វិធី Back Up និង Restore Registry
Registry ជា Database សំរាប់ផ្ទុករាល់ពត៌មានរបស់ System និង កម្មវិធីទាំងអស់ ដើម្បីដំណើរការនៅលើ Windows ។ យើងអាចកែប្រែវាបាន ប៉ុន្តែអី្វដែលយើងបានកែររួចហើយ គឺមិនអាចត្រលបក្រោយបានទេ។ នេះហើយជាមួលហេតុដែលពិបាកបំផុតសំរាប់អ្នកដែលទៅកែរ Registry ហើយមានកំហុសឆ្គង់ណាមួយ ហើយមិនបាន Back Up វាទុកជាមុនសំរាប់ប្រើពេលក្រោយ តែបើយើងបានធ្វើការBack Up វាទុក មុនពេលកែរប្រែវា យើងអាចធ្វើការ Restore សាជាថ្មីបាន។ ខាងក្រោមនេះខ្ញុំនឹងលើកយកពីវិធីងាយៗក្នុងការBack Up និង Restore Registry៖
១. Backup Registry តាប Backup Utitity
ក. Backup
ដំបូងសូមចុច Start -> Program -> Accessories -> System Tools -> Backup
ពេលនេះផ្ទាំង Welcome to Back Utility និងលេចចេញមក ចុចលើ Back Wizard (Advanced)
![]()
បន្ទាប់មកផ្ទាំ Welcome to the Backup Wizard ងចុច Next សូមជ្រើសយក ” Only back up the system state data” ចុច Next ![]()
ចុច Next ចុច Finish វានឹងចាប់ផ្តើម Back Up Data រហូតទាល់ចប់។
ខ. Restore
សូមចុចទ្វេដងលើឈ្មោះឯកសា Back up ផ្ទាំង Welcome to Back Utility សូមចុចលើប៊ូតុង Automated System Recovery Wizard ចុច Next (រកទីតាំងឯការដែលយើងបានរក្សាទុក)
ចុច Next ចុច Finish។
២. Back Up តាម Registry Editor
ក. Backup
យើងអាចប្រើ Registry Editor ដើម្បីធ្វើការ Backup Registry ហើយវាមានភាពងាយស្រួលផងដែរប៉ុន្តែវាមិនអាច Back up បានពីរ Registry Key គឺSAM និង Security វាគ្រប់គ្រង់លើ Password policies, សិទ្ធិរបស់អ្នកប្រើប្រាស់ និង ពត៌មានដែលទាក់ទង់។
សូមចូលទៅ Registry Editor ដោយចុច Start->Run វាយពាក្យ regedit រួចចុច OK
ចុចលើ File Menu->Export…. បន្ទាប់សូមដាក់ឈ្នោឯកសារួចចុច Save។
ខ. Restore
ដំណើរការ Registry Editor ចុច Menu File -> Import… សូមរកឈ្មោះឯកសារ ដែលអ្នកបានរក្សាទុករួច Open ជាការស្រេច៕




ល្អណាស់តែប៉ុណ្ណោះមិនខ្លាចគេចូលដូរ Registry ទៀតទេ ព្រោះបានចម្លងទុកមួយផ្សេងទៀត។ សូមបញ្ជាក់ថាប្រើរូបភាពអោយធំបន្ដិចព្រោះជួនកាលវាអាចងាយស្រួលជាងអានអក្សរ៕ រឺករាយថ្ងៃបុណ្យចូលឆ្នាំចិន…:-)
អគុណ Rathaseth ដែលបានមកលេងខ្ញុំ! បានជាខ្ញុំដាក់រូបតូចដូច្នេះមក មកពីខ្ញុំគិតថា អ្នករាល់គ្នាអាចចុចលើរូបទាំងនេះដើម្បីមើលតាមទំហុំដើម។ បើរដ្ឌាចង់បានយ៉ាងនេះខ្ញុំនឹងដាក់ជូន។