិនមែនមកធ្វើការឥតប្រយោជន៍ដូចដែលបាននិយាយ
    នោះទេ។​

  7. kooms បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 8:15 ព្រឹក

    រតនា​តារាមុន្នី លោក​ភាព​មិន​អោយ​លុយ​ទេ​បាន​ដាក់​ Server អោយ​គាត់​យឺត​ម្លិះ​!​

  8. វិចិត្រ បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 9:32 ព្រឹក

    សង្ស័យ​តែ​ពេល​លោក​សយ​សុភាព​ហៅ​IT មក​ IT គេ​ប្រាប់​ថា​ទាល់​តែ​ថែម​លុយ​អាប់ឌែត​server ថែម​លុយ​កែ​concept របស់​វ៉ិប ត្រូវ​ការ​ពេល​១​ខែ​ពីរ​ដើម្បី​រើ។ល។ ត្រូវ​ចំនាយ​ថែម​បួន​ប្រាំ​ពាន់​ដុល្លារ​បាន​ធ្វើ​បាន។ ដល់​ទៅ​លុយ​អត់​គ្រប់ បន្ទោស​ថា​Hacker បណ្តោយ​ទៅ :D

  9. សុភា បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 9:49 ព្រឹក

    យាប់មង ពូភាព។ នេះគេហៅថាមិនចេះប្រឹងធ្វើចេះ

  10. peehs07 បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 10:54 ព្រឹក

    ខ្ញុំឆ្ងល់ដែរ ថាបើគេវាយប្រហារ មែន ម៉េចបានជា មិនប្រាប់ហេតុផល មុនដំបូងវាយ៉ាងម៉េច បន្ទាប់មកវាយ៉ាងម៉េច ហើយបន្ទាប់មកទៀតវាយ៉ាងម៉េច ?

    ចំពោះខ្ញុំវិញ កាលពីចុងខែសីហា មានគេវាយប្រហារ ធ្វើអោយកុំព្យូទ័រខ្ញុំ មិនអាចបើកវិញ បានទេ មិនអាចចូលអិនធើណិតបានទេ ហើយលុបបាត់សំនុំរឿង មួយចំនួនទៀត រហូតដល់
    ខ្ញុំហៅទៅក្រុមហ៊ុន អិនធើណិត ទើបគេអាច ជួយអោយដំណើរការវិញបាន ក្នុងនោះខ្ញុំបាន ឃើញ file មួយដែលគួរអោយ សង្ស័យមកភ្ជាប់ជាមួយ របស់ដែលខ្ញុំបានដោនឡូត យកនោះ
    អហ្នឹងហើយ ដែលជា file វាយប្រហារនោះ នៅពេលដែលជួសជុលហើយ អាfile ហ្នឹងលប់បាត់ ទៅ ហើយកុំព្យូទ័រ ដើរបានវិញ តែមិនបានដូចមុនទេ ដឹងទាំងក្រុមបក្សពួក តែសូមមិននិយាយ ចឹងហើយបានជាខ្ញុំចេញមុខ អោយមើលនោះ កាលពីមុនអត់ចង់ចេញមុខ ទេ តែយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែចេញមុខ ពីព្រោះខ្ញុំមិនបានគិតថា គ្មានពីណាស្គាល់ខ្ញុំនោះ ទេ ខ្ញុំមិនអាចលាក់មុខ ហើយក៏មិនអាចកុហក់គេបានដែរ ហើយខ្ញុំក៏មិនសូវខ្លាចគេដែរទេ ខ្លាចណាស់ចូលជិតណាស់ កម្ររត់ផ្តេសផ្តាសណាស់ មិនដូចស្រីៗទេ រត់លឿនណាស់…!

    នេះជាមេរៀនរបស់ខ្ញុំទេ គេប្រាប់ស្ទើរគ្រប់គ្នា ថាកុំដោនឡូតផ្តេសផ្តាស បើយើងមិនស្គាល់ ឬមិដឹងនោះ អ្នកដែលជួយជួសជុលនោះ នៅមិនចេះជិត នៅប្រទេសឥណ្ឌាឯណោះ ។

  11. rithphnompenh បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 10:55 ព្រឹក

    សយ សុភាព អត់មានពេលមក ឈឺឆ្្អាលរឿង Hacker ស្អីគេនោះទេ ជឿតែខាងserver ថា hacker វាយលុក ក៏ទៅនិយាយថាតាមគេដែរទៅ ។ គាត់គ្មានពេលទេ រវល់តែរឿងនាំអង្ករទៅ យួន ទៅ សាំងហ្គាពួរ ទៅចិន ។ល។ អាសូរNas

  12. ភក្តី បាននិយាយ, ខែ វិច្ឆិកា 13, 2009 ម៉ោង 3:34 ល្ងាច

    ឮថាបងកក្កដា ប្រធាន ANT បានទៅមើលនិងយកបានវិញ ទិន្នន័យមួយចំនួនធំ រីឯ៤នាក់មិនមែន២នាក់ទេមកពីក្រសួងពត៌មានអត់ចេះអីមែន ហ្នឹងតាមសំដីរបស់បុគ្គលិកបងភាព។ បងកក្កដាថារកឃើញដានពួកhackerពីប្រទេសសៀម។

  13. Samady KS បាននិយាយ, ខែ វិច្ឆិកា 14, 2009 ម៉ោង 4:06 ព្រឹក

    អ៊ូយ…. ចឹង​មាន​ន័យ​ថា Kooms ដឹង​ច្បាស់​​អំពី​បញ្ហា​នេះ​ជាង បង​ភាព​ ទៀត? អីយ៉ា…. បើ​គាត់​បាន​អាន​ទំព័រ​នេះ​តើ​គាត់​​ខ្មាស់​យ៉ាង​ណា​ទៅ​ហ្ន៎… ​បើ​ពិបាក​ពេក ម៉េច​ក៏​មិន​ហៅ​អ្នក​ភូមិ WordPress អោយ​ទៅ​ជួយ​ហ្មង រ៉ូវ…. ហៅ ខ្ញុំ​ក៏ បាន​ដែរ, ហា​ហា​ហា ខ្ញុំ​ចេះ​តែ​កម្ទេច អត់​ចេះ​ជួស​ជុល រ៉េ…

  14. កូនខ្មែរយើង បាននិយាយ, ខែ វិច្ឆិកា 14, 2009 ម៉ោង 4:56 ព្រឹក

    និយាយតាមត្រង់ទៅវិបសាយដើមអំពិលទទួលភ្ញៀវ ៤០០០០​ ទៅ ៦០០០០​ នាក់ក្នុងមួយថ្ងៃៗ មិនដែលមានបញ្ហាទេមួយខែចុងក្រោយ បន្ទាប់ពីត្រុវបានបង្ហោះលើ VPS of SERVING WEB ទើបតែដល់ពេលថាក ស៊ីនមកស្រុកខ្មែរ និងបន្ទាប់ពីទទួលបានសិទ្ធអោយចូលយកព៌តមាន​ទាន់​ហេតុការណ៏ ក៏ស្រាប់ទទួលបានការវាយប្រហារទៅលើ httpd service and mySQL over floating…

    សូមជំរាបថា រាល់ IP ដែល​បាន​ចាប់​ទុក​បញ្ចាក់​មួយ​ភាគ​ធំនៃ​អ្នកវាយប្រហារ​គីនៅគ្នុង​ស្រុក​តែម្តង (IP from MPTC) ក្នុងខណះ​ដែល​មាន​មួយ​ចំនួន​គឺ​មក​ពី​ថៃ

    Please understand that even US Homeland Security, WhiteHouse, Microsoft, … and more could not really face with DDOS attack if in case of there is except they stop attacking…

    ខ្ញុំមិនមានការវាយប្រហាររឺគាំទ្រអ្វីទេក្នុងនាមជាអ្នកបច្ចេកទេសម្នាក់នោះ សំរាប់រឿងនេះ ខ្ញុំនៅកណ្តាល និងមិនមានចរិតក្អេងក្អាងអ្វីដែរ និយាយត្រង់គឺសាមញ្ញ។

  15. កូនខ្មែរយើង បាននិយាយ, ខែ វិច្ឆិកា 14, 2009 ម៉ោង 5:14 ព្រឹក

    [ សយ​ សុភាព​ ថា​ITខ្មែរ​អន់ ]

    ចំនង់ជើងប្រហែលមានបញ្ហាបន្តិច មើលទៅដូចមាន័យចង់ញុះញ៉ុងម៉េចទេ

    គេនិយាយថា IT យើងនៅ [មានកំរិត] ឯងយកមកដាក់ថា [អន់] និងនាំ​អោយ​អ្នកបច្ចេកទេស​យើងថ្នាំងថ្នាក់ចិត្ត​ខ្លះមិនខាន់

    អញ្ចឹងបានវាមិនទៅមុខសោះ មួយៗ និយាយដៀមដាមៗ​ ដាក់គ្នា ខ្ញុំដូចជាមិនយល់សោះ

  16. peehs07 បាននិយាយ, ខែ វិច្ឆិកា 14, 2009 ម៉ោង 10:07 ព្រឹក

    មានមួយទៀតហើយ ស្នេហានយោបាយចតុកោណ មានពាក់ព័ន្ធ ឯក ឧត្តម សម រាង្ស៊ី ផង
    សូមជួយថ្លែងយោបល់ នៅប៉ុស http://kapsystem.wordpress.com

  17. សិទ្ធិ បាននិយាយ, ខែ វិច្ឆិកា 14, 2009 ម៉ោង 2:48 ល្ងាច

    ឮថា បងកក្កដា ប្រធាន ANT និងអ្នករួមការងាររបស់គាត់ ម្នាក់ទៀត បានទៅកន្លែងបងភាព យកបានមកវិញ ទិន្នន័យច្រើនសំបើម របស់ដើមអំពិល ហើយបងកក្កដាបានរកឃើញដានHacker សៀម ចំនួនពីរ។ មុននោះ អ្នកអាយធីបួននាក់មិនមែនពីរនាក់ទេ មកពីក្រសួងពត៌មានគ្មានចេះធ្វើអី បើតាមសំដីបងភាព។

  18. កួរ​ស្រូវ បាននិយាយ, ខែ វិច្ឆិកា 14, 2009 ម៉ោង 7:53 ល្ងាច

    គេ​ហ​ទំព័រ​ដើម​អំពិល​មាន​ដំណើរ​ការ​វិញ​ហើយ​!!
    http://www.dap-news.com/

  19. borin បាននិយាយ, ខែ វិច្ឆិកា 15, 2009 ម៉ោង 4:07 ព្រឹក

    បើតាមខ្ញុំគិត​ប្រហែលមកពីសម្ថភាព​ទទួលអ្នកអានតូចពេក​មិនអាចទទួល REquests ច្រើន​ក្នុងពេលតែមួយ។ Website ដែលមានមនុស្សមើលច្រើនបែបនេះគួរតែប្រើ​ Hosting របៀប Grid ដែល​ប្រើប្រាស់ servers​ ច្រើនសំរាប់ទទួល​​Requests ពីអ្នកអាន។

  20. កូនខ្មែរ បាននិយាយ, ខែ វិច្ឆិកា 15, 2009 ម៉ោង 5:55 ព្រឹក

    ប្រហែលមកពីថ្ងៃអាទិត្យ ពួកអ្នកប្រហារក្នុងស្រុកអត់ទៅធ្វើការ បានជាមិនសូវមានការបុកម្នេញ និង​មានសភាពដូចធម្មតា សង្ឃឹមថានិងមានឯកភាពក្នុងស្រុកនិងឈប់ឈ្នានីសគ្នា

    ចេះជួយគាំទ្រគ្នាឡើងបងប្អូនយើង!

  21. សាយ័ន្ត បាននិយាយ, ខែ វិច្ឆិកា 15, 2009 ម៉ោង 6:23 ព្រឹក

    ខ្ញុំអាន ខមមិន អ្នកណាគេទេ ភ្លេចបាត់ទៅ! គេថាបើ hacker ធ្វើមែន គេដូររូប ដើមអំពិល ដាក់ដើម ឃ្វិត វិញបាត់ហើយើមិនបាចទុកយូរ ទេ! ហាហា

  22. Sereyboth បាននិយាយ, ខែ វិច្ឆិកា 15, 2009 ម៉ោង 8:52 ព្រឹក

    Hey brother koom!
    Do you think buy a hosting in Cambodia and from famous website such as Hostgator, Godaddy .. which is better?

    • kooms បាននិយាយ, ខែ វិច្ឆិកា 16, 2009 ម៉ោង 2:48 ព្រឹក

      សេរីបុត្រ​៖ ខ្ញុំ​គិតថា​បើយើង​ចំនាយលុយ​ថ្លៃ​បន្តិច​ យ៉ាង​ណា​ក្នុង​ស្រុក​វា​ល្អជាង តែ​គ្រាន់តែថា Godaddy, Hostgator, medaitemple… ជាHosting ដែល​គេ​ទទួល​ស្គាល់​ទទួទាំង​ពិភពលោក។ បើចង់បានល្អ និង​ security យើង​ក៏ត្រូវ​ចំនាយលុយ​ច្រើន​ជាង​ក្នុងស្រុក​យើង​ដែរ។

  23. វីរៈ បាននិយាយ, ខែ វិច្ឆិកា 15, 2009 ម៉ោង 1:15 ល្ងាច

    អ្នក​បច្ចេក​ទេស​ខាង​ពត៌មាន​វិទ្យា​ដែល​គាត់​ជួល​មក​ពិត​ជា​នៅ​មាន​កំរិត​ពិត​មែន។
    អ្នក​ដែល​ចេះ​លើស​កំរិត​មនុស្ស​ដែល​គាត់​កំពុង​ប្រើ​ក៏​មិន​ខ្វះ​ដែរ តែ​គាត់​រក​មិន​ទាន់​ឃើញ ឬ ក៏​គេ​មិន​ទាន់​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​ក្រុម​ហ៊ុន​គាត់​ទេ​ដឹង។ បុគ្គលិក​រដ្ឋាភិបាល​ដែល​ចេះ​ដឹង​ជំនាញ​ IT មិន​មាន​ច្រើន​ទេ។ សង្ឃឹម​ថា​ IT មក​ពី​ក្រសួង​ពត៌មាន​នោះ​ចេះ​ពិត​ប្រាកដ​ទៅ​ចុះ។ បើ​មិន​ដូច្នោះ​ទេ កំហុស​ធ្ងន់​ជាង​គេ គឺ​មក​ពី​អ្នក​គ្រប់​គ្រង​វិបសាយ​របស់​ដើម​អំពិល​រាល់​ថ្ងៃ​ហ្នឹង​ឯង មិន​ដឹង​ថា អ្វី​គួរ​អនុញ្ញាតិ​ឱយ​គេ​ប្រើ​ អ្វី​មិន​គួរ អ្វី​ហៅ​ថា Hackers អ្វី​ហៅ​ថា Readers។

  24. peehs07 បាននិយាយ, ខែ វិច្ឆិកា 15, 2009 ម៉ោង 4:49 ល្ងាច

    ខ្ញុំជឿថា មកពីអ្នកចូលមើលច្រើនពេក តាមពិតខ្ញុំអាចចូលមើលបាន គ្រប់ពេលវេលា គ្រាន់តែ វាយឺតបន្តិចប៉ុណ្ណោះ តាំងតែឮគេនាំគ្នាថា គេហទំព័រដើមអំពិលបិទម្លេះ តែមិនបានឃើញ រូបភាពទេ ភាគច្រើនជាអក្សរ យើងអាចមើលបានទាំងអស់ ជាធម្មតា ។

    កុំភ្លេច នៅថ្ងៃនេះ ខ្ញុំលើកយកប្រធានបទ “ ការអភិវឌ្ឍប្រទេសជាតិ” មកថ្លែង នៅប៉ុស http://peehs07.wordpress.com

    សូមអញ្ចើញចូលមើល និងប្តូរយោបល់គ្នា សូមអរគុណ!

  25. warriorskid បាននិយាយ, ខែ វិច្ឆិកា 16, 2009 ម៉ោង 1:34 ព្រឹក

    មិនដឹងជានរណាបានរាយការណ៍ ពីខ្ញុំបានជាគេ បិទផ្ទះរបស់ខ្ញុំបាត់។

    • វិចិត្រ បាននិយាយ, ខែ វិច្ឆិកា 16, 2009 ម៉ោង 8:36 ព្រឹក

      មក​ពី​upload ឯកសារ​ផ្តេស​ផ្តាស​(ភាព​យន្តចំរៀង លើ rapidshare ) គេ​លុប​ចោល​អញ្ចឹង​ហើយ :D
      (តែ​មិន​មែន​ខ្ញុំ​អ្នក​រាយការណ៍​ទេ​ណា )

  26. warriorskid បាននិយាយ, ខែ វិច្ឆិកា 16, 2009 ម៉ោង 8:57 ព្រឹក

    ខ្ញុំដឹងតើ ឥឡូវផ្ទះខ្ញុំជិតដាក់ កាមេរ៉ា កាំរស្មីហើយ តែចូលរើកកាយផ្ទះខ្ញុំផ្តេសផ្តាស គឹវាបាញ់
    អត់ដឹងអ្នកធំ អត់ដឹងអ្នកតូចទេ ។
    សូមទោសមិនមែនថាឲ្យបងទេ គ្រាន់ទុកពេលគេចូលមើលផ្ទះបង ក្រែងគេឃើញ នូវអ្វីដែល
    ខ្ញុំសរសេរនេះ។

  27. borin បាននិយាយ, ខែ វិច្ឆិកា 16, 2009 ម៉ោង 11:59 ព្រឹក

    សុំទោស​អត់ដឹងថាគួរនិយាយនៅកន្លែងណា DAP ហ្នឹងមិនដឹងជាចេះភាសាថៃស្ទើរ ឬអត់ចេះ ឬមានចេតនា​បកប្រែបង្ខុស អត្ថបទនិយាយថា​ថាក់ស៊ីនត្អូញត្អែរថាក្រុងបាងកកមិនអោយ​គាត់ហោះឆ្លងកាត់ប្រទេស។ ថាក់ស៊ីននិយាយលើ Twitter ថា​បើសិនគាត់ហោះកាត់និងត្រូវគេបង្ខំអោយចុះ ការសែតបងភាពបកប្រែថា​បើសិនគាត់ហោះកាត់​នឹងត្រូវគេកំទេច!

    • kooms បាននិយាយ, ខែ វិច្ឆិកា 17, 2009 ម៉ោង 2:03 ព្រឹក

      មិនដឹង​យ៉ាង​មេច​ដែរ​គាត​ថា គាត់ប្រែ​ពី​ The Nation

  28. khmerbird បាននិយាយ, ខែ វិច្ឆិកា 17, 2009 ម៉ោង 12:26 ល្ងាច

    maybe you refer to this one

    http://translate.googleusercontent.com/translate_c?hl=en&langpair=th|en&u=http://twitter.com/ThaksinliVE

    first maybe a lot of traffic goes to the sites, could be visitors and also some attacked, it’s possible to send many traffic to any website if we wish to,

    second, it take 48 hours for DNS record to propagate after changing the hosting server.

    dap-news should take more bandwidth and high security.

  29. kooms បាននិយាយ, ខែ វិច្ឆិកា 18, 2009 ម៉ោង 1:32 ព្រឹក

    Right Khmerbird! I think so!

  30. peehs07 បាននិយាយ, ខែ វិច្ឆិកា 21, 2009 ម៉ោង 10:02 ព្រឹក

    ខ្ញុំបានមកដល់ព្រុំដែនកម្ពុជា-វៀតណាមហើយ ហើយបាននិយាយនៅប៉ុស http://kapsystem.wordpress.com and http://peehs07.wordpress.com និយាយពីទាហានចាប់ខ្ញុំជាឈ្លើយសិក កាលសម័យសង្គ្រាម សូមទៅមើលផង សូមអរគូណ!

  31. [...] សូមើល​ទីនេះផងដែរ សយ សុភាព​ ថា IT ខ្មែរអន់ [...]

  32. samrach បាននិយាយ, ខែ ធ្នូ 9, 2009 ម៉ោង 1:29 ព្រឹក

    សយ សុភាព​ should admit his mistake not just put the blame on others


បញ្ចេញ មួយចំលើយតប