មហាស៊យ
កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ខ្ញុំបានជួបឧបទ្ទវហេតុអាក្រក់ៗចំនួនបីលើកក្នុងមួយថ្ងៃ៖
ចេញពីធ្វើការ៖ វេលាម៉ោង ១២.៤០នាទី ខ្ញុំកំពុងតែជិះម៉ូតួធម្មតាសោះ ស្រាប់តែមានម៉ួមកមុខពីក្រោយម៉ូខ្ញុំ សំណាងល្អមិនមានគ្រោះថ្នាក់អី
រថយន្តធ្លាក់ទន្លេ៖ វេលាម៉ោងប្រហែល ៦ល្ងាចនៅកំពងចំឡងអ្នកលឿង មានរថយន្តមួយគ្រឿងបានធ្លាក់ចួលក្នុងទន្លេ បន្ទាប់ពីសាឡាងខ្ញុំជិះបាន ចេញដំណើប្រហែលជា ៥០ម៉ែតពីច្រាំងទន្លេ ស្រាប់តែលឺសំលេងអ្នកដំណើរស្រែកឡើង ឡានធ្លាក់ទន្លេ! ឡានធ្លាក់ទន្លេ! ខ្ញុំក្រលេកមើលទៅក្រោយ ឃើញតែគួតរថយន្តដែលក្បាលរបស់វាបានធ្លាក់ចួលទៅក្នុងទន្លេបាត់ទៅហើយ ប៉ុន្មានវិនាទីក្រោយមករថយន្តនោះលិចបាត់ស្រមោលទៅក្នុងទន្លេ។
គោយន្តក្រលាប់ធ្លាក់ពីថ្នល៖ មនុស្សបីនាក់ នឹងជ្រួក៥ក្បាល់ត្រូវរូចជីវិតពីគ្រោះថ្នាក់នេះ
សំណាងល្អដែលខ្ញុំមិនមានបញ្ហាអី!




ប្រយ័ត្នៗខ្លះទៅប្អូនអើយ… ការពារប្រសើរជាងព្យាបាល
អីក៏ដូចខ្ញុំម្ល៉េះ! ថ្ងែនឹងពេលម៉ោងបាយថ្ងែត្រង់ ខ្ញុំទៅផ្ទះឃើញម៉ូតូបុកគា្ន២ដង ។ ពេលទៅម្តង នឹងត្រលប់មកវិញម្តងទៀង ។ គូរអោយញាក់សាច់…………………
អគុណបងកេសី ឥឡូវអោយតែដល់សាឡាងអ្នកលឿងគឺ ចុះដើរតែមង ។
សំបួរគ្រោះថ្នាក់ណាស់ស្រុកខ្មែរយើងកុមារី ។
សូមអានពត៏មានលំអិតនៅទីនេះ http://www.kohsantepheapdaily.com.kh/khmer/asiam25_05.htm
ប្រយ័ត្នខ្លួនខ្លះទៅ វាប្រសើរណាចៅគូមស៏ ! បើជិះស៊ីក្លូដូចតាអញ្ចឹង
អត់មានបញ្ហារ៉េ !
ឥឡូវអញ្ចេះចុះ ! ចៅឯងមករៀនល្បុក្កតោជាមួយតាស៊ីក្លូទៅចាំតា
ស៊ីក្លូជួយបង្រៀន ! មានការអីបើយើងចេះល្បុក្កត្តោយើងលោតផ្លោត
សំរាលខ្លួនផ្លាប់ ផុតពីគ្រោះថ្នាក់ហើយ! ស្ទីលតាស៊ីក្លូគឺបែបនេះឯង !
ទិញកប៉ាលហោះមួយទុកជិះទៅ អស់អីហើយ, ហោះនៅលើមេឃម្នាក់ឯងអត់ភ័យខ្លាចគេបុក រ៉េ!!!!!
ហាហាតាស៊ីក្លួ ពិតជាកំប្លែងមែន តាបើកបង្ហាត់គុណនៅឯណាប្រាប់ខ្ញុំបានទេ ខ្ញុំនឹងទៅរៀនដែរ។ Samady កប៉ាលហោះនឹងជើងមិនជាប់ដីទេ បើមានបញ្ហាគឺងាប់ទាំងអស់នឹង ហាហា!
អីយ៉ាបងកុម! ចង់ទៅរៀនល្បុក្កតោផង បែបគិតថាចេះហើយគា្មនបញ្ហាហើយមើលទៅ ។ បើសិនជាចឹងមែនគេនាំគា្នទៅរៀនផ្អើលទឹក ផ្អើលដីអស់ហើយ! រួចដល់ពេលជូបបញ្ហាលោតផ្លោត សំរាលខ្លួនផ្លាប់ ឡានមោបុកលឺសូរតែផ្លាច់ ចេតរ៉យដដែល!!!!!!!!!!!
អូរសំណាងល្អ!
កុមារី អើយចេះតែចង់រៀន ព្រោះតាស៊ីក្លួ គាត់មិនគិតលុយ ម្យ៉ាងទៀតស្រុកយើងឥឡូវសំបួរចោណាស់ ហើយធ្វើការឆ្ងាយពីផ្ទះ មកដល់ផ្ទះយប់ទៀតបានចេះ ល្បុក្កតោខ្លះៗ ក៏ម្យ៉ាងដែរគ្រាន់បានបង្ការខ្លួន។
មែនហើយ អគ្គលីបុត្រ ខ្ញុំពិតជាសំណាងណាស់ ដែលមិនមានបញ្ហាអីដល់ខ្លូន
អូហ៏ លឺបងកុមនិយាយចឹង ខ្ញុំគិតសុំលោកតាស៊ីក្លូរៀនដែរ! ព្រោះខ្ញុំក៏ដូចបងកុមដែរនឹង។ ប៉ុន្តែមិនដឹងថាគាត់ទទូល កុមារីអត់?