គ្រាប់កាំភ្លើងផ្លោងធុនធំ ១០ សៀមបាញ់ចូលទឹកដីខ្មែរ
តាបប្រភពព័ត៌មានពីកោះសន្តិភាពអោយដឹងថា “ កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី ១៧ កុម្ភៈ កន្លងទៅថ្មីនេះ គ្រាប់កាំភ្លើងផ្លោងធុនធំចំនួនប្រមាណជិត ១០គ្រាប់ត្រូវបានប្រភពព័ត៌ មានក្រៅផ្លូវការនានានៅតំបន់ព្រំដែនកម្ពុជា-សៀមជាប់ស្រុកកាប់ជើង ខេត្តស៊ីសាកេត អះអាងថាបានបាញ់ចេញពីដីសៀមមកធ្លាក់ក្នុងទឹកដីកម្ពុជាក្នុងជំរៅរាប់គីឡូម៉ែត្រ ដោយគ្រាប់ផ្លោងទាំងនៅបានផ្ទុះចំនូន ៧គ្រាប់ និង៣គ្រាប់ទៀតមិនផ្ទុះបានធ្លាក់ក្នុងតំបន់ភូមិបុសថ្មដូន និងជប់អង្គញ់ ក្នុងឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល។ មន្ត្រីយោធាកម្ពុជាបានប្រាប់អោយដឹងខ្លះៗថា ពូកទាហានសៀមធ្វើសមយុទ្ធនៅភូមិសាស្រ្តឃុំអណ្តែតមុត ស្រុក កាប់ជើង ខេត្តស៊ីសាកេត ដែលទំនងជាបាញ់ចេញពីកាំភ្លើងដែលគេបំពាក់លើរថក្រោះមកធ្លាក់ក្នុងដីខ្មែរធ្វើឲ្យមានប្រតិកម្ម។”
សំណាងហើយដែលគ្រាប់កាំភ្លើងធំនេះមិនធ្លាក់ចំភូមិអ្នកស្រុករស់នៅ តែបើចំនោះតើមានប្រជាជនខ្មែរយើងប៉ុន្មាននាក់នឹងបាត់បង់ជីវិត? តើរដ្ឋាភិបាលយើងនឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?
ព័ត៌មានទាក់ទង http://www.rfa.org/khmer/indepth/thailand-asked-to-clarify-on-shelling-incident-02182009073039.html





ខ្មែរយើងកំសាកណាស់ ទៅលន់តួអីនឹងអាសៀមនឹង! ខ្ញុំឆ្ងល់ថាហេតុអីរដ្ឋាភិបាលមានជំហរទន់ជ្រាយម្ល៉េះ មិនព្រមខំប្រឹងរកអន្តរាគមន៍ពីបរទេសឲ្យគេជួយ
សំនួរនេះខ្ញុំក៏ចង់សួរដែរ
បន់អោយតែទឹកជំនន់អាលនឹងចែកអំនោយ ។
ទាហានខ្មែរបាញ់ជាមួយទាហានសៀមមួយក្ឌាំង ភ្លេចរឿងសាំងឡើងថ្ងៃ ដីគេរឹបអូស។ ចុះបើបាញ់ពីរបីក្ឌាំងទៀត ម៉េចទៅវិញ?
បើមានការបាញ់ពីរបីក្ឌាំងទៀត អាចមានដូចជា ត្រៀមលុយសំរាប់យោធា កាត់បន្ថយ
លុយប្រាក់ខែរបស់បុគ្គលិកខ្លះដូចជាគ្រូបង្រៀន ខ្ចីលុយអន្តរជាតិបន្ថែម (មានចិន ជាដើម)
ពង្រីកដីសំរាប់សម្បទានដល់ក្រុមហ៊ុន រឺ បរទេស រឺអាចធ្វើកំនែទំរង់រដ្ឋបាលជាដើម។
មកពីអ្នកដឹកនាំហ្នឹងកំសាកញី! បានតែវ៉ៃគ្នាឯងទេអន្ទិតហ្នឹងនោះ!
គេខោក ១០ក្រញ៉ ហើយ គេមកសុំទោស ឯខ្មែរក៏ឈប់ខឹង !
យ៉ាប់ហើយ មហាសែនយ៉ាប់ រដ្ឋាភិបាលខ្មែរអើយ បានតែគ្នាឯងទេ បើគេវិញអោនក្បាល់អោយគេធាក់ក៏មិនខ្ចីឈឺដែរ។