ជីវិតថ្មី
នេះជាសាន់ប៊ី(Sunby) ជាកូនប្រុសទីមួយរបស់ខ្ញុំ មកដល់ថ្ងៃនេះគេមានអាយុ 12ថ្ងៃគត់ ។ បានកូនប្រុសមួយដូចចិត្តអញ្ចឹង កាត់តាមខ្ញុំស្ទើទាំងស្រុង គេពូកែរគេង គេពូកែរយំ(យំលឺខ្លាំងណាស់) គេពូកែរប៉ៅ ហើយពូកែរជុសទៀតផង ខ្ញុំគក់កន្ទប់ឡើងវង្វេងមួយៗថ្ងៃ ហើយមានទំងាន់ថ្ងន់ទៀត ពេលចាប់ផ្តើមកំនើត ទំងន់របស់គឺ ៣.៧គីឡូក្រាមឯនោះ។ នេះជាប្លក់របស់សាន់ប៊ី http://sunby.wordpress.com នឹងដំណើការឆាប់នេះ។









អីយូៗៗ…… គូរអោយស្រលាញ់ណាស់តើ? ហើយឈ្មោះក៏ពិរោះទៀតណ៏!!!! អូហ៏ប៉ាក្មេក សូមអបអរសារទផងដែលបានចូលរួមបង្កើតធនធានមនុស្ស!!!!! ហើយទំងន់របស់គេដូចកាលពីខ្ញុំនៅអឹងង៉ាដែរនឹង!!!!
អីយ៉ា! កូនរបស់ខ្ញុំមាន់អ្នកកក់ទុកហើយតើ សូមគុណកុមារី
អ្ហូ… អារឿងថាកូនរបស់ Koom ឯងពូកែយំហ្នឹងខ្ញុំ អត់ដឹងហេតុអីទេ តែ រឿងកូនពូកែបៅ ប្រហែលជាកាត់ទៅឪរបស់វាទេដឹង
lol: Samady ពូកែរដឹងណាស់ន!
Koom ឯងប្រយ័ត្នខ្លួនទៅ! កូនហ្នឹងពូកែយំចឹង សុទ្ធតែមានហេតុផលហើយ….
ប្រហែលជាវាខឹង នឹងKoom ឯងទេដឹង? កាលវានៅក្នុងពោះរបស់ម្តាយវា វាមានអារម្មណ៏ថាដូចជាមាន អ្វីម្យ៉ាងមកចាក់ចង្កេះរបស់វារាល់យប់ ធ្វើអោយវាដេកមិនលក់ទេ ដល់ពេលអាឡូវវាបានចាប់កំនើតលើលោកនេះហើយ ដូចនេះប្រយ័ត្នពេលវា ធំឡើងវាទៅហាត់ប្រដាល់ដើម្បីមកសងសឹក នឹង Koomឯងវិញ។
អបអរសាទ Koom!
អគុនហើយ Samady ខ្ញុំបានការពាររួចរាល់ហើយចំពោះអាបញ្ហានឹង
អគុណច្រើន samneang
សូមអបអរសាទរ Koom! មានកូនមួយគួរអោយស្រឡាញ់ណាស់។ តើមានអារម្មណ៍ រំភើបប៉ុណ្ណាទៅដែលបានក្លាលជាប៉ាប៉ាគេអញ្វឹង???
អូហ៏ និយាយពីរឿងយំចឹងខ្ញុំនឹកឃើញចំរៀង១បទ ចាំខ្ញុំច្រៀងអោយស្តាប់ណា!!!!
គេងទៅ!.. គេងទៅ!… ពៅកុំយំ ភ្ញាក់ឡើងញុំានំអោយឆ្អែតណា………….
ឪពុកមិននៅទៅចូលបារ ទុកខ្ញុំនេះណាបំពេរអ្នក!!! អាអឺ អាអឺ ឆ្លាតគេងតូវណា…។
បងកុមអាចយកចំរៀងនេះទៅច្រៀងអោយកូនបងស្តាំ នៅពេលគេយំ។។។។
អគុណ វណ្ណ ខ្ញុំមានអារម្មរំភើបខ្លាំងណាស់ហើយខ្ញុំរងចាំថ្ងៃនេះជាយួរមកហើយ ពួកគេជាកំលាំងចិត្តរបស់ខ្ញុំ ដែលធ្វើអោយខ្ញុំខិតខំធ្វើការទ្វេឡើងដោយមិនមានការនឿយហត់បន្តិចណាសោះ។
កុមារី ហ៊ានតែបំពេបែបនឹងប្រហែល ជាត្រូវបីពិលមិនដឹងខ្លួនហើយមើលទៅ
គួរអោយច្រណែននិងសុភមង្គលគេណាស់! ចង់មានអារម្មណ៍បែបនឹងដល់ហើយ តែមិនទាន់មានឱកាសនៅឡើយ…
សូមចូលរួមអរអបសាទរបងផង បានបុត្រាមួយហើយ ហេហេ សូមអោយមានសុភមង្គលក្នុងគ្រួសារតរៀងទៅណា
Koom ឯងចង់បានកូនប៉ុន្មានដែរ? នែ…បើតាមគំនិតខ្ញុំវិញណា យកតែមួយហ្នឹងសិនទៅបានហើយ កុំទាន់អាលផលិតថែមទៀតអី សន្សំលុយសិនទៅ កូនច្រើនពេកអត់អីស៊ីទេ…. សំណាងដែរ ដែលខ្ញុំនៅកម្លោះ អូឡាក់ហ្ស៊ីន! ដល់ចឹងទៅ ខ្ញុំអត់ចាំភ័យព្រួយរឿងកូនចៅ ម្នាក់ឯងរស់នៅ យ៉ាងស្រួល…..
វណ្ណកុំច្រណែនខ្ញុំអី អនាគតអ្នកនឹងមានដូចខ្ញុំអញ្ចឹងដែរ។
សុវុឌ្ឍី សូមអគុណជាអណែក ហើយសូមជូនពរសុវុឌ្ឍី សូមអោយការសិក្សារបស់អ្នកទទួលបានជោគជ័យ។
Samady ប្រហែលជាពី២នាក់ថែមទៀត ឥឡូវនេះគិតថាសំរាកសិនដែរ
អបអរសាទរបានសមាជិកថ្មីម្នាក់ទៀត ។ មើលរូបក្រោមគេចុះ គេប្រឹងបើកភ្នែក គួរអោយស្រឡាញ់ដល់ហើយ ។
បាទអរគុណបង ហេហេ គិតៗទៅគ្រួសារកាន់តែមានសុភមង្គលគឺនៅពេលមានសមាជិកថ្មីបែបនេះ
Congratulation Koom! It is a wonderful blessing to be a father though you will have more responsibility. Like father like son. Sunby will be growing beautifully.
ូសូមចូលរួមអបអរសាទរផង។
គ្មានកូនណាគួរអោយស្រលាញ់ដូចកូនខ្លួនឯងទេ
អបអរសាទរចៅគូមស៏ ! តាស៊ីក្លូឃើញក្មេងអញ្ចឹងតាស៊ីក្លូមានអារម្មណ៏ថា
ចង់បានកូនប្រលែងនឹងគេដល់ហើយ។ ប៉ុន្តែតាស៊ីក្លូអត់មានប៉ាពន្ធផង !
កំសត់ដល់ហើយចៅអ៊ើយ !
ក្រែងទើបការហើយថ្មីៗនោះអី ផ្សំដំណេកជាមួយយាយម៉ាប់ថ្មីៗនោះ? តិចទៀតមាន កូនកាម៉ាប់ហើយ ចាំតែមើលទៅ!
កុំចេះតែថាចៅវណ្ណ ! យី តាមហែកកេរ្ត៏តាស៊ីក្លូដល់នេះទៀត
វើយចៅស្រីមួយនេះ ហាហាហាហាហហ
អបអរសារទរ! បានកូនគួរអោយស្រលាញ់ណាស់ ..
អគុណ អ្នកបងកេសី, Chanroeun, que, តាស៊ីក្លួ គួអោយស្តាយណាស់ពេលនោះមិនបានអញ្ចើញតាស៊ីក្លួ ទៅកំដរ បើបានតាទៅនោះមិនជាសប្បាយយ៉ាងណាទេ។
មែនហើយលោកគ្រួ គ្មានអ្វីដែលគួរអោយស្រលាញ់ដូចកូនខ្លួនឯងទេ
មិនអីទេចៅតា ! ចាំចៅសាប៊ីធំចាំតាស៊ីក្លូស្ម័គ្រចិត្តឌុបចៅស៊ានប៊ីទៅ
សាលារៀនព្រីៗៗៗៗៗៗ ឲ្យតែចៅសាប៊ីនឧស្សាហ៏ទៅសាលារៀន។
សូមអគុណ នឹងសន្តានចិត្តរបស់លោកតាខ្លាំងណាស់ ដល់ពេលនោះខ្ញុំក៏រវាល់ ប្រពន្ធខ្ញុំក៏រវាល់ សាន់ប៊ី ប្រហែលពឹងតាហើយគ្រាន់ជូនទៅសាលា ។
សូមជូនពរ for the new born king ឲ្យបានមានបញ្ញាឈ្លាសវៃរៀនបានលេខមួយរហូត នៅពេលធំឡើង។
សូមអគុណ ញញឹមស្រស់
ជូនពរក្រុមគ្រួសារបងទាំងមូលមានសុភមង្គល !
អគុណច្រើនណាស់ សុខហេងៗ ក៏ដូចគ្នា
គួរអោយស្រលាញ់ហើយគួរអោយច្រនែនមែននេះ។
ខ្ញុំមិនទាន់មាននៅឡើយ បើមានមិនដឹងសប្បាយយ៉ាងណាទេ?
ពូកែដាក់ឈ្មោះអោយកូនមែនល្បង!ពិរោះណាស់
អគុណ Vanda ខ្ញុំគិតថាថ្ងៃអនាគត Vanda នឹងមានដែរហើយ។ ចំពោះឈ្មោះនឹង ដោយសាតែសាន់ប៊ីកើតថៃ្ងអាទិត្យ គិតថាដាក់ឈ្មោះធម្មតាដែរ តែភាគច្រើនសុទ្ធតែឈ្មោះគេនឹង ក៏សំរេចដាក់ដូច្នេះទៅ។
សាន់ប៊ីគួឲ្យស្រឡាញ់ ហើយពូកែបៅទៀត ពិតជាមិនធម្មតា :p
សាន់ប៊ី មុខស្រដៀងក្មួយខ្ញុំអញ្ចឹង! សូមជូនពរអោយមានសុខភាពល្អ
អគុណបាត់ដំបង!